Wednesday, November 16, 2011

ខ្មោច​ពួក​មេដឹកនាំ​ផ្ដាច់​ការ​នៅ​ប្លុក​អារ៉ាប់ នៅ​តែ​តាម​បន្លាច​ហ៊ុន សែន! - Ghosts of Arab dictators still haunt Hun Xen!

អង្គារ 15 វិច្ឆិការ 2011
ស សូរ្យកាន្ត
The Free Press Magazine

Synopsis: Death from power or simple death by Arab dictators still has an influence on Hun Xen’s psyche. This situation continues to scare him. With his anti-democratic rule that is similar to those of Ben Ali of Tunisia, or Hosni Mubarak of Egypt, or Gaddafi of Libya – each one of whom clung to power between 30 to 40 years until they were dragged out of power in real shame – and their downfall from power, this leaves an indelible image that scares Hun Xen.

ការ​ស្លាប់​ពី​អំណាច និង អ្នក​ខ្លះ​ស្លាប់​តែ​ហោង​ទាំង​ជីវិត របស់​ពួក​មេដឹកនាំ​ផ្ដាច់​ការ​នៅ​ប្លុក​អារ៉ាប់​រហូត​មក​ដល់​ពេល​នេះ ទិដ្ឋភាព​នោះ នៅ​តែ​មាន​ឥទ្ធិពល មក​លើ​អារម្មណ៍​របស់​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ហ៊ុន សែន ។ នោះ​គឺ​ការ​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​រូន​នេះ​ទទួល​រង​ការ​ភ័យខ្លាច ។

នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ឯ​ពិធី​បើក​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​កំពត ដែល​បាន​ពី​ប្រាក់​កម្ចី​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​​អង្គារ​ម្សិល​មិញ ហ៊ុន សែន ដែល​បាន​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ ដែល​មជ្ឈដ្ឋាន​ខ្លះ​បាន​រិៈ​គន់​​ថា ហាក់​ដូច​ជា​ដុំ​ពពក​​ដ៏​កខ្វក់ ដែល​បាន​បាំង​បិទ​ប្រទេស​នេះ នោះ ​បាន​ព្រមាន​ចាត់​ការ​​ប្រឆាំង​តាម​តុលាការ​របស់​ខ្លួន ​ចំពោះ​អ្នក​ទាំង​ឡាយ​ណា ដែល​បាន​ប្រដូច​រូប​ខ្លួន ទៅ​នឹង​មេដឹកនាំ ផ្ដាច់​ការ​និង​ពុក​រលួយ​នៅ​ប្លុក​អារ៉ាប់​​ដែល​ទើប​ត្រូវ​បាន​ព្យុះ​បដិវត្តន៍​​ប្រជាជន​បោក​បណ្ដេញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។


ហ៊ុន សែន បាន​លើក​ឡើង​ដូច្នេះ​ថា មាន​អ្នក​ខ្លះ​បាន​ប្រដូច​ខ្ញុំ​ទៅ​នឹង បេន​អាលី នៅ​ទុយ​ណេស៊ី ហើយ​អ្នក​ខ្លះ បាន​ប្រដូច​ទៅ​នឹង ហូស្នី​មូបារ៉ាក់ នៃ ប្រទេស​អេហ្ស៊ីប ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​មាន​ភាព​តក់​ស្លុត​ខ្លាំង​នោះ គឺ ការ​ប្រដូច​ ទៅ​នឹង​ ហ្គា​ដា​ហ្វី នៃ​ប្រទេស​លីប៊ី ដែល​​ត្រូវ​បាន​​ចលនា​មហាជន​បាញ់​ឲ្យ​ស្លាប់​តៃ​ហោង កាល​ពី​ថ្ងៃ​ទី​២០​តុលា​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ ដោយ​បាន​និយាយ​ថា ” ខ្ញុំ​ខ្លោច​ចិត្ក​ណាស់ ក្នុង​ឋានៈ​ជា​មេដឹកនាំ​មួយ គេ​បែរ​ជា​ប្រដូច​ខ្ញុំទៅ​នឹង​ហ្គា ដាហ្វី…”។

ដោយ ហ៊ុន សែន ហាក់​បាន​​ខ្វល់​ខ្វាយ​ចំពោះ​ការ​​សម្លាប់​ ហ្គាដាហ្វី ថា ជា​រឿង​ខុស​ច្បាប់ ​។ គាត់​​នេះ​បាន​លើក​ឡើង​ថា ជា​ការ​សម្លាប់​ខុស​ច្បាប់ ,បើ​​ទោះ​បី​ជា​ឈ្លើយ​សឹក ក៏​គេ​តម្រូវ​ឲ្យ​​មាន​ការ​កាត់​ទោស​តាម​ច្បាប់​ដែរ , ដោយ​ពុំ​បាន​នឹក​ដល់​ការ​​ស្លាប់​យ៉ាង​អាណោចអាធ័ម របស់​​ជន​ស៊ីវិល​លីប៊ីរាប់​ម៉ឺន​នាក់​ ដែល​ត្រូវ​បាន​ ហ្គាដាហ្វី បញ្ជា​ឲ្យ​ទាហាន​ស៊ី​ឈ្នួល​របស់​ខ្លួន ​បាញ់​ប្រហារ​ដ៏​អមនុស្ស​ធម៌​តាម​របៀប​ឆៅ​ៗ​ឡើយ ។ ដែល​របៀប​នេះ​បើ​គេ​ចាំ​មិន​ភ្លេច​ទេ គឺ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ព្រឹត្តិការណ៍​ដ៏​យង់​​ឃ្នង​កាល​ពី​អំឡុង​ឆ្នាំ​១៩៩៨ ដែល ហ៊ុន សែន បាន​បញ្ជា​កម្លាំង​ឲ្យ​ធ្វើ​ការ​បាញ់​​រះ​យ៉ាង​អស់​ដៃ​ទៅ​លើ​ក្រុម​បាតុករ ដែល​ប្រឆាំង​ខ្លួន ​ដោយ​ពុំ​បាន​គិត​​ថា ជា​គ្រហស្ថ​ ឬ ព្រះសង្ឃ​ឡើយ នៅ​គ្រា​នោះ​។ យ៉ាង​នេះ​ហើយ បាន​ជា ហ៊ុន សែន ចេះ​តែ​បារម្ភ​ខ្លាច កម្មពៀរ​វេរា​នោះ បក​ត្រឡប់​មក​រក​ខ្លួន​វិញ ដូច ​ហ្គាដាហ្វី , ​ហើយ​មិន​ចង់​​ឲ្យ មាន​ការ​រំឭក នៅ​ពេល​ដែល​ខ្លួន​កំពុង​ងប់​ពុល​នឹង​អំណាច​នា​ពេល​នេះ ។

ជា​ការ​សម្រាល​កំហុស​ខាង​សម្បជញ្ញៈ ចំពោះ​ការ​ដឹកនាំ​ប្រទេស​ផ្ទុយ​ចាក​ឆ្ងាយ​ពី​គោល​ការ​ប្រជាធិបតេយ្យ​នោះ ​ហ៊ុន សែន បាន​លើក​ឡើង​ថា ពួក​មេដឹកនាំ​នៅ​ប្លុក​អារ៉ាប់ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​នោះ គឺ ការ​ឡើង​កាន់​អំណាច​របស់​ពួក​គេ មាន​ដែល​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ឯណា ? ដោយ​ពុំ​បាន​និយាយ​លើក​ឡើង​ដល់​លទ្ធផល ដែល​បាន​មក​ពី​ការ​បោះ​ឆ្នោត​មួយ​ដោយ​ខ្វះ សុចរិត​ភាព​គឺ​ជា​ការ​បំពាន​រំលោភ​ដល់​គោល​ការ​ប្រជាធិបតេយ្យ​ដែរ​ទេ ។

ថែម​លើ​នេះ ហ៊ុន សែន បាន​ផ្ដល់​និយម​ន័យ អំពី​ពាក្យ​ប្រជាធិបតេយ្យ តាម​ខ្លួន​យល់​ ជា​របៀប​កេល​កុង យក​ចំណេញ ទាំង​មុខ​ស្ងួត​​ថា គឺ​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​មាន​ចំណី​អាហារ និង​សិទ្ធិ ទទួល​បាន​ការ​ព្យាបាល​ ​​។ ប៉ុន្តែ​បើ​ទោះ​បី​ជា​ចំណុច​ទាំង​អស់​នេះ ជា​ផ្នែក​តូច​ៗ​នៃ​ការ​អនុវត្តន៏​គោល​ការ​​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​លើក​មក​និយាយ​ឲ្យ​ពិ​រោះ​ស្ដាប់​ក្ដី តែ​​វា​មិន​​មែន​​ជា​ស្នូល​​នៃ​ការ​អនុវត្តន៏​គោល​ការ​ប្រជាធិបតេយ្យ​ឡើយ ។ ហើយ​អ្វី​ដែល​សំខាន់​ក្នុង​ការ​អនុវត្ត​តាម​គោល​ការ​ប្រជាធិបតេយ្យ​នោះ គឺ​ការ​ឆ្លាស់​អំណាច ។ ពោល​គឺ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ គេ​មិន​អនុញ្ញាត ឲ្យ​មេដឹកនាំ​ប្រទេស​នៅ​ស្អុយ​ក្នុង​អំណាច​លើស​ពី​២​អាណត្តិ ឬ១០​ឆ្នាំ​ឡើយ ។ តួយ៉ាង​ដូច​ជា​នៅ​​អាមេរិក , អង់គ្លេស , អូ​ស្រ្តាលី នឹង ថៃ ដែល​នៅ​ ជាប់​របង​យើង​នេះ ក្ដី ។

ដូច្នេះ​ការ​គ្រប់គ្រង​អំណាច​របស់ ហ៊ុន សែន គឺ​ផ្ទុយ​ខុស​ទាំង​ស្រុង​ ទៅ​នឹង​គោល​ការ​ប្រជាធិបតេយ្យ ។ ហើយ​បើ​ដូច​គ្នា គឺ​ដូច​ទៅ​នឹង បេនអាលី , ហូ ស្នីមមូបារ៉ាក និង ហ្គាដាហ្វី ​ទៅ ​វិញ ដែល​ម្នាក់ៗ សុទ្ធតែ​បង្ខាំង​ខ្លូន​ឲ្យ​ស្អុយ​ក្នុង​អំណាច​ ក្នុង​រង្វង់​ពី​៣០​រហូត​៤០ឆ្នាំ ហើយ​រហូត​ដល់​មាន​ការ​​ទាញ.ក​ទម្លាក់​ពី​កៅ​​អី​អំណាច​យ៉ាង​ថោក​ទាប​បំផុត​ ។ យ៉ាង​នេះ​ហើយ​បាន​ជា​ការ​ដួល​រលំ​នៃ​អំ​ណាច របស់​ពួក​មេ​ដឹក​នាំ​ផ្ដាច់ការ​និង​ពុក​រលួយ​​នៅ​​ប្លុក​​អារ៉ាប នៅ​តែ​ជា​និម្មិត​រូប​ធ្វើ​ឲ្យ ហ៊ុន សែន ភ័យ​ខ្លាច​នោះ ! ៕

17 comments:

Anonymous said...

Hun Sen can redeem himself and save if skin, if he step down and accept his crimes against humanity and crimes for starving and stealing the nation of education and resources. Hun Sen do you plead guilty and accept the laws of rule?

Anonymous said...

Hoon fug Sen' loyality to vietnam, will be his doom' day.

Anonymous said...

Hun Sen should learn from the dictator leaders in Arab World. What happen to their children? They live in hiding - no security This will happen the samething to Hun Sen families. Look right now they are joyous in the pool of Khmer farmers blood.

Million Khmer are sufferring, Khmer lost land to the neighboring countries...because of Hun Sen. Hun Sen has absolute power right now. However, Hun Sen is being hounted by DEVIL. Hun Sen and his families will get back for what he has done to Khmer people. Either the same fate as Ghadaffi or Sadam Husen or like Pol Pot but for sure Hun Sen never be hailed as decent human for khmer people.

Anonymous said...

Cooooom Huuuun Xeeeeen ,,,,weeeee waiiit foooor youuuuuu!!!!!!

IIIIIII Sadame youuuurrrrr distanddddd cooousin!!!


Cooooom Huuuun Xeeeeen ,,,,weeeee waiiit foooor youuuuuu!!!!!!

I kaddddafyyyyy yoooooour frrreindddd!!!!!!

OOOOOOHHHHHHHH!

Anonymous said...

ហ៊ុន សែន,ជនពាលខ្លាចអំពើលាមករបស់ខ្លួន
ដូចស្រមោលអន្ទោលតាមខ្មោចអាខ្វាក់។
ក្អែកខ្មៅពីរ(សាដាំ និង ហ្កាដាហ្វី)ហើររំលងរំសាយ
កន្ទុយអាហ៊ុន សែន។
ស្រែកឲ្យខ្លាំងទៅ ឲ្យរាស្ត្រខ្មែរកាន់តែស្អប់។
អ្នកដឹកនាំណាគ្មានការគាំទ្រពីរាស្ត្រខ្លួន អ្នកដឹកនាំ
នោះត្រូវរាស្ត្រកំចាត់ចោល។

Anonymous said...

ហ៊ុន សែន ជាថ្មីម្តងទៀតបានព្រមានចាត់វិធានការ
តាមផ្លូវច្បាប់ដល់អ្នកដែលនិយាយរិះគន់រូបវា
ដែលបានប្រដូចការដឹកនាំប្រទេសរបស់វា ទៅនឹងការស្លាប់របស់មេដឹកនាំប្រទេសលីប៊ី
នាពេលថ្មីៗនេះ។

Anonymous said...

Gaddafi used to say the same thing like HUN SEN just said. Nobody can't remove or dispose him. But at the end, the more he oppressed or having tight grip on power people still wanting to remove him. The more he intimidates, threaten people the more they want to capture or remove him. At the end he received a harsh treatment. The fate of Gaddafi was very bad ending. This is also applied to HUN SEN.

Anonymous said...

ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេក្រុមមនុស្សពាលនៅកម្ពុជាដែរ!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វថ្ងៃនេះ
បើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។

Anonymous said...

ហ៊ុន សែន ដែលកាន់កាប់អំណាចយូរ បានព្រមានកាលពី​ថ្ងៃទី១៤ វិច្ឆិកា ​ម្សិលមិញនេះ​ថា ៖​

មិនឲ្យមានការប្រៀបធៀបវាសនារបស់ហ៊ុនសែន​ទៅនឹងវាសនាមេដឹកនាំផ្ដាច់ការនៅប្រទេសលីប៊ី គឺលោក មូអាម៉ា កាដាហ្វ៊ី (Moammar Gadhafi)ទេ។

Anonymous said...

អាសែនមិនខុសគ្នាពីឆ្កែបានតែព្រុសនៅក្នុង
របងទេ។
ពីសេសអាសែនដោយវាខ្លាចហុកឡងឌីពេកថាថ្ងៃណាមួយនឹងដណ្តើមបុណ្យពីវាហេតុនេះវាក៏កំទេចអាឌីចោលទៅ។អាឌីជាអ្នកទទួលបាបនិងស្លាប់ដោយសារការរួមផ្សំល្បិចពុតត្បុតអាក្រក់របស់អាសែននិងប្រពន្ធវារួមជាមួយអាចិនឆៅសុកអានផងដែរ។រួចមកវាបានគំរាមមន្រ្តីធំៗជុំវិញខ្លួនវាថាបើអាណាហ៊ានក្បត់វាប្រាកដនឹងត្រូវរន្ទះបាញ់។មានអាប្រសិទ្ធអាកញ្ញារិទ្ធជាដើមបានទំលាក់
កន្ទុយចូលក្រោមពងរហូតមក។

ការពិតអាសែននេះជាមិត្តទ្រុស្តមិត្តហ៊ានសម្លាប់អ្នកជួយដណ្តើមអំណាចពីរណ្ណរិទ្ធមកឲ្យវាកាលពី១៩៩៧ហើយមិនខុសគ្នាពីកាលវានៅបំរើប៉ុលពតទេ។

Anonymous said...

Hun Sen are you a coward? Do you are to meet the Beoung Kak Lake resident alone? or will you brign your 50, 000 bodyguards? Stop barking AH FUCKING HUN SEN!

Anonymous said...

តើវាសនាមេដឹកនាំផ្តាច់ការហ៊ុន សែន

និងត្រូវបានប្រជាជនផ្តួលរំលំ និងសម្លាប់ដោយ

វិធីយ៉ាងណាទៅថ្ងៃក្រោយ???


1-ព្យួរ-ក ?

2-អូស-ក?

3-កាត់-ក?

4-ជាន់-ក?

5-ទាញ-ក?

Anonymous said...

Mr.Kong Korm may be seriously "disconnected" if he continues his insulting oral provocation against the Prime Minister.

Anonymous said...

ghost of Pol Pot still haunts ah refugees.

Anonymous said...

I gave out Khmer lands to the Yuons because the Yuons are the second parents of the Khmers!!!
I gave out Khmer lands to the Yuons... because I owed a debt of gratitude to the Yuons... say... if somebody wants to liberate Khmer lands back, let them come and try...!

ខ្ញុំកាត់ទឹកដីខ្មែរអោយយួន ព្រោះយួនជាឱពុកម្តាយទី២របស់ខ្មែរ!!! ខ្ញុំកាត់ទឹកដីខ្មែរអោយយួន... ព្រោះខ្ញុំជំពាកគុណយួន...ថា...បើអ្នកណាបុនប៉ង ចង់មករំដោះយកទឹកដីខ្មែររវិញ មកសាក លមើល...!

Khmer Rwanda

Anonymous said...

No one will be able to overthrow Hun Sen because he is supported by Vietnam. Anyone who wants to mess with Hun Sen will have to answer to Vietnam first. Hun Sen will remain Cambodia PM for decades to come. Long live Vietnam/Cambodia friendship.

Anonymous said...

LONG LIVE GADDAFI AND HUN SEN!!
LONG LIVE GADDAFI AND HUN SEN!!
LONG LIVE GADDAFI AND HUN SEN!!
LONG LIVE GADDAFI AND HUN SEN!!
LONG LIVE GADDAFI AND HUN SEN!!