Thursday, November 24, 2011

Khieu Samphan: Why the court does not summon Sihanouk?

ខៀវ សំផន៖ ហេតុ​អី​តុលាការ​មិន​កាត់​ក្ដី​ព្រះ​មហា​វីរក្សត្រ នរោត្ដម សីហនុ

2011-11-23
ដោយ ឡេង ម៉ាលី RFI

សវនាការ​បឋម​បើក​ការ​ចោទ​ប្រកាន់​របស់​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា​នេះ ជន​ជាប់​ចោទ ខៀវ សំផន បាន​ចោទ​ជា​សំណួរ​ថា ហេតុ​ដូច​ម្ដេច​បាន​តុលាការ​ខ្មែរក្រហម មិន​យាង​អតីត​ព្រះ​មហា​វីរក្សត្រ​សម្ដេច​ព្រះ នរោត្ដម សីហនុ មក​ជំនុំ​ជម្រះ​ជាមួយ​គាត់

Click the control below to listen to the audio program:

២៩-មិថុនា-២០១១៖ ខៀវ សំផន ក្នុង​អំឡុង​ពេល​សវនាការ​បឋម​សំណុំ​រឿង ០០២ នៃ​សាលាក្ដី​ខ្មែរ​ក្រហម ថ្ងៃ​ទី​៣

ការ​ថ្លែង​របស់​ជន​ជាប់​ចោទ ខៀវ សំផន គឺ​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ការពារ​ខ្លួន​របស់​គាត់​ឆ្លើយ​តប​ទៅ​ហ្នឹង​សេចក្ដី​សន្និដ្ឋាន​បើក​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ។

សំឡេង៖ «លោក​ហាក់​ដូច​ជា​គិត​ថា ខ្ញុំ​និយាយ​យ៉ាង​នេះ​មិន​ត្រូវ​ទេ។ បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​មិន​កោះ​យាង​សម្ដេច ឱ្យ​លោក​មក​អង្គុយ​កៅអី​ចុង​ចោទ​ជា​មួយ​យើង​ខ្ញុំ​ផង​ទៅ»។


ជន​ជាប់​ចោទ ខៀវ សំផន បាន​ការពារ​ថា ភាព​ឆ្វេង​និយម​របស់​គាត់ គឺ​ជា​ការ​ប្រឆាំង​នឹង​ពួក​មន្ត្រី​របស់​លោក លន់ នល់ ដែល​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្ដម សីហនុ ក្នុង​ឆ្នាំ ១៩៦៩។

ជន​ជាប់​ចោទ​បន្ត​ថា សហ​ព្រះរាជអាជ្ញា​លើក​ឡើង​តែ​រឿង​ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ហើយ​បំភ្លេច​ចោល​រឿង​រ៉ាវ​មុន​ឆ្នាំ ១៩៧៥ ទេ រាប់​ទាំង​ការ​ទំលាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក និង​មហន្តរាយ​ដល់​អាយុ​ជីវិត​ពលរដ្ឋ​កម្ពុជា​ផង។

លោក ខៀវ សំផន ​ថា គាត់​ជា​អ្នក​ជួយ​ឱ្យ​មាន​ការ​រួបរួម​កម្លាំង​ជាតិ ដើម្បី​ការពារ​មាតុភូមិ​កម្ពុជា ដែល​វៀតណាម​តែង​តែ​បញ្ចូល​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន។

ជន​ជាប់​ចោទ​ថ្លែង​ទៀត​ថា អ្វី​ដែល​សហ​ព្រះរាជអាជ្ញា​ចោទ​គាត់ កាល​ពី​ថ្ងៃ និង​ថ្ងៃ​អង្គារ គឺ​មាន​ភាព​លំអៀង​ខ្លាំង​ណាស់ ហើយ​ចាត់​ទុក​ថា ជា​ការ​ឡើង​គ្មាន​អ្វី​ច្បាស់លាស់​សោះ។

ជន​ជាប់​ចោទ ខៀវ សំផន អតីត​ប្រធាន​គណៈប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​បាន​បន្ត​ថា គាត់​មិន​សូវ​យល់​ដឹង​អំពី​នីតិវិធី​នៃ​សាលាក្ដី​នេះ​ទេ ដោយសារ​តែសាលាក្ដី​ខ្មែរក្រហម រៀបចំ​នីតិវិធី​អ្វីៗ សម្រាប់​តែ​សម្រួល​ដល់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ក្នុង​រឿង​ក្ដី​នេះ។

ជន​ជាប់​ចោទ ខៀវ សំផន ថ្លែង​ថា ក្នុង​នាម​ជា​អង្គ​ជំនុំជម្រះ​វិសាមញ្ញ គឺ​ការ​ធ្វើ​អ្វីៗ ផ្អែក​លើ​ភស្តុតាង។ ក៏​ប៉ុន្តែ សវនាការ​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ មិន​ដូច​ការ​គិត​ទុក​របស់​គាត់​ទេ។
សំឡេង៖ «អស់​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ខុស​ពី​សេចក្ដី​រំពឹង​របស់​ខ្ញុំ។ នៅ​ពេល​ចាប់​ផ្ដើម​សវនាការ​នោះ ខ្ញុំ​យល់​ឃើញ​ថា សហ​ព្រះរាជអាជ្ញា​បាន​ត្រឹម​តែ​ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​ស្មានៗ ការ​អះអាង​ដោយ​គ្មាន​ភស្តុតាង និង​ផ្សាំ​រឿង​នេះ​បន្តិច រឿង​នោះ​បន្តិច​តែ​ប៉ុណ្ណោះ»។

ការ​ថ្លែង​បក​ទៅ​សហ​ព្រះរាជអាជ្ញា​ដូច្នេះ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ពី​ជន​ជាប់​ចោទ នួន ជា ដែល​ថ្លែង​កាល​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា​ថា តុលាការ​ខ្មែរ​ក្រហម​មិន​យុត្តិធម៌​សម្រាប់​គាត់។

ជន​ជាប់​ចោទ ខៀវ សំផន ក្នុង​វ័យ ៨០ ឆ្នាំ ថ្លែង​បន្ត​ថា គាត់​មិន​ដឹង​ថា ត្រូវ​ឆ្លើយ​តប​សហ​ព្រះរាជ​អាជ្ញា ជា លាង ដូចម្ដេច​ទេ ពី​ព្រោះ​តែ​ការ​ផ្ដល់​សក្ខីកម្ម សុទ្ធ​តែ​​មិន​បញ្ចេញ​ឈ្មោះ ហើយ​ភាគ​ច្រើន​ដក​ស្រង់​ចេញ​ពី​សៀវភៅ និង​អត្ថបទ​កាសែត ដែល​អ្នក​និពន្ធ​ទាំង​នោះ មិន​មែន​ជា​ចៅ​ស៊ើបអង្កេត​ដោយ​គ្មាន​លំអៀង។

ជន​ជាប់​ចោទ បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា ដោយ​ថ្លែង​ថា គាត់​មិន​មែន​ជា​សមាជិក​របស់​គណៈ​អចិន្ត្រៃយ៍​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ទេ ព្រោះ​មិន​ឯកសារ​បញ្ជាក់​ច្បាស់ ក្រៅ​ពី​កំណត់​ហេតុ​ប្រជុំ។ ជន​ជាប់​ចោទ​បន្ត​ទៀត​ថា គាត់​មិន​មែន​ប្រធាន​គណៈ​នយោបាយ ៨៧០ ហើយ​មិន​ជាប់​ជំពាក់​រឿង​ឧក្រិដ្ឋ​ទាំង​នោះ​ទេ។

ទាក់ទង​នឹង​តួនាទី​របស់​គាត់​ជា​ប្រធាន​រដ្ឋ​គណៈ​ប្រធាន​រដ្ឋ គឺ​គ្រាន់​តែ​ជា​ការ​តាំង​ឱ្យ​ល្អ​មើល​ប៉ុណ្ណោះ គ្មាន​រូបរាង​ពិត​ប្រាកដ​ទេ។ គាត់​បាន​ចំណោទ​មួ​ទៀត៖ «ការ​ដែល​ខ្ញុំ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ នាំ​ឱ្យ​ខ្ញុំ​ឋិត​នៅ​ក្នុង​សហ​ឧក្រិដ្ឋកម្ម​រួម។ បើ​អ៊ីចឹង ហេតុ​ដូចម្ដេច​បាន​ជា​លោក​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​មហា​វីរក្សត្រ នរោត្ដម សីហនុ ដែរ​ទៅ?»។

បើ​ទោះ​ជា​ជន​ជាប់​ចោទ​ព្យាយាម​ភ្ជាប់​ព្រះ​មហា​វីរក្សត្រ ព្រះ នរោត្ដម សីហនុ ដូច្នេះ​ក្ដី ក៏​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ចែង​ការពារ​មិន​ឱ្យ​ប៉ះពាល់​ព្រះអង្គ​បាន​ឡើយ។

ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង លោក និល ណុន ប្រកាស​ដល់​ភាគី​ពាក់ព័ន្ធ និង​សាធារណជន​ថា សវនាការ​ពិភាក្សា​ពិនិត្យ​ដេញដោល​លើ​ភស្តុតាង​ក្នុង​សំណុំរឿង​លេខ ០០២ នេះ សាលាដំបូង​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០១១ ចាប់​ផ្ដើម​ពី​ម៉ោង ៩ ព្រឹក​ត​ទៅ៕

5 comments:

Anonymous said...

THE COURT WAS SCARE VIET KONG AND CHINA AND USA BECAUSE IF THE COURT TAKE SHIHANOUK IN
IT WILL BE A BIG BALL GAME AND THE COURT WILL BE COME USELESS BECAUSE HAS NO POWER TO DO ANYTHING . THAT WHAT I THINK

Anonymous said...

Khieu Samphan.

Khieu Samphan knows very well that this ECCC will sentence him for life that why in this Nov trial he has says cleary that the prosecutors really want his head int the blok.

The real reason behind Khieu Samphan joined and supported the Comminist Party of Kamupuchea to save Cambodia from Idochina Federation to put Lao and Cambodia under yuon Hanoi annex.

His last contributionn in the Former of Communist Party of Kampuchea was Paris Peace Agreement to save Cambodia for last chance from Indochina Federation .

Too many Cambodian espescially in the countryside still regard Khieu Samphan as a good man , a man really hate and never committed corruption and put all of his own family behind and shared the pain the poor Cambodian for the rest of his life.

Anonymous said...

The tile in Khmer is incorrect.

Anonymous said...

The main evil man,Sihanouk,wanted to
slip away from the Khmer Rouge Trial.
Sihanouk was/is a bad guy.
I am agreeing with both of you above.

Why did Sihanouk come back to Cambodia?
He want Khmer new generation to jail him or what?
Yes,they can jail him,if Khmer majority want to do.
Let bring Sihanouk to court.
ឈាមសងឈាម,សីហនុសម្លាប់ខ្មែរ។រាស្ត្រខ្មែរ
ត្រូវតែចាប់សីហនុដាក់គុក។គាត់អាងរដ្ឋធម្មនុញ្ញ
ខ្មែរការពារគាត់ តែបើរាស្ត្រខ្មែរឈប់ការពារគាត់
វិញ តើគាត់រត់ឲ្យចិន ឬ យួនជួយឬ?

Anonymous said...

I let Khmer screw me; all Khmer screw Viet; they love Viet's food, they love Viet's ass...whether or not they surrender themselves to Viet, Khmer is now Viet (period.)
Hun Sen is a dumb Khmer/Viet!

Any more question, you dumb Khmer?
Come kiss my ass...


Ms. Soap