Sunday, November 13, 2011

សកម្មជន​ការពារ​ព្រៃឡង់​ឡោមព័ទ្ធ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម - Prey Lang activists surround the Viet rubber company

១០-វិច្ឆិកា-២០១១៖ ក្បួន​របស់​សកម្មជន​ការពារ​ព្រៃឡង់ ដង្ហែ​ឆ្ពោះ​ទៅ​ក្រុមហ៊ុន​វៀតណាម CRCK នៅ​ព្រៃឡង់ នា​ខេត្ត​កំពង់ធំ។ 10 Nov 2011 - Prey Lang activists march toward the Viet CRCK rubber company located in Prey Lang forest in Kampong Thom province (RFA/Uon Chhin)

មន្ត្រី​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​តាម​ឃ្លាំមើល​ការ​ដើរ​ល្បាត​របស់​សកម្មជន​ការពារ​ព្រៃឡង់​ប្រមាណ ៣០០​នាក់ បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​១១ ខែ​វិច្ឆិកា សកម្មជន​ការពារ​ព្រៃឡង់ បាន​ចូល​ទៅ​ដល់​ទីតាំង​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម CRCK ហើយ​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​សមត្ថកិច្ច​ការពារ​ក្រុមហ៊ុន

Synopsis: Officials from the Cambodian Center for Human Rights (CCHR) who are following on the patrol conducted by about 300 Prey Lang Activists, indicated on 11 Nov. 2011 that the activists have reached the location of the Viet CRCK rubber plantation and a clash took place with the Xmer cops who are protecting this Viet company against Khmer activist. The activists are attempting to prevent the destruction and the deforestation of Prey Lang forest.

2011-11-12
ដោយ អ៊ួន ឈិន
Radio Free Asia

ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង​រវាង​ប្រជា​សហគមន៍​ព្រៃឡង់ និង​កង​កម្លាំង​ប្រដាប់​អាវុធ មាន​នគរបាល និង​កង​រាជ​អាវុធហត្ថ​នៅ​ចំណុច​ភូមិ​ជាំប្រអប់ ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

តំណាង​ប្រជា​សហគមន៍​ព្រៃឡង់​ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ខេត្ត​ស្ទឹងត្រែង លោក យ៉ែម សុខខូយ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ប្រជា​សហគមន៍​ព្រៃឡង់​ចំនួន​ប្រមាណ​ជាង ៣០០​នាក់ ដែល​កំពុង​ស្ថិត​ក្នុង​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ បាន​ដុត​ឈើ​នៅ​ទី​តាំង​អាជីវកម្ម​ឈើ​ខុស​ច្បាប់​មួយ​កន្លែង​នៅ​ភូមិ​ជាំប្រអប់ បន្ទាប់​មក​កង​កម្លាំង​ប្រដាប់​អាវុធ​ស្រុក​សណ្ដាន់​ប្រមាណ ១០០​នាក់ បាន​ឡោមព័ទ្ធ​ចាប់​លោក ឈុត វុទ្ធី ដែល​ជា​នាយក​នៃ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដោយ​ចោទ​លោក​ថា ជា​អ្នក​ញុះញង់​ប្រជា​សហគមន៍។

នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ថ្លែង​ថា ទង្វើ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចំពោះ​រូប​លោក និង​ប្រជា​សហគមន៍ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ខេត្ត​កំពង់ធំ នៅ​ពី​ក្រោយ​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ។


មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ឆេង សុភ័ស្ត មាន​ប្រសាសន៍​ថា ទាក់ទិន​នឹង​បញ្ហា​នេះ គួរ​តែ​មាន​ការ​ចរចា​គ្នា​រវាង​អាជ្ញាធរ និង​លោក ឈុត វុទ្ធី។

ប្រជា​សហគមន៍​ព្រៃឡង់​អះអាង​ថា គិត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ បាន​រក​ឃើញ និង​ដុត​បំផ្លាញ​ឈើ​ខុស​ច្បាប់ យ៉ាង​ហោច​ណាស់​ជាង ២០​កន្លែង ដែល​មួយ​កន្លែងៗ​មាន​គំនរ​ឈើ​ពី ១០ ទៅ ២០​ម៉ែត្រ​ត្រីគុណ ចាប់​រណារ​សម្រាប់​អារ និង​ផ្ដួល​រំលំ​ដើម​ឈើ​បាន​ចំនួន ៣​គ្រឿង និង​កៅឡាក់​មួយ​គ្រឿង ដែល​ជា​ភស្តុតាង​នៃ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់៕

7 comments:

Anonymous said...

Khmer people,

Your sacrifice and your courage will prevail over the traitors and save our forest and our motherland.

It seems like people are running out of patience with this Vietnam's slave crook government.

Anonymous said...

This modern heroic acts reminds me of the movie "300" Save our Kingdom from illegal crimes and corruption!!

THIS IS PREY LANG!!!

Anonymous said...

Chan Sarun is youn, he destroyed
Cambodian resouces as much as he could, before he dies in cambodia as viet spy.

Chan Sarun plans to destroy all Cambodian Resouces, Econimic and
Khmer Minority in Cambodia before
he dies in cambodia as viet spy.

Chan Sarun is Youn, while his viet-party in power, he served his vietnamese boss as much as he could before he dies in cambodia as viet spy.

Anonymous said...

before: Cambodia
tomorrow: Rwanda

Khmer Rwanda Hotel

Anonymous said...

People must stand firmly on their principals to save Cambodia.

Anonymous said...

Need help, who is " ​ចម ​ប្រសិទ្ធ "?

Where from?


Need help, who is " ​ចម ​ប្រសិទ្ធ "?

Where from?

Anonymous said...

1:02 AM

Chom Porng Lith was from hell and he will go back to his home in hell with Ah Kwack soon !!

Krom Ah Banplanh Cheat Khmer!!