ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2011
ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ
«ខ្ញុំសម្រេចចិត្តហើយ។ ហើយខ្ញុំនឹងធ្វើដំណើរទៅជូនព័ត៌មានទៅតុលាការនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ។ គេចេះតែប្រើនាមរបស់យើង ប៉ុន្ដែសម្រាប់ផលប្រយោជន៍នយោបាយដែលយើងមិនអាចទទួលយកបាន»។
Click here to listen to the audio program
អ្នកច្បាប់ខ្មែរសញ្ជាតិអាមេរិក និងជាអតីតអ្នកទោសកុមារក្នុងសម័យខ្មែរក្រហម កញ្ញា សេង ធារី បានប្រកាសថា នាងនឹងដកខ្លួនពីដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ រួមទាំងឈប់ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការច្រានចោលពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ និង០០៤ផងដែរ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីល្ងាចថ្ងៃពុធ នាយិកាសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហមបានលើកពីមូលហេតុមួយដែលនាងចាត់ទុកថា សាលាក្ដីខ្មែរក្រហម «គឺជាឆាកល្ខោននយោបាយ»។
ការប្រកាសដកខ្លួននេះធ្វើឡើងខណៈដែលអង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្ដើមបើកសវនាការពេញអង្គសេចក្ដីក្នុងសំណុំរឿង ០០២ នេះនៅថ្ងៃទី ២១ ខែវិច្ឆិកានេះ។ សំណុំរឿងនេះដែលមានអតីតមេដឹកនាំកំពូលខ្មែរក្រហមបួននាក់ គឺនួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផង អតីតប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ ពួកគេត្រូវចោទប្រកាន់ពីបទដែលពាក់ពន្ធ័នឹងការបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧ លាននាក់ស្លាប់បាត់បង់ជីវិតចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។
កញ្ញាសេង ធារី បានឲ្យដឹងថា នាងនឹងជូនដំណឹងពីការដកខ្លួននេះទៅដល់សាលាក្ដីខ្មែរក្រហមនៅដើមសប្ដាហ៍ក្រោយ។
«ខ្ញុំសម្រេចចិត្តហើយ។ ហើយខ្ញុំនឹងធ្វើដំណើរទៅជូនព័ត៌មានទៅតុលាការនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ គេចេះតែប្រើនាមរបស់យើង ប៉ុន្ដែសម្រាប់ផលប្រយោជន៍នយោបាយដែលយើងមិនអាចទទួលយកបាន»។
កញ្ញាសេង ធារី បានប្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីប្រឆាំងនឹងអតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបួននាក់ក្នុងសំណុំរឿង០០២ សម្រាប់ការស្លាប់បាត់បង់ជីវិតនៃឱពុកម្ដាយរបស់នាង និងរូបនាងផ្ទាល់ត្រូវពួកខ្មែរក្រហមចាប់ដាក់គុករយៈពេលប្រាំខែក្នុងខេត្តស្វាយរៀង។ មានដើមបណ្ដឹងរដ្ឋប្បវេណីសរុបចំនួនជាង៣.៨៦០ នាក់ ក្នុងសំណុំរឿង០០២នេះ។ អតីតនាយិកាមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គមរូបនេះក៏បានដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ និង០០៤ ប្រឆាំងនឹងអតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់ខ្មែរក្រហមចំនួនប្រាំនាក់ផ្សេងទៀត ក៏ប៉ុន្ដែសហចៅក្រមស៊ើបអង្កេតបានទាត់ចោលការស្នើសុំនោះ។ នាងបានប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនោះក៏ប៉ុន្ដែនៅមិនទាន់មានការសម្រេចពីអង្គបុរេជំនុំជម្រះនៅឡើយ។
លោកនេត្រ ភក្រ្ដា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា ការដកខ្លួនរបស់កញ្ញា សេង ធារី នឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការក្ដីនោះទេ។
«គឺជាសិទ្ធិរបស់គាត់នៅក្នុងការប្រកាសដកខ្លួននោះ ក៏ប៉ុន្ដែវាមិនប៉ះពាល់ទៅដល់ដើមបណ្ដឹងរដ្ឋប្បវេណីដទៃទៀតក្នុងសំណុំរឿង ០០២ ហើយនិងការដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងផ្សេងៗទៀតទេ»។
ជាមួយគ្នានេះមន្ដ្រីអ្នកនាំពាក្យដដែលបានច្រានចោលការចោទប្រកាន់ពីការជាប់ពាក់ពន្ធ័ផ្នែកនយោបាយរបស់សាលាក្ដីខ្មែរក្រហមដែលកញ្ញា សេង ធារី បានលើកឡើងនោះ។ ក្រុមមេធាវីការពារក្ដីរបស់នួន ជា បានប្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះដោយលើកឡើងពីការជ្រៀតជ្រែករបស់មន្ដ្រីរដ្ឋាភិបាលចូលក្នុងសាលាក្ដីខ្មែរក្រហម។ កាលពីខែ តុលា អង្គការសហប្រជាជាតិបានព្រមានកម្ពុជាឲ្យឈប់បន្ដធ្វើសេចក្ដីថ្លែងការណ៍ដែលមានលក្ខណៈជាការជ្រៀតជ្រែកលើសំណុំរឿងបន្ថែម ០០៣ និង០០៤៕
2 comments:
This ECCC is Irredeemable political farce.
Above is part of Theary Seng comment and I agree with her.
But does Theary Seng knows that why this ECCC is political farce?
Because Cambodia has many killing field the ones less talked about are :
1. US B 52 boming in Cambodia between 1969-1973.
2. K 5 plany committed by Husn Sen and Hanoi between 1980s in Cambodia.
3. the on going killing field commmitted by Hun Sen and Hanoi in Cambodia.
To find out why this ECCC in Cambodia has so many problems?
All the answer are all in :
1. Indochina Federation .
2. Viet Nam War in 1958s and spreaded from Vietnam into Cambodia.
3. Why yuon Vietn Minh founded Khmer Viet Minh like Heng Samrin , Chea Sim , Pen Sovann, Chan Si and many more?
4. Why late Ho Chi Minh founded CPP the old name of CPP was Khmer People's Revolutionary Party led by Son Ngoc Minh also known as Achar Mean?
Note: During Vietnam war ( US supported the South and Chian and former Soviet Union supported the Noth and this war spreaded into Cambodia and Lao ).
So the answers about Genocide in Cambodia between 1975-1979 are all in real Khmer history not in yuon or US history.
So ECCC in Cambodia is Hanoi-US ECCC .
Decho Hun Sen, Mr Sam Rainsy asked you to sue him at a French court about your murders of the Khmer people. Why don't you dare to do it as you have done at the Cambodian court?
Being a strong man as well as a Prime Minister of one country, you should not be coward to face the real justice at a French court or International court. Unless, you are the real murderer in Cambodia that is the reason why you fear Mr Sam Rainsy at a real and fair justice court.
Decho Hun Sen, you rubbed the Cambodian people's well being, health care, dignity and sell Cambodia out to Vietnam in a cheap price as long as you can stay in power. Isn't that true, Samdach Decho Hun Sen?
How many Cambodian people's lives have you killed in your lifetime so far? Can you be honest to tell the truth?
As one Prime Minister of one country, you job is to bully your own people for just talking about Paris Peace agreement 1991 and about Vietnam's encroachments into Cambodia's territory. Why?
Samdach Decho Hun Sen, Why are you so scared of the truth? Why are you so scared of Mr Sam Rainsy when he asked you to sue him at a French court? You are a strong man as you claimed on the TV screen?
Samdach Decho Hun Sen, you shouldn't be scared of Mr Sam Rainsy because Mr Sam Rainsy has no weapon of mass destruction as you do. You are the murderer; you must be strong to face Mr Sam Rainsy at a French court as Mr Sam Rainsy has invited you to do so.
Samdach Decho billion dollars Hun Sen, Please face Mr Sam Rainsy as Mr Sam Rainsy has invited you through the world media. You used to win on Mr Sam Rainsy many times in a Cambodian court of justice. There is no reason why you should be worred about...if you have never killed anyone in Cambodia. Isn’t it true, Decho Sen?
The Cambodian people hope to see Samdach Decho Hun Sen has the gut as a leader or a man to sue Mr Sam Rainsy at a French court as Mr Sam Rainsy has invited Samdach Decho many times through Radio and world media.
Be a man Decho Sen! One in your life be a man Decho Sen! Be a man to face Mr Sam Rainsy at France court and international court.
We are personal bodyguards of Samdach Decho would like to see Decho Hun Sen be a man with Mr Sam Rainsy at a French Court. Otherwise, Samdach Decho is not worthy to protect because why do we have to die for protecting a traitor, a murderer, a blood sucker. Isn’t it true, Samdach Decho Hun Sen? Do you agree with that?
Post a Comment