Wednesday, November 16, 2011

ព្រលឹងចុងសក់! ឈប់រត់សុំសម្តាចម៏អ៊ីចឹង សម្តាចម៏ភ័យ ប្រហោងពោះ - Youth approaching Hun Xen during inauguration immediately arrested by his bodyguards

យុវជន កាកបាទក្រហម ដ៏ក្លាហាន ហ៊ាន សុំសាលា ពីសម្ដេចតេជោ ដោយផ្ទាល់

Monday, 14 November 2011
ដោយ ៖ ស៊ន សុភក្ដ្រ
DAP-News

Synopsis: A 20-something youth belonging to the Cambodian Red Cross movement – organized by Bun Rany Hun Xen – decided to approach Hun Xen mid-way in his speech to try to beg the latter to help build a high school in his district. When Hun Xen paused during his speech, the young man darted to Hun Xen’s podium with both hands raised in a begging gesture, and he was immediately arrested by Hun Xen’s bodyguards. After questioning, the young man said that all he wanted is for Hun Xen to help build a high school (Pong Teuk High School) for the students. Hun Xen took the opportunity to boast that he is not a dictator because if he were to be one, the young man would have been shot rather than being arrested by his bodyguards. Nevertheless, Hun Xen completely missed the point, in a democratic society, this young man would not have to beg a dictator for a school and it is only in a dictatorship that a young man with begging hands is arrested like a common criminal and taken out for questioning. In ending this report, DAP, the CPP sycophant-mouthpiece, asked that people not to take such extreme action anymore. After all, dictators do feel unease when they are approached by a darting youth.

ភ្នំពេញ ៖ ហេតុការណ៍ ដែលយូរៗបាន កើតឡើងម្ដង ជុំវិញប្រជាពលរដ្ឋដែលមាន ទឹកចិត្ដក្លាហាន ហ៊ានស្ទុះទៅហាមាត់និយាយ ស្នើសុំសម្ដេចតេជោ ហ៊ុន សែន ខណៈដែល សម្ដេចនៅលើវេទិកា និងការពារដោយ កម្លាំងកងអង្គរក្សជាច្រើននាក់ ត្រូវបានគេ មើលឃើញថា ហេតុការណ៍ទាំងនេះបាន កើតឡើង នៅពេល ដែលសម្ដេចតេជោ ហ៊ុន សែន ទៅចូលរួមនៅក្នុងពិធីអ្វីមួយ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់លើកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅ ទៅទីរួមខេត្ដកំពត យុវជនកាក បាទក្រហម មួយរូប ដែលជាសិស្សវិទ្យាល័យពងទឹក មានភាពក្លាហាន បានរត់ទៅកាន់មុខវេទិកា ខណៈដែលសម្ដេចកំពុងមានប្រសាសន៍ ធ្វើ ឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។ តាមពិត ទៅ សកម្មភាពសិស្សរូបនេះហ៊ានរត់ទៅដល់ មុខវេទិកាខាងលើនេះ មិនមែនជាសកម្ម ភាពបទល្មើសអ្វីមួយនោះទេ ប៉ុន្ដែ បន្ទាប់ពី សាកសួរ ចប់ទើបដឹងថា មូលហេតុដែលរូប គេហ៊ានធ្វើយ៉ាងដូច្នេះ ដើម្បីស្នើសុំសម្ដេច តេជោ ហ៊ុន សែន ជួយកសាងសាលារៀន មួយខ្នង ២ជាន់ ចំនួន ១០បន្ទប់ នៅវិទ្យា ល័យពងទឹក ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយ រៀនសូត្រ ។


ព្រឹត្ដិការណ៍ដែលមានភាពភ្ញាក់ផ្អើលនិង កម្រកើតមានខាងលើនេះ បានលេចឡើង បន្ទាប់ពីសម្ដេចបានផ្អាក ការមានប្រសាសន៍ បន្ដិច ដោយសារតែថ្លង់សម្លេង យន្ដហោះ បើកឆ្លងកាត់វេទិកា ពេលនោះស្រាប់តែ ក្រឡេកមកវិញក៏ឃើញយុវជនកាកបាទ ក្រហមរូបនេះលើកដៃសំពះ ប៉ុន្ដែ មិនទាន់ បាននិយាយអ្វីផង កម្លាំង កងអង្គរក្សបាន មកចាប់ ហើយនាំយកទៅសាកសួរ ។

នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ប្រសិនបើ នាយករដ្ឋមន្ដ្រីផ្ដាច់ការមែន យុវជនរូបនេះ ច្បាស់ជាត្រូវកងអង្គរក្ស ដែលមាន សិទ្ធិការ ពារមេរបស់ខ្លួន នឹងបាញ់ប្រហារតែម្ដង ដូច ជាប្រទេសមួយចំនួន ប៉ុន្ដែ ទង្វើខាងលើ បង្ហាញពីគុណធម៌ និងភាពស្លូតបូតរបស់មេ ដឹកនាំខ្មែរ ។

ក្រោយការបញ្ចប់សុន្ទរកថានៅក្នុងពិធី នោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសួរនាំ តើយុវជនរូបនោះ មានការអី ? ពេលនោះ គេសង្កេតឃើញ លោក ហ៊ុន ម៉ានី ដែលជា កូនប្រុសរបស់សម្ដេច បានប្រគល់ឯកសារ មួយចំនួន ដោយបញ្ជាក់ថា យុវជនរូបនេះ អាយុជិត ២០ឆ្នាំ ចង់ស្នើសុំសម្ដេចកសាង សាលារៀន មួយខ្នង ២ជាន់ ១០បន្ទប់នៅ វិទ្យាល័យពងទឹក ។ ដោយយល់ឃើញថា ការស្នើសំនេះដើម្បីប្រយោជន៍សាធារណៈក៏ ដូចជាទុកឱ្យកូនចៅជំនាន់ក្រោយ ៣០-៤០ ឆ្នាំទៀតនោះ សម្ដេចក៏បានសន្យានឹងប្រើ ពាក្យថា ពូនឹងជូនក្មួយ មួយខ្នង ២ជាន់១២ បន្ទប់។ភ្លាមៗនោះសម្លេងទះដៃ និងអបអរ សាទរ បានកើតឡើងនៅក្នុងអង្គពិធីចំពោះ ការឯកភាពភ្លាមៗរបស់សម្ដេចនាយករដ្ឋ មន្ដ្រី សម្រាប់ការខ្វះខាតពីសំណាក់សិស្សានុ សិស្សខាងលើនេះ ។

ក្រោយពីការប្រកាសផ្ដល់តាមសំណើ ខាងលើ សម្ដេចតេជោ ហ៊ុន សែនបានបញ្ជា ឱ្យអភិបាលរាជធានីភ្នំពេញ កែប ជុតិមា ធ្វើ ការកសាងជាបន្ទាន់ ។ សូមបញ្ជាក់ថា កាល ពីពេលកន្លងទៅ ក៏មានព្រឹត្ដិការណ៍បែបនេះ កើតឡើងផងដែរ ពីសំណាក់ប្រជាពលរដ្ឋ មួយចំនួនដែលស្រឡាញ់សម្ដេចតេជោ ក្នុង ក្រអៅបេះដូងរបស់ពួកគេ បើទោះបីដឹងថា ត្រូវមានការហាមឃាត់ និងចាប់ចងក៏ដោយ ប៉ុន្ដែពួកគេទាំងនោះ ចង់ស្នើសុំផ្ទាល់មាត់ពី សម្ដេច ។ ការធ្វើបែបនេះក៏ដោយសារតែ ការស្នើសុំតាមរចនា សម្ព័ន្ធពីក្រោមទៅលើ ពេលខ្លះគ្មានប្រសិទ្ធភាព ដូច្នេះមានតែធ្វើ បែបនេះ ទើបទទួលបានភ្លាមៗ ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋមួយចំនួន ក៏បានអំពាវនាវ កុំឱ្យមានទង្វើបែបនេះកើត ឡើងតទៅទៀត នៅក្នុងកម្មវិធីផ្សេងៗ ពី ព្រោះសម្ដេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹក នាំជាន់ខ្ពស់ ហើយនេះជាការស្នើសុំសាលា រៀន ចុះបើយុវជនខាងលើចង់ធ្វើសកម្មភាព អ្វីមួយ នោះនឹងអាចប៉ះពាល់ដល់សម្ដេច តេជោ ហ៊ុន សែន ជាក់ជាមិនខាន ៕

11 comments:

Anonymous said...

KI Media also misses a point that Hun Xen has earned a PR brownie point by granting there and then the youth's request for the classrooms.

And KI Media does not ask where Hun Xen gets the money from for the grant.

Kuoy Pichet

Anonymous said...

Dictator Hun Sen is scared to die from todays youth! Maybe the prediction will come true.

Anonymous said...

THIS IS NOT NEW, HAVE BEEN SETTING UP BY AH HUN SEN'S DICTATOR AND CPP'S VIETCONG,...

500riel toilet said...

This just prove that a dictator is always cautious because he fear death is always lurking for him. Therefor he must defend himself by assuring to the audience and in his mind, that he's no dictator.

Takeo said...

Scary Viet's dog taking a good credit for replied he will build a new school in your town but no salary for teachers. This is a national matter new school and financial aids should be award to every towns and villages automatically.

Anonymous said...

តើវាសនាមេដឹកនាំផ្តាច់ការហ៊ុន សែន

និងត្រូវបានប្រជាជនផ្តួលរំលំ និងសម្លាប់ដោយ

វិធីយ៉ាងណាទៅថ្ងៃក្រោយ???


1-ព្យួរ-ក ?

2-អូស-ក?

3-កាត់-ក?

4-ជាន់-ក?

5-ទាញ-ក?

Anonymous said...

That person made Ah Kwack so scared and shortened his life 15 years.

Anonymous said...

It could be Hun opera to show that he is peaceful dictator of Cambodia. If it was done by the boy Hun bodyguard would kill him instantly.

Anonymous said...

According to Put Tomneay on Hun faith, because there will be new born in year 2012, Hun Sen will be killed by Hing Bunheang at 12pm on 12.12.12

Anonymous said...

if the youth got shot, Hun Sen would not be called a dictator, but rather be called "Terminator"

Anonymous said...

I gave out Khmer lands to the Yuons because the Yuons are the second parents of the Khmers!!!
I gave out Khmer lands to the Yuons... because I owed a debt of gratitude to the Yuons... say... if somebody wants to liberate Khmer lands back, let them come and try...!

ខ្ញុំកាត់ទឹកដីខ្មែរអោយយួន ព្រោះយួនជាឱពុកម្តាយទី២របស់ខ្មែរ!!! ខ្ញុំកាត់ទឹកដីខ្មែរអោយយួន... ព្រោះខ្ញុំជំពាកគុណយួន...ថា...បើអ្នកណាបុនប៉ង ចង់មករំដោះយកទឹកដីខ្មែររវិញ មកសាក លមើល...!

Khmer Rwanda