Monday, December 05, 2011

Arrest warrant issued for Nguon Soeur in the kidnapping of General So Phorn's son

លោក ងួន សឿ - Nguon Soeur, the alleged mastermind in the kidnapping

ចេញ​ដីកា​ចាប់​ខ្លួន​ងួន សឿ​ ៖ បទ​ឧក្រិដ្ឋ​ចាប់​ជំរិត​ទារ​ប្រាក់​កូន​ប្រុស​លោក​សូ ផន ត្រូវ​បាន​លាត​ត្រដាង

ថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១៧:១៥
ដោយ​ ៖ ប្រុសកោះ
កោះសន្តិភាព


Synopsis: On 02 December, The Phnom Penh municipal court issued an arrest warrant against Nguon Soeur for the kidnapping of the son of So Phorn and for collecting $400,000 to $500,000 in ransom money. The affair also involved a Lexus RX300 vehicle belonging to Nguon Soeur. Suth Sophy, the first man who was arrested in the kidnapping case, confessed that the top chief is Nguon Soeur. However before confessing about his chief, Suth Sophy asked the cops to protect his life because his chief is allegedly very cruel. According to Suth Sophy, his chief and his gang have access to guns equipped with laser pointer and silencer that can shoot and kill targets up to 150 meters away. Suth Sophy claimed that during meetings with Nguon Soeur, the latter made every promised that, in case of arrest, they will not reveal the names of others, otherwise all family members of the blabber mouth will be killed. Both Sao Bon, the other suspect arrested in this case, and Suth Sophy claimed that they received their orders from Nguon Soeur.

រាជធានីភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំ​ពេញ​​ បាន​ចេញដីកា​ចាប់​ខ្លួន​ ងួន សឿ ជាផ្លូវ​ការ​ហើយ​កាលពី​ថ្ងៃ​ទី​២​ ធ្នូ បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​យ៉ាង​ល្អិតល្អន់​​លើសំណុំរឿង​ចាប់​ជំរិត​កូន​ប្រុស​លោក​ សូ ផន ​ជារឿង​រ៉ាវ​ចាប់​ជំរិតគួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​កាលពី​ខែតុលាកន្លង​មក​ ដែល​តាម​ព័ត៌​មាន​ថា ក្រុមជនចាប់​ជំរិត​ទារ​ប្រាក់​បាន​ក្នុង​ចន្លោះ​​ពី​៤០ទៅ​៥០​ម៉ឺន​ដុល្លារ​ ។ ទាក់ទង​នឹង​រឿង​រ៉ាវ​​មេ​ខ្លោង​ចាប់​ជំរិត​នេះ​ក៏​បាន​បែក​ធ្លាយ​បន្ទាប់​ពី​រថយន្តឡិច​ស៊ីសRX៣០០ ពណ៌​ស្ករ​មួយ​គ្រឿង​ដែល​ក្រុម​ឧក្រិដ្ឋ​ជន​ចាប់​ជំរិត​ប្រើ​ប្រាស់​គឺជា​រថយន្ត​លោក ងួន សឿ ។

ជន​សង្ស័យ​ឈ្មោះ​ស៊ុត សុភី​ ដែលជា​មនុស្ស​ដំបូង​តែម្នាក់​ត្រូវ​បាន​ចាប​់ខ្លួនដោយ​កង​រាជ​អាវុធ​​ហត្ថ​មុនពេល​ចូល​ពន្ធនាគារ​ព្រៃ​ស បាន​សារភាព​ថា ​មេខ្លោង​ធំជាង​គេ​ក្នុង​ករណី​ចាប់​លោក សូ​ អាកណូ កូនប្រុស​លោក​សូ ផន ​អនុ​រដ្ឋ​​លេខា​ធិ​ការ​ក្រសួង​មហា​ផ្ទៃ​គឺ​ឈ្មោះ​ងួ​ន តឿ ហៅ​ ​មេធំដែល​គ្មាន​នរណាក្រៅពី​ងួន សឿ ឡើយ​។ ​ងួន សឿ​ ត្រូវ​ក្រុម​របស់​គេ​ដាក់​នាម​ឱ្យ​ថា ជាមេ​ធំ​។
មន្ត្រី​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​កោះ​សន្តិភាព​ថា ជនសង្ស័យ​ឈ្មោះ​ស៊ុត សុភី​ បាន​សារភាព​អស់ពី​សកម្មភាព​ក្រុម​របស់​ពួក​គេ​ ក្នុង​ការ​ចាប់​ជំរិត​កូន​ប្រុស​លោក​សូ ផន ។ ជន​សង្ស័យ​ឈ្មោះ​ស៊ុត សុភី​ មាន​អាយុ​៣៨ឆ្នាំ ជា​អតីត​​យោធាការ​ពារ​ព្រំ​ដែន​ត្រូវ​សមត្ថ​កិច្ច​ការិយាល័យ​ស្រាវជ្រាវ​បទ​ល្មើស​ព្រហ្មទណ្ឌ​នៃ​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​២៣ វិច្ឆិកា នៅ​ខេត្ត​មណ្ឌលគិរី ពាក់ព័ន្ធ​ក្នុង​ករណី​ចាប់​កូន​ប្រុស​លោក សូ ផន ជំរិត​ទារប្រាក់​ ។


មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​រៀប​រាប់ថា ពេល​ចាប់​ខ្លួន​ស៊ុត សុភី​ នៅ​ខេត្ត​មណ្ឌលគិរី​ ជននេះ​បាន​សួរសមត្ថ​កិច្ច​ថា ចាប់​គាត់​មាន​រឿង​អ្វី​ គាត់​គ្មាន​ធ្វើ​អ្វី​ខុស​ទេ​ ពេល​នោះ​​សមត្ថ​កិច្ច​ប្រាប់​វិញ​ថា​ ជាប់ពាក់​ព័ន្ធ​រឿង​ចាប់​ជំរិត​​ទារ​ប្រាក់​​។ស៊ុត សុភី​បាន​សួរ​ទៅ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​វិញ​ថា ​ហេតុ​អ្វី​បាន​ជា​ដឹង​ថា គាត់​​ជា​ក្រុម​ចាប់​ជំរិត​កូន​លោក​សូ ផន បើ​ក្រុម​គាត់​បាន​​សច្ចាជាមួយគ្នា​អស់​ហើយ​មិន​អាច​ធ្វើ​ឱ្យ​ធ្លាយ​រឿង​នេះ​បាន​ទេ​​ ។ ស៊ុត សុភី​ នៅ​តែ​ប្រកែក​និង​លាក់​​បាំង​ជាមួយ​សមត្ថកិច្ច​មិន​ព្រម​សារ​ភាព​ឡើយ​ ហើយ​នៅ​តែ​​ជឿ​ខ្លួន​ឯងថា រឿង​ដែល​ក្រុមរបស់​ខ្លួន​​បាន​ប្រព្រឹត្ត​​ពិត​ជា​គ្មាន​សមត្ថ​កិច្ច​ណា​ដឹង​ទេ។ប៉ុន្តែ​បើទោះ​ជា​យ៉ាង​ណា ​ក្រោយ​​​ការ​ស្រាវ​ជ្រាវ​និង​សួរ​ចម្លើយ​យ៉ាង​ស្ទាត់​ជំនាញ​ពី​លោក​វរសេនីយ៍​ទោគង់​ សុត្ថារិន នាយរង​ការិ​យា​ល័យ​ស្រាវ​ជ្រាវ​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេសគឺ​បាន​ឈ្លេច​សួរ​ទាល់​តែ​ជន​​សង្ស័យ​សារភាព ។ ប៉ុន្តែ​មុន​នឹង​សារភាព ស៊ុត សុភី​ បាន​ដាក់​​កិច្ច​សន្យា​ទៅ​សមត្ថ​កិច្ច​វិញ​ថា បើ​ខ្លួន​​ប្រាប់​ហើយ​សូម​ការ​ពារ​អាយុ​ជីវិតខ្លួន​​ផង​ ព្រោះ​មេធំរបស់​ខ្លួន​​សាហាវណាស់​ និង​មាន​បក្សពួក​ច្រើន​ទៀត​អាច​ពី​១៥ទៅ​២០នាក់​ និង​មាន​កាំ​ភ្លើង​កែវយិត​​ធុនទំ​នើប​ប្រើ​ប្រាស់​ភ្លើង​ឡាស៊ែរ​ បាញ់​​​​បាន​ចម្ងាយ​​​​​១៥០​​​ម៉ែត្រ​​​​ធ្វើ​​​ឱ្យ​មនុស្ស​​​ស្លាប់ ព្រមទាំង​​​អត់​ឮសំឡេង​​​​ទៀត​ផង​​។ បន្ទាប់​ពី​​​​​ឮ​ពាក្យ​​ថា​សុំឱ្យ​​សមត្ថកិច្ច​​ជួយ​រក្សា​​​អាយុ​ជីវិត​​​ សមត្ថកិច្ច​​​ដឹង​ថា ​ មេ​ខ្លោង​​​​​របស់​គាត់​ពិត​​​ជា​​ធំមែន​​ហើយ​ ​ភ្លាម​​នោះ​​​​លោក​គង់ សុត្ថារិន បាន​​ធានា​​តាមការ​សុំ​នូវ​រាល់​​​អ្វីដែល​​​​ជន​​សង្ស័យ​​​​ចង់​បាន​​​ ពោ​លគឺ​ធានា​ការ​​​​ពារ​អាយុជីវិត​​របស់​គាត់​ ។ មន្ត្រី​​​​កងរាជ​អាវុធហត្ថ​​​​​បាន​​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​​ពី​​​ចាប់​ខ្លួន​ កម្លាំង​​ជំនាញ​​​ពិសេស​​នៃ​ការិយា​ល័យ​ ស្រាវ​​ជ្រាវ​​​​បទ​ល្មើស​​ព្រហ្មទណ្ឌ​​កងរាជ​អាវុធ​​​ហត្ថ​​​លើ​ផ្ទៃ​ប្រទេស​​ បាននាំ​ជន​​​សង្ស័យ​​ពី​ខេត្ត​​​​មណ្ឌល​គិរី​​ទាំង​​យប់​យកមក​​កាន់​រាជធានី​ភ្នំពេញ​ ​ដើម្បី​​​​ធ្វើ​​​កិច្ច​​​ការ​​យ៉ាង​​ប្រញាប់​​ដើម្បី​​​ឈាន​ទៅចាប់​​​មេ​ខ្លោង​​​​ព្រម​​ទាំង​​​បក្ស​​​ពួក។

នៅ​ក្នុង​​​រថយន្ត​​​​ដោយ​ដៃ​ជាប់​​​ខ្នោះ​​ជន​សង្ស័យ​​បាន​​សារភាព​ថា ​មេធំ​​​ជាង​គេ​ក្នុង​គម្រោង​​ការ​ចាប់​ជំរិត​កូន​លោក​​​សូ ផន​នេះ​គឺ​ឈ្មោះ​​ងួន ​តឿ ហៅ​​មេធំ​។ ​ តាម​​ចម្លើយ​​​​​ថា គេ​មិន​ដែល​​​​ស្គាល់​​មេធំ​​ឈ្មោះ​​ងួន​ សឿ​ទេ តែ​ក្រុមគេ​បាន​​​ហៅ​លោក​​​ងួន សឿ ​ថា មេធំ ។ ឈ្មោះ​​ងួន តឿ ​គឺ​ខ្លួន​​​​បាន​ឮ​​ឈ្មោះ​​ល្វា​ ចេក ​រ​បូត​​មាត់​​ហៅ​មេធំ​ ​នៅ​​ហាង​មួយ​ ភ្លាម​នោះ​​​គេ​​ចាប់​អារម្មណ៍​​​​ មេធំ​​​គឺឈ្មោះ​​ងួន តឿ ​។ ​​ ជន​ឈ្មោះ​ស៊ុត ​សុភី បន្ត​ថា ​ប្រហែល​​​ជា​​​២​ខែ​​មុន​ធ្វើ​សកម្ម​ភាព​​​ចាប់​​​​កូន​​​​លោក​សូ ផន ​ឈ្មោះ​ល្វា​ ចេក ​​​ហៅ​ធី ​ហៅ​​លាង បាន​បបួល​​ខ្លួន​​​​ពី​ប៉ោយ​ប៉ែត​​​មក​ភ្នំពេញ​ ដើម្បី​​ជួប​មេធំ​មកពី​ស្រុក​បារាំង​​ ធ្វើ​​កិច្ច​ការ​​ដែល​​​គេត្រូវ​ការ ។​​ ជា​ប្រចាំ​​ពួក​ខ្លួន​​មាន​គ្នា​​​​៧​នាក់ ដែល​​មេធំ​​តែង​​​តែហៅ​ទៅ​ជួប​និង​ណែនាំ​​​ឱ្យ​​ស្គាល់​ ឱ្យ​ដឹង​​​ពី​តួនាទី​​​របស់​ខ្លួន​ គឺ​​​មាន​១​​-មេធំ (ងួន សឿ) ​២-​​ឈ្មោះ​​ល្វា ​ចេក ​ហៅ​​​ធី​​​​ ហៅ​​លាង ​អាយុ​៣០​​ឆ្នាំ​ ៣-​​​​​ឈ្មោះ​​​លឹម ធី ហៅ​ចាន់​ ភេទ​ប្រុស អាយុ​​​​​​៤៤ឆ្នាំ ៤-​ឈ្មោះ​​ជាតិ វិចិត្រ​ ​ភេទ​ប្រុស អាយុ​​​​៣០​ឆ្នាំ ​៥-​ឈ្មោះ​​​​វ៉ាន់​ ភេទ​ប្រុស អាយុ​​៤៤​ឆ្នាំ ៦-​ឈ្មោះ​ឃ្លី សុភី ភេទ​ប្រុស ​​​អាយុ​​​៣២ឆ្នាំ និង៧-​​​គឺ​ខ្លួន​ឈ្មោះ​​ស៊ុត សុភី ។

ក្នុងចំណោម​​បក្សពួក​​ទាំង​៧​នាក់​​នេះ​មេធំ​​បាន​ប្រជុំ​ប្រាប់​ថា​ ​​ គេ​បាន​​ចំណាយ​ប្រាក់​​អស់​​ជាង​​១០​ម៉ឺន​​​ដុល្លារ​ ទិញ​​មធ្យោបាយ​​សម្រាប់​​ធ្វើ​សកម្ម​ភាព​​ ដូចជា​​​អាវុធ​ធុន​ទំនើប​មាន​​វែង​មាន​​ខ្លី រថយន្ត ឧបករណ៍​​សម្រាប់​​ទាក់ទង​ និង​​សម្រាប់​ពិនិត្យ​​​មើល​ផ្ទះ​​ជនរងគ្រោះ ​​​​​ចំណាយ​​ទៅ​លើ​​ថ្លៃ​​​ជួល​ផ្ទះ​​​សម្រាប់​​ដាក់​​ចំណាប់​​ខ្មាំង​​ដើម្បី​​ទារ​​ប្រាក់​​​យូរអង្វែង ។ ​ មេធំ បាន​ចាត់​​​​ឱ្យ​​ស្ត្រីឈ្មោះ​​ឃ្លី សុភី ​ជា​អ្នក​​ដើរ​​រក​ជួល​​ផ្ទះ ​ឯរូបខ្លួនមាន​តួនាទិ​ីបើក​​​​រថយន្ត​​ ពេល​ធ្វើ​សកម្មភាព​​ ឈ្មោះ​​វ៉ាន់​ ​ឱ្យ​​​នៅ​យាម​​ជន​រងគ្រោះ​​ ។ ​​ឈ្មោះ​​​​​​​ល្វា​ចេក​​​ឈ្មោះ​​​ចាន់​ និង​ឈ្មោះ​ជាតិ វិចិត្រ​ ជា​អ្នក​ចុះ​​​ចាប់​​ជនរង​គ្រោះ​​​​រុញ​​បញ្ចូល​រថយន្ត ។

ស៊ុត ​សុភី និយាយថា ខ្លួន​​​ធ្លាប់​​​​បាន​​ជួប​ប្រជុំ​​ជាមួយ​មេធំ​​(ងួន ​សឿ ) ​ចំនួន​៤​​លើក​ ក្នុង​​រយៈពេល​​ជាង​២​​ខែមុន ​ធ្វើ​សកម្មភាព​​នោះ ឯ​ចំណែក​​​ល្វា​ ចេក​​, លឹម ធី ​ហៅ​ចាន់​ និង​​ជាតិ វិចិត្រ ​​​​ជួប​​​គ្នា​​​ញឹក​ញាប់​​ ។ រាល់ការជួប​ប្រជុំ​​ ងួន សឿ ​តែងតែ​​​​និយាយ​ថា ​រឿង​​អីក៏​​ដោយ​​កុំឱ្យ​ក្បត់គ្នា ​ហើយ​​​​បើ​សិន​​ជា​​​សមត្ថកិច្ច​​ចាប់​បាន​​អ្នក​ណា​​​ក៏​ដោយ​​កុំឱ្យ​​ឆ្លើយ​​​ដាក់​​គ្នា ​បើ​មិន​​​​ដូច្នេះ​​ទេ គេនឹង​​សម្លាប់​​​ចោល​​​អស់​​មួយពូជ​ ព្រោះ​​បក្ស​​​​​ពួក​​​​និង​បណ្តាញ​​​​របស់​​​​​គេ​នៅ​មាន​ច្រើនណាស់​​។ បន្ទាប់​​ពីរៀប​ចំ​គម្រោង​​​​​​ចាប់​ជំរិត​​កូន​លោក​​សូ ផន នេះ​នៅ​ថ្ងៃ​​​​មួយ​ ងួន សឿ បាន​ឱ្យ​​ឈ្មោះ​​ល្វា​ចេក​ និង​ឈ្មោះ​​​ជាតិ វិចិត្រ​​​​តាម​​ដាន​​​​លោក​​សូ អាកណូ ដែល​​ត្រូវ​​ចាប់​ធ្វើ​ជា​​​ចំណាប់​​ខ្មាំង ពេល​​​នោះ​ពួក​គេត្រូវ​​បាន​បំពាក់​​ទាំង​​ស្មារតី​ទាំង​​អាវុធ​រួចរាល់​​អស់​​ហើយ​ ព្រម​ទាំង​​​​​មាន​ទីតាំង​​​រួចរាល់​​ហើយ សម្រាប់​​ចាប់​​ជន​រងគ្រោះ​​​លាក់ទុក​​​ដើម្បី​​ទារ​ប្រាក់​​​​ ។ ​ប្រហែល​​​ជា​​នៅថ្ងៃ​ទី​​៤ តុលា ​​​ក្រុម​គេ​បាន​​​តាម​ចាប់​​លោក​​សូ អាកណូ​ ​ដែល​ចេញ​​ដំណើរ​​ពី​​ផ្សារ​​អូឡាំពិក​ ទៅ​​ផ្ទះ​​ ប៉ុន្តែ​​ពេល​​នោះ​ចាប់​មិន​​​បានទេ បែក​កការណ៍​​ ​មេធំ​បញ្ជាមក​​ថា ឱ្យ​​​​​ផ្អាក​សិន ​។

នៅ​ល្ងាច​​​​ថ្ងៃទី​​​៨ តុលា មេធំ​​បាន​ឱ្យ​​ធ្វើ​​សកម្ម​ភាព​​ចាប់​​លោក​សូ អាកណូ ​ម្តងទៀត ​ដោយ​​​​ឱ្យ​​ខ្លួន​ជាអ្នក​បើក​​​​រថយន្ត​​ឡិចស៊ីស​​ RX-300​ ​​ពណ៌​ស្ករ​ ដឹក​​ឈ្មោះ​​ល្វា​ចេក​ ​​ឈ្មោះ​​ជាតិ វិចិត្រ​​ និង​ឈ្មោះ​​វ៉ាន់​ ទៅ​ចាំ​​​នៅ​ត្រើយ​​​​ខាង​កើត​​ស្ពាន​​ជ្រោយ​ចង្វា​ ​ដើម្បី​​រង់​ចាំ​​​​​បទ​បញ្ជា​​​​ពី​មេធំ​​(ងួន​ ​សឿ) ដែល​កំពុង​​ឱ្យ​មនុស្ស​​តាម​ឃ្លាំ​មើល​​ជន​​រងគ្រោះ​​​ដែល​ត្រូវ​​​ចាប់​ខ្លួន​។ ​យប់បន្តិច​ទៅ​ហើយ​ ជនរងគ្រោះ​​បាន​​ចេញ​​ដំណើរ​​ទៅ​កាន់​​លំនៅ​ឋាន​​​របស់​គេ​​នៅ​​​ម្តុំ​បុរី​ជ្រោយ​​​ចង្វា​នោះ​មែន ​ដោយ​​បើក​រថយន្ត​​​​​ឆ្លង​​កាត់​​​ស្ពាន​​ជ្រោយ​ចង្វា​ ពេល​នោះ​​មេធំ​​បាន​ទូរស័ព្ទ​ប្រាប់​ថា ​ឱ្យ​​ប្រុង​ប្រយ័ត្ន​​​​​មុខ​សញ្ញា​​ចេញ​​​ទៅហើយ​​​ ដោយ​​​ប្រាប់​​ភិនភាគ​​​មធ្យោ​បាយ​​ ធ្វើ​​យ៉ាង​ណា​ចាប់​​ឱ្យ​ខាង​តែ​​បាន ។ លើក​ទី២នេះ​​ គេចាប់​លោក​សូ ​អាកណូ បាន​មែន​ គឺ​​ពេល​​ចុះ​​ចាប់​ទាំង៤​នាក់ ពេល​​នោះ​ជន​​រងគ្រោះ​​​​មិន​​​ចង់​ចូល​​​​រថយន្ត​ទេ ។ ​ដោយ​ឃើញ​​ជនរងគ្រោះ​ក្រាញ​​​មិន​​ព្រម​ចូល​រថយន្ត​ ល្វា​ចេក​ បាន​ដក​​កាំភ្លើង​ខ្លី​​វាយ​ក្បាល​​​ជន​រងគ្រោះ​​​១កាំភ្លើង​ដើម្បី​​បំបាក់​​ស្មារតី​កុំឱ្យ​​ស្រែក​ និង​​​ឱ្យសម្រប​​ខ្លួន​តាម​​​អ្វីដែល​​ពួកគេ​ឱ្យ​ធ្វើ​។

ជន​ឈ្មោះ​​​ស៊ុត សុភី បាន​​សារភាព​​​ប្រាប់​​សមត្ថកិច្ច​​​កង​រាជ​​​អាវុធ​​ហត្ថ​​​​ទៀត​ថា ពេល​​ធ្វើ​​សកម្មភាព​​​​​​ពួកគេ​​ស្លៀក​​ពាក់​​ខោ​អាវ​​ជា​ស៊ីវិល​​ធម្មតា​​ គ្មាន​​អ្នក​ណា​​ម្នាក់​​​ស្លៀក​​​ពាក់​​​​ឯក​សណ្ឋាន​​ជា​​ឈុតអង្គរក្ស​​ ​ឬ​យោ​ធា​ ឬ​សន្តិសុខ​​​ឯកជន​​ទេ និង​​ប្រើ​ប្រាស់​​​​អាវុធ​​​តែ២​ដើម​​ប៉ុណ្ណោះ​ ។ ពេល​ចាប់​​ជន​រងគ្រោះ​​បញ្ជូល​​​ក្នុង​រថយន្ត​ភ្លាម​​ ឈ្មោះ​​​ល្វា​ចេក​ បាន​​​យក​វ៉ែន​តា​​​ខ្មៅ​​ពាក់​​ឱ្យ​ជន​​រងគ្រោះ​​និង​បាន​​យក​ខ្សែ​​​ចង​ដៃទាំង​​​​​២ទៅ​​ក្រោយ​​​ ហើយ​​​​​បើក​​​​​សំដៅ​​ទៅ​វីឡា​ជួល​​​​នៅ​ក្នុង​​​សង្កាត់​​​ទឹក​ល្អក់​​​ទី​១ ខណ្ឌ​​​ទួល​គោក​ ។ ​ពេលទៅ​​​​ដល់​បាន​​​​យកជន​​រងគ្រោះ​​​ឡើង​​ទៅជាន់​ទី១ ដោយ​​​ដាក់នៅ​ក្នុង​បន្ទប់​មួយ​យ៉ាង​​​ស្ងាត់​​បំផុត​ ។ ​លុះដល់​​ពាក់​កណ្តាល​​យប់ ​មេធំបាន​​​​​ចាប់​​ផ្តើម​​​យក​​ទូរស័ព្ទ​​ដៃ​​លោក​សូ អាកណូ ទាក់ទង​​​ទៅ​ម្តាយ​​របស់គេ​​​​ទារ​ប្រាក់​​​​ចំនួន​​​១​លាន​​​ដុល្លារ ។ ​​ឈ្មោះ​ស៊ុត សុភី ​​​​និយាយ​​​ថា ខ្លួនដឹងតែ​​ត្រឹម​​​​នេះទេ ​លុះ​​ដល់​​ម៉ោង​​​៥​ភ្លឺ​​ខ្លួន​ក៏​បាន​ជិះ​​​តាក់​ស៊ី​​ទៅ​កាន់​​ក្រុង​ប៉ោយ​ប៉ែត​ ​ដោយ​មេធំទុក​​ឱ្យ​តែ​​ឈ្មោះ​វ៉ាន់ ​ម្នាក់​​នៅ​​ដេក​យាម​​​ជនរងគ្រោះ​​ ក្រៅពី​​​​នេះ​ពួក​​​គេក៏​បំបែក​គ្នា​ដែរ ​។

ចម្លើយ​​​សារភាពបាន​​រៀបរាប់​​​​​ប្រាប់​​​សមត្ថ​កិច្ច​​​​កងរាជ​អាវុធ​ហត្ថ​​​​លើ​ផ្ទៃ​ប្រទេស​​​​ឱ្យ​​ដឹងទៀត​ថា បន្ទាប់​ពីខ្លួន​ចេញពី​​​ភ្នំពេញ​​​ទៅ​​ ក្រុម​​របស់​ខ្លួន​​​នៅ​​តែ​​ទាក់ទង​​គ្នា​​​ជាប់​រហូត និង​បាន​​​ដឹងថា ​ ការ​​​ងារ​​​ទាំង​អស់​​ចាត់​ចែង​​​ដោយ​​​មេធំ ។ ​​ពេល​​ចំណាប់​​​ខ្មាំង​នៅ​​​ក្នុង​ដៃពួក​​គេ​​ហើយ​ មេធំ​​បាន​ទៅ​ជួល​បន្ទប់​​​ផ្ទះសំណាក់​​​ជាន់​ខ្ពស់​បំផុត​​មួយ​​នៅទល់មុខ​​ផ្ទះ​លោក​សូ ​​​ផន ​​និង​​​ដាក់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​​​ដូច​​ជា​កាមេរ៉ា​​ កែវ​យឹត​ សម្រាប់​​ឆ្លុះ​​មើល​​សកម្មភាព​ក្នុង​​​​ផ្ទះលោក​​សូ ផន​ ​ដឹង​អ្នក​​​ចេញ​​អ្នក​ចូល​ទាំងអស់​ ​សូម្បី​​សមត្ថកិច្ច​​ដាក់​​កម្លាំង​​ទៅដេក​​ចាំ​​នៅ​​ទីនោះ​​​ប៉ុន្មាន​​​ថ្ងៃ​ក៏មេធំ​​​​ដឹង​ទាំង​អស់​​ ហើយ​បាន​​បញ្ជា​​​ទៅ​ពួកគេ​​​​ឱ្យ​ធ្វើ​ទៅ​​តាម​​​អ្វីដែល​​​អាច​ធ្វើ​បាន ។ ក្រុម​គេ​បាន​​​ដឹងថា ​សមត្ថកិច្ច​​ប្រើ​ប្រាស់​​​កម្លាំង​​ ​​ដាក់ក្នុង​ផ្ទះ​​ជនរងគ្រោះ​​​​ដើម្បី​​​​ចាំ​ចាប់​​​យកព័ត៌​មាន​​​នៅ​​ពេល​គេ​​​​ទូរស័ព្ទ​​ទារ​​​ប្រាក់​ម្តងៗ ដូច្នេះ​​ហើយ​បាន​ជា​ដំបូងគេ​ប្រើ​​ប្រាស់​​រូប​ភាព​​ជំរិត​​ទារ​ប្រាក់​ដោយ​ទាក់ទង​​តាម​ទូរស័ព្ទ ​។

ក្រោយ​​មក​ដោយ​ដឹង​​ថា ប្រើ​ទូរស័ព្ទ​ត្រូវ​​សមត្ថកិច្ច​​​ស្តាប់​បាន​​ មេធំ​​​​បង្វែរ​​​​ប្រើ​​ជា​​លិខិត​​វិញ ដោយ​​ឱ្យ​មនុស្ស​​ម្នាក់​យក​​ទៅ​ប្លុង​​ចោល​​នៅតូប​លក់​ដូរ​របស់​​ប្រពន្ធ​ជនរងគ្រោះ​​​​នៅ​​​ផ្សារ​​អូឡាំ​ពិក ។ សំបុត្រ​​​លើកទី១​ គ្មាន​ការ​​​ឆ្លើយ​​​តប​មក​វិញទេ ​ហើយ​​ក៏​គ្មាន​​​លទ្ធផល​​​ដែរ គ្រាន់​តែ​​​​បាន​បញ្ជាក់​ថា បើ​ចង់​​​បាន​​កូនទៅ​​​វិញ​មិន​ពិបាក​​ទេ​ យក​​ប្រាក់តែ​​១​លាន​​ដុល្លារ​​​ ធ្វើ​ជា​ថ្នូរ​​​នោះ​​បាន​ហើយ តែ​បើ​​ធ្វើ​ឱ្យ​​បែក​ការណ៍​ និង​គ្មាន​​​ប្រាក់​​លោះ​​កូន​ អ្នក​​ពិត​ជា​ត្រូវ​​ស្លាប់​ និង​សម្លាប់​​​ចោល​​​​១ពូជ​ទៀតផង ។ លុះ​បាន​២​ថ្ងៃក្រោយមក ​សំបុត្រ​​​​លើកទី២​ ​ ក៏យក​​​ទៅ​ប្លុង​​ចោល​​នៅ​តូប​​លក់​​ដូរ​​នៅ​​ផ្សារ​អូឡាំពិក​​ម្តង​ទៀត​ ​​ប៉ុន្តែ​​​​ពេល​នេះ​ក្នុង​សំបុត្រ​​​​មាន​ដាក់​ស៊ីម​កាត​​១​នៅ​​​ក្នុង​នោះ​​ដែល​មាន​ទឹក​ប្រាក់​​រួច​ជា​​ស្រេច​ សម្រាប់​​​​ឱ្យ​ទៅ​​ម្តាយ​ជនរងគ្រោះ​​​ប្រើ​ប្រាស់​​​​ទាក់ទង​មក​​ពួក​​គេ​​ ចៀស​វាង​​​សមត្ថកិច្ច​​​ដឹង​លេខ និង​​ចាប់​​​បាន​​ព្រោះ​រាល់ ទំនាក់ទំនង​​​លេខ​ស៊ីមកាត​​​​ថ្មី​ពិត​​ជា​ធ្វើ​​ឱ្យ​សមត្ថកិច្ច​​បាត់​ដាន។ ជា​ប្រចាំ​​រយៈ​​ពេល​​​​ជិត​​​កន្លះ​ខែ​​ លោក​​ងួន ​សឿ ហៅ​មេធំ មិន​ទៅ​​ណា​ពី​ផ្ទះ​​សំណាក់​​ដែល​​ជួល​​ស្នាក់​​នៅបណ្តោះ​​​អាសន្ន​​នៅ​​មុខផ្ទះ​លោក​សូ ផន នោះ​ទេ ហើយ​​ក៏​គ្មាន​​សមត្ថ​កិច្ច​​ណា​ដឹង​​ថា មេធំ​​​របស់​គេ​​ធ្វើ​សកម្មភាព​​​ អ្វី​នៅ​​ទីនោះ​ដែរ ។ ទីនោះគឺ​​ជាទីបញ្ជាការ​​​​មេធំ​​សម្រាប់​​​ក្តាប់​ព័ត៌​មាន​​ និង​បញ្ជា​ទៅ​​ពួក​គេ​​​រាល់​​កិច្ច​ការ​ទាំង​​​អស់​​មិន​ឱ្យ​​​ចូល​​ក្នុងអន្ទាក់​​របស់​សមត្ថកិច្ច ។

ស៊ុត​ សុភី និយាយថា ខ្លួនឆ្ងល់​ហើយ​​ឆ្ងល់​ទៀត មូល​ហេតុ​អ្វីសមត្ថ​កិច្ច​​ចាប់​ខ្លួន​គេ​បាន ព្រោះ​​ការ​ងារ​នេះ​ពួក​គេ​​​ធ្វើតែ៥​ទៅ​៦​នាក់​ទេ អ្នក​ទាំង​អស់​​នោះ​​ខ្លះ​ក៏​បាន​គេ​ច​ខ្លួន​​ចេញ​ទៅ​ក្រៅ​ប្រ​ទេស​​ ខ្លះ​នៅ​​ក្នុង​ស្រុកមែន​ ប៉ុន្តែ​មិន​អាច​​ចាប់​គេ​បាន​ងាយ​នោះ​ទេ រឿង​អ្វី​​​​កង​រាជ​អាវុធ​​ហត្ថ​ចាប់​គេ​បាន​។ សូម្បីថ្ងៃ​ប្រ​គល់​ប្រាក់​មេ​ធំ​​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ហត​ឡាញ​ទាក់​ទង​ទៅ​ក្រុម​គ្រួ​សារ​លោក​​សុភី រហូត​ប្រ​គល់ និង​ទទួល​ប្រាក់​យ៉ាង​ជោគ​ជ័យ​ក៏​សមត្ថ​កិច្ច​មិន​បាន​ដឹង​ផង។ ក្រុម​គេ​​ទេ ដែល​បាន​ដឹង​ថា រយៈ​ពេល​ជិត​​កន្លះ​ខែ​នៃ​ការ​ឃុំ​ខ្លួន​​​ជន​រង​គ្រោះ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នោះ សមត្ថ​កិច្ច ពិសេស​កង​នគរ​បាល​ជាតិ មាន​ថ្នាក់​មូល​ដ្ឋាន​ រាជ​​ធានី​ក្រ​សួង​លើក​គ្នា​ទាំង​ហ្វូង​ធ្វើ​រដ្ឋ​​បាល​ស្ទើ​ររាល់​យប់ ដើម្បី​រុក​រក​ជន​រង​គ្រោះ និង​ចាប់​ពួក​គេ​។ ទី​បំផុត​រូប​គេ​ត្រូវ​សមត្ថ​កិច្ច​កង​រាជ​​អាវុហត្ថ​​ត្រូវ​ចាប់​ខ្លួន។​ ថ្ងៃ​ទី​២៣ ឈាន​ចូល​ថ្ងៃ​ទី​២៤ តុលា ខ្លួន​បាន​ទទួល​ព័ត៌​មាន​ថា មេ​ធំ​​ដោះ​លែង​ជន​​​​រង​គ្រោះ​ទៅ​វិញ ហើយខ្លួន​​​ក៏​ត្រូវ​ឡើង​ទៅ​ទទួល​យក​ចំណែក​ពី​មេ​ធំ​នោះ​ដែរ។ ចំណែក​មេ​ធំ​​​​ចេញ​ទៅ​បារាំង​​ថ្ងៃ​ទី​២៨ តុលា ។ ប្រាក់​ដែល​គេ​ទទួល​បាន​១០.០០០​ដុល្លារ ពេល​ទទួល​បាន​ប្រាក់​មេ​ធំ​ប្រាប់​ថា បាន​តិច​តួច​​​ទេ១០.០០​០​ដុល្លារ​​ នេះ​យក​ទៅ​ច​ាយ​វាយ​សិន​ទៅ ហើង​នៅ​បន្ត​គំរោង​ចាប់​មនុស្ស​២​នាក់​ទៀត គឺ​ថៅ​កែ​រោង​​ចក្រ​ស្រា​បៀរ និង​កូន​ឧត្តម​សេនីយ៍​ឯក​​ម្នាក​់ទៀត ​ពេល​នោះ​យើង​នឹង​បាន​ចំណែក​ច្រើន​។ បាន​ប្រាក់​១០.០០០ដុល្លារខ្លួន​ក៏​ត្រ​ឡប់​ទៅ​ផ្ទះ​​វិញ និង​បាន​យក​ប្រាក់​នេះ​ទៅ​ចែក​ឱ្យ​កូន​រៀន​សូត្រ​ខ្លះ ខ្លួន​ឯង​ចាយ​វាយ​ខ្លះ​​​នៅសល់​ប៉ុន្មាន​ទិញ​ខ្សែ​.ក​មាស​១​តម្លឹង ចិញ្ចៀន​​មាស​១​តម្លឹងកន្លះ ។ សល់​ប្រាក់​ជាង៨០០​ដុល្លារ ត្រូវ​សមត្ថ​កិច្ច​​កង​រាជ​​អាវុធ​ហត្ថ​​​​​ដក​ហូត​។

យោង​តាម​ចម្លើយ​ដំបូង​នៅ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស ពុំ​មាន​អ្នក​ណា​ម្នាក់​ជឿ​ជាក់​ទាំង​ស្រុង​ ថា​មេ​ខ្លោង​ធំ​ជាង​គេ​ក្នុង​ករណី​ចាប់​ជម្រិត​​ទារ​ប្រាក់​កូន​លោក​សូ ផន គឺ​លោក​ងួន សឿ​​​ទេ គឺមិន​ជឿ​ទាល់​តែ​សោះ​ ព្រោះ​ងួន សឿ និង​មនុស្ស​២ទៅ៣​នាក់ ទៀត​សុទ្ធ​តែ​រស់​នៅ​ប្រ​ទេស​បារាំង​ ពួក​គេ​មិន​មែន​សុទ្ធ​តែ​អ្នក​ក្រ​ខ្សត់​ដល់​ថ្នាក់​បង្កើត​ក្រុម​ឧ​ក្រិដ្ឋ​​​ជន​ចាប់​ជម្រិត​​បែប​នេះ​ទេ​។ ម្យ៉ាង​វិញ​ទៀត​​ងួន សឿ​ និង​លោក​សូ ផន ស្និទ្ធ​ស្នាល​គ្នា រឿង​​​អីទៅ​ចាប់​កូន​លោក​ធ្វើ​ចំណាប់​ខ្មាំង​ ដើម្បី​ទារ​ប្រាក់​​​​​នោះ​។

ការ​សន្និ​ដ្ឋាន​បើ​សិន​​ជា​​រឿង​នេះ លោក​ងួន សឿ នៅ​ពី​ក្រោយ​ និង​ជា​មេ​ខ្លោង​​​មែន មិន​មែន​ជា​រឿង​ជម្រិត​ទារ​ប្រាក់​ទេ ច្បាស់​ជា​រឿង​គំនុំ​សុទ្ធ​សាធ។ ដូច្នេះ​ហើយបាន​ជា​ក្នុង​សន្និ​សីទ​កាសែត​​១​ឈុត ដែល​ធ្វើ​ឡើង​ដោយ​​លោក​ឧត្តម​សេនីយ៍​ត្រីសៀ សម្បត្តិ​​ មិន​បាន​លើក​យក​ឈ្មោះ​ងួន សឿ មក​និយាយ​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ទេ ព្រោះ​តែ​គេ​មិន​ជឿ​តាម​ចម្លើយ​​សារ​ភាព​របស់​ឈ្មោះ​ស៊ុត សុភី ​​។ ប៉ុន្តែ​មកដល់​ពេល​នេះ​គេ​បាន​ចោទ​ថា ងួន សឿ ជា​មេខ្លោង​នោះ ​គឺ​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ងួន​ សឿ ​បាន​ទូ​រស័ព្ទ​មក​ពីស្រុក​បារាំង​​ចូល​លេខ​ទូរ​ស័ព្ទ​​ឈ្មោះសៅ ប៊ន អ្នក​យាម​ដី​​ឱ្យ​​យក​រថយន្ត​​ម៉ាក​ឡិច​ស៊ី​ ពណ៌​ស្ករ ដែល​ជា​មធ្យោ​បាយ​ជិះ​ធ្វើ​សកម្ម​ភាព​ផ្ញើ​ទុក​​នៅ​ផ្ទះ​ប្រ​ពន្ធ​​ល្វា ចេក ​នៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌឫស្សី​កែវ រាជ​ធានី​ភ្នំពេញ​ យក​ទៅ​ទុក​នៅ​ដី​របស់​ខ្លួន នៅ​ឯ​ស្រុក​កំពង់​ត្រ​បែក​ ខេត្ត​ព្រៃ​វែង។ ការ​ធ្វើ​បែប​នេះ​ហាក់​ដូច​ជា ​ដូរ​ទី​តាំង​លាក់​មធ្យោ​បាយ​រថយន្ត​​១​គ្រឿង​នេះ ដើម្បី​​បិទ​បាំង​ពី​ការ​តាម​ប្រ​មាញ់​របស់​សមត្ថ​កិច្ច​។ គាប់​ជួន​គ្នា​ណាស់ ​ថ្ងៃ​ទី​២៤ វិច្ឆិកា ខណៈ​ពេល​ឈ្មោះ​សៅ ប៊ន កំពុង​បើក​រថយន្ត​ទៅ​ដល់​ពាក់​កណ្តាល​​ផ្លូវ ​ឈ្មោះ​​ល្វា​ ចេក​​​ បាន​ទូរ​ស័ព្ទ​មក​សួរ​​ សៅ​ ប៊ន ​ដែល​យក​រថយន្ត​តាម​បណ្តាំ​របស់​លោក​ងួន សឿ​​។ ទោះ​បី​ជា​​បែ​ប​ណា​ក្តី​ជន​រូ​ប​នេះ​មិន​មាន​ទោស​កំហុស​នោះ​ទេ ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​​ដោះ​លែង​ទៅ​ហើយ​​។

ចំណង​ទាក់ទង​​មាន​ភាព​ស៊ី​សង្វាក់​​គ្នា​ចុង​ក្រោយ​​នេះ​ទាំង​​លោកងួន សឿ ​ទាំង​ឈ្មោះ​ល្វា​ ចេក ​ដែល​បាន​ទូរ​ស័ព្ទ​មក​ពី​ក្រៅ​ប្រ​ទេស​ដូច​គ្នា​ បាន​ជួប​តែ​មនុស្ស​ម្នាក់​ឱ្យ​ទៅ​រំដោះ​រថយន្ត​​ផ្លាស់​ប្តូរ​ទី​តាំង​ គឺ​​​ចេត​នា​គេច​វេះពី​សមត្ថ​កិច្ច​​ដែល​កំពុង​ស្វែង​រក។ បន្ទាប់​ពី​សមត្ថ​កិច្ច​កង​រាជ​​អាវុធ​ហត្ថ​​​ឃាត់​ខ្លួន​​សៅ​ ប៊ន ជា​មួយ​​វត្ថ​​ុតាង​ ដែល​​ជា​មធ្យោ​បាយ​​ជិះ​ធ្វើ​សកម្ម​ភាព​​ឈ្មោះ​​សៅ​ ប៊ន បាន​​បញ្ជាក់​យ៉ាង​​ច្បាស់​​ថា ខ្លួន​មិន​បាន​ដឹង​​អ្វី​ទាំង​អស់ ខ្លួន​គ្រាន់​តែ​បានទទួល​​បញ្ជា​​តាម​​ទូរ​ស័ព្ទ​ពី​លោក​ងួន សឿ ឱ្យ​​ទៅ​​យក​រថយន្ត RX300 កូន​កាត់​ ដែល​នៅ​ផ្ទះ​មួយ​​​​ក្នុង​​ភូមិ​ព្រែក​លៀប ផ្លូវ​ជាតិ​លេខ 6A ទៅ​ទុក​នៅ​ស្រុក​កំពង់​ត្រ​បែក​ប៉ុណ្ណោះ​។ ចម្លើយ​និង​សកម្ម​ភាព​​​ជាក់​ស្តែង​ពី​ឈ្មោះ​សៅ​ ប៊ន ដែល​លោក​ងួន សឿ ​បញ្ជា​តាម​ទូរ​ស័ព្ទ​​មក​ពី​ប្រ​ទេស​បារាំង​​នោះ ​ហើយ​បាន​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​​មាន​ពន្លឺ​កាន់​តែ​ច្បាស់​ថា ករណី​ចាប់​ជម្រិត​លោក​សូ អា​ក​ណូ កូន​ប្រុស​ លោក​សូ ផន ពិត​ជា​​លោក​ងួន សឿ ​មែន​ និង​ជា​មេខ្លោង​ទៀត​ផង ដូច​ដែល​ចម្លើយ​ស៊ុត សុភី​​ បញ្ជាក់​ពី​ខាង​ដើម​។

យោង​តាម​ចម្លើយ​​ជាក់​លាក់​ឈ្មោះ​ស៊ុត សុភី និង​ឈ្មោះ​សៅ​ ប៊ន សុទ្ធ​តែ​ដូច​គ្នា​ថា ពួកគេ​ទទួល​បញ្ជា​​ពី​លោក​ងួន សឿ ទាំង​អស់ ទើប​​បាន​ជា​សមត្ថ​កិច្ច​ការិយា​ល័យ​​ស្រាវ​ជ្រាវ​​បទ​ល្មើ​សព្រហ្ម​ទណ្ឌ​នៃទី​បញ្ជា​​ការ​កង​រាជ​អាវុធ​​ហត្ថ​ផ្ទៃ​ប្រ​ទេស ធ្វើ​របា​យ​ការណ៍​ដាក់​ជូន​ទៅ​ស្ថា​ប័ន​តុលា​​ការ ដើម្បី​សុំ​ដី​កា​​​ស្វែង​រក​ចាប់​ខ្លួន​​មេ​ខ្លោង​ងួន សឿ ​និង​បក្ស​ពួក​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​ពេល​នេះ​សមត្ថ​កិច្ច​​មិន​ទាន់​បាន​ទទួល​ដី​កា​ឱ្យ​ចាប់ខ្លួន​ក្រុម​ឧ​ក្រិដ្ឋ​ជន​ទាំង​អស់​នោះ​ទេ​៕

9 comments:

Anonymous said...

All I'm interested to know is will he be locked in jail or maybe he will be released soon after arrested? Then again, it's a dog-eat-dog case so who cares.

Anonymous said...

1856: King Ang Duong apprise Mr. de Montigny, French envoy in visit to Bangkok, through the intermediary of Bishop Miche, his intention to yield Koh Tral to France (cf. “The Second [French] Empire of IndoChina”).

1863: Establishing the Protectorate of Cambodia, France annexed Kampuchea Krom, made a French colony out of it, and named it “Cochinchine”.

May 25, 1874: Koh Tral (Phu Quoc) which belonged to Cambodia (under the reign of King Ang Duong) was placed under the administration of the Governor of Cochinchine, i.e. under the administration of France, by the French Protectorate.

June 16, 1875: Koh Tral is attached to the inspection district of Hatien which was colonized by France. One needs to recall that in 1855, King Ang Duong reminded Napoleon III [first French President (1948-1852), later French Emperor (1852-1870)] that “the territories annexed by Vietnam located between the Western branch of the Mekong [River] and the Gulf of Siam (Hatien area) were “actually Cambodian land” (cf. A. Dolphin-Dauphin-Meunier – “History of Cambodia”, pg. 99). Therefore, Koh Tral always remains a Cambodian island, even though it is under the administration of colonial France.

January 31, 1939: the “Brévié Line” which is not a maritime border demarcation, but rather a line dividing the police and administrative authority “on the islands along the Gulf of Siam” [was established]. By this act, Koh Tral was placed, as it did in 1875, under the French colonial administration of Cochinchine. Brévié himself specified that “the territorial dependence of these islands (including that of Phu Quoc) remains entirely reserved”.

June 04, 1949: In spite of Cambodian protests and the Deferre Motion [the Deferre Motion has been part of the Bill of Transfer of French Cochinchine to Vietnam which spelled out specific rights of the Khmer Krom people], France voted a law allowing the attachment of the Cochinchine territory (Khmer territory) to Vietnam.

April 24, 1954: at the Geneva Conference, Cambodia still continued to protest against the unjust and uneven transfer of her Cochinchine lands to Vietnam by France, and reserved her right to litigate the case at the United Nations.

Anonymous said...

The past is history...The winner always makes and rewrites history...

We, Viet, have and is doing just that...and there is nothing you dumb Khmer can do about it! What was Khmer's is now Viet's...and it remains that way for all of you dumb khmer's life time...

Let me tell you something else also:

GOD already knows, dumb Khmer is helpless. We, Viet, are already controlling Viet-Cambodia from top to bottom, from the Senate to the farm land...

Hun Sen will be irrelevant in the very near future and there will be more and brighter Viet-Khmer/Khmer-Viet smarter ones to lead Viet-Cambodia...

Viet is everywhere in Viet-Cambodia from farmer to technician, from nurse to doctor, from firefighter to engineer, from rubber plantation owner/worker to Hun Sen's political advisor and bodyguards including Angkor Wat's owner...You all name it and Viet is there...Khmer doesn't do squat besides getting addicted to Viet's ass in Viet-Cambodia, even foreigners are enjoying it nicely and quietly too...

Once again, whether or not all you dumb Khmer surrender yourselves to Viet, Khmer is now deep-rooted Viet, and irreversibly so already.

Hun Sen is just a dumb Viet-Khmer that can be disposed of at anytime at just a blink of an eye!

Challenge me if all of you dumb Khmer can. We have millions of us (legally the majority thanks to that dumb Hun Sen) that will vote for Viet-Khmer candidate legally and democratically forever, even the outside world would support and agree and as a matter of factly, there is not much the outside can do about it...

How Sam Raingsy and/or any of your worthless so-called dumb heroe(s) including the stupid dumb king Sihanouk of yours that just wants to reign plan to win Cambodia back? The Federation of Indochina under Viet's rule and control is here to stay on this planet earth for real. How do all of you dumb Khmer think or plan to de-vietnamize it???

KRT is just a show to entertain the world. We, Viet, are that good and smart.

Can Khmer put up the second Killing fields to get rid of millions of legal Viet-Khmer citizen now like we, Viet, did?

Okay you dumb Khmer - put it up or shut up while we, Viet, are domesticating you for the bright future of the Federation of Indochina!

It's all too late for you dumb Khmer already!!!

Ms. Soap

P.s Think about how all of our Viet-Khmer/Khmer-Viet offsprings/Half-breeds would look beautifully and be smart like in our Federation of Indochina???

តើខ្មែរអាចសំឡាប់ប្រជាជន យួន ខ្មែរ រាប់លាន
អ្នកបានដូចដែល វៀត ធ្វើនោះទេ?

ស្ដាប់ឮទេខ្មែរ ល្ងង់ខ្លៅ???

Once again, can Khmer put up the second Killing Field to get rid of millions of legal Viet-Khmer citizen now like we, Viet, did?

Eest-ce que vous m'entendez les ignorants Khmers?

Juste Pour me répéter:

Peut Khmer créer un deuxième «Killing Field» pour se débarasser des millions de Viet-Khmer qui sont maintenant les habitants légaux du Viet-Cambodge comme nous, les Viets, avions fait?

KI-Media is yesterday news and ought to shut down for good or better yet, come kiss our Viet's ass now!

Our Viet's ass (80 millions) is resource #1. We defeated the French and the Americans just with our ass and do not cry a river about it, like the Americans do about their own. We, Viet, can let loose another million of our new fresh ass into Viet-Khmer shortly...as per Hun Sen's agreement just to let him rule...

The Chinkies are busy making money for themselves while enjoying Viet's ass in Viet-Cambodia already!

Prove me wrong you dumb Khmer!

Anonymous said...

9:14 AM

Over 2 000 000 innocent Vietnamese people have been murdered by US Army during the War.

You should find justice for your innocent Viet victims.

Anonymous said...

10:29 AM - Because of the your Ho Chi Minh and Hanoi masters' faults. Your evil Ho and Hanoi masters played too many dirty games to trick the U.S. that ended up having the wars. You are the one who supported the Communist Ho and Hanoi masters. That is your fault, too. Also, it caused the chaos inside Cambodia as well by asking the King Sihanouk to create the bad foreign policy with Communist Vietcong. Your Communist Ho and Hanoi masters betrayed Sihanouk until King Sihanouk went crazy and did not know what to do with your Communist Ho and Hanoi masters. When times came, Sihanouk fled the Cambodia/Srok Khmer to hide in Paris and China, because he was afraid to be killed by your Communist Ho and Hanoi masters. He was backed by Pol Pot and Pol Pot's inner circles for some reasons. You know Pol Pot and his inner circles did not like your Communist Ho and Hanoi to sign the border and peace deals because of Communist Vietcong's encroach into Cambodia/Srok Khmer land.

That was why your Vietcong folks killed because of your Communist Ho and Hanoi masters' dirty and secret roles into the war with the U.S.

Your communist Hanoi masters invited Henry Kissinger to negotiate the dirty deal with Your Commies.

Anonymous said...

9:14 AM - You are the dumb instead because someone in Communist Vietcong called you dumb.

Anonymous said...

If Nguon Soeur was involved in the kidnapping, and have access to guns equipped with laser pointers and silencers, why didnt he use it on AH Dictator Hun Sen's head!!! Come on..you dont need money, but you will be a Khmer hero! Put a bullet in AH Hun Sen's head with your pointer laser!

Anonymous said...

If Nguon Soeur was involved in the kidnapping, and have access to guns equipped with laser pointers and silencers, why didn't he use it on AH Dictator Hun Sen's head!!! Come on..you don't need money, but you will be a Khmer hero by opposition! Put a bullet in AH Hun Sen's head with your pointer laser!

Pang Sokhoeun, Khmer in Sweden

Anonymous said...

9:14AM

DUMB, VIETCONGS/VIETNAMS, YOUR SMART IN THE BAD WAYS BY KILLING KHMERS PEOPLE AND TAKE OVER THEIR LANDS AND COUNTY ETC. EVEN IN AMERICA, WHEN YOU (DUMB VIETCONGS), DO SOMETHING WRONGS.
1. YOU TELLING AMERICANS PEOPLE, YOU ARE KHMER/CAMBODIAN.
2 WHEN YOU (DUMB VIETCONGS) DO SOMETHING GOOD, YOU TELLING AMERICANS
PEOPLE, YOU ARE VIETNAMESE OR CHINESE.

DON'T LOOKS DOWN ON KHMERS PEOPLE AS YOU ARE SO DUMB TOO.


AND THE WORLD IS HAPPENING EVERYWHERE NOW, MAYBE YOUR (DUMB EVILS VIETCONGS) GO TO HELL SOON.