Thursday, 15 December 2011
ដោយៈ គុជ វិភាគ
DAP-news
On Thursday 15 December 2011, the NatAss permanent committee decided to suspend the parliamentary immunity of Kandal SRP MP Chan Cheng, based on the request by the ministry of in Justice.
ភ្នំពេញ: សាមាជិកគណៈអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១១ បានសម្រេចព្យួរអភ័យឯកសិទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌល កណ្ដាលរបស់គណបក្ស សម រង្ស៊ី ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌។
លោក ជាម យៀប សមាជិកគណៈកម្មការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានប្រាប់ឲ្យដឹងថា គណៈ អចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចព្យួរអភ័យឯកសិទ្ធិរបស់លោក ចាន់ ចេង ទៅតាមសំណើរបស់តុលាការខេត្តកណ្ដាល ដែលមានការយល់ព្រមពីលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា។
លោកបានមានប្រសាសន៍ថា «នេះជានីតិវិធីរបស់រដ្ឋសភា ដូច្នោះយើងមិនមានជម្រើស អ្វីក្រៅពីការព្យួរអភ័យ ឯកសិទ្ធិគាត់ ដើម្បីបើកផ្លូវឲ្យតុលាការកោះហៅគាត់ ទៅសាកសួរ ពាក់ព័ន្ធទៅនឹងពាក្យបណ្ដឹង ដែលគេបានប្ដឹងគាត់នោះទេ»។
បើតាមលោក ជាម យៀប កាលណាអ្នកតំណាងរាស្រ្តរូបណាប្រព្រឹត្ត នូវកំហុសអ្វីមួយដែលខុសច្បាប់នោះ គេមិនអាចធ្វើការកោះហៅទៅសាកសួរបានទេ ពីព្រោះអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ លុះត្រាតែមានការ ស្នើសុំមកកាន់រដ្ឋសភាឲ្យមានការព្យួរអភ័យឯកសិទ្ធិសិន ទើបអាចដំណើរការសាកសួរបាន។
អ្នកតំណាងរាស្រ្ត ចាន់ ចេង បានសំដែងនូវការភ្ញាក់ផ្អើលទៅនឹងការព្យួរ អភ័យសិទ្ធិរបស់លោកពី សំណាក់គណៈអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកនេះ។
លោកបានមានប្រសាសន៍ថា «ខ្ញុំមិនអាចទទួលយកបានទេនូវការព្យួរអភ័យឯកសិទ្ធិនេះ ព្រោះខ្ញុំមិនបានប្រព្រឹត្តនូវទោសកំហុសអ្វីនោះទេ កន្លងមកខ្ញុំតែងតែគោរពច្បាប់ ខ្ញុំមិនដែលធ្វើអ្វីខុសច្បាប់នោះឡើយ»។
បើតាមលោក ចាន់ ចេង រឿងដែលនាំឱ្យមានការដកអភ័យឯកសិទ្ធិរបស់លោកនោះ គឺជារឿងទំនាស់រវាង លោកមេធាវី ជូង ជុងងី និងលោកចៅក្រមស៊ើបអង្កេត លឹម សុគន្ថា វាមិនបានពាក់ព័ន្ធទៅនឹងរូបលោកនោះទេ ហើយកន្លងមក លោកបានរាយការណ៍ទៅសម្ដេចប្រធានរដ្ឋសភា ហេង សំរិន នរួចរាល់អស់ហើយ ពីករណីទាំងអស់នេះ។
គួរបញ្ជាក់ថា ការឈានទៅដល់ការព្យួរអភ័យឯកសិទ្ធិរបស់លោក ចាន់ ចេង នេះគឺពាក់ព័ន្ធទៅនឹងបណ្ដឹង ពីតុលាការរបស់ខេត្តកណ្ដាលដែលបានធ្វើការ ចោទប្រកាន់លោក ចាន់ ចេង ពីបទជួយផ្ដល់មធ្យោបាយ ដល់អ្នកទោសឈ្មោះ មាស ប៉េង ឲ្យរត់ចេញពីពន្ធនាគារ ហើយនៅថ្ងៃម្សិលមិញនេះដែរ ក្រុមអ្នកតំណាង រាស្រ្តគណបក្ស សម រង្ស៊ី ក៏បានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោស ការចោទប្រកាន់មិនត្រឹមត្រូវ និងការព្យាយាមឲ្យមានការព្យួរអភ័យឯកសិទ្ធិ អ្នកតំណាងរាស្រ្ត ចាន់ ចេង ដោយក្រុមអ្នកតំណាងរាស្រ្ត ទាំងអស់នេះបានស្នើឲ្យសម្ដេចប្រធានរដ្ឋសភា ហេង សំរិន មេត្តាផ្ដល់សុភ័គវិនិច្ឆ័យដល់លោក ចាន់ ចេង ដែលត្រូវបំភ្លៃដោយលោក លឹម សុគន្ថា៕
7 comments:
ministry of injustice.
one day, they all gonna be trial and judge like the khmer rouge leaders.
Ah Dumb Ass Heng Samrer!!
Acting as Khmer to protect Khmer's interest. You are Khmer. Stop serving Ah kantorb's interest.
Stop facilitating Vietnamization in Cambodia Ah Chkuot Chrouk.
Mr lim sokuntha est une personne qui ne travail qu'au ministere de L' INJUSTICE DE P P C DE HUN SEN BU RANY LES TUEURS DE PI SETH PILIKA .ALORS ILS ONT DES CERTIFICATS DOCTORAS SANS ECOLES SPECIALISTES DE CRIMES DE VOLS DES TERRES DES RICHESSES KHMER . ENSUITE UNE AUTRE SPECIALITEE C'EST EXACTEMENT LE K5 OU LE MUR DE BAMBOU ET N'OUBLIER JAMAIS LE KOASS TRALL ILE DE TROAL ET KOASS SESS QU'ILS DONNE A YOUN CE SONT DES DOCTEURS CORRUMPUS LA MERDE DE YOUN COMME HUN SEN BUN RANY MI KRA HEANG AUSSI SON DECHET MR LI SOKUNTHAMERDE C'EST LA SOCIETE DE HUN SEN P P C DE P PENH AUJOURD 'HUI
si vietnam et le p p c du gouvernement hun sen sont transparents pourquoi sont ils si craintifs du tribunal khmer rouge ?
ហ្នុងហើយដែលចាស់ៗពោលតំណរ តាំងពីបុរាណ
មកថា "មាសសុទ្ធមិនខ្លាចភ្លើង"។
"មាសសុទ្ធមិនខ្លាចភ្លើង" ,ter monoof ខ្លាចភ្លើង
មាសសុទ្ធមិនខ្លាចភ្លើង
monoof ខ្លាចភ្លើង ,
Kmorch មិនខ្លាចភ្លើង
Post a Comment