៩-ធ្នូ-២០១១៖ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ (UN News Centre) |
2011-12-09
ដោយ សុខ សេរី
RFA
The visit of Surya Subedi, the UN Special Rapporteur of Human Rights, is focused on the election, freedom of expression and criticisms for democracy. He insisted that the Cambodian government and the NEC to guarantee free and fair election for the upcoming 2012 commune election and the upcoming 2013 general election. His call came after he received numerous information indicating that in the past, the Cambodian opposition did not receive its fair share of using the broadcast system to organize the election. Furthermore, the number of voters is shrinking due to complications and difficulties encountered during the election.
Click the control below to listen to the audio program:
ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស អ.ស.ប លោក សុរិយា ស៊ូប៊ែឌី មកកម្ពុជាលើកនេះ លោកចាប់អារម្មណ៍លើកិច្ចការបោះឆ្នោត និងការបើកចំហឲ្យមានការបញ្ចេញមតិ និងការរិះគន់ឲ្យបានច្រើន នៅក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅថ្ងៃទី ៩ ខែធ្នូ បានទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ធ្វើយ៉ាងណា ធានាឲ្យមានការបោះឆ្នោតនៅប្រទេសកម្ពុជា ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅឆ្នាំ ២០១៣។
ការអំពាវនាវនេះ ដោយសារតែលោកបានទទួលព័ត៌មានជាច្រើនឲ្យដឹងថា ការបោះឆ្នោតនៅកម្ពុជាកន្លងមក គណបក្សប្រឆាំងមិនមានលទ្ធភាពស្មើគ្នា ចំពោះការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងដំណើរការរៀបចំការបោះឆ្នោត។ ចំនួនអ្នកទៅបោះឆ្នោតបានថយចុះ ដោយសារតែជួបប្រទះការលំបាក និងភាពស្មុគស្មាញ នៅពេលបោះឆ្នោត។
គណបក្សកាន់អំណាចបានប្រើប្រាស់ធនធានរបស់រដ្ឋ ដូចជា រថយន្តជាដើម ដើម្បីឃោសនាបោះឆ្នោត។ មានការគំរាមកំហែងលើសកម្មជនគណបក្សប្រឆាំងជាដើម។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី ៩ ខែធ្នូថា លោកនឹងដាក់បញ្ចូលព័ត៌មានទាំងនោះ ក្នុងរបាយការណ៍របស់លោក ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅខែកញ្ញា ឆ្នាំ ២០១២។ លោកមានប្រសាសន៍តាមរយៈការបកប្រែភាសាខ្មែរថា គេត្រូវការសង្គមមួយបើកចំហ ដើម្បីឲ្យមានការរីកចំរើន។
ប្រសាសន៍លោក សុរិយា ស៊ូប៊ែឌី៖ «ម្យ៉ាងវិញទៀត គណបក្សប្រឆាំង អាចធ្វើការជាមួយរដ្ឋាភិបាល ក្នុងការកៀងគរប្រជាពលរដ្ឋ ឲ្យចូលរួមកាន់តែច្រើនឡើងថែមទៀត។ ជាពិសេស ក្នុងករណីបោះឆ្នោតតែម្ដង ព្រោះថា អត្ថប្រយោជន៍ឲ្យទាំងសងខាង ទាំងរដ្ឋាភិបាល ទាំងគណបក្សប្រឆាំង បើសិនជាប្រជាពលរដ្ឋមកចូលរួម»។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែងថា ការលើកឡើងនូវការចោទប្រកាន់នោះ ប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី បានបកស្រាយពន្យល់រួចហើយ៖ «នេះជាការសន្និដ្ឋានរបស់គាត់ ហើយអ្វីដែលគាត់បានលើកឡើងជាសំណូមពរនោះ គឺជាការងារ ដែល គ.ជ.ប ត្រូវធ្វើ និងបានធ្វើកន្លងមកហើយ ហើយកំពុងតែជំរុញ ធ្វើឲ្យល្អប្រសើរថែមទៀត»។
លោក សុរិយា ស៊ូប៊េឌី ដែលបានមកបំពេញទស្សនកិច្ចលើកទី ៦ នៅកម្ពុជា និងបញ្ចប់ទស្សនកិច្ចនេះ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១១ ក្រោយពីបានជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជាឧបនាយករដ្ឋមន្ត្រី។ ជួបជាមួយមេដឹកនាំ គ.ជ.ប។ ជួបជាមួយមេដឹកនាំអង្គការសង្គមស៊ីវិល។
លោកក៏បានជួបជាមួយមេដឹកនាំគណបក្សនយោបាយមួយចំនួន ដើម្បីប្រមូលព័ត៌មាន និងស្វែងយល់ការពិត ផ្ដោតលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា៕
2 comments:
What about millions of illegal youn, and vietnam illegal troops not yet withdrawn or still in cambodia?
Vietnam's bad intention toward Cambodia will be unmasked by the international communities.
We need to take this Cambodia’s land thief, Vietnam, to the international court of justice; otherwise Vietnam will keep creating turmoil in Cambodia.
After 1989, did Vietnam truly withdraw all of its troops back to Vietnam?
Did Vietnam comply with the 1991 Paris peace accord?
Millions of illegal and legal Vietnamese have been residing inside Cambodia after Vietnam’s invasion in January 1979, causing extreme concerns amongst Khmer people about the prospect that Cambodia would be the second Kampuchea Krom (the current southern part of Vietnam).
How much Khmer natural resource has Vietnam destroyed after its invasion in January 1979?
The killings during the Pol Pot's era were committed by the Khmer rouge, the Khmer Vietminh, etc.
Notice that the Khmer Vietminh were created and brainwashed by Vietnam to make Khmers fight with Khmers, to make Khmers kill each others. Vietnam’s ulterior ultimate goal is to make Khmer people vanish from this world like Vietnam did to Champa. No wonder, they have always seen Khmers fight with Khmers.
How about the K5 project, which killed hundreds of thousands of Khmer people in the 80's? This K5 scheme was totally orchestrated by Vietnam to make Khmer people disappear so that Vietnam can easily take Cambodia.
Vietnam must pay for this enormous K5 project crime. We need to take Vietnam to the international court about this K5 issue regarding Vietnam’s catastrophic action in Cambodia. Vietnam’s current dominance in Cambodia also contributes to the present majority Khmer people’s misery.
Post a Comment