Tuesday, January 03, 2012

បណ្ឌិត ឌីការ៉េត: ការកំណត់យកថ្ងៃ ៧ មករា ជាពិធីបុណ្យជាតិ ជាអំពើដ៏ឆ្គួតវង្វេង


ន័រវេស្ស: បទសម្ភាសន៍ រយះពេល ១៤ នាទី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១
ហើយត្រូវ បានចាក់ផ្សាយ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១២ នេះ លោកបណ្ឌិត ឌីការ៉េត
អនុប្រធាន គណកម្មាធិការ ព្រំដែនកម្ពុជា នៅប្រទសបារាំង និងពិភលោក បានហៅ
ការកំណត់យកថ្ងៃ ៧ មករាជាពិធី បុណ្យជាតិ គឺជាអំពើដ៏ឆ្គួតវង្វេង ។

ក្នុងបទសម្ភាសន៍នោះ លោកមានប្រសាសន៍ យ៉ាងក្បោះក្បាយ ពីដំណើរនៃការ
ចូលកាន់កាប់ ប្រទសកម្ពុជា ដោយវៀតណាម ។ លោកបាន បញ្ជាក់ថាបន្ទាប់
ពីវៀតណាម ជំរុញឲ្យពួកឡាវ កុម្មុយនីស្ត ផ្តួលរំលំ របបរាជានិយម ឡាវនៃទ្រង់
សុវណ្ណភូម៉ា រួចហើយ គេបានលើក បន្តុប ពួកឡាវ កុម្មុយនីស្ត ឲ្យដឹកនាំប្រទេស
ឡាវ ចាប់តាំងពីខែ ធ្នូឆ្នាំ១៩៧៥ រហូតដល់ សព្វថ្ងៃ ។ ក្រោយពី គ្រប់គ្រងឡាវ
បាន​ហើយ វៀតណាម បានបន្តរ យុទ្ឋសាស្រ្ត ឈ្លានពាន មកលើកម្ពុជា ជាបន្តាប់
ទៀតរហូត បានសម្រេច នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដើម្បីត្រួតត្រា អតីតឥណ្ឌូចិន
ទាំងមូល ។

បន្ទាប់ពីវៀតណាម ចូលមក កាន់កាប់ ប្រទេសកម្ពុជា រួចហើយលោក គ្វៀង កឺថាច់
(Nguyen Co Thach) រដ្ឋមន្ត្រី ក្រសួងការបរទេស វៀតណាម ពេលនោះបាន
និយាយថា រឿងខ្មែរក្រហម កាប់សម្លាប់ ខ្មែរ នៅ ក្នុង​ស្រុក វាជារឿង របស់ខ្មែរ
មិនមែន ជារឿង វៀតណាមទេ ឯរឿង របស់វៀតណាម គឺការរក្សា ការពារ សន្តិសុខ
សំរាប់ ប្រទេសវៀតណាម ទល់និងការគំរាមបីចិន។ លោកបណ្ឌិត បានធ្វើការកត់
សម្គាល់ ផងដែរថា ក្រោយថ្ងៃ៧ មករា ១៩៧៩ វៀតណាម បានលើកបន្តុប កម្មាភិបាល
ខ្មែរក្រហម ឲ្យគ្រប់គ្រង ប្រទេសកម្ពុជាបន្តរ ហើយបានបង្គាប់ ឲ្យលោក ហ៊ុន សែន
ទទួលស្គាល់ នូវព្រំដែន ទឹក និងព្រំដែន គោកថ្មី ដោយមិនបាន ពិនិត្យទៅ លើផ្លូវច្បាប់
ជាតិ និងអន្តរជាតិ នោះឡើយ ហើយលោក បានហៅការ កំណត់យក ថ្ងៃ ៧ មករា
ជាពិធីបុណ្យ ជាតិ គឺជាការ រំលឹកគុណ របស់រដ្ឋាភិបាល លោកហ៊ុន សែន និងបក្ស​​
ពួក ទៅវៀតណាម ដែលជាអ្នក លើកបន្តុប និងជាអំពើ ដ៏ឆ្គួតវង្វេង ពីព្រោះគេ
មិនដែល យកថ្ងៃដែល បរទេសចូលកាន់កាប់ ស្រុកឯង ទុកជា ថ្ងៃបុណ្យ ជាតិទេ ។

កិច្ចបញ្ចប់ នៃបទសម្ភាស លោកបាន ធ្វើការផ្តាំផ្ញើរ ទៅខ្មែរ គ្រប់គ្នា សូមកុំៀ្យភ្លេច
អំពី ល្បិចកល យួន ដែលប្រើវិធី ច្រើនណាស់ ដើម្បីស៊ី លេប យកស្រុកខ្មែរ និងសូម
ឲ្យខ្មែរ ចេះរួមគ្នា ធ្វើការដើម្បី បុព្វហេតុជាតិ និងប្រជាពលរដ្ឋ ៕

ដោយ ឆាំ ឆានី

http://www.kmn-radio.com

7 comments:

Anonymous said...

KHMERS BEATING KHMERS

KHMERS KILLING KHMERS, FOR COMMUNIST VIETCONGS/VIETNAMS??

WHAT ASHAMED OF KHMER GOVERNMENT!

YOU'RE STILL STUPID!!!!!!!! NEVER LEARN FROM THE PAST!

Anonymous said...

ថ្ងៃ៧​មករា​សន្មត​ហ្នឹង អាច​ជា​ថ្ងៃ​បរទេស​ឈ្លានពាន​ស្រុក​ខ្មែរ​ក៏​បាន តែ​ថា​បើ​គ្មាន​ថ្ងៃ​ហ្នឹង​ទេ ខ្មែរ​ច្បាស់​ជា​ដាច់​ពូជ​មិន​ខាន ហើយ​ប្រហែល​ងាប់​ទាំង​ក្បាល​អា​អ្នក​សរសេរ​អត្ថបទ​ហ្នឹង​ផង​ក៏​មិន​ដឹង។ ​សង្ឃឹម​លើ​ស្អី អាមេរិច? អង្គការ​ចោល​ម្សៀត​សហប្រជាជាតិ?

Anonymous said...

12:09AM តើលោកមានអំណះអំណាងច្បាស់មួយ
ណាដឹងថា ខ្មែរច្បាស់ជាដាច់ពូជ។ លោកមិនដឹង
ការណ៍ដែលលោកនិយាយនេះ គឺលោកបំរើឧបាយ
កលយួនដោយមិនដឹងខ្លួនរួចទៅហើយ ។
គ្មានអ្វីដែលត្រូវកើតឡើងទេ ទោះបីជាគ្មានការរំលោភ
ពីសំណាក់យួនឈ្លានពាននោះ ។ ប៉ុន្ដែអ្វីដែលសំខាន់
គឺយួនវាជាអ្នកឃោសនាយករួចខ្លួន ដាក់កំហុសទៅលើ
ប៉ុលពតទាំងស្រុង សូមលោកមេត្តាជ្រាបជាព័ត៌មាន ៕
កូនខ្មែរ

Anonymous said...

Good time for the people, who lost land to the cronies or the eviction sponsored by the government,to gather in one location in the Capital while the 7January underlings are out to celebrate.

It has to come from every province and every land lost individual to join up the non-violent solidarity to face up the incompetent Government and the King.

The world will be watching!

Anonymous said...

12:09AM, YOU! EAT RICE!! YOU PRETEND OR BULLSHIT! ONLY KNOW HOW TO MAKE A KID! TO HAVY ON EARTH! AKNICHA KHMER! USA.

Anonymous said...

បណ្ឌិតអត់ខួរ ឌី ការ៉េត និយាយដូចមនុស្សឆ្កួត
បើគ្មានថ្ងៃ ៧ មករា ១៩៧៩ ទេនោះ ប្រហែល
ជាអាជ្រក់ឯងរកតែកូនខ្មែរម្នាក់នៅថ្ងៃនេះគ្មាន
ផង។ កាលនៅក្នុងរបប ប៉ុល ពត ដែលវាចាប់
មនុស្សទៅសំលាប់ទាំងឃោរឃៅ កុំថាឡើយ
ថាមនុស្ស ឫ ជាតិសាសន៏ណាជួយរំដោះ សូម្បី
តែសត្វឆ្កែ បើវាអាជួយជីវិតបាន គឺឆ្កែក៏មានគុណ
ដែរ។ កុំបានតែនិយាយនៅពេលដែលស្រុកបាន
សន្តិភាពដូចពេលនេះ។ កាលពីសម័យប៉ុល ពត
កំពុងកាប់សំលាប់អស់រយៈពេល ៣ ឆ្នាំ ៨ខែ
និង ២០ ថ្ងៃ ម្តេចក៏មិនឃើញមុខពួកអាជ្រក់
ប៉េងស្រែ ឌីកាឡិត ចក់សុនខ ទៅជួយទៅ ពេលនោះ ពួកឯងនឹងត្រូវខ្មែរដឹងគុណដូចគ្នា។
ប៉ុន្តែកាលពីពេលនោះ ពួកស្វាឯង កំពុងនៅឆី
ហ្វួរក្រា ត្រីសូម៉ុង ផឹកស្ហាំប៉ាញ ភ្លេចខ្លួនទេដឹង។

ផ្ទះ

Anonymous said...

ហឺយ! អាជា សារុន អើយ! ហែងនេះនិយាយមក
ដូចក្មេង រៀននៅបឋមសិក្សា! ដូចជាមិនយល់ពី
ស្ថានភាពប្រទេសយើងបច្ចប្បន្ន! ជាក់ស្តែងអ្នកណា
ក៏អាចមើលឃើញនឹងដឹងដែរ! ឬក៏ពួកហែងឃើញ
ហើយធ្វើមិនឃើញ? ដឹងហើយធ្វើមិនដឹង?
អានេះល្ងង់ចឹងចេះតែបានធ្វើធំដែរ!
ពីអញ ក្មេងនិស្សិតកម្ពុជា