Saturday, January 07, 2012

ថ្ងៃ ៧ មករា បំផ្លិច​វីរភាព បន្ត​ការ​លាប​ពណ៌​ខ្មែរ​ក្រោម



ដោយ តាំង សារ៉ាដា 2012-01-07

ក្រុម​អ្នក​នយោបាយ​ ប្រឆាំង និង​សហគមន៍​ខ្មែរ​ក្រោម​នៅ​ឯ​នាយ​សមុទ្រ បាន​ចាត់​ទុក​ថា ថ្ងៃ​រំដោះ ៧ មករា គឺ​ជា​ថ្ងៃ​ឈ្លាន​របស់​កង​ទ័ព​វៀតណាម​មក​លើ​ទឹក​ដី​កម្ពុជា​ពិត​ប្រាកដ ព្រម​ទាំង​ចោទ​ថា កង​ទ័ព​ខ្មែរ​ក្រោម​ជា​ច្រើន​បាន​បាត់​បង់​ជីវិត​លើ​ទឹក​ដី​ខ្មែរ​នា​ពេល​ នោះ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន ​ដែល​រំលឹក​ដល់​បញ្ហា​នេះ។ ផ្ទុយ​ទៅ​វិញ ក្រុម​មេ​ដឹក​នាំ រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​ថា អ្នក​ដែល​ប ន្ទោស​ថ្ងៃ ៧ មករា គឺ​ជា​អ្នក​ដែល​បន្ទោស​លើ​ ខ្លួន​ឯង​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ដែល​ដឹក​ នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា តែង​រំលឹក​ដល់ ​គុណ​របស់​រដ្ឋាភិបាល ​ទីក្រុង​ហាណូយ ថា​ជា​អ្នក​ជួយ​សង្គ្រោះ​ពល​រដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុត​ពី​របប ​ប្រល័យ​ពូជ​ សាសន៍​ខ្មែរ​ ក្រហម។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា ការ​វាយ​សម្រុក​របស់​ កង​ទ័ព​វៀតណាម​មក​លើ​កម្ពុជា គឺ​ជា​ការ​ឆក់​យក​ឱកាស​ដាក់​នឹម​ត្រួតត្រា​អាណានិគម ​មក​លើ​ពល​រដ្ឋ​ខ្មែរ និង​ដើម្បី​ឆក់​យក​ធន​ធាន​ធម្មជាតិ រួម​ទាំង​ដី​ខ្មែរ​នៅ​ព្រំដែន​តែ​ប៉ុណ្ណោះ។

ចំណែក​លោក ថាច់ ងុក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Camden រដ្ឋ New Jersey មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​រំលឹក​ដល់​គុណ​របស់​វៀត ណាម​នោះ គេ​គួរ​រំលឹក​គុណ​ដល់​កង​ទ័ព​ខ្មែរ​ក្រោម​រាប់​ម៉ឺន​នាក់ ដែល​ដឹក​នាំ​ដោយ​កង​ពល «K» វាយ​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ​មុន​គេ នៅ​ចុង​ឆ្នាំ​១៩៧៨។

លោក​បន្ត​ថា នៅ​ក្នុង​កំឡុង​ឆ្នាំ​១៩៧៥ រដ្ឋាភិបាល​ទីក្រុង​ហាណូយ បាន​ចាប់​ផ្ដើម​ហ្វឹកហ្វឺន​ កង​ទ័ព​ខ្មែរ​ក្រោម​នៅ​តាម​ព្រំដែន​ កម្ពុជា-វៀតណាម ដើម្បី​វាយ​សម្រុក​ចូល​ទឹក​ដី​កម្ពុជា​នៅ ​ពេល​មាន​ឱកាស។ លោក​ថ្លែង​ថា វៀតណាម​បាន​ប្រើ​យុទ្ធ​សាស្ត្រ​យក​ខ្មែរ​សម្លាប់​ខ្មែរ​ជា​មុន ទើប​កង​ទ័ព​វៀតណាម​ចូល​តាម​ក្រោយ។

ពល​រដ្ឋ​ខ្មែរ​ ក្រោម​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កង ​ទ័ព​វៀតណាម​ដក​ចេញ​ពី​កម្ពុជា នៅ​ឆ្នាំ​១៩៨៩ បាន​បន្សល់​ទុក​នៅ​មន្ត្រី​ខ្មែរ​ក្រោម​មួយ​ចំនួន ដែល​ កំពុង​កាន់​កាប់​កិច្ច​ការ​ធំៗ ក្នុង​ជួរ​រដ្ឋាភិបាល​រហូត​មក​ទល់​សព្វ​ថ្ងៃ រួម​មាន​លោក ឃឹម ប៉ុន មន្ត្រី​ ជាន់​ខ្ពស់​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា លោក ដៀង សារ៉ុន ឧត្ដមសេនីយ៍​ផ្កាយ​ពីរ​នៃ​កង ​អង្គរក្ស​របស់ ​លោក ហ៊ុន សែន លោក ថាច់ ផែន នៅ​ក្រសួង​ឃោសនាការ លោក ដាវ សាវី លោក ដួង រតនា ក៏​ដូច​ជា​លោក សេរី ថុន សុទ្ធ​សឹង​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។ លោក ថាច់ ងុក ថាច់ មាន​ប្រសាសន៍​បន្ត​ថា ប្រសិន​បើ​វៀតណាម​មាន​គោល ​បំណង​ជួយ​កម្ពុជា ​ដោយ​ស្មោះ​មែន​នោះ វៀតណាម​មិន​ត្រូវ​ប្រើ​វិធី​កេង​យក​ទឹក​ដី​របស់​ខ្មែរ​តាម ​រូបភាព​ចុះ​ សន្ធិសញ្ញា អនុសញ្ញា ឬ​កិច្ច​ព្រមព្រៀង​នានា នៅ​ឆ្នាំ​១៩៨២ ១៩៨៣ និង​ឆ្នាំ​១៩៨៥ នោះ​ឡើយ។

សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ផ្ទុយ​ពី ​ លោក ថាច់ ងុក ថាច់ ថា​កង​ទ័ព​ដែល​វាយ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដំបូង គឺ​ជា​កង​ទ័ព​វៀតណាម​ សុទ្ធ​សាធ ដែល​វាយ​សម្រុក​ពី​តាម​ខេត្ត​ក្រចេះ ដឹក​នាំ​ដោយ​កង​ពល ០៩។

លោក ​មាន​ប្រសាសន៍​បន្ត​ថា ក្រុម​អ្នក​តស៊ូ​វាយ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ដើម្បី​ផ្ដួល ​ រំលំ​របប​ខ្មែរ​ក្រហម​នោះ ចែក​ចេញ​ជា​៤ ទី​មួយ​គឺ​ក្រុម​មក​ពី​ហាណូយ ដឹក​នាំ​ដោយ​លោក ប៉ែន សុវណ្ណ ចាន់ ស៊ី រស់ សម័យ និង ជា សុទ្ធ ក្រុម​ទី​២ មាន​លោក ហេង សំរិន លោក ជា ស៊ីម និង លោក ហ៊ុន សែន ក្រុម​ទី​៣ គឺ​ជា​ក្រុម​ដែល​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ មាន លោក សាយ ផូថង ទៀ បាញ់ ចំណែក​ក្រុម​ទី​៤ គឺ​ក្រុម​ជន​ភាគ​តិច មាន​លោក ប៊ូ ថង និង មាត់ លី។ លោក​បន្ត​ថា ក្រុម​ ទាំង ​នេះ​បាន​ចុះ​ចូល​ជា​មួយ​វៀតណាម ដែល​អាច​ធ្វើ​ឲ្យ​កង​ទ័ព​វៀតណាម​ងាយ​ស្រួល​ក្នុង​ការ​វាយ ​ចូល​ប្រទេស​ កម្ពុជា ដោយ​សារ​ក្រុម​ទាំង​នេះ​ស្គាល់​ពី​ទីតាំង​ភូមិ​សាស្ត្រ​របស់​កម្ពុជា​ ច្បាស់។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ទ្រឹង មាណារិន នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ពិភព​លោក មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​វៀតណាម​បាន​កែន​យុវជន​ខ្មែរ​ក្រោម​ជា​ច្រើន​ឲ្យ​ទៅ ​ ធ្វើ​ជា​ ទាហាន តាម​រយៈ​ការ​គំរាម​កំហែង​ចាប់​ឪពុក​ម្ដាយ​ដាក់​គុក ឬ​កាត់​របប​អាហារ​ប្រចាំ​ថ្ងៃ​ ជា​ដើម។ លោក​មាន​ប្រសាសន៍​បន្ត​ថា វត្តមាន​របស់​កង​ទ័ព​វៀតណាម​នៅ​កម្ពុជា គឺ​ជា​រូបភាព ​ដាក់​អាណានិគម​សុទ្ធសាធ តាម​រយៈ​ការ​រៀបចំ​រដ្ឋបាល​មួយ​ពេញ​ទៅ​ដោយ​ជន​ជាតិ​វៀតណាម និង ​មន្ត្រី​ខ្មែរ​ដែល​មាន​ភក្ដីភាព​ជា​មួយ​វៀតណាម។

ប៉ុន្តែ​លោក ជៀម យាប តំណាង​រាស្ត្រ​ចាស់​វស្សា​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា មាន​ប្រសាសន៍ ​ថា ចំពោះ​វត្តមាន​របស់​វៀតណាម​នៅ​លើ​ទឹក​កម្ពុជា​យូរ​នោះ មិន​មែន​ជា​កំហុស​របស់​វៀតណាម ​ នោះ​ទេ ពី​ព្រោះ​ពេល​នោះ កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​វៀតណាម​ជួយ​ពង្រឹង​ប្រព័ន្ធ​រដ្ឋបាល​របស់​ កម្ពុជា។

ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​បាន​រិះគន់​ថា ប្រសិន​បើ​ រដ្ឋាភិបាល​វៀតណាម​នា​សម័យ​នោះ​ជួយ​ពង្រឹង​ដល់​រដ្ឋាភិបាល​ កម្ពុជា​មែន ចុះ​ហេតុ​អ្វី​បាន ​ជា​វៀតណាម​ចុះ​សន្ធិសញ្ញា​លេប​យក​ព្រំដែន​គោក និង​ព្រំដែន​ទឹក ព្រម​ទាំង​កិច្ច​ព្រមព្រៀង ​ឲ្យ​ពល​រដ្ឋ​វៀតណាម​ចូល​មក​រស់​នៅ​ក្នុង​ទឹក​ដី​ កម្ពុជា​ទៅ​វិញ?

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ហើយ លប់​ចោល​នូវ​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំង​ឡាយ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន ​ ចុះ​ហត្ថ​លេខា​ ជា​មួយ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ កាល​ពេល​វៀតណាម​កំពុង​ត្រួត​ត្រា​កម្ពុជា នា​ទសវត្ស​ឆ្នាំ​១៩៨០ នោះ។

កាល ​ពី​ថ្ងៃ​ទី​៥ ខែ​មករា កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា បើ​ទោះ​បី​ជា​មាន ​ក្រុម​អ្នក​រិះគន់ និង​មិន​ទទួល​ស្គាល់​ថ្ងៃ​៧ មករា ក៏​ដោយ ក៏​លោក​នៅ​តែ​អរគុណ​ថ្ងៃ​នេះ​ដដែល ដែល ​បាន​ជួយ​ពល​រដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍។

ប្រធាន ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Norway លោក មែន ណាត មាន ​ប្រសាសន៍​ថា ក្រៅ​ពី​កម្ពុជា​បាន​បាត់​ព្រំប្រទល់​របស់​ខ្លួន​តាម​រយៈ​សន្ធិសញ្ញា​ក្នុង​ ទសវត្សរ៍​ឆ្នាំ​១៩៨០ កម្ពុជា​ក៏​កំពុង​បាត់​ទឹក​ដី​របស់​ខ្លួន​ជា​បណ្ដើរ​ៗ ទៅ​ក្រុមហ៊ុន​សម្បទាន​ជា​ច្រើន និង​តាម ​រយៈ​ការ ​អនុញ្ញាត​ឲ្យ​ពល​រដ្ឋ​វៀតណាម ចូល​មក​រស់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ៗ ដែល​ លោក​ព្រួយ ​បារម្ភ​ថា ជន​ជាតិ​ខ្មែរ​ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច​លើ​ទឹក​ដី​របស់​ខ្លួន ដូច​គេ​បាន​ធ្វើ​មក ​លើ​កម្ពុជា​ក្រោម ​នោះ​ដែរ។

លោក សម រង្ស៊ី មេ​ដឹក​នាំ​គណ​បក្ស​ជំទាស់​ដែល​កំពុង​រស់​នៅ​និរទេស​ក្នុង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ ទី​៦ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អំពាវនាវ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់ ចង​ចាំ​ថា កង​ទ័ព​កុម្មុសនិស្ត ​វៀតណាម​បាន​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា ដោយ​យក​លេស​ថា មក​រំដោះ​ប្រជា​ជន​កម្ពុជាពី​របប​ ខ្មែរ​ក្រហម។

សេចក្ដី​ ថ្លែង​ការណ៍​នោះ​ក៏​បាន​សរសេរ​ផង​ដែរ​ថា យុទ្ធ​សាស្ត្រ​របស់​វៀតណាម គឺ​ខ្ចី​ដៃ​ខ្មែរ​សម្លាប់ ​ខ្មែរ​តាម​គ្រប់​រូបភាព ជា​ពិសេស​ក្នុង​ពេល​ថ្មី​ៗ នេះ តាម​រូបភាព​សេដ្ឋកិច្ច និង​សម្បទាន​ដីធ្លី ដោយ​ លួច​ប្លន់ និង​រឹបអូស​ដី​របស់​ប្រជារាស្ត្រ​ខ្មែរ យក​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស​ជា​ដើម។

ប៉ុន្តែ​លោក ជៀម យាប មាន​ប្រសាសន៍​ថា អ្នក​ដែល​រិះគន់​ថ្ងៃ​៧ មករា គឺ​សុទ្ធ​សឹង​តែ​ជា​ក្រុម​មនុស្ស ​ ដែល​មាន​និន្នាការ​កាន់​ជើង​របប​ខ្មែរ​ ក្រហម​ប៉ុណ្ណោះ៕

20 comments:

Anonymous said...

សូមរីករាយអបអរសាទរ និង សូមថ្លែងអំណរគុណ
ដ៏ជ្រាលជ្រៅចំពៅ លោក តាំងសារ៉ាដា ដែលបាន
ព្យាយាមជណអត្ថបទដ៏ល្អប្រសើរនេះ ។

Anonymous said...

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam ?

Anonymous said...

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Anonymous said...

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Why does Hun Sen gives Koh Tral and 30 000km2 sea area to Vietnam?

Anonymous said...

Because he feels like it!

Anonymous said...

HES STUPID!

Anonymous said...

ទាំងអស់វាពិតមែន សួរថាតើអ្នកធ្វើអ្វីគេកើត ​?
វៀតកុងគេចេះដើរតួរជួយខ្មែរក្រហមសម្លាប់ខ្មែរវាល់លាន ហើយវៀតណាមគេដើរតួរមករំដោះខ្មែរឱ្យរួចពី
ងាប់ ក្លាយជាអ្នកមានគុណប៉ុនភ្នំ ឯបក្សប្រឆាំងនឹង
ហ៊ុន សែន រាប់មិនអស់ហើយក្អេងក្អាងរៀងៗខ្លួន
មិនរួបរួមគ្នាផង ធ្វើម្តេចឈ្នះហ៊ុន សែនទៅ នេះមកពីអ្វីអស់លោក ? ពូកែមែនហើយឬ?

Anonymous said...

DO NOT TRUST VIETNAM!!

VIETNAM TRICK!

THAT IS WHY AMERICAN LOST WAR WITH VIETNAM!!!

Anonymous said...

Hun Sen is bad, but Sam Rainsy is worst.

Cambodia needs a new and better leader to stand up. Mu Sochua?

Anonymous said...

Vote what? vote for YOUN-VIETNAMESE living in Cambodia? You 'Khmer' should wake up now, lot of Vietnamese-YOUN full almos the entire country, you must stand up, do not vote for CPP. I was a Khmer Rouge soldier whos living in Cambodia, now I know there's lot of Vietnamese in our country. I am not on other party, I am an independt.

Khmer Man,
Former Khmer Rouge

Anonymous said...

DO NOT TRUST VIETNAM!!

VIETNAM TRICK!

THAT IS WHY AMERICAN LOST WAR WITH VIETNAM!!!

Anonymous said...

Ah Kwack and Ah Kwen (Samrin, Sim),

Your 7 January has brought about 5 to 7 million Vietnamese into Cambodia, and the number keeps growing.
Most of Khmer natural resource has been destroyed by your 7 January. The land border, the maritime border have been encroached by your master Vietnam.
Your 7 January 1979 has adopted the bilateral treaties, which heavily favored Vietnam to absorb Cambodia.
Your 7 January has defied the 1991 Paris peace accord and destroyed the UN’s effort to restore a true peace in Cambodia.

Wake up Ah Chkuot Teang Bey Kbal !!

Khmer people will become a minority in Cambodia very soon. Then Vietnam will legally take over Cambodia.

Wishing the lightning will strike Hun Shit, Chheu Sim, Heng Samrer, Cheam Yip, Khiev Kanha Lith Kdet Sess, Svar Kim Hong, Sdach Lob Sihanouk in this 2012.

Anonymous said...

People spend time to talk about January 7 because it has put Vietnam in full control of Cambodia.

Those 3 monkeys - Hun Sen, Chea Sim, and Heng Samrin - have been impeccably obeying all Vietnam's orders and will continue to do so until Cambodia becomes part of Vietnam.

Anonymous said...

Youn 7 millions in Cambodia now among of 14 millions? How can the other party win?

Newly, I have know 5 Vietnamese born and living in Hanio in Facebook but they have Khmer passport, every election they come to Cambodia.

Anonymous said...

ថ្ងៃ៧ មករាគឺជាថ្ងៃដែលខ្មែរមានកំណើតឡើងវិញ
ដូច្នេះប្រជាជនខ្មែរដែលនៅរស់រានមានជីវិត
ក្រោយពីបានរួចរំដោះពីរបប ប៉ុល ពត មិចអាច
ភ្លេចថ្ងៃកំណើតនេះជាដាច់ខាត។
យ៉ាងណាមិញ ការធ្វើបុណ្យអបអរសាទររំលឹក
ខួបថ្ងៃ៧ មករា មានធ្វើជាប្រចាំ សូម្បីតែបងប្អូនខ្មែរ
នៅបរទេសក៏ប្រារព្វធ្វើដែរដូចនៅទីក្រុងប៉ារីសជា
ដើមដែលបងប្អូនខ្មែររាប់រយនាក់ចូលរួមសប្បាយ
រាំកំសាន្តអបអរសាទរថ្ងៃនេះ ហើយអ្នកចូលរួម
មានមកពីគ្រប់មជ្ឈដ្ឋាន។ គឺមានតែក្រុមជ្រុល
និយមមួយក្តាប់តូចពីរ ឫ្ បីគ្រាប់ដែលច្រណែន
នឹងវាសនាខ្លួនមិនបានទទួលលាភសក្ការៈផ្សេងៗ
ទើបបង្កើតគំនិតបំភ្លៃការពិតរហូតដល់ប្រឌិតជា
រឿងចង់បានរបបប៉ុល ពតទីពីរត្រឡប់មកវិញ
ដើម្បីសងសឹកខ្មែរដែលនៅក្នុងស្រុកសព្វថ្ងៃនេះ។

Anonymous said...

ah chear sarun vear chear kaun samphoeng youn hanoi ,mray vear phorng dai. kbal ah sarun chaer KBAL youn ri ai kloun vear chear khmer AH cholmray niss ban chamm chear kaun mi samphoeung youn mean. thork nass AH choy mray SLAV youn dach tlay niss,kaun mi oass sach niss ah gnéap tayhorgn niss ,hoy gnap nov lowell noeung aign toeu nov kromm aech ah hun NAL ?

Anonymous said...

The sad reality about Cambodia is that the CPP government refuses to acknowledge the Paris Peace Agreement which frees Cambodia from all obligations and unfair treaties signed under Vietnamese occupation.

The Khmers in power for their desire to stay in power forever from father to great great grandchildren choose to toss that opportunity into the toilet and then the King of Cambodia flushed it down when he finally signed the treaties to make them legal.

The second problem is that even FUNCINPEC and Sihanouk who had worked very hard for the birth of the Paris Peace Agreement and used to be its strong defenders and worked strongly against the CPP are now working with the CPP. King Father Norodom Sihanouk is indeed a master of politics of switching side to the winner even though the last one he did with the KR had caused him, his people and country so dearly.

The third problem is that a lof of Cambodians inside the country don't seem to give a damn about illegal Vietnamese residents, their continuous influx, border problems with Vietnam and other things that are happening in Cambodia.

The fourth problem is that many Cambodians continue to support the CPP as long as they can get extra benefits from it (Cheam Yeap, Dr. Sok Touch and others).

The fifth problem is that the oppositions can't work together.

The sixth problem is that the International Community either does not care any more or cannot care since a lot of Cambodians want to have the status quo, also why should they cause turbulence on a lake when it is calm and quiet and their business with Cambodia continues as usual?

The CPP wants Vietnamese in Cambodia and they are in power!

It looks like Cambodia is still Cambodia, but, of course, smaller and under the influence of Vietnam for everything.

When and whether Cambodia can get away from this so-called Indochinese Federation is not an easy thing or problem to guess and solve respectively.

Does Cambodia want to get away from Vietnamese influence and control? Hun Sen says "No" and Sam Rainsy says "Yes", but Hun Sen has everything under his belt such as state resources, money, his supporters, Cambodian army, Vietnam (Vietnamese army also if necessary), China, now also Thailand, other Asians; of course, Uncle SAM who is courting with Vietnam right now to counter China.

Uncle SAM also wants to have his presence and influence in Cambodia which is a good friend of China.

It looks like it is not possible to change the status quo!

What will happen to Cambodia in the next 10-20 years?

I will leave that to you to guess since I have to admit I have some idea, but do not know for sure!

Pick your own answer.

Pissed off

Anonymous said...

ខ្មែរល្ងង់មែន យួនបានបង្កើតបង្រៀនអប់រំបំប៉ន
ទ្រឹស្ដី កុម្មុយនិស្ដ ដល់ខ្មែរក្រហមសុទ្ធ មិនសុទ្ធ
គឺសុទ្ធតែមានបំណងអាក្រក់ចំពោះខ្មែរ ។

អ្នកដឹកនាំថ្នាក់កំពូល តួយ៉ាងដូចជា ព្រះមហាវីរ
ក្សត្រក៏ព្រះអង្គទ្រាំមិនបាន ស្រឡាញ់ពេញព្រះ
ទ័យក៏យល់ព្រមសហការណ៍ជាមួយ មេដឹកនាំ
យួនដោយឥតរារែក ក្លាយព្រះកាយជាសមាជិក
ភាពនៃប្រទេសក្នុងឥណ្ឌូចិន ។

ហូជីមិញ សប្បាយចិត្តខ្លាំងណាស់ ដោយបាន
ទទួល សម្ដេចឪ នាសម័យនោះជាសមាជិក
រួចគិតថា តែប៉ុនណ្ណេះ បានដៃអញហើយ!!

ទាំងខ្មែរក្រហមសុទ្ធ មិនសុទ្ធ សុទ្ធសឹងតែស្មោះ
ត្រង់នឹងបក្សកុម្មុយនិស្ដរបស់គេជានិច្ច រហូតភ្លេច
ខ្លួន ជ្រាបជ្រួតខ្លាំងពេកទៅ ម៉្យាង យល់តែពីអំ
ណាច ក៏បាត់នូវភាពទទួលខុសត្រូវ បានត្រឹម
តែរករឿងសម្លាប់ខ្មែរគ្នាឯង រហូតជិតអស់២លាន
នាក់ ហ្នឹងហើយខ្មែរល្ងង់ ទាំងអ្នកដឹកនាំទាំង
អស់គ្នាតែម្ដង ។ ជឿ ហូជីមិញ ថា ថ្ងៃឈ្លាន
ពាន ជាថ្ងៃសង្រ្គោះ!!!!!!!

Anonymous said...

Som khmer nov srok AMERICAN,bdeung tov Government US ,OBAMA ,ompi kakranei ah CHEA SARUN del kompong ros leu teuk dey lok Serey ,heui tveu jea terrorist vietcong communist knong Khmer Community.......deumbei bondenh kbarl vea oy tov ros nov Hanoi vinh.......ah nis jea monoof pror korp doy krois tnac bomphot.

Anonymous said...

នែ! លោក ជៀម យាប លោកឯងនិយាយអត់
បានមើលខ្លួនលោក ថាជាស្អីទេ? ការពិតលោក
ឯងខ្មែរក្រហមយៀកមិញ ដែលសម្លាប់ខ្មែរជាង
២លាននាក់។ ខ្មែរក្រហមបរិសុទ្ធ បានការពារ
អ្វីគ្រប់យ៉ាងជាសម្បត្តិខ្មែរ ដូច្នេះ ទើបមានអ្នក
ខ្លះកាន់ជើង កាន់ដៃ ដូចលោកនិយាយមិនខុស
ទេ ។ លោកមើលខ្មែរក្រហមយៀកមិញ មួយថ្ងៃៗ
គិតតែពី រឹបអូសដីធ្លី ប្លន់ប្រជាពលរដ្ឋ ដូចចោរ
ហារយ បែរទៅជាលើកតម្កើងសាសន៍យួន ស្អប់
ជាតិសាសនខ្លួន ល្មមលោកស្គាល់ខ្លួនលោក ជា
នរណាផងទៅ ។