RFA/Sok Serey
ដោយ តាំង សារ៉ាដា
2012-01-28
បើទោះបីជាករណីគប់គ្រាប់បែកដៃទៅលើហ្វូងបាតុករមុខរដ្ឋសភា កាលពីឆ្នាំ១៩៩៧ បានកប់ទុកជាយូរមកហើយក៏ដោយ ក៏សហគមន៍អន្តរជាតិនៅមិនទាន់បោះបង់ និងព្រងើយកន្តើយចំពោះករណីនេះដដែល។
លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ដែលកំពុងរស់នៅនិរទេសក្នុងប្រទេសបារាំង គេចពីការតាមចាប់ខ្លួនរបស់រដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យដឹងថា តុលាការទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ ខែមករា កន្លងទៅ បានសម្រេចបើកការស៊ើបអង្កេតឡើងវិញ ចំពោះព្រឹត្តិការណ៍គប់គ្រាប់បែកទៅលើក្រុមបាតុករមុខរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
លោក សម រង្ស៊ី៖ «មេធាវីខ្ញុំនៅប្រទេសបារាំង បានផ្ដល់ព័ត៌មានឲ្យខ្ញុំថា អយ្យការសាធារណរដ្ឋបារាំង ដែលតំណាងឲ្យតុលាការបារាំង បានធ្វើសេចក្ដីសម្រេចថា ឥឡូវត្រូវតែស៊ើបអង្កេតឡើងវិញ យកសំណុំរឿងការគប់គ្រាប់បែក ដែលខ្ញុំបានចោទលោក ហ៊ុន សែន នៅពីក្រោយការគប់គ្រាប់បែកមុខរដ្ឋសភា។ ខ្ញុំនៅតែចោទបញ្ហានេះដដែលថា លោក ហ៊ុន សែន នៅពីក្រោយការគប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ហើយមានភស្តុតាងមានអីមួយចំនួនហើយ ដែលធ្វើឲ្យអ្នកសង្កេតការណ៍ឯករាជ្យដែលគេសង្ស័យ ហើយគេចោទលោក ហ៊ុន សែន។ អ៊ីចឹងតុលាការបារាំង ក៏គេយល់ឃើញអ៊ីចឹងដែរថា រឿងនេះច្បាស់ជាមានអ្នកមានអំណាចនៅពីក្រោយហើយ បានអាចធ្វើអ៊ីចឹងបាន»។
កាលពីឆ្នាំ២០០០ លោក សម រង្ស៊ី បានដាក់ពាក្យបណ្ដឹងទៅតុលាការទីក្រុងប៉ារីស ក្នុងនាមជាពលរដ្ឋបារាំង ទាមទារឲ្យតុលាការនេះរកយុត្តិធម៌ករណីគប់គ្រាប់បែកមុខរដ្ឋសភាមកលើបាតុករ ដែលដឹកនាំដោយរូបលោក ទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធតុលាការ។
លោក សម រង្ស៊ី បន្តថា ការចាប់ផ្ដើមស៊ើបអង្កេតឡើងវិញរបស់តុលាការ ប្រទេសបារាំង ផ្អែកលើភស្តុតាងជាច្រើនទទួលបានពី FBI គេហទំព័រ Wikileak ចំលើយរបស់លោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញ ដែលបានផ្ដល់បទសម្ភាសន៍ជាមួយកាសែតបរទេសក្នុងប្រទេសសិង្ហបុរី រួមនឹងឯកសារស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអន្តរជាតិមួយចំនួនទៀត។
លោក សម រង្ស៊ី ថ្លែងថា តុលាការនៃប្រទេសបារាំង អាចកោះហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានអង្គរក្ស ២រូបទៀតរបស់លោក គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ឲ្យចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខតុលាការ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយប្រសិនបើភាគីពាក់ព័ន្ធបដិសេធនោះ តុលាការអាចមានវិធានការថ្នាក់អន្តរជាតិដើម្បីចាប់បង្ខំ។
លោក សម រង្ស៊ី៖ «ហើយការប៉ុនប៉ងសម្លាប់ហ្នឹង ក៏ជាបទឧក្រិដ្ឋមួយដែរ សម្លាប់មិនបានក៏បំណងសម្លាប់ហ្នឹងមានទោសដែរ ហើយ ឥឡូវមានច្បាប់ផ្សេងទៀតទើបចេញបណ្តើរៗ ទោះជាជនរងគ្រោះមានសញ្ជាតិអីក៏ដោយ ហើយបទឧក្រិដ្ឋនោះបានប្រព្រឹត្តនៅទីណាក៏ដោយ ក៏ច្បាប់នោះមានលក្ខណៈអន្តរជាតិ ក៏គេអាចតាមដានវែកមុខជនឧក្រិដ្ឋដែរ។ ប៉ុន្តែរឿងនេះខ្ញុំដាក់ពាក្យបណ្ដឹងលោក ហ៊ុន សែន ប្ដឹងក្នុងឋានៈខ្ញុំជាសញ្ជាតិបារាំង ដូច្នេះតុលាការបារាំង ត្រូវតែយកចិត្តទុកដាក់»។
នៅក្នុងឧក្រិដ្ឋកម្មគប់គ្រាប់បែកនៅមុខរដ្ឋសភា កាលពីចុងខែមីនា ឆ្នាំ១៩៩៧ នោះ បានបណ្ដាលឲ្យមនុស្សចំនួន ១៦នាក់ស្លាប់ និង ១០០នាក់ផ្សេងទៀតរបួស។
ទាក់ទិនទៅនឹងការសម្រេចបើកការស៊ើបអង្កេតឡើងវិញរបស់តុលាការទីក្រុងប៉ារីស តាមបណ្ដឹងរបស់លោក សម រង្ស៊ី ដែលបានប្ដឹងលោក ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយការគប់គ្រាប់បែកនោះដែរ លោក គី តិច ដែលជាមេធាវីរបស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១២ បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយសារមិនទាន់សិក្សាបញ្ហានេះឲ្យបានស៊ីជម្រៅ។
លោក គី តិច៖ «ខ្ញុំសុំមិនមានមតិសិន ព្រោះខ្ញុំមិនទាន់ដឹងរឿងហ្នឹងច្បាស់ ខ្ញុំមិនទាន់មានមតិទេ សូមអធ្យាស្រ័យ»។
ប៉ុន្តែអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការប្ដឹងតតាំងគ្នារវាងលោក សម រង្ស៊ី និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែបង្ហាញពីភាពបែកបាក់គ្នា ហើយថា លោក សម រង្ស៊ី ចូលចិត្តតែបង្កបញ្ហាមិនចេះចប់។
លោក ផៃ ស៊ីផាន៖ «ការប្ដឹងផ្ដល់ជាសិទ្ធិមួយរបស់ឯកឧត្ដម សម រង្ស៊ី ដើម្បីស្វែងរកយុត្តិធម៌ ក៏ប៉ុន្តែកាលមុនលោកប្ដឹងនៅសហរដ្ឋអាមេរិក ហើយនិងនៅប្រទេសបារាំង ហើយតើប៉ុន្មានប្រទេសទៀតដែលគាត់នឹងធ្វើការប្ដឹងផ្ដល់ឈ្លោះគ្នាចំពោះឆាកអន្តរជាតិនេះ? ខ្ញុំមិនដឹងអ្វីដែលជាបំណងរបស់លោក។ ឯកឧត្តម សម រង្ស៊ី បង្កើតតែបញ្ហាដើម្បីប្ដឹងផ្ដល់ ដែលគាត់យកបរទេសជាធំ ហើយគាត់មិនដែលឲ្យដល់តុលាការកម្ពុជា នោះទេ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ប្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី ប្រចាំអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ មករា ថា លោកគឺជាសាក្សីដឹងបញ្ហានេះយ៉ាងស៊ីជម្រៅ ហើយថា លោកបានឃើញមនុស្សជាច្រើនបានស្លាប់នៅទីកន្លែងកើតហេតុមុខរដ្ឋសភា ហើយជាហេតុការណ៍ដ៏រន្ធត់បំផុត ដែលលោកមិនដែលធ្លាប់ឃើញក្នុងឆាកជីវិតរបស់លោក។
លោកបន្តថា មន្ត្រីជាន់ខ្ពស់នៃអង្គរក្សរបស់លោក ហ៊ុន សែន អាចមានជាប់ពាក់ព័ន្ធក្នុងបញ្ហានេះ៖ «ខ្ញុំគិតថា តុលាការប្រទេសបារាំង មិនអាចចាប់ខ្លួនលោក ហ៊ុន សែន ឬមនុស្សដែលធ្វើការឲ្យលោកបាននោះទេ ពីព្រោះលោក ហ៊ុន សែន មានអភ័យឯកសិទ្ធិ ហើយពួកគេរស់នៅក្នុងប្រទេសកម្ពុជា។ តុលាការបារាំង មិនអាចធ្វើការសន្មតថា លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវលើព្រឹត្តិការណ៍គប់គ្រាប់បែកនោះទេ ប៉ុន្តែគេគួរចាប់ផ្ដើមបើកការស៊ើបអង្កេតឲ្យបានហ្មត់ចត់ថា តើរឿងនោះវាកើតឡើងយ៉ាងដូចម្ដេច? ខ្ញុំគិតថា ប្រសិនបើគេធ្វើការស៊ើបអង្កេតឲ្យស៊ីជម្រៅនោះ ខ្ញុំជឿជាក់ថា រឿងនោះពិតជាមានការបញ្ជាដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ជាមិនខាន់»។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៩ សរសេរថា នៅក្នុងថ្ងៃកើតហេតុគេឃើញក្រុមអង្គរក្សរបស់លោក ហ៊ុន សែន ពីកងពលលេខ ៧០ បានដាក់ពង្រាយនៅក្បែរកន្លែងធ្វើបាតុកម្មមុខរដ្ឋសភា ហើយក្រុមមន្ត្រីយោធាជាន់ខ្ពស់នៅទីនោះ មិនត្រឹមតែមិនបានទប់ស្កាត់ការវាយប្រហារគ្រាប់បែកដៃនោះទេ តែពួកគេបានបណ្ដោយឲ្យជនដៃដល់រត់រួចខ្លួនដោយសុវត្ថិភាពទៅវិញ។
កាសែត The Washington Post កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៩៧ បានដកស្រង់របាយការណ៍សំងាត់របស់ FBI ចុះផ្សាយថា ជនដៃដល់ដែលវាយប្រហារគ្រាប់បែកដៃទៅហ្វូងបាតុករនាពេលនោះ ជាមនុស្សរបស់កងកម្លាំងអង្គរក្សលោក ហ៊ុន សែន ដែលកាលណោះលោកជានាយករដ្ឋមន្ត្រីទី២។
របាយការណ៍បឋមរបស់ FBI ដែលបានស៊ើបអង្កេតក្នុងរយៈពេល ២ខែដំបូង តាមរយៈបណ្ដឹងរបស់លោក រ៉ន អាប់នី ពលរដ្ឋអាមេរិកាំងដែលបានរងគ្រោះក្នុងហេតុការណ៍គប់គ្រាប់បែកនោះដែរ បានឲ្យដឹងថា ភ្នាក់ងារ FBI ដែលចុះទៅកម្ពុជា នៅពេលនៅត្រូវបានគេបង្ខំឲ្យចាកចេញពីកម្ពុជា នៅខែឧសភា ឆ្នាំ១៩៩៧ មុនពេលបញ្ចប់ការស៊ើបអង្កេត។ នៅពេលនោះលោក ខេនណិត ឃ្វិន (Kenneth Quinn) អគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានប្រាប់ភ្នាក់ងារ FBI ទាំងនោះថា ពួកគេត្រូវបានភ្នាក់ងាររដ្ឋាភិបាលកម្ពុជា កំណត់មុខសញ្ញាដើម្បីធ្វើឃាត ហើយថា ស្ថានទូតសហរដ្ឋអាមេរិក មិនអាចការពារសុវត្ថិភាពរបស់ពួកគេបានគ្រប់គ្រាន់នោះឡើយ ។
រហូតមកទល់យុត្តិធម៌នៅតែអវត្តមាននៅឡើយសម្រាប់ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅមុខរដ្ឋសភាជាតិ នាឆ្នាំ១៩៩៧ ពីហេតុការណ៍វាយប្រហារគ្រាប់បែកដៃយ៉ាងរន្ធត់មួយនេះ៕
12 comments:
ផៃស៊ីផាន និយាយមិនស្មើនឹងកូនក្មេងផង!!!
លោកសម រាង្ស៊ី ចង់បង្ករឿងព្រោះមិនចង់ឱ្យ
ហ៊ុនសែនសម្លាប់ប្រជាពលរដ្ឋខ្មែររបស់គាត់បន្ត
ទៀត៕
These situation were happen too
many Khmer nation after 3/18th 1970
only their opponent could as crazy
things . And last time I heard Sam rainsy himself was apologize to
Hun sen a bout that ,but now he had
create another problem , these situation should investigate if
Hun sen was not connect with these
problem Sam ransy Should get in
jail by laws .
បើតុលាការបារាំង មានលទ្ធភាពក្នុងការវែកមុខ
រកឧក្រឹដ្ឋជនមកកាត់ទោសមែនពិត លោកសម
រាង្ស៊ី នឹងទទួលបានកេរឈ្មោះល្អប្រសើរបំផុត៕
AS LONG AS AH HUN SEN'S CPP = VIETCONG = DICTATOR. KHMER MUST FIND THE SOLUTION BROUGHT MURDER CASE FOR KHMER NATION,BY LAW ! khmer akmatak.
នៅពេលនោះលោក ខេនណិត ឃ្វិន (Kenneth Quinn) អគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានប្រាប់ភ្នាក់ងារ FBI ទាំងនោះថា ពួកគេត្រូវបានភ្នាក់ងាររដ្ឋាភិបាលកម្ពុជា កំណត់មុខសញ្ញាដើម្បីធ្វើឃាត ហើយថា ស្ថានទូតសហរដ្ឋអាមេរិក មិនអាចការពារសុវត្ថិភាពរបស់ពួកគេបានគ្រប់គ្រាន់នោះឡើយ ។
ទាក់ទងទៅនឹងរឿងសំខាន់នេះ ហេតុអ្វីមន្រ្តីទូត
អាមេរិក(Kenneth Quinn) មិនផ្ដល់ព័ត៌មានជូន
សម្ថកិច្ចភ្លាមៗដើម្បីចាត់ការជាបន្ទាន់ រកពួកដៃដល់
ទាំងនោះដែលប៉ុនប៉ងធ្វើឃាត ក្រុម FBI។
ឃើញស្គាល់ឃាតករហើយតែលោក FBI អសមត្ថ
ភាពទាំងស្រុង គួរចាប់អារម្មណ៍រឿងនេះ៕
The case is still open--yes, you heard me right--if Mr. Hun Sen makes one wrong move, the DOJ will have the case open, and his life will possibly end up like other dictators' fate.
មានសង្ឃឹមដែរ តែសង្ឃឹមតិចៗ... ព្រោះវត្តមានក្រុមហ៊ុនតូតាល់របស់បារាំងចង់បង្កើនការបូបប្រេងពីកម្ពុជា ដោយហេតុថា EU ដែលមានបារាំងជាក្បាលម៉ាស៊ីន ឈប់ទិញពីIran ចាប់ពីដែកក្កដា ខាងមុខនេះ។
រដ្ឋបារាំង មិនមែនធ្វើដោយខ្វះផលប្រយោជន៍ទេ។
បើរដ្ឋបារាំងចង់រកការពិតជូនលោកសម រង្សី មែននោះ ប្រហែលរកតាំងពីឆ្នាំ២០០០ មកម្ល៉េះ។
សូមលោកសម រង្សី កុំបណ្ដោយអោយបារាំងលេងសើចជាលើកទី២ទៀត ត្រូវចាត់ការហ៊ុន សែន អោយហ្មត់ដូចអាច់ទីទុយ តែម្ដងទៅ។
Hun Sen will be prosecuted like Saddam Hussein in Irak or he will meet the same fate as Gadhafi in Libya. The free world must help Cambodia to get rid of criminal Hun Sen as they did help Libya to get rid of criminal Muammar Gaddafi in Libya, which is now a free nation.
Justice will prevail also in Cambodia. No peace without justice!
ដើម្បីយុត្តិធម៌ ខ្មែរគ្រប់និន្នាការត្រូវគិតពីគុណ
សម្បតិ្ត និង គុណវិបត្តិបុគ្គលពីររូប ហ៊ុន សែន
និង សម រង្ស៊ី។ សូមកុំកាន់ជើងតែម្ខាងៗនោះ
ទើបគាប់គួរ។
*ចាប់តាំងពី ៧ មករា ១៩៧៩មក តើហ៊ុន
សែនបានប្រព្រឹត្តនូវអំពើអាក្រក់អ្វីខ្លះ ហើយធ្វើនូវ
អំពើល្អអ្វីខ្លះជូនជាតិមាតុភូមិ?
*ចុះ សម រង្ស៊ីបានប្រព្រឹត្តអំពើឆ្គាំឆ្កងអ្វីខ្លះទៅ
ហើយអំពើល្អអ្វីខ្លះទៅ?
កាលណារកឃើញពីទង្វើ អាក្រក់ល្អរបស់បុគ្គល
ពីររូបនេះ ទើបអាចសន្មត់ថា អ្នកណាល្អ អ្នកណាអាក្រក់។
អ្នកអក្រក់ត្រូវហ៊ានទទួលកំហុសខ្លួន ហើយចុះចេញពីដំណែង មិនត្រូវឲ្យគេសម្លាប់
ឬដាក់គុក ដូច សាដាំ ហូស្សែន ហ្គាដាហ្វី
មូបារ៉ាក់។ល។
ប្រទេសភូមាជាមេរៀនមួយល្អ នៅទ្វីបអាស៊ី។
ហ៊ានស៊ីហ៊ានសង ហ៊ានផ្លោះរបងហ៊នជាប់គុក។
ទាំងនេះ វាចំជាអ្នកលេងនយោបាយ។
ខ្មែរត្រូវតែធ្វើអ្វីទៅតាមកាល សង្គមពិភពលោក។
កុំដើរយឹតពេក កុំដើរលឿនពេក ដើរទន្ទឹមនឹង
សភាពការណ៍ពិភពលោក។
Rainsy est un héros de la nation Khmère car il défend toujours l'intérêt supérieur de la nation, récemment, il a rempli sa mission en tant que député en province de Svareing.ET on ne peut pointer du doigt pour celui qui n'est jamais au pouvoir.
Quant à Hun sen a signé et a donné la terre et la mer Khmer aux Youns. Il a donné aussi la carte d'identité gratuitement aux Youns. Il soutient activement aux populations Youns qui arrivent sur le notre territoire en leurs donnant la terre, la mer Khmère au détriment du peuple Khmer.
Nous (Khmers) exigeons que le gouvernement cambodgien cesse de se rendre complice de ces d’abus monstrueux à l’égard de la population khmère, en demeurant inactif face à de tels actes qui se multiplient à travers tout le pays et en réprimant les victimes et non les coupables.
Les cambodgiens réalisent maintenant que lorsqu’ils perdent leurs droits, ils peuvent tout perdre, y compris leurs biens, leurs terres et leur vie.
L'histoire le jugera!
Pour cette raison, le peuple khmer doit se mobiliser pour défendre avec la plus forte conviction leurs droits, durement acquis par les Accords de Paix de Paris de 1991, et montrer que le pouvoir appartient au peuple et non à la dictature corrompue de Hun Sen.
LA VÉRITÉ EST BONNE A DIRE = AUJOURD'HUI KADHAFI DEMAIN C'EST ET C'EST HUN SEN ET SES MAFIAS ........K5 ,ÉVICTIONS FORCÉS ET ENCORE BEAUCOUP AUTRES GESTES CRIMINELS CAR , HUN SEN EST PLUS MAUVAIS QUE KADHAFI.LE DÉMON HUN SEN ET BUN RANY
ដោយអស់សង្ឃឹមក្នុងការទទូចអង្វរសុំត្រឡប់
ចូលស្រុកពីភ្នំពេញមិនបាន សំរ៉ាំង ស៊ី រកលេស
តថ្លៃតាមបែបបទក្មេងលេងប៉ាហ៊ី។
តើនរណាទៅដែលអាចយកសំដីសំរ៉ាំង ស៊ីជាការ
ពិតបានទៅ ។
ពីព្រោះពីប៉ុន្មានខែមុន សំរ៉ាំង ស៊ី បានសរសេរ លិខិតមួយជូនពរ ក្រុមគ្រួសារហ៊ុន សែន និងកូន
ចៅដោយសសើរថាជាអ្នកមានគុណលើប្រទេស
ជាតិ ។
សំនួរមួយសួរថា តើសំរ៉ាំង ស៊ី ជាមនុស្សឆ្កួត ឫ ជាមនុស្សឡប់សតិ ?
ដូច្នេះតើដំណែងប្រធានបក្សគួររើសយកតួថ្មី
ដូចលោកស្រីមូ សុខហួរជាប្រធានបក្សវិញឯទេ?
Post a Comment