Borei Keila - Mu Sochua helping a child (Pring Samrang)
ដោយ: ឆាំ ឆានី http://www.kmn-radio.com/ ១៥ មករា ២០១២
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលកំពត លោកស្រី មូរ សុខហួរ
បានមានប្រសាសន៍ប្រាប់វិទ្យុសម្លេងខ្មែរប្រចាំទ្វីបអាមេរិកខាងជើង កាលពី
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ នេះថា: ការរំលោភដីធ្លី ឈួសបំផ្លាញផ្ទះ
សម្បែង និងបណ្តេញប្រជាពលរដ្ឋយ៉ាងឃោឃៅ ពីសំណាក់ក្រុមហ៊ុនឯកជន
និងអ្នកមានបុណ្យសក្តិ នៅក្នុងព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃគឺមក
ពីក្រុមហ៊ុនឯកជន និងអ្នកមានបុណ្យសក្តិទាំងនោះ បានទទួលនូវការអនុញ្ញាត
ពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកស្រីបានបញ្ជាក់ថា រាល់ការអភិវឌ្ឍន៍នៅតំបន់ណាមួយ បើសិនជាគ្មានការ
យល់ព្រមពីលោក ហ៊ុន សែន ទេនោះ ក្រុមហ៊ុននិងអ្នកមានបុណ្យសក្តិទាំងនោះ
មិនអាចទទួលបាននូវដីរាប់សិបហិកតាដូចពេលនេះទេ សូម្បីតែមួយហិកតា
ក៏មិនបានផង តែដោយមានការយល់ព្រមពីលោក ហ៊ុន សែន ទើបក្រុមហ៊ុននិង
អ្នកមានបុណ្យសក្តិទាំងនោះអាចទទួលបានដីរាប់សិបហិតានិងមានសិទ្ឋិបញ្ជា ឲ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងប្រពន្ឋតុលាការ ទៅកំរាមកំហែងឈួស
បំផ្លាញលំនៅដ្ឋាននិងចាប់ប្រជាពលរដ្ឋដែលហ៊ានតវ៉ានិងការលោភបំពានដាក់
ពន្ឋនាគារយ៉ាងអយុត្តិធម៍ដូចសព្វថ្ងៃ។
លោកស្រីបានបន្តរថា គណបក្ស សម រង្ស៊ី និងក្នុងនាមលោកស្រីជាអ្នកតំណាង
រាស្រ្ត យើងតែងតែប្រឆាំងចំពោះទង្វើដ៏សាហាវឃោឃៅដែលក្រុមហ៊ុន កម្លាំង
អាជ្ញាធរមានសមត្ថកិច្ច ប្រពន្ឋ័តុលាការ និងអ្នកមានអំណាច បានធ្វើមកលើ
ប្រជាពលរដ្ឋស្លូតត្រង់ ។ និងតស៊ូទាមទារយុត្តិធម៍ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត
បើទោះជាដឹងថាប្រជាពលរដ្ឋនៅកន្លែងខ្លះជាអ្នកគាំទ្រគណបក្សប្រជាជនក្តី ដូចជា
តំបន់បឹងកក់ និងបុរីកីឡា ចៅសង្កាត់ជាចៅសង្កាត់មកពីកូតាគណបក្សប្រជាជន
កម្ពុជា តែលោកស្រីមិនគិតពីបញ្ហានេះឡើយ អ្វីដែលលោកស្រីគិតនិងត្រូវតែធ្វើនោះ
គឺការការពារជន រងគ្រោះ ។
លោកស្រីក៏បានសម្តែងនូវការសោកស្តាយផងដែរថាតំណាងរាស្ត្រមកពីគណបក្ស
ប្រជាជនកម្ពុជាមានចំនួន៩០រូប បើសិនជាតំណាងរាស្ត្រទាំងនោះគិតពីសុខទុក្ខរបស់
ប្រពលរដ្ឋខែ្មរដូចជាអ្នកតំណាងរាស្រ្តមកពីគណបក្ស សម រង្ស៊ី នោះ ម្លេះសមប្រជា
ពលរដ្ឋ ខែ្មរ និងប្រទេសជាតិមិនមានបញ្ហានៃការលោភដីធ្លី ការបាត់បង់នូវបូរណាភព
ទឹកដីដូចពេលនេះទេ ។ ផ្ទុយទៅវិញអ្វីដែលតំណាងរាស្ត្ររបស់គណប្សប្រជាជនកម្ពុជា
ធ្វើនោះគឺចាំតែ លើកដៃអនុមត្តិច្បាប់ ដែលរដ្ឋាភិបាលបានស្នើរ បើទោះជាច្បាប់នោះ
មិនបំរើឲ្យផលប្រយោជន៍ជាតិ និងប្រជាពលក្តី ។ ជាងនេះទៀតគឺការយល់ព្រមដក
អភ័យឯកសិទ្ឋិ របស់តំណាងរាស្រ្តមកពីគណបក្ស សម រង្ស៊ី ដែលហ៊ានចេញមុខការ
ពារផលប្រយោជន៍ជាតិ និងប្រជាពលខ្មែរទៅវិញ ។
លោកស្រីបន្តទៀតថា សង្រ្គាមបដិវត្តន៍ដីធ្លី និងអាចកើតមាននៅក្នុងប្រទេសកម្ពុជា
ដូចការលើកឡើងរបស់លោក ហ៊ុន សែន ប្រសិនបើលោក ហ៊ុន សែន ខ្លួនឯងនៅតែ
អនុញ្ញាតឲ្យមាន ការបណ្តេញ និងឈូសបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតទៅទៀត៕

4 comments:
If a thief took the money from your pocket, you screamed and he gave your money back, that does not mean a thief is a hero.
Khmer victims should understand about Hun Sen's trick.
Hunsen has condoned or allowed his crook friends to take your properties by force, and you sreamed so loud, then Hun Sen came out and gave a small portion of your properties back.
That does not mean Hun Sen is a good person. He plays game over your suffering. He is the Khmer's oppressor, the traitor.
It is time for this monster Hun Sen to go to hell.
ជាការពិតណាស់ គ្មាននរណាធ្វើអ្វីបានទាំងអស់
បើគ្មានការយល់ព្រមពី ហ៊ុន សែន។ ដើមបីទទួល
បាននូវការយល់ព្រម លុះណាតែ ហ៊ុន សែន បាន
ទទួលសំណូកឬទឹកតែ ហៅម្យ៉ាងទៀតថា មូលនិ
ធិសង្គម រួចហើយត្រូវមានសំណែនជាហូរហែរត
ទៅទៀត ហេតុនេះការទៅសុំគោពីចោរមកវិញវា
បានលទ្ធផលដូចតែពេលមុនអីចឹង។ ក្នុងកាល:
ទេស:បែបនេះ តើមានអ្វីនៅសល់ក្រៅតែពី វ៉ៃចោរ
ដណ្តើមគោមកវិញ???
ខ្ញុំធ្លាប់បោះឆ្នោតអោយហ៊ុន សែនបានឈ្នះរហូត
ព្រោះខ្ញុំយល់ថាគាត់ជាក្មេងវត្ត មានកមណើតពី
គ្រួសារក្រីក្រដូចពួកខ្ញុំដែរ ប៉ុន្តែពុទ្ធោអើយតាំងពី
ពិសីទ្ធិពិលិកា បានស្លាប់ទៅធ្វើអោយគាត់ស្រណោះ
ស្រណោកតួរឯកនេះខ្លាំងពេក គាត់ទៅជាវង្វេងវង្វាន់
លែងស្កាល់ពួកខ្ញុំជាអ្នកគាំទ្រគាត់ទៀតហើយ ដូច្នេះ
ខ្ញុំក៏ប្តេជ្ញាលែងបោះឆ្នោតអោយគាត់គឺគណៈបក្សប្រជាជនកម្ពុជាស្អីគេនោះតាំងពីពេលនេះតទៅ។
បងប្អូនក៏យល់ដូចខ្ញុំដែរ យើងប្តេជ្ញាលែងត្រូវការ
អង្ករ១០គីឡូ ប៊ីចេង២ខាំ និងសារុប៉ភ្លួក១
ទៀតហើយ។អេវ៉ាំង!!!
ហ៊ុន សែន មិនមែតឆ្កួតទើបតែឥឡូវទេ គឹឆ្កួតយូរហើយ តែមកពីពួកយើងមិនទាន់ដឺង!
ឥឡូវដឹងហើយ ហើយមិនមែនឆ្កួតធម្មតាទៀត! គឺឆ្កួតខ្លាំងតែម្តង!
Post a Comment