Sunday, February 12, 2012

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ពុករលួយ​បំផុត



ដោយ ហាស់ សាន 2012-02-11
ព្រឹត្តិបត្រ​អាមេរិកាំង​ឈ្មោះ The Daily Beast ចុះ​ផ្សាយ​អត្ថបទ និង​រូប​ភាព​ពី​ប្រទេស​ចំនួន​២០ ដែល​ក្នុង​នោះ​មាន​កម្ពុជា​ផង ថា​ជា​ប្រទេស​ពុក​រលួយ​បំផុត។

អត្ថបទ​ស្រង់​ការ​ស្រាវជ្រាវ​ផ្គុំ​គ្នា ពី​វិទ្យាស្ថាន Transparency International នា​ឆ្នាំ​២០១១ ផង ពី​ធនាគារ​ពិភព​លោក​ផង និង​ពី​វិទ្យាស្ថាន Freedom House ផង។ ពិន្ទុ​ចាប់​ពី​១ ដែល​ល្អ​បំផុត ដល់​១០ ដែល​អាក្រក់​បំផុត លើ​កត្តា​៥​យ៉ាង។

ការ​ប្រមើល​ឃើញ​របស់​សាធារណជន​លើ​បញ្ហា​ពុករលួយ បាន​ពិន្ទុ​ជិត​៨។ អំពើ​ពុក​រលួយ​ខាង​សារព័ត៌មាន បាន​ពិន្ទុ​ជាង​៦។ អំពើ​ពុក​រលួយ​ខាង​សិទ្ធិ​នយោបាយ បាន​ពិន្ទុ​ជិត​៩។ អំពើ​ពុក​រលួយ​ខាង​សិទ្ធិ​សេរីភាព​ស៊ីវិល បាន​ពិន្ទុ​ជាង​៧។ ភាព​លាក់​លៀម​មិន​ចំហ​ខាង​អាជីវកម្ម បាន​ពិន្ទុ​៦។ បើ​គិត​ជា ១០០​ពិន្ទុ កម្ពុជា​បាន​ជិត​៧២ ខាង​ពុករលួយ។ កាល​ពី​ឆ្នាំ​២០១១ វិទ្យាស្ថាន Transparency International បាន​ចាត់​ថ្នាក់​កម្ពុជា​ជាប់​លេខ​១៦៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨៣ ដែល​ស្រាវជ្រាវ​ខាង​អំពើ​ពុករលួយ ដោយ​បាន​ពិន្ទុ​២,១ ក្នុង​ចន្លោះ​ពិន្ទុ​ពី​១ ដល់​១០។ ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​បាន​ពិន្ទុ​ពី​៣ ដល់​៩ តាម​លេខ​រៀង មាន​ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ និង​សិង្ហបុរី។

ចំណែក​ប្រទេស​ដែល​បាន​ពិន្ទុ​ក្រោម​៣ តាម​លេខ​រៀង មាន​វៀតណាម ហ្វីលីពីន ឡាវ កម្ពុជា និង ភូមា ឬ​មីយ៉ាន់ម៉ា។ សិង្ហបុរី​ជាប់​លេខ​៥ ក្នុង​ពិភព​លោក៕

http://www.rfa.org/khmer/indepth/corruption_list-02112012231531.html

3 comments:

Anonymous said...

កម្ពុជាជាប់លេខល្អប៉ុន្នឹងដែរមានទៅអន់អី???លោកហ៊ុន សែនធ្វើបានល្អណាស់

Anonymous said...

ហាស់ សាន,

ប្រទេស ឡាវ នៅកន្លែង ណាទៅ? ក្នុងប្រហោង
កំប៉េះ គូថ ហាស់សាន ឯងម៉ែនទេ?

កុំភ្លេច ហាស់សាន ឯង និយាយភាសារខ្មែរ អូគេ?

Anonymous said...

អារឿងពុករលួយមួយនេះ ស្ទើរតែគ្រប់រដ្ឋ ប្រទេស
មិនអាចចៀសផុតបានឡើយ ក៏ ប៉ុន្ដែ ប្រទេសគេ
ខ្លះ ស៊ីហើយ គេចេះលាងឱ្យស្អាតវិញ បានន័យ
បើទទួលបាន១០ ពីបរទេស សូមយកតែ២ចេញ
ទុក៨ សម្រាប់អភិវឌ្ឍន៍ ប្រទេសនោះទើបប្រសើរ
ទាំងអស់គ្នា។អូ!ប្រហែលនៅមិនទាន់យកទៅថ្វាយ
ចៅហ្វាយនៅហាណូយ ចឹងបានចឹង។