2012-02-13
ដោយ ឡេង ម៉ាលី
Radio Free Asia
អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម ពិនិត្យឯកសារភស្តុតាង ដែលភាគីសហព្រះរាជអាជ្ញាដាក់បង្ហាញចំពោះមុខ នៅថ្ងៃចន្ទ ទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១២។
ឯកសារទាំងនេះភាគច្រើន ទាក់ទងនឹងជនជាប់ចោទ ខៀវ សំផន ដែលជាខ្លឹមសារដកស្រង់ពីទំព័រសារព័ត៌មាន បទសម្ភាសន៍ និងសេចក្ដីថ្លែងការណ៍នានា។
ពេលអានអំពីប្រវត្តិបក្សកុម្មុយនិស្តកម្ពុជា មកដល់ត្រង់ទំនាក់ទំនងរវាងសម្ដេច សីហនុ ប៉ុល ពត និងលោក ជូ អេន ឡាយ (Zhou Enlai) អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅចុងទសវត្សឆ្នាំ ១៩៦០ សហព្រះរាជអាជ្ញាបានស្រង់សម្ដីរបស់ជនជាប់ចោទ ខៀវ សំផន ដែលថា អតីតព្រះមហាក្សត្រសម្ដេចព្រះ នរោត្ដម សីហនុ ពាក់ព័ន្ធនឹងការស្លាប់របស់អតីតកម្មាភិបាលជាន់ខ្ពស់ ២ រូប គឺលោក ហ៊ូ យន់ និង ហ៊ូ នឹម។
សំឡេងអានឯកសាររបស់សហព្រះរាជអាជ្ញា៖ «ជូ អេនឡាយ ធ្វើជាអន្តរការីរវាងបុគ្គលទាំងអស់នោះ។ ខៀវ សំផន បានបញ្ជាក់ថា នៅក្នុងលិខិតឆ្លើយឆ្លងនោះ ប៉ុល ពត បានបញ្ជូនលិខិតគាំទ្រមួយច្បាប់ទៅសម្ដេច សីហនុ ដែលក្នុងនោះហត្ថលេខាដោយ ហ៊ូ យន់ ហ៊ូ នឹម និង ខៀវ សំផន។ អ្នកទាំងពីរចុងក្រោយនេះ គឺត្រូវបានស្លាប់តាមការបញ្ជារបស់សម្ដេច សីហនុ»។
ការស្រង់សម្ដីនេះ ជនជាប់ចោទ ខៀវ សំផន នៅមិនទាន់មានឱកាសឆ្លើយតបទេ ហើយសហព្រះរាជអាជ្ញានឹងថ្លែងបញ្ជាក់បន្ថែមទៀត នៅថ្ងៃអង្គារទី ១៤ កុម្ភៈ៕
Monday, February 13, 2012
ព្រះរាជអាជ្ញា៖ ខៀវ សំផន ថា ហ៊ូ យន់ និងហ៊ូ នឹម ស្លាប់ដោយបញ្ជាសម្ដេច សីហនុ
Labels:
Hou Yon,
Hu Nim,
Khieu Samphan,
KR trials,
KR Tribunal,
Sihanouk
Subscribe to:
Post Comments (Atom)
2 comments:
Now every bodies find out who is the trator of Cambodian people.Preab Inn, Chao Buri, Sao Ngoy, Mathura etc. Are they realy trators ? what did they do in the past ? Selling Cambodia to any Thailand or Vietnam ? How about 1982 the refugees send back from Khao I dang to O smach .Do you know how many refugees get kill when Hun sen and Vietnam troop tried to crush the opposion camp?emini
Hu Nim , Hou Youn and Khieu Samphan they all closed and best friends and had a big contribution in fighting against corruption , unjustice in Khmer society since Sihanouk rigime in 1960s.
Not all Camboian love them but most Cambodian especially elderly in ages 60s up still regard these three are very good men let say Khieu Samphan never commited corruption even David Chandler agreed when he was interviewed by RFA in 2010.
Post a Comment