Tuesday, February 21, 2012

ជំនួប​បក្ស​ប្រឆាំង និង​តំណាង​រាស្ត្រ​អាមេរិក​ផ្ដោត​លើ​ការ​បាញ់​ក្រុម​អ្នក​តវ៉ា

Photo: RFAរូប​អ្នក​ស្រី នីគី សុង​ហ្គាស (Niki Tsongas) នៅ​លើ​គេហទំព័រ​ផ្ទាល់​ខ្លួន tsongas.house.gov

ដោយ អាន ស៊ីថាវ
2012-02-21 Radio Free Asia

អ្នក​ស្រី នីគី សុង​ហ្គាស (Niki Tsongas) និង​សហការី ៤​នាក់​ផ្សេង​ទៀត បាន​អញ្ជើញ​ជួប​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី និង​មាន​មន្ត្រី​ខាង​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ចូល​រួម ដែរ​នា​ល្ងាច​ថ្ងៃ​ទី​២១​កុម្ភៈ។

ជំនួប​នេះ​ផ្ដោត​សំខាន់​លើ​បញ្ហា​​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ដែល​បាញ់​លើ​ក្រុម​តវ៉ា​ប្រឆាំង ដែល​ទាក់​ទង​និង​ដី​ធ្លី និង​រោង​ចក្រ​មួយ​ចំនួន​នៅ​កម្ពុជា។

លោក សុន ឆៃ អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ​ក៏បាន​ពិភាក្សា​លើ​ការ​ពង្រឹង​ស្ថាប័ន​ជាតិ​ដូច​ជា​ រដ្ឋសភា ព្រឹទ្ធ​សភា​ជា​ដើម ហើយ​មាន​ការ​ដោះ​ដូរ​បទ​ពិសោធន៍​របស់​អ្នក​ស្រី​ក្នុង​រដ្ឋសភា​សហរដ្ឋ​ អាមេរិច ជាដើម ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ស្ថាប័ន​ជាតិ​ទាំង​នោះ​​នៅ​កម្ពុជា។

អ្នក​ស្រី នីគី សុង​ហ្គាស និង​គ្រោង​ជួប​មន្រ្តី​ខាង​រដ្ឋាភិបាល​ផង​ដែរ នៅ​ពេល​តំណើរ​ទស្សនកិច្ច​របស់​អ្នក​ស្រី​នៅ​កម្ពុជា៕

2 comments:

Anonymous said...

The Khmer Revolution is starting now at the Bavet, Svay Rieng.

Long live Khmer Revolution !
Long Live Free Cambodia &Its People!

Anonymous said...

សូមបងប្អូនក្រោកឡើងបង្កើនសេចក្តីក្លាហានឱ្យកាន់
តែខ្លាំងទៀត ដើម្បីប្រឆាំងតណ្តើមយកជ័យជំនះមក
វិញ។