Monday, March 05, 2012

អង្ករក្លាយជាបាយ ធ្វើឲ្យ ពួក CPP ពេលនេះកំពុង បៀមអាចម៏ព្រួសដាក់គ្នា

CPP Bandit
វិចារណកថា ៖ ឈូក បណ្ឌិត គួរធ្វើជាគំរូ ក្នុងការ ទទួល ស្គាល់ទង្វើ ដែលខ្លួនប្រព្រឹត្ដ

Monday, 05 March 2012
ដោយ ៖ ជ័យ តារា
DAP-News

Synopsis: According to this report by DAP-news, a mouthpiece of the CPP, Chhouk Bandit, the mayor of Bavet who was accused of shooting 3 protesting workers at the Kao Way factory, had not escaped to Vietnam as was rumored. In fact, he is hiding in Phnom Penh because he is backed by high ranking CPP officials in the regime. This is why, even with Sar Kheng, the minister of Interior, indicating his involvement the shooting, nobody dare touch or arrest Chhouk Bandit. Furthermore, even though he is accused of shooting, the Ministry of Interior (MoI) has yet to remove Chhouk Bandit from his position and replace him by someone else. DAP concluded that, even when the identity of the shooter is known, legal aspects on Chhouk Bandit are coming late and this shows the weakness in the application of the law in Cambodia. DAP suggested that Chhouk Bandit should take responsibility for his action and the fact that he is hiding sets a bad precedent to government officials belonging to the ruling party. His hiding also allows the opposition parties and the civil society to attack on the government and the MoI. DAP recommends that powerful government officials who help protect Chhouk Bandit be removed from their positions and be dealt by the law. (sic!)

បើទោះបីជាលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញអត្ដ សញ្ញាណ ជនសង្ស័យជាប់ ពាក់ព័ន្ធ ករណីបាញ់ ប្រហារ កម្មការិនី៣នាក់ នៅរោងចក្រកៅវ៉េ ក្រុងបាវិត ឱ្យរងរបួសធ្ងន់ រួចហើយក៏ដោយ ក៏ រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ ឃាត់ខ្លួនជនសង្ស័យ នៅឡើយទេ ។ ប្រការនេះ ធ្វើឱ្យប្រជាពលរដ្ឋ នៅ ក្នុងខេត្ដស្វាយរៀង តាមដានដោយយកចិត្ដទុកដាក់ ព្រោះលោកឈូក បណ្ឌិត អភិបាលក្រុងវិត ដែលជាជន សង្ស័យ នៅតែអាចគេចផុតពីសំណាញ់ច្បាប់ យ៉ាងរំភើយ ។ មិនតែប៉ុណ្ណោះសំណុំរឿងនេះ បានធ្វើឱ្យគណបក្ស នយោបាយ និងមន្ដ្រី អង្គការ ក្រៅរដ្ឋាភិបាលមួយចំនួន រិះគន់យ៉ាងខ្លាំង ចំពោះការងាររបស់ ក្រសួងមហាផ្ទៃ ដែល មានភាពយឺតយ៉ាវ ក្នុងការនាំខ្លួនលោកឈូក បណ្ឌិត ឱ្យសាលាដំបូង ខេត្ដស្វាយរៀង ស៊ើបសួរ តាមនីតិវិធី ។ ភាពយឺតយ៉ាវ របស់ ក្រសួងមហាផ្ទៃ ក្នុងការឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ ឈូក បណ្ឌិត កំពុងតែធ្វើឱ្យ ប៉ះពាល់ ដល់កេរ្ដិ៍ឈ្មោះ របស់រាជរដ្ឋាភិ បាលផងដែរ ដោយសារតែមន្ដ្រីជាន់ខ្ពស់ គណបក្ស ប្រឆាំង និងក្រុមមន្ដ្រីសង្គម ស៊ីវិល ធ្វើការ រិះគន់ជាបន្ដបន្ទាប់ ។

មន្ដ្រីសាលាដំបូង ខេត្ដស្វាយរៀង បានអះអាង អំពីការទទួលកំណត់ហេតុស៊ើបអង្កេត របស់សមត្ថកិច្ចនគរបាលរួច ហើយ និងថាកំពុងតែពិនិត្យមើល កំណត់ហេតុនោះ ដោយពុំទាន់ មានការចាប់ខ្លួនជនសង្ស័យឈ្មោះឈូក បណ្ឌិត នៅឡើយទេ ។ លោកកែវ គង់ អធិការ នគរបាលក្រុងបាវិត ក៏បាន បញ្ជាក់ ដែរថា លោកមិនបានដឹងថា ជន សង្ស័យ ឈូក បណ្ឌិត កំពុងនៅកន្លែងណានោះទេ ។ ជាមួយគ្នានេះ មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាន នគរ បាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា ក្រសួងមហាផ្ទៃ មិនបាននាំខ្លួនលោក ឈូក បណ្ឌិតមកសាក សួរនៅឡើយទេ ។ ការអះ អាងរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បែបនេះ បានបង្ហាញអំពីការភាពយឺតយ៉ាវ ក្នុង ការ ដាក់ទោសមន្ដ្រីរាជការ ដែលប្រព្រឹត្ដខុស ច្បាប់ ។ ករណី នេះ ក្រសួងមហាផ្ទៃ គួរតែពិនិត្យមើលឡើងវិញ អំពី ចំណាត់ការមិនប្រក្រតី របស់ខ្លួន ហើយលោកឈូក បណ្ឌិត ខ្លួនឯង គួរធ្វើជាគំរូ ក្នុងការទទួល ស្គាល់ ចំពោះទង្វើ ដែលខ្លួនបានប្រព្រឹត្ដ ដោយមិនត្រូវព្យាយាមរត់រកអន្ដរាគមន៍ខ្វែងដៃខ្វែងជើងតទៅទៀត ទេ ព្រោះធ្វើឱ្យប៉ះពាល់ ដល់ កេរ្ដិ៍ឈ្មោះមន្ដ្រីរាជការ ដែលគោរពច្បាប់ ។

នៅក្នុងសំណុំរឿង លោកឈូក បណ្ឌិត ជាប់សង្ស័យពីការប្រើប្រាស់អាវុធ បាញ់ប្រហារ កម្មការិនីរោងចក្រ កៅវ៉េ ក្រុងបាវិត ឱ្យរងរបួសធ្ងន់៣ នាក់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១២ មានប្រភពក្រៅផ្លូវការបានបញ្ជាក់ថា លោក ឈូក បណ្ឌិត មិនទាន់ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួននៅឡើយទេ ។ ប្រភពពីមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ដែល សុំមិនបញ្ចេញ ឈ្មោះ បានឱ្យដឹងថា មានមន្ដ្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាលម្នាក់ ជួយការពារលោកឈូក បណ្ឌិត ហើយបច្ចុប្បន្ន លោកឈូក បណ្ឌិត កំពុងស្នាក់នៅក្នុងផ្ទះមន្ដ្រីជាន់ខ្ពស់រូបនោះ ។ ចំណុច ដែលគួរឱ្យចាប់ អា រម្មណ៍នោះ គឺប្រភពក្រៅផ្លូវការ បានបញ្ជាក់ថា ជនសង្ស័យឈូក បណ្ឌិត មិនមែនរត់ទៅប្រទេសវៀតណាម ដើម្បីគេចខ្លួនទេ ហើយកំពុងស្នាក់នៅក្នុងរាជ ធានីភ្នំពេញ ប្រកបដោយ សុវត្ថិភាព ។ ដោយសារតែមានមន្ដ្រីជាន់ខ្ពស់ នៅពីក្រោយខ្នង បែបនេះហើយ ទើបឈូក បណ្ឌិត អាចគេចខ្លួន រហូតមក ដល់ពេលនេះ បើទោះបី ក្រសួង មហាផ្ទៃ បានរុញសំណុំរឿងដល់តុលាការយ៉ាងណាក៏ដោយ ។


មជ្ឈដ្ឋានជាច្រើនបានរិះគន់ថា ប្រសិនបើ លោក ឈូក បណ្ឌិត ពុំមានមន្ដ្រីជាន់ខ្ពស់នៅ ពីក្រោយខ្នងទេនោះ គឺគាត់អាចត្រូវសមត្ថកិច្ច ឃាត់ខ្លួន ភ្លាមៗ ក្រោយពេលប្រើកាំភ្លើងបាញ់ ប្រហារកម្មការិនី ៣នាក់ ឱ្យរងរបួស ។ ប៉ុន្ដែដោយសារតែអភិបាលក្រុងបាវិតរូបនេះ មាន ខ្នងបង្អែក ទើប ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ាន ចាត់វិធានការ ដោយគ្រាន់ តែរុញសំណុំរឿងទៅសាលាដំបូងខេត្ដស្វាយរៀង ឱ្យធ្វើការ ស៊ើប អង្កេត ។ ម្យ៉ាងទៀតរហូត មកដល់ពេលនេះ ក្រសួងមហាផ្ទៃ មិនទាន់ប្រកាសដកតំណែង លោកឈូក បណ្ឌិត ពីអភិ បាល ក្រុងបាវិត ហើយដាក់អ្នកថ្មី ជំនួសនៅឡើយទេ ដោយទុកឱ្យអ្វីៗស្ថិតនៅក្នុងភាពស្មុគ ស្មាញ និងទទួលរងនូវការរិះ គន់ជុំទិស ។ ប្រការនេះ ក្រសួងមហាផ្ទៃ គួរតែចាត់វិធានការ លើមន្ដ្រីមាន កំហុស ឱ្យបានឆាប់ ព្រោះលោកឧបនា យករដ្ឋមន្ដ្រី ស ខេង បានបញ្ជាក់យ៉ាង ច្បាស់រួចមកហើយថា ជន សង្ស័យបាញ់កម្មការិនី រោង ចក្រកៅវ៉េ នៅក្រុង បាវិត ឱ្យរងរបួស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ គឺលោកឈូក បណ្ឌិត អភិបាលក្រុងបាវិតតែម្ដង ។ ការស្គាល់ ច្បាស់នូវ អត្ដសញ្ញាណជនសង្ស័យ ប៉ុន្ដែ មានភាពយឺតយ៉ាវ ក្នុងការឃាត់ខ្លួន បញ្ជូន ឱ្យតុលាការ បានបង្ហាញឱ្យ ឃើញ អំពីភាពទន់ខ្សោយ នៃការ អនុវត្ដច្បាប់នៅកម្ពុជា ។

នៅក្នុងសំណុំរឿងលោកឈូក បណ្ឌិត ប្រើប្រាស់អាវុធ បាញ់ប្រហារកម្មការិនីឱ្យរងរបួស ធ្ងន់ ៣នាក់នោះ ត្រូវបាន ក្រុមអ្នកច្បាប់ និងមជ្ឈដ្ឋាន មន្ដ្រីរាជការទូទៅ លើកឡើងថា លោក ឈូក បណ្ឌិត គួរហ៊ានទទួលខុសត្រូវ ចំពោះ អំពើដែលខ្លួនបានប្រព្រឹត្ដ គឺត្រូវហ៊ានទទួល ទោសតាមច្បាប់ ។ ការដែល លោកឈូក បណ្ឌិត ព្យាយាមគេចវេះ ពីការទទួលខុសត្រូវ ចំពោះអំពើរបស់ខ្លួន គឺជាគំរូអាក្រក់ ក្នុងចំណោមមន្ដ្រីរាជការ មានអំណាច ដែលប្រើ អំពើ ហិង្សាលើប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីទន់ខ្សោយ ។ ករណីជនសង្ស័យឈ្មោះឈូក បណ្ឌិត គេចវេះពីការ ទទួល ខុសត្រូវ ចំពោះមុខច្បាប់ បានធ្វើឱ្យអ្នកនយោបាយគណបក្ស ប្រឆាំង និងក្រុមសង្គមស៊ីវិល វាយប្រហារ ខ្លាំងៗ លើរដ្ឋាភិបាល ដូច្នេះក្រសួងមហាផ្ទៃ មិន ត្រូវបណ្ដែតបណ្ដោយឱ្យជនសង្ស័យគេចខ្លួនតទៅទៀតទេ ។ ចំណែកមន្ដ្រីមានអំណាច ដែល ជួយការពារជនសង្ស័យ ត្រូវតែដកខ្លួនចេញ ដើម្បីឱ្យ តុលាការចាត់វិធានការ ទៅលើជន សង្ស័យតាមច្បាប់ឱ្យបានឆាប់បំផុត ៕

3 comments:

Anonymous said...

Hun Sen, there is a certain limit you can to protect your cronies.
The time has come for you to realize that you cannot use a basket to hide a dead elephant.

Anonymous said...

Xocheata, another Shit Specialist.

Anonymous said...

Dictator run the country like that.

To KI: It's very difficult to post comment because i cannot read the key word and type it. Could you change to the old style please.