Monday, March 19, 2012

Demand for a commemoration monument for victims of the Khmer Rouge as reparation

​បើសិនជា​សាលាក្ដី​ខ្មែរក្រហម​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​...

ថ្ងៃទី 18 មីនា 2012
ដោយ: កែ សាមុត
Cambodia Express News
បើសិនជា​សាលាក្ដី​ខ្មែរក្រហម​ផ្ដល់​សំណង​ឱ្យ​ជនរងគ្រោះ​វិញ​ខ្ញុំ​នឹង​សូម​ ស្នើសុំ​ឱ្យមាន​ការសាងសង់បូជនីយដ្ឋាន​រំឭក​វិញ្ញាណ​​ក្ខន្ធ​ក្នុងភូមិ​ របស់ខ្ញុំ​ដើម្បីឱ្យ​អ្នកភូមិ​ទាំងអស់​អាច​ប្រារឰ​ពិធី​តាមបែប​ ព្រះពុទ្ធសាសនា​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​វិញ្ញាណ​ខណ្ឌ​អ្នក​ដែល​បាន​ ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម ហើយ​ខ្ញុំ​ក៏​សូម​ឧទ្ទិស​បុណ្យ កុសល​នេះ​ជូន​ដល់​បងប្រុស​ទាំងពីរ​នា​ក់​របស់ខ្ញុំ​ដែល​បាន​ស្លាប់​ដោយ​ គ្មាន​ហេតុផល​។​
ភ្នំពេញ: ​“​ខ្ញុំ​ចង់​ចូលរួម​ក្នុង​សំណុំរឿង​០០១​របស់​តុលាការ​ដោយសារតែ​ខ្ញុំ​បាន​រង​ទុក្ខសោក​ដ៏​ឈឺ​ដោយសារតែ​ការបាត់បង់​បងប្រុស​ម្នាក់​ដោយ​ស្នាដៃ​របស់​ខ្មែរក្រហម​។ ទុក្ខសោក​នេះ​នៅតែ​ដក់​ជាប់​ក្នុង​ចិ​ត្ដ​ខ្ញុំ​រហូតមក ដល់​សព្វថ្ងៃនេះ ហើយ​ជា​លទ្ធផល ខ្ញុំ​បានកើត​ជំងឺ​ដេក​មិន​លក់​”​។
បងប្រុស​ខ្ញុំ​ឈ្មោះ កែ កែង​ស៊ី ហៅ ដែន​ត្រូវបាន​សម្លាប់​នៅ​គុក​ទួលស្លែង​(​មន្ទីរ​ស​-២១)​ក្នុង​របប ខ្មែរក្រហម​។​អស់​រយៈពេល​ជាច្រើន​ឆ្នាំនេះ​ខ្ញុំ​មិន ដែល​បានដឹងថា​បងប្រុស​ខ្ញុំ​គាត់​ត្រូវបាន​សម្លាប់​នៅទីណា ទេ ប៉ុន្ដែ​នៅ​ឆ្នាំ​២០០៤ បុគ្គលិក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានផ្ដល់​ព័ត៌មាន​លម្អិត​ស្ដីពី​ការ ឃុំខ្លួន​បងប្រុស​ខ្ញុំ​ដែល​បាន​បញ្ជាក់ថា​គាត់​ត្រូវបាន​សម្លាប់​នៅ​គុក ទួលស្លែង​។ ខ្ញុំ​នៅតែ​មិន​យល់ថា​ហេតុអ្វី បានជា​ខ្មែរក្រហម​សម្លាប់​បងប្រុស​គាត់​។​

​ខ្ញុំ​បានដឹងថា​បងប្រុស​ខ្ញុំ​ត្រូវបាន​ចាប់ខ្លួន​នៅ​ខែមីនា ឆ្នាំ​១៩៧៧​។ នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​និង​ឆ្នាំ​១៩៧៦ មុន​ការចាប់ខ្លួន​របស់គាត់ បងប្រុស​ខ្ញុំ​បាន​មកលេង​ក្រុមគ្រួសារ​ម្ដង​។ នា​អំឡុង​ពេលនោះ បងប្រុស​ខ្ញុំ​មិន បាន​ចែករំលែក​រឿងរ៉ាវ​រប​ស់​គាត់​ជាមួយនឹង​គ្រួសារ​ប៉ុន្មាន​ទេ ហើយ​គាត់​គ្រាន់តែ​និយាយថា​គាត់​ធ្វើការ​ជា ពេទ្យ​ទាហាន​។ រយៈពេល​ពីរ​បី​ថ្ងៃ​ក្រោយមក គាត់​ក៏​ធ្វើដំណើរ​ត្រឡប់​ទៅ​ភ្នំពេញ វិញ​។ ចាប់់តាំងពី ពេល​នោះមក គាត់​មិនដែល​ត្រឡប់មក​ម្ដងទៀត​ឡើយ ហើយ​យើង​ក៏​មិនដែល​ទទួលបាន​ដំណឹង​អ្វី​ពី​គាត់ ឡើយ​។ ខ្ញុំ​មិនដឹងថា​ខ្មែរក្រហម​នាំយក​បងប្រុស​ខ្ញុំ​ទៅណា​ទេ​។


​ក្រោយមក ខ្ញុំ​បានដឹងថា​គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ឆ្នាំ​១៩៧៧​តាមរយៈ​បងប្អូន​ជីដូន មួយ​រប​ស់​ខ្ញុំ​គឺ កៀវ សាន​។ បច្ចុប្បន្ននេះ កៀវ សាន គឺជា​គ្រូបង្រៀន​នៅ​អនុ​វិទ្យា​យ​ល័យ តា​អូន​។ កៀវ សាន បានផ្ដល់ ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​ការចាប់ខ្លួនរ​បស់បង​ប្រុស​ខ្ញុំ​។ ខ្ញុំ​ជឿជាក់ថា ឌុ​ច ដែលជា​ប្រធាន​គុក ទួលស្លែង គឺជា​ជន​ដែល​ទទួលខុសត្រូវ​លើ​ការស្លាប់​របស់​បងប្រុស​ខ្ញុំ​។​

​ខ្ញុំ​បាន​ចូលរួម​នៅក្នុង​សំណុំរឿង​០០១​របស់​សាលាក្ដី​ខ្មែរក្រហម​ពីព្រោះ​ខ្ញុំ​បាន​រង​ទុក្ខសោក​ដ៏​សែន​វេទនា ចាប់តាំងពី​ការស្លាប់​របស់​បងប្រុស​ខ្ញុំ​។ ការបាត់បង់​នេះ​បាន​យាយី​សតិអារម្មណ៍​របស់ខ្ញុំ​យ៉ាងខ្លាំង​ដែល​ធ្វើ ឱ្យ​ខ្ញុំ​ឈឺក្បាល ហើយ​ឆាប់​ភ្លេច​ភាំង​។​ខ្ញុំ​មិនដែល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឡើយ​ពីព្រោះ​ខ្ញុំ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បង់ថ្លៃ​ព្យាបាល​។ ក្រុមគ្រួសារ​ខ្ញុំ​មាន​ជីវភាព​លំបាក​ណាស់ ដោយសារតែ​បងប្រុស​ពីរ​នាក់​របស់ខ្ញុំ​ត្រូវបាន​សម្លាប់​ដោយ​ខ្មែរក្រហម​។ ក្នុងនោះ​រួមមាន​បង កែ កែង​ស៊ី ដែល​ត្រូវបាន​សម្លាប់​នៅ​គុក ទួលស្លែង​។ ដោយសារ តែ​ខ្ញុំ​គ្មាន​លទ្ធភាព​ក្នុងការ​បង់ថ្លៃ​ព្យាបាល សុខភាព របស់ខ្ញុំ​កាន់តែ​ទ្រុឌទ្រោម​ទៅ​។

បើសិនជា​សាលាក្ដី​ខ្មែរក្រហម​ផ្ដល់​សំណង​ឱ្យ​ជនរងគ្រោះ​វិញ​ខ្ញុំ​នឹង​សូម​ស្នើសុំ​ឱ្យមាន​ការសាងសង់បូជនីយដ្ឋាន​រំឭក​វិញ្ញាណ​​ក្ខន្ធ​ក្នុងភូមិ​របស់ខ្ញុំ​ដើម្បីឱ្យ​អ្នកភូមិ​ទាំងអស់​អាច​ប្រារឰ​ពិធី​តាមបែប​ព្រះពុទ្ធសាសនា​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​វិញ្ញាណ​ខណ្ឌ​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម ហើយ​ខ្ញុំ​ក៏​សូម​ឧទ្ទិស​បុណ្យ កុសល​នេះ​ជូន​ដល់​បងប្រុស​ទាំងពីរ​នា​ក់​របស់ខ្ញុំ​ដែល​បាន​ស្លាប់​ដោយ​គ្មាន​ហេតុផល​។​

3 comments:

Anonymous said...

it's about time, millions of good khmer people had died under the cruel KR regime. it is time to heal that wound by building a commemoration like the war victims.

Anonymous said...

Khmer krahan xihanouk, hun xen, heng xamrin, chea xim, should be beheaded by now.

Anonymous said...

Maybe your bros were an arm and leg of yuon communist called khmer vietminh?

Tuol Slèng was the place to killed
all REVOLUTION's ENEMY who were yuon agents.