Thursday, March 29, 2012
ឌុច៖ នួន ជា ជាអ្នកបញ្ជាឲ្យសម្លាប់មនុស្សនៅទួលស្លែង - Duch: Nuon Chea ordered the killings in Tuol Sleng
សវនាការរបស់សាលាក្ដីខ្មែរក្រហម នៅថ្ងៃទី ២៨ មីនា ឆ្នាំ ២០១២ អង្គជំនុំជម្រះនៅបន្តសួរដេញដោលសាក្សី ឌុច នៅឡើយទេ។
2012-03-29
ដោយ ឡេង ម៉ាលី
Radio Free Asia
សាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច បានប្រាប់អង្គជំនុំជម្រះថា ជនជាប់ចោទ នួន ជា បានបញ្ជាឱ្យសម្លាប់អ្នកទោសទួលស្លែងទាំងអស់នៅថ្ងៃចុងក្រោយនៃរបបកម្ពុជាប្រជាធិបតេយ្យ។
សាក្សី ឌុច បញ្ជាក់ដូច្នេះ គឺនៅពេលឆ្លើយតបនឹងសំណួររបស់សហព្រះរាជអាជ្ញា ដែលបានសួរ ឌុច ថា តើមន្ទីរ ស២១ ឬគុកទួលស្លែងបិទទ្វារនៅពេលណា៖ «ស-២១ បើនិយាយពីបិទទ្វារពិបាកនិយាយណាស់។ បើនិយាយអំពីបញ្ជាបង នួន ឱ្យកម្ទេចមនុស្សឱ្យអស់ គឺប្រហែលនៅថ្ងៃ ៣ ខែមករា ឆ្នាំ ១៩៧៩។ ម៉ោង ១១ រថក្រោះវៀតណាមមកដល់មុខផ្ទះខ្ញុំ។ ម៉ោង ៣ យើងខ្ញុំចេញពី ស-២១ ទៅសាលាសន្សំកុសល។ អត់មានបិទទ្វាទេ គឺរត់ចេញតែម្ដង។ មេរត់ចោលបាត់»។
របាយការណ៍ពីមន្ទីរ ស-២១ ឬគុកទួលស្លែង ដែលសហព្រះរាជអាជ្ញាលើកឡើង បានបង្ហាញអំពីអ្នកទោសជាង ១ ម៉ឺន ២ ពាន់នាក់ ត្រូវបានគេឃុំខ្លួន ធ្វើទារុណកម្ម និងសម្លាប់ចោល បន្ទាប់ពីយកចម្លើយរួច។
សាក្សី ឌុច បានបន្តថា បញ្ជីឈ្មោះអ្នកទោសជាង ១ ម៉ឺននាក់នោះ គឺចាប់តាំងពីខែមេសា ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
ជនជាប់ចោទ នួន ជា ជាមនុស្សឈរនៅលំដាប់ទីពីរក្នុងជួរបក្សកុម្មុយនិស្តកម្ពុជា បន្ទាប់ពី ប៉ុល ពត ដែលគ្រប់គ្រងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ និងធ្វើមានមនុស្សស្លាប់ជិត ២ លាននាក់។
សហព្រះរាជអាជ្ញាបានលើកយកឯកសារស្ដីពីសេចក្ដីសម្រេចរបស់បក្សកុម្មុយនិស្តមួយឱ្យសាក្សី ឌុច បញ្ជាក់។ ឯកសារនោះ គឺជាឯកសារដែលបក្សកុម្មុយនិស្តកម្ពុជាសម្រេចអំពីសិទ្ធិរបស់បក្សឱ្យកម្ទេច ឬសម្លាប់មនុស្ស ដែលគេសន្មតថា ជាខ្មាំង ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៧៦។
ជាថ្មីទៀត មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន បានជំទាស់ទៅនឹងការលើកយកឯកសារនោះ របស់សហព្រះរាជអាជ្ញា ដោយការលើកឡើងថា ភាគីជនជាប់ចោទ មិនធ្លាប់ឃើញឯកសារនេះពីមុនមកទេ។
មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន លោក គង់ សំអុន បន្តថា ការយកឯកសារមួយមកបង្ហាញសាក្សី ហើយយកយោបល់ពីសាក្សីនោះជាការមិនត្រឹមត្រូវ៖ «ដូច្នេះការធ្វើអត្ថាធិប្បាយរបស់សាក្សី វាបង្ហាញច្បាស់ពីការយល់ជាលក្ខណៈផ្ទាល់ខ្លួន ពីព្រោះការធ្វើអត្ថាធិប្បាយនេះ មិនមែនសំដៅទៅលើអង្គហេតុទេ គឺសំដៅទៅលើទស្សនៈជាលក្ខណៈបុគ្គល។ ដូច្នេះ ការធ្វើបែបនេះមិនអាចធ្វើបានទេ។ សុំជំទាស់»។
ចំណែកមេធាវីការពារក្ដីជនជាប់ចោទ នួន ជា ថ្លែងថា ឯកសារដែលសហព្រះរាជអាជ្ញាយកមកនោះ មិនទាន់ដឹងថា ត្រឹមត្រូវ ឬយ៉ាងណានៅឡើយទេ។
សហព្រះរាជអាជ្ញាអន្តរជាតិ លោក វីល្លាម ស្មីត (William Smith) បានឆ្លើយតបថា ឯកសារមាននៅក្នុងសំណុំរឿងយូរមកហើយ ហើយប្រហែលមេធាវីមិនបានពិនិត្យមើល៖ «អ្វីដែលមេធាវី ខៀវ សំផន លើកឡើងនោះ គឺជាលើកទីមួយហើយ ដែលឯកសារនេះលេចចេញមក ហើយមិនដែលបានដាក់នៅចំពោះមុខចៅក្រមស៊ើបអង្កេត។ ករណីនេះ គឺមិនពិតទេ»។
មេធាវីការពារដើមបណ្ដឹងរដ្ឋប្បវេណីបានគាំទ្រហេតុផលរបស់សហព្រះរាជអាជ្ញា ដោយបន្ថែមថា ឯកសារនេះមិនគួរមានបញ្ហាទេ នៅពេលដែលចៅក្រមជំនុំជម្រះមិនទាន់សម្រេចបដិសេធ។
ជាការឆ្លើយតបទៅនឹងការជំទាស់របស់មេធាវីការពារក្ដីជនជាប់ចោទ ប្រធានចៅក្រមជំនុំជម្រះបានបដិសេធការជំទាស់នោះ។
ក្នុងសវនាការនៅថ្ងៃពុធ ទី ២៨ មីនា សាក្សី ឌុច ក៏បានជម្រាបជូនអង្គជំនុំជម្រះច្រើនដែរ ទាក់ទងទៅនឹងរចនាសម្ព័ន្ធបក្សកុម្មុយនិស្តកម្ពុជា និងតួនាទីរបស់សមាជិកបក្ស ដែលក្នុងនោះ ក៏បានបញ្ជាក់អំពីតួនាទីរបស់ជនជាប់ចោទ ខៀវ សំផន ផង។ សវនាការត្រូវបន្តទៅថ្ងៃទី២៩ ខែមីនា ទៀត៕
Subscribe to:
Post Comments (Atom)
6 comments:
Duch is a lier. He is in disparate situation what to do. He has been confused such a foolish man with a brain upside down. See white as black, black as whiter. friends as enemies, and enemies as friends, khmer as Viet and Viet as Khmer.....
为什么真正的红色高棉领导人诺罗敦·西哈努克又名(SDACH PEALស្ដាចន៍ពាល)没有出席在红色高棉法庭?
Pourquoi le grand chef khmer rouge Norodom Sihanouk alias
(Sdach Peal ស្ដាចន៍ពាល) est toujours absent au Tribunal Khmer
Rouge?
Why the real Khmer Rouge leader Norodom Sihanouk aka ( SDACH PEAL ស្ដាចន៍ពាល) did not attend at the Khmer Rouge Court ?
គួរតែព្រះមហាវិរក្សត្រទ្រង់យាងមកកាន់ សាលាក្តីខ្មែរក្រហមដើម្បីបំភ្លឺការពិតឲ្យដល់ កូន ចៅ ចៅទួត ចៅលួត ចៅលា កូនក្នុងខោ កូនក្រៅខោ កូនធើ បងធើ ក្មួយធើ និងអាម៉ីអាថោង បានដឹងច្បាស់ថាៈ
ព្រះអង្គគឺមិនមែនជាស្តេចកំសាកញីទេ!
ព្រះអង្គគឺជាអាញី កាន់ក្តឲ្យអា Hun Sen..Psy!..
Post a Comment