ប្រាជ្ញាការពារមនុស្សពីអំពើអាក្រក់
កុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ។
ហើយផ្ចង់ចិត្តពិចារណាអោយយល់។
ហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។
ដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។
កោតខ្លាចព្រះអម្ចាស់,
ព្រមទាំងអាចស្គាល់ព្រះអង្គបានទៀតផង។
ចំណេះវិជ្ជា និងការដឹងខុសត្រូវ
សុទ្ធតែមកពីព្រះអង្គទាំងអស់។
ហើយធ្វើជាខែលការពារ
អស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។
អស់អ្នកដែលដើរតាមគន្លងធម៌,
ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។
កូននឹងយល់អំពីមាគ៌ាដ៏សុចរិត,
ទៀងត្រង់, និងត្រឹមត្រូវ,
ពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។
ហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹង។
ហើយការដឹងខុសត្រូវនឹងថែរក្សាកូន
ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស
ដែលពោលពាក្យខិលខូច,
ហើយបែរទៅរកផ្លូវងងឹតនោះឡើយ។
ប្រព្រឹត្តអំពើអាក្រក់,
ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។
មាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។
ធ្វើដូច្នេះ កូននឹងមិនចាញ់ពាក្យផ្អែមល្ហែម
របស់ស្ត្រីដទៃ ដែលមិនមែនជាភរិយារបស់កូន,
និងក្បត់សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។
អាកប្បកិរិយារបស់ស្ត្រីបែបនេះ
រមែងបណ្ដាលអោយគ្រួសាររបស់ខ្លួនស្លាប់
និងនាំគេឯងអោយវិនាសបាត់បង់។
ក៏ត្រូវអន្តរាយរួមជាមួយនាងដែរ,
គឺរកផ្លូវទៅកាន់ជីវិតមិនឃើញទេ។
និងយកតំរាប់តាមមនុស្សសុចរិត,
ហើយមនុស្សឥតកំហុស
នឹងនៅស្ថិតស្ថេររហូតតទៅ។
ព្រះជាម្ចាស់នឹងកាត់កាល់ពួកគេចេញពីស្រុក,
ហើយព្រះអង្គក៏ដកមនុស្សល្មើសវិន័យ
ចេញពីស្រុកដែរ។
No comments:
Post a Comment