ការឃុបឃិតចាប់ព្រះយេស៊ូ
កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ, ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យចម្លង គេនឹងចាប់បុត្រមនុស្សបញ្ជូនទៅឆ្កាង។»
ពេលនោះ ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យ របស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ឈ្មោះកៃផាស, ហើយបានសំរេចចិត្តជាមួយគ្នា រកកលល្បិចចាប់ព្រះយេស៊ូយកទៅធ្វើគុត។ ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យឡើយ, ក្រែងកើតចលាចលក្នុងចំណោមប្រជាជន។»
ស្ត្រីម្នាក់ចាក់ប្រេងលើសិរសាព្រះយេស៊ូ
ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។ មានស្ត្រីម្នាក់ចូលមក, រកព្រះអង្គ ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះ មានប្រេងក្រអូបដ៏មានតម្លៃលើសលប់។ ពេលព្រះយេស៊ូកំពុងសោយព្រះស្ងោយ, នាងយកប្រេងក្រអូបនោះ ចាក់លើព្រះសិរសាព្រះអង្គ។
ពួកសិស្សឃើញដូច្នេះ ទាស់ចិត្តជាខ្លាំង, ហើយពោលថា៖ «ម្ដេចក៏ខ្ជះខ្ជាយអ៊ីចឹង! បើយកប្រេងក្រអូបនេះ ទៅលក់, មុខជាបានប្រាក់ច្រើន សំរាប់ចែកទានដល់ជនក្រីក្រវិញ។»
ព្រះយេស៊ូជ្រាបគំនិត របស់គេ, ទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជារករឿងនាងដូច្នេះ? នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ អ្នករាល់គ្នាមានជនក្រីក្រនៅជាមួយរហូត, រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល, កាលណាគេប្រកាសដំណឹងល្អនេះ, គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំលឹកអំពីនាង។»
យូដាសអ៊ីស្ការីយ៉ុតក្បត់ព្រះយេស៊ូ
ពេលនោះ សិស្សម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមនាយកបូជាចារ្យ, ជំរាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក, តើអស់លោកអោយអ្វីខ្ញុំ?» ពួកនាយកបូជាចារ្យក៏រាប់ប្រាក់អោយគាត់សាមសិបស្លឹង។
ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។
ព្រះយេស៊ូធ្វើពិធីបុណ្យចម្លងជាមួយពួកសិស្ស
នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ សិស្សនាំគ្នាមកគាល់ព្រះយេស៊ូ, ទូលថា៖ «តើព្រះគ្រូ ចង់អោយយើងខ្ញុំរៀបចំជប់លៀង ជូនក្នុងឱកាសបុណ្យចម្លងនៅកន្លែងណា?»
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង, ប្រាប់គាត់ថា៖ “លោកគ្រូមានប្រសាសន៍ថា ពេលកំណត់របស់ខ្ញុំជិតមកដល់ហើយ, ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក។”»
សិស្សនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់, ហើយរៀបចំម្ហូបអាហារ សំរាប់បុណ្យចម្លង។

លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសិស្សទាំងដប់ពីររូប។
នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ។»
ពួកសិស្សព្រួយចិត្តក្រៃលែង, ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»
ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «អ្នកណាជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំ, គឺអ្នកនោះហើយ, ដែលនាំគេមកចាប់ខ្ញុំ។ បុត្រមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»
យូដាសជាអ្នកក្បត់ព្រះអង្គ ទូលសួរថា៖ «ព្រះគ្រូ! តើខ្ញុំឬ?»
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»
ពិធីជប់លៀងចុងក្រោយបំផុត
នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំបុ័ងមកកាន់, ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់,ហើយកាច់ប្រទានអោយពួកសិស្ស, ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ សុំយកពិសាចុះ។»
បន្ទាប់មក ព្រះអង្គយកពែងមកកាន់, អរព្រះគុណព្រះជាម្ចាស់, រួចប្រទានអោយពួកសិស្ស, ទាំងមានព្រះបន្ទូលថា៖ «សុំយកពិសាទាំងអស់គ្នាចុះ, នេះជាលោហិតរបស់ខ្ញុំ, គឺលោហិតនៃសម្ពន្ធមេត្រីដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់អោយរួចពីបាប។ ខ្ញុំសុំប្រាប់អ្នក រាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ, រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី ជាមួយអ្នករាល់គ្នានៅក្នុងព្រះរាជ្យ*នៃព្រះបិតាខ្ញុំ។»

ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកពេត្រុស បដិសេធមិនទទួលស្គាល់ព្រះអង្គ
ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «យប់នេះ អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថាៈ “យើងនឹងវាយសម្លាប់អ្នកគង្វាល, ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ។” ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ, ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។»
លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គទាំងអស់គ្នាក៏ដោយ, ក៏ទូលបង្គំមិនសុខចិត្តបោះបង់ចោលព្រះអង្គជាដាច់ខាត!»
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា នៅយប់នេះឯង, មុនមាន់រងាវ, អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ។»
លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ, ក៏ទូលបង្គំមិនបដិសេធថា មិនស្គាល់ព្រះអង្គជាដាច់ខាត។»
សិស្សឯទៀតៗក៏ទូលព្រះអង្គ ដូចលោកពេត្រុសដែរ។

2 comments:
If an educated bastard child can be worshiped as the son of GOD,and the words from an old man suffering from heat stroke and psychotic episodes became 10 commandments as he claimed the burning bush caused by the desert steamy heat talked to him.
Have anyone seen Bunny laid eggs? Why not NASA Radars/Satellites in orbid not detecting a fat smelly Nordic man and deers flew across the world on the night of the 24th day in December,YET?
Weird ain't it,oye mate?
Why Albert Einstein a Germanic born but not Aryan and was not so religious?
Woody Allen believed in Torah scroll yet committed adultery and incest on his Korean daughter?
Why Karl Marx believers never claimed he was the son of GOD?May be he was a Germanic born?
«ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
How could Peter remember who's who after the all night party with lots of wine and half dead sleep?
Wasn't Christ a bit of dramatic in his own self elevation tall tale after heavy drinking?
Post a Comment