នគរបាលដាក់របាំងការពារក្រុមហ៊ុន និងថតមុខអ្នកភូមិការពារព្រៃឈើ។
អ្នកភូមិឈប់សម្រាកក្នុងព្រៃពេលដើរបង្រ្កាបបទល្មើសព្រៃឈើ។ ទិត្យថារ៉ា
ឈើអ្នកភូមិរកឃើញ ដែលទើបតែអារថ្មីៗនៅក្នុងព្រៃឡង់។ រូបថត ទិត្យថារ៉ា
កម្មករអង្គុយលើគំនរឈើហ៊ុបក្នុងក្រុមហ៊ុន សេង សារ៉ាវុធ។ រូបថត ទិត្យថារ៉ា
ឈើដែលច្រៀករួចកំពុងរៀបចំលើកដាក់ឡានដឹកចេញ។ រូបថត ទិត្យថារ៉ា
គំនរឈើទើបតែអាររួច នៅក្នុងក្រុមហ៊ុនសេង សារ៉ាវុធ។ រូបថត ទិត្យថារ៉ា
ក្រុមហ៊ុនកាប់ឈើ យកមកក្រាលធ្វើផ្លូវដឹកឈើចេញពីព្រៃ។ រូបថត ថារ៉ា
ឈើដែលទើបតែកាប់ផ្តួលក្នុងព្រៃ មានប្រវេងប្រមាណ ២០ ម៉ែត្រ។
រោងម៉ាស៊ីនអារឈើ នៅក្នុងក្រុមហ៊ុនសេង សារ៉ាវុធ នៅក្នុងព្រៃឡង់។
គល់ឈើដែលទើបតែកាត់រួចថ្មីៗ នៅក្នុងព្រៃឡង់។ រូបថត ម៉ៃ ទិត្យថារ៉ា
គំនរឈើ ដែលអ្នកភូមិរកឃើញ នៅក្នុងព្រៃឡង់។ រូបថត ម៉ៃ ទិត្យថារ៉ា
ឡានដឹកឈើដែលអាររួច ចេញពីតំបន់ព្រៃឡង់កាលពីថ្ងៃពុធ។ រូបថត ថារ៉ា
Friday, 30 March 2012
ភ្នំពេញប៉ុស្តិ៍
នៅក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ អ្នកភូមិចំនួន ៤ ខេត្ត នៅជុំវិញតំបន់ព្រៃឡង់ និងអាជ្ញាធរមូលដ្ឋាន បានពាក់មុខយក្សដាក់គ្នា ចំពោះឧក្រិដកម្មព្រៃឈើដែលកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា។
អ្នកភូមិបានចោទប្រកាន់ថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាល កងរាជអាវុធហត្ថ ទាហាន និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងតំបន់ជុំវិញព្រៃឡង់ បានឃុបឃិតគ្នារកស៊ីជាមួយឈ្មួញកាប់បំផ្លាញព្រៃឈើ ក្នុងព្រៃស្រោង ដែលជាព្រៃត្រូពិក សេសសល់ចុងក្រោយធំជាងគេមួយនេះ។
នៅពេលខ្លះ មន្ត្រីសមត្ថកិច្ច នៅក្នុងតំបន់នេះ បានខឹងសម្បាជាមួយអ្នកភូមិ ដែលជាញឹកញាប់នាំគ្នារុកល្បាតព្រៃឡង់ បង្ក្រាបបទល្មើសព្រៃឈើ ហើយដុតគំនរឈើអារ ដែលគេកាប់គរទុកនៅក្នុងព្រៃ រហូតដល់គំរាមដាក់ពាក្យប្តឹងអ្នកភូមិទៀតផង។ ប៉ុន្តែ អ្វីៗ ត្រូវបានបកស្រាយ កាលពីថ្ងៃពុធ នៅពេលដែលអ្នកភូមិប្រមាណជា ៣០០ នាក់ មកពីខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង បានសម្រុកចូលទៅក្នុងក្រុមហ៊ុន សេង សារ៉ាវុធ នៅក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ស្ថិតនៅកណ្តាលព្រៃឡង់ ហើយបានឃើញគំនរឈើហ៊ុប គំនរឈើអារ យ៉ាងច្រើនសម្បើម ជាមួយនឹងម៉ាស៊ីនអារឈើធុនធំជាច្រើនគ្រឿង រថយន្ត និងកុងតឺន័រ សម្រាប់ដឹកឈើដែលអារច្រៀករួចចេញ។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ត្រីខេត្តកំពង់ធំ បានបង្ហាញឯកសារបញ្ជាក់ថា ក្រុមហ៊ុននេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីរដ្ឋាភិបាល ក្នុងការកាប់ឈើនៅក្នុងព្រៃឡង់។ លោក អ៊ុច សំអនអភិបាលរង ខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់អ្នកភូមិថា៖ «ក្រុមហ៊ុនកាប់ឈើ មិនខុសច្បាប់ទេ ពីព្រោះពួកគេទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល។ ប្រសិនបើក្រុមហ៊ុន មិនមានការអនុញ្ញាតស្របច្បាប់ពួកគេមិនហ៊ានកាប់ឈើដូច្នេះទេ»។
បញ្ហានេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិល អធិប្បាយថា បើព្រៃឡង់ត្រូវកាប់បំផ្លាញអស់ទាំងស្រុងក្នុងពេលដ៏ខ្លីខាងមុខ អ្នកដែលត្រូវស្តីបន្ទោស គឺរដ្ឋាភិបាល ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុន កាប់បំផ្លាញព្រៃឈើ៕
2 comments:
All these image of my mates khms that i da like them and these wealth will finish in the futur indeed!!Just to rest my grand regret and cry all time that also receipt the insulte from each nastion.But i like your and love such till.No one person can change me and clean my brain to make me love other!!Only lover khms...untill.
កំពូជចោរ....
កើតមកជា..........ចោរ
រស់ ជា............... ចោរ
ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...
អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ អាខ្វាក់ហ៊ុន
សែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។
ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះ ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។
Post a Comment