សំណុំរឿងឈូក បណ្ឌិតនៅតែមិនទាន់មានចំណាត់ការច្បាស់លាស់
Monday, 09 April 2012
តុង សុប្រាជ្ញ
The Phnom Penh Post
ការដាក់ឈ្មោះកូនម្នាក់ៗ គឺអាស្រ័យទៅនឹងជំនឿ សាសនា ភាសា ជនជាតិ ខ្លះទៅតាមហុងស៊ុយ ហើយខ្លះ ក៏ដាក់ទៅតាមចំណង់ចំណូលចិត្ត របស់ឪពុកម្តាយ ឬក៏ក្រុមគ្រួសារស្រឡាញ់ដាក់ឈ្មោះឲ្យ។ មានជំនឿថា ឈ្មោះគឺជាការកំណត់វាសនាឲ្យកូន ដែលជាទូទៅ ឪពុកម្តាយ ខិតខំស្វែងរកបើកគម្ពីរ វច្ចនានុក្រម ឬរកនឹកដាក់ឈ្មោះកូនឲ្យសមប្រកប ដោយមិនគិតពីពណ៌សម្បុរ ឬក៏ស្អាត មិនស្អាតទេ ដូចជា ៖ ឈ្មោះ បុប្ផា គន្ធា ហ្គេច បណ្ឌិត ពុទ្ធិ ឧត្តម គិរី...ជាដើម។ តែជាក់ស្តែង ឈ្មោះ មិនសុទ្ធតែសមប្រកប ទៅតាមគន្លងធម៌ ដូចការរំពឹងទុក របស់ឪពុកម្តាយនោះទេ មានអ្នកខ្លះឈ្មោះសុទ្ធតែបណ្ឌិត ដែលជាពាក្យមួយ ត្រូវបានគេឲ្យតម្លៃ និងជាទីពេញនិយមសព្វថ្ងៃនេះផង តែបែរក្លាយទៅជាជាប់កុន ក្នុងរឿងមនុស្សឃាត ដោយចេតនាទៅវិញ។ តើហេតុអ្វី បានបណ្ឌិតនេះ ក្លាយទៅជាដូច្នេះ? ហើយសម្អាងលើច្បាប់អ្វី ដែលធ្វើឲ្យជនជាប់សង្ស័យ បណ្ឌិតនេះ ត្រូវគេឲ្យនៅក្រៅឃុំ? ឬក៏មានយ័ន្តអ្នកធំនៅពីក្រោយខ្នង? បើដូច្នេះ តើឯណាទៅ នីតិរដ្ឋនៅស្រុកខ្មែរ?
បើទោះបីជារាជរដ្ឋាភិបាល រវល់រឿងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២០ កាលពីសប្តាហ៍មុននេះក៏ដោយ តែក៏ករណីឈូក បណ្ឌិត ដែលបានបាញ់កម្មករឲ្យរងរបួសជាទម្ងន់ ២ នាក់ និងស្រាលម្នាក់ជាង ១ ខែកន្លងទៅនេះ នៅក្រុងបាវិត ដែលជារឿងរបស់តុលាការខេត្តស្វាយរៀង ដែលត្រូវតែមានចំណាត់ការសំណុំរឿងបទល្មើសជាក់ស្តែងនេះ ហើយរឿងតុលាការស៊ើបអង្កេត មិនពាក់ព័ន្ធ ទៅនឹងប្រជុំអាស៊ានទេ ហេតុអ្វីបានជាស្ងាត់ជ្រាប ដូចចោរលួចសេះអ៊ីចឹង?
ចំពោះរឿងដំរីស្លាប់មួយទាំងមូលនេះ អាចយកចង្អេរមកបាំងជិតដែរឬទេ? បើទោះបីជាមានការជួយអន្តរាគមន៍ពីសង្គមស៊ីវិល និងក្រុមហ៊ុនធំៗ ល្បីៗមួយចំនួនដូចជាក្រុមហ៊ុនភូម៉ា (PUMA) រឿងមិនចំណាត់ការលើករណី បណ្ឌិតតែឈ្មោះនេះក្តី ក៏ករណីនេះ នៅតែជាប់គាំងដដែល។ ជាលទ្ធផល បានត្រឹមតែដកតំណែងជនជាប់ចោទ ឈូក បណ្ឌិតពីចៅហ្វាយក្រុងបាវិតនេះទេ ដោយលោក នាយករដ្ឋមន្រ្តី ធ្វើអ្វីបណ្ឌិតនេះមិនកើតទេ។
បើតាមសារព័ត៌មានក្នុងស្រុកនានា បានផ្សាយរួចហើយថា បណ្ឌិតមានតែឈ្មោះរូបនេះ កំពុងស្នាក់នៅផ្ទះឧបនាយករដ្ឋមន្ត្រី ១រូប តែមិនដឹងថា ជាបុរស ឬស្រ្តីនោះទេ។ បើពិចារណាទៅលើផ្នែកយេនឌ័រ ដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ និងលើកស្ទួយនោះ ប្រសិនឧបនាយករដ្ឋមន្រ្តីនោះ ជាបុរសវិញ គឺបុរសនាំគ្នាជួយលាក់បិទបាំង ស៊ុំគ្រលំទៅលើបុរសគ្នាឯង នាំគ្នាធ្វើបាបស្រ្តីទន់ខ្សោយ គឺជារឿងអាក្រក់មួយទៅហើយ។ តែប្រសិនឧបនាយករដ្ឋមន្រ្តីនោះ ជាស្រ្តីវិញ បញ្ហាឈូក បណ្ឌិត គឺកាន់តែអាក្រក់ទៅទៀត ពីព្រោះបុរសជាអ្នកបាញ់ស្ត្រីឲ្យរបួសជាទម្ងន់ តែបែរជាមេដឹកនាំជាស្ត្រី ទៅជាជួយបុរសដែលប្រព្រឹត្តបទឧក្រិដ្ឋទៅវិញ។ តើហេតុអ្វីបានជាគេនៅតែឲ្យតម្លៃបុរសដដែល បើទោះបីជាបាញ់ស្រ្តីហើយក៏ដោយ ក៏ពុំដាក់ទាស ទៅតាមច្បាប់ ឲ្យបានធ្ងន់ធ្ងរ?
នេះមកពីយល់ញាតិឃ្លាតពីច្បាប់ និងយេនឌ័រ ឬមួយជាទម្លាប់អាក្រក់មួយ នៅស្រុកខ្មែរឲ្យតែអ្នកណាធំអ្នកហ្នឹងឈ្នះ?
បើនិយាយពីការលើកស្ទួយផ្នែកសមភាព សមធម៌យេនឌ័រវិញ ឧបនាយករដ្ឋមន្រ្តីជាបុរសពុំលើកស្ទួយប៉ុន្មានទេ តែបើឧបនាយករដ្ឋមន្រ្តីជាស្ត្រីវិញ គឺគាត់ខិតខំប្រឹងប្រែងតាំងទ្រឹស្តីយេនឌ័រមិនទាន់ចូលស្រុក ខ្មែរមកម្ល៉េះ។ ប្រសិនបើឧបនាយករដ្ឋមន្រ្តីជាស្រ្តីជួយបិទបាំងចំពោះបញ្ហាជន ជាប់សង្ស័យឈូក បណ្ឌិតនេះវិញ វាគឺជារឿងអសកុសល្យ ចំពោះស្រ្តីខ្មែរទាំងអស់ ហើយស្នាដៃ និងសមិទ្ធផល ដែលបានសាង តាំងពីនៅសមាគមនារីទសវត្យរ៍ឆ្នាំ ៨០មកម្ល៉េះត្រូវបានសាបរលោបអស់ ហើយគ្មានន័យខ្លឹមសារ សម្រាប់ស្រ្តីខ្មែរ ក្នុងនាមថ្នាក់ដឹកនាំជាស្រ្តី និងតំណាងស្រ្តីខ្មែរទាំងមូលទេ។
ប្រសិនបើមើលទៅលើនយោបាយវិញ ចំពោះការអនុវត្តច្បាប់នៅស្រុកខ្មែរ បើប្រធានគណៈបក្សប្រឆំាងសមរង្ស៊ី គ្រាន់តែដកតម្រុយបង្គោលព្រំដែន កម្ពុជា-វៀតណាម ដែលគាត់ថា វាជាការរំលោភបូរណភាពទឹកដីកម្ពុជាពីសំណាក់វៀតណាម សោះ ក៏ចំណាត់ការរបស់តុលាការខេត្តស្វាយរៀងដដែល លើពាក្យបណ្តឹង ហ្នឹង និងការកាត់ទោសយ៉ាងទាន់ហន់ ដូចផ្លេកបន្ទោរ រកតែលោក សម រង្ស៊ីរត់ដាក់មេផាយទៅផ្ទះនៅស្រុកបារាំង ប៊ិះតែមិនទាន់។ ហើយបើមើលខ្សែបន្ទាត់នៃការដឹកនាំ ក្នុងជួរបក្សដូចគ្នាវិញ ប្រសិនបើជនជាប់សង្ស័យឈ្មោះឈូក បណ្ឌិតរូបនេះ ស្ថិតនៅក្រោមខ្សែបន្ទាត់លោក ជា ស៊ីម ឬក៏លោក ស ខេង វិញនោះ ករណីឈូក បណ្ឌិត គឺមានវាសនាដូច ឈឿន ចាន់ថន ហៅម៉ៅ និង ផេង គន្ធាបូរី អ៊ីចឹងដែរ។
តែបណ្ឌិតមានតែឈ្មោះរូបនេះ បានដឹងច្បាស់ខ្លួនឯងហើយថា បើគាត់ធ្វើអ្វីមួយខុសគាត់នឹងមានយ័ន្តខ្នងបង្អែកក្រាស់ៗ តាមជួយគាត់ហើយ បានជាមិនគោរពការព្រមានថ្មីៗរបស់លោកឧបនាយករដ្ឋ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជាមេរបស់ជនជាប់ចោទឈូក បណ្ឌិតផ្ទាល់ បានប្រកាស មិនឲ្យប្រព្រឹត្តអំពើហិង្សា ទៅលើបាតុករ ឬក៏យកសមត្ថកិច្ចប្រដាប់អាវុធទៅឡោមព័ទ្ធទេ។
សំណួរ សួរថា ហេតុអ្វីបានជាថ្នាក់ដឹកនាំនៅស្រុកខ្មែរមួយចំនួនបែរទៅជា ធ្វើជាខ្នងបង្អែក ឧបករណ៍ ឬយ័ន្តឲ្យអ្នកប្រព្រឹត្តប្រឆាំងនឹងច្បាប់ទៅវិញ? ហេតុអ្វីបានជាអន់ដល់ថ្នាក់ហ្នឹង មិនឲ្យតម្លៃខ្លួនឯងជាអ្នកធំ មានកិត្តិយសត្រង់ណាបន្តិចសោះ? ការដែលចេះតែធ្វើជាយ័ន្តការពារអ្នកប្រព្រឹត្តខុសហ្នឹងហើយ បានជាអ្នកប្រព្រឹត្តទាំងអស់ តែងក្អេងក្អាង ឲ្យតែហាឡើង វ៉ៃខ្នោះឥឡូវ បាញ់ចោលឥឡូវ តេទៅលោកស្នងការឥឡូវ តេទៅលោកអគ្គស្នងការឥឡូវ...។ល។ ហេតុអ្វីបានជាគេហាឡើងប្រមាថជីវិតមនុស្សដូចសត្វធាតុដូចកាល ពីសម័យខ្មែរក្រហមអ៊ីចឹង? ឬមួយក៏សល់ចំហាយកាលពីរបបនោះមិនទាន់អស់? ពូកែណាស់ បានតែជាមួយខ្មែរគ្នាឯង គ្រាន់តែលើសខ្វះមួយម៉ាត់មួយកផង ក៏មិនបានដែរ។
ករណីបណ្ឌិតនេះ មានចៅក្រមខ្លះ បានបកស្រាយថា ការដែលចំណាត់ការ ឬមិនចំណាត់ការសំណុំរឿងនេះ វាជាឆន្ទានុសិទ្ធិរបស់ចៅក្រម ដែលមានសិទ្ធិស្របច្បាប់ដោយខ្លួនឯង? ចុះហេតុអ្វីបានជាក្លាយទៅជាទីពេញនិយម ពេលហៅជនជាប់ចោទទន់ខ្សោយទៅសាកសួរ តែបែរជាចាប់ខ្លួនគេទៅវិញ? ឧទាហរណ៍៖ ករណីលោក សេង គុណការ បុគ្គលិកអង្គការ ស្បៀងអាហារពិភពលោក ពេលហៅទៅសាកសួរតែបែរជាចាប់ឃុំ ហើយបានចេញដីកាពេលក្រោយទៅវិញ ហើយកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ ខែលេង។ គ្រាន់តែចម្លងចេញ ហើយចែករំលែកអត្ថបទរបស់គេហរទំព័រខេអាយ(KI) ប្រឆាំងនឹងរដ្ឋាភិបាល ឲ្យគ្នាឯងមើលសោះហ្នឹងក៏មានទោសដែរ។ ចំណែកឯជនសង្ស័យឈូក បណ្ឌិត ពីបទមនុស្សឃាតដោយចេតនា ហើយបានសារភាពថា បានបាញ់មែនវិញ បែរជាអាចមានសេរីភាព ទៅអង្គុយទទួលទានគុយទាវនៅក្នុងហាងយ៉ាងគ្រហឺរៗ?
ហ្នឹងហើយ ដែលហៅថា ឆន្ទានុសិទ្ធិ របស់តុលាការកម្ពុជាបច្ចុប្បន្ន? ឯណាទៅយុត្តិធម៌សង្គម? ឬមួយយុត្តិធម៌សង្គមដាក់លក់នៅជុំវិញសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល? ឲ្យអ្នកណាធំ ឬអ្នកមានលុយដឹងតែពីឈ្នះហើយស្រុកខ្មែរ?
ប្រសិនបើរាជរដ្ឋាភិបាល និងតុលាការ មិនមានចំណាត់ការចំពោះនិទ្ទណ្ឌភាព ជនជាប់ចោទឈូក បណ្ឌិតនេះទេ គឺធ្វើឲ្យទាំងប្រជាពលរដ្ឋ ទាំងវិនិយោគទុនធំៗ អស់ជំនឿទុកចិត្ត ព្រោះកម្ពុជានៅតែមានការរំលោភសិទ្ធិមនុស្ស ដែលជះឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្ម ពីព្រោះករណីបាញ់កម្មករ ធ្វើឲ្យអ្នកទិញម៉ាកសម្លៀកបំពាក់ និងស្បែកជើងមិនប្រើប្រាស់ផលិតផលទាំងនោះទេ ព្រោះផលិតផលមិនគោរពសិទ្ធិកម្មករ ហើយការដែលចេះតែ លើកទឹកចិត្ត ឲ្យប្រព្រឹត្តខុសដូចករណីឈូក បណ្ឌិតនេះ គឺស្រុកខ្មែរ ប្រៀបដូចការដឹកនាំរដ្ឋ កាលពីសម័យបុរាណសតវត្សរ៍ទី ១៦ និងទី ១៩ ដូចគ្នា ទៅនឹងទ្រឹស្តីរបស់លោកអេលីត(Elite)ថា៖«រដ្ឋ ត្រូវបានបង្កើតឡើង ដោយមនុស្សមួយក្រុម គឺរដ្ឋ បានធ្វើសកម្មភាព គ្រប់យ៉ាង ដើម្បីបម្រើឲ្យផលប្រយោជន៍ក្រុមរបស់ខ្លួនតែ ប៉ុណ្ណោះ ហើយច្បាប់ត្រូវជាន់ឈ្លីដោយរដ្ឋ»៕
Monday, April 09, 2012
បណ្ឌិត ជាខ្មែរ ប្រែថា Bandit (ចោរ) ជាអង្គ្ឡេស
Labels:
Bavet,
Corrupt CPP officials,
Culture of impunity,
Shooting
Subscribe to:
Post Comments (Atom)
2 comments:
The "Sopheachar Bandit" Sok An and the "MEE Kduoy Pritte Kate Bandit" Bun Rany are the top Bandit de grand chemin in Cambodia.
Sok An is enlarging and building his property next to the Monivong Bd and MEE Kahing has a large fictive share in many companies, including the import of Gold to Cambodia with Vattanak Bank. The amount of gold imported is always under-reported to avoid full Tax payment.
This accused,Bandit,is a relative of Mrs.MEN SAM AN,Hun Sen's old girl friend and currently deputy PM. She is in line to take the leadership of the CPP dominated Senate.Mr.Chea Sim is too sick and most of his colleagues are old and half illiterate in term of legislation. New badge of repacement is in the making and Sok An is the headhuncho to collect the higher bidder for position.
MEN SAM An is also a Hanoi's designated PM to replace Hun Sen as soon as he screwed up Hanoi plans to test China temper.
Post a Comment