http://www.box.com/s/2292e1d9ca6f3cd695fe
បទវិភាគ
អ្នកភូមិព្រួយបារម្ភ នឹងការ បាត់បង់ ដីស្រែចំការ ដោយសារ វិនិយោគ ជាមួយចិន
អានុសាសន៏រដ្ឋាភិបាលកម្ពុជា គួរតែមានភាពចាស់ទុំខាងផ្នែកសេដ្ឋកិច្ច កុំប្រែក្លាយជីវិតប្រជាពលរដ្ឋពីភាពជាម្ចាស់នៃដី សមុទ្រ ទន្លេ បឹង និងព្រៃ ឲ្យទៅជាភាពជាទាសករ ស៊ីឈ្នួលឲ្យចិន ស្ទើរគ្រប់ជំនាន់។
សម័យនេះជាសម័យរីកចំរើន កម្ពុជាក៏មានធនធានមនុស្សគ្រប់គ្រាន់ មានសមត្ថភាព លទ្ធភាពពេញ លេញក្នុងការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ឲ្យមានភាពរីកចំរើនផងដែរ។ សូមកុំ ដឹកនាំ ឲ្យអ្នកភូមិ ក្លាយទៅ ជាខ្ញុំកញ្ជះ របស់ចិន តទៅទៀត។
អ្នកវិភាគផ្នែកដីធ្លីនៅកម្ពុជា អ៊ូច ឡេង |
បន្ទាប់ពីប្រធានាធិបតីចិនមកទស្សនកិច្ចនៅកម្ពុជា អ្នកភូមិនៅតាមជនបទមានការភ័យខ្លាចនឹងការបាត់បង់ដី ស្រែចំការ ពីព្រោះអាចនឹងមានគំរោងវិនិយោគជាច្រើនដែលនឹងត្រូវចុះហត្ថលេខាយល់យោគគ្នារវាងសមភាគីកម្ពុជា និងចិន ជាមិនខានឡើយ។ ស្ថានភាពនេះអ្នកភូមិបានជួបប្រទះរួចមកហើយ ដូចជានៅកោះកុង មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងនៅតាមបណ្តាខេត្តនានាផ្សេងទៀត ដែលត្រូវបានបានបង់ដីផ្ទះ ដីស្រែ ចំការដោយសារក្រុមហ៊ុនវិនិយោគរបស់ចិន ចំណែកការអភិវឌ្ឋន៏នៅតំបន់នោះ មិនទាន់ឃើញមានអ្វីទាំង អស់ រួមទាំងផ្លូវគមនាគមន៏ ទឹក ភ្លើង ជាដើម។
លើសពីនេះទៅទៀតប្រជាពលរដ្ឋកម្ពុជា ភ័យព្រួយនឹងការសំរេចរបស់រដ្ឋាភិបាលចំពោះកំចីនានាដែល ផ្តល់ដោយចិន ហើយមានតំលៃរាប់លានដុល្លារ ដែលទាំងនោះនឹងជាបន្ទុករបស់ប្រជាពលរដ្ឋកម្ពុជាត្រូវតែ ចេញសងទៅរដ្ឋាភិបាលចិននៅពេលអនាគត។
ទន្និន័យខាងក្រោមនេះ ជាបទវិភាគដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិសម្បទានទៅក្រុមហ៊ុនចិនកន្លងមក
រហូតមកដល់ឆ្នាំ២០១២នេះ ក្រុមហ៊ុនចិនសរុប ១០៧ ជិតពាក់កណ្តាលនៃក្រុមហ៊ុនសម្បទានទាំងអស់ចំនួន៣៦៨ ក្រុមហ៊ុន (២២៥ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ១២៨ ក្រុមហ៊ុនសម្បទានរ៉ែ និង១៥ ក្រុមហ៊ុនសម្បទានព្រៃឈើ) ដោយមិនរាប់បញ្ចូលសម្បទានប្រេង និងឧស្ម័ន។
ក្រុមហ៊ុនចិនបានទទួលសិទ្ធិសម្បទានលំដាប់ថ្នាក់ច្រើនសរុប មានចំនួន ១០៧ ក្រុមហ៊ុន ក្នុងនោះ មានផ្ទៃដីសរុប 4,615,745 ហិកតា (សម្បទានព្រៃឈើ ទាំង១៥ក្រុមហ៊ុនមានទំហំសរុប 3,374,328 ហិកតា សម្បទានដីសេដ្ឋកិច្ចមានទំហំសរុប 973,101 ហិកតា សម្បទានរ៉ែមានទំហំ 268,316 ហិកតា ) លាតសន្ធឹងលើ១៧ ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ។
បើគិតតាមទំហំដី ក្រុមហ៊ុនចិនបានគ្រប់គ្រង ដីជាងពាក់កណ្តាលនៃទំហំដីដែលរដ្ឋាភិបាលបានផ្តល់ជូន ក្រុមហ៊ុននានាដែលមានទំហំជាង៨លានហិកតា។
តាមទិន្នន័យវិភាគនេះ ក្រុមហ៊ុនចិនកំពុងកាន់កាប់ដីកសិកម្មនិងព្រៃទំហំ 1/4 នៃទំហំដីទាំងអស់ដែលសរុប ជាង១៧លានហិកតា។ រដ្ឋាភិបាលកម្ពុជា បានទទួលអំណោយពីរដ្ឋាភិបាលចិនបន្តិចបន្តួច
អានុសាសន៏
រដ្ឋាភិបាលកម្ពុជា គួរតែមានភាពចាស់ទុំខាងផ្នែកសេដ្ឋកិច្ច កុំប្រែក្លាយជីវិតប្រជាពលរដ្ឋពីភាពជាម្ចាស់នៃដី សមុទ្រ ទន្លេ បឹង និងព្រៃ ឲ្យទៅជាភាពជាទាសករ ស៊ីឈ្នួលឲ្យចិន ស្ទើរគ្រប់ជំនាន់។សម័យនេះជាសម័យរីកចំរើន កម្ពុជាក៏មានធនធានមនុស្សគ្រប់គ្រាន់ មានសមត្ថភាព លទ្ធភាពពេញ លេញក្នុងការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ឲ្យមានភាពរីកចំរើនផងដែរ។ សូមកុំដឹកនាំឲ្យអ្នកភូមិក្លាយទៅជាខ្ញុំកញ្ជះរបស់ចិនតទៅទៀត។
ភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១២
អ្នកវិភាគផ្នែកដីធ្លីនៅកម្ពុជា
អ៊ូច ឡេង
No comments:
Post a Comment