Monday, April 30, 2012

បទវិចារណកថាជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ប្រមុខរដ្ឋ ពីប្រជាជនរងទុក្ខខេត្តឧត្តមានជ័យ

 
(ហ៊ីង ប៊ុនហៀង ទទួលអំណោយ)
សំគាល់មនុស្សជំវិញហ៊ុន សែនកាន់តែត្រូវបានប្រជាជន បកស្បែក...ថ្មីៗនេះមាន លេខាហ៊ុន សែនម្នាក់ត្រូវមានទោសដោយសាការបាញ់បោះសេរីនៅភ្នំពេញ និងមួយចំនួនមានទោសដោយប្រើអំពើហឹង្សានៅកោះកុង។នេះជាលិខិតដែលទទួល បានពីប្រជាជនផ្ញើមកពីខេត្តឧត្តរមានជ័យថែ្លងពីទុក្ខរបស់គាត់ពីការប្លន់ដីធ្លីពីពួកអ្នកមានអំណាច។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម

ប្រជាជនរងគ្រោះជាង៦៤គ្រួសារដែលរស់នៅ ក្រុមទី២២ ភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានស្រែកដង្ហោយហៅសូមអោយសម្តេចតេជោ ព្រមទាំង​លោកជំទាវ និង មន្ត្រីគ្រប់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ដែលមានយុត្តិធម៌ សូមមេត្តា​ជួយ​ប្រជា​ជន​ផងព្រោះឥឡូវនេះជារដូវដាំដុះប៉ុន្តែដីស្រែចំការដែលប្រជាជនត្រូវធ្វើការបង្កបង្កើនផលនោះត្រូវពួកអ្នកមានអំនាចនៅតំបន់នោះ ដូចជា ឯកឧត្តម ហ៊ីង ប៊ុនហៀង លោក ហង្ស ដារ៉ាវុធ និង ម្ចាស់ក្រុមហ៊ុន ហួត ម៉េងរីតាដែលជាក្មួយរបស់ឯកឧត្តមហុក ឡង់ឌី មានមហិចតា​ប្លន់យកដី​បន្តិច​បន្តួចរបស់ប្រជាពលរដ្ឋដោយអយុត្តិធម៌ និង គ្មានការអាណិតអាសូរដល់ប្រជាជនក្រីក្រឡើយ។ សព្វថ្ងៃនេះការអង្វរករ​ របស់ប្រជាជនហាក់បីដូចជាគ្មានន័យចំពោះពួកគាត់ឡើយ ពួកខ្ញុំប្រជាជន ក្រីក្រខិតខំស្រែកអង្វរករ និង ទទូចសុំការធ្វើអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតី ប៉ុន្តែវាហាក់ បីដូចជាគ្មានន័យទាល់តែសោះតើសម្តេចតេជោបានលឺ និង ជ្រាបអំពីបញ្ហាទាំងអស់នេះដែរឬទេ? តើយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាមានពិតប្រាកដដែរឬទេ? តើសម្តេចស្រលាញ់ និង អាណិតអាសូរ ចំពោះប្រជាជនក្រីក្រដែរឬអត់?

តើសម្តេចពិតជាដាច់ចិត្តមើលឃើញប្រជាជនដាច់ពោះស្លាប់បែបនេះមែនទេ? តើសេចក្តីប្រកាស របស់ សម្តេចតេជោពិតជាមានអត្តន័យពិតប្រាកដដូចដែលពួកខ្ញុំបានរំពឹងទុកដែរឬអត់? សព្វថ្ងៃនេះ ពួកគេបានគំរាមបាញ់សំលាប់ប្រជាជន ប្រសិនបើពលរដ្ឋណាមួយហ៊ាន ចេញមុខតវ៉ាជាមួយនឹងពួកគេ។ ពួកខ្ញុំប្រជាជនដែលរស់នៅក្រុមទី២២ ភូមិដីក្រហម ឃុំត្រពាំង ប្រា សាទ  ស្រុក ត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ពិតជាមានបាក់ទឹកចិត្ត និង អស់សង្ឃឹម ចំពោះសម្តេច និង ថ្នាក់ដឹងនាំទាំងអស់គ្នាខ្លាំងណាស់ ហេតុអ្វីក៏សម្តេចមិន មានបង្កើត អោយ មានការស៊ើបអង្កេតដោយសម្ងាត់ ឬ ក៏ចាត់វិធានការដើម្បីស្រាវជ្រាវអំពីបញ្ហានេះផង? ប្រទេសកម្ពុជាគឺជាប្រទេសដែលសំបូររដ្ឋមន្ត្រី ប៉ុន្តែហេតុអ្វីនៅតែមានការខ្វះខាត និង មិនមានការអើតពើដូច្នោះ? ហេតុអ្វីបានជាសម្តេចនៅស្ងាត់ស្ងៀមបែបនេះ? សម្តេចតែងតែ មាន ប្រសាសន៍ថាអភិវឌ្ឈន៍ប្រទេសកម្ពុជាអោយមានការរីកចំរើន កាត់បន្ថយភាពក្រីក្រ និង លើកតំកើន ជីវភាពរស់នៅរបស់ប្រជាជន តើប្រសាសន៍ទាំងអស់នេះ អាចនឹងកើតមាន ឡើងដូចដែល សម្តេចមានប្រសាសន៍ដែរឬទេ?

តើការកាត់បន្ថយភាពក្រីក្រយ៉ាងដូចម្តេចបើពួកអស់លោកដែលមានបុណ្យសក្តិទាំងអស់នោះកំពុងបន្តសកម្មភាពប្លន់ទ្រព្យសម្បត្តិរបស់រាស្ត្រដូចនេះ? សព្វថ្ងៃនេះ លោក ហង្ស ដារ៉ាវុធ ព្រមទាំង បក្សពួក បានធ្វើបាប និង បណ្តេញប្រជាជនចេញពីលំនៅដ្ឋាន និងស្រែចំការដែល ពួកគាត់ បានរស់នៅប្រកបរបរកសិកម្មជិត១២ឆ្នាំ ពួកគាត់ទាំងអស់នោះរស់នៅយ៉ាងវេទនាជាទីបំផុត។ ក្នុងនោះអ្នកប្រព្រឹត្តមានរាយនាមដូចខាងក្រោម៖ លោកឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង នាយឧត្តមសេនីយ៍ផ្កាយមាស២ លោក ហង្ស ដារ៉ាវុធ ប្រធានក្រុមហ៊ុនហួត ម៉េងរីតា លោក ទុន ជ័យ បុគ្គលិកក្រុមហ៊ុនហួត ម៉េងរីតា ឈ្មោះ យ៉ា អនុក្រុមតែងតាំង ឈ្មោះ គង់ ជៀង, ឌុល កឿន, នុត ឆាវិច្ឆ័យ និង ឈ្មោះ នូ គឹមយឿន បានរំលោភប្លន់យក ដីប្រជាជនលក់ទៅអោយ ក្រុមហ៊ុន ដោយមិនមានការអនុញ្ញាតិពីម្ចាស់ដី ។ ពួកយើងខ្ញុំយល់ថា សព្វថ្ងៃនេះពួកលោកធំ ដែលមាន អំនាចទាំងអស់នោះប្រាកដជាមិនបាន គោរព និង ដើរតាមគោលនយោបាយ ឈ្នះៗរបស់សម្តេច អគ្គមហាសេនាបតីតេជោទេ គឺពួកគាត់ប្រហែលជាដើរតាម គោលនយោបាយអ្នកក្រីក្រចាញ់ៗ អ្នកមានឈ្នះៗហើយពីព្រោះ អ្នកក្រីក្រដង្ហោយហៅរកយុត្តិធម៌មិនដែលបានសំរេចទេ។ 

ជាចុងបញ្ចប់ពួកខ្ញុំប្រជាជនក្រុមទី២២ ភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ សូមអរភ័យទោសចំពោះពាក្យសំដីប្រសិនបើមានការខុសឆ្គង ពីព្រោះពួកខ្ញុំទាំង អស់គ្នាគឺជាប្រជាជនល្ងឹតល្ងង់មិនបានសិក្សាជ្រៅជ្រះ៕

4 comments:

Anonymous said...

Dear KI-media Could you please, remove Mr Samrangsy picture on the laft of your webside ( HE NOT HEROES ANY MORE ) if you not remove out AR-SIHANUK, AR-HUN SEN ,AND AR-HANIO laught at you take it off now or you can make petation to remove it THINKS ABOUT THAT?

TO 1:47PM TO 1:47PM TO 1:47PM
WE SOULD TAKE MORE DISCUSION ABOUT Mr Samransy picture on your left side heroes i will show my voice on the khmer media please take that topic to (kppm,kpr,voa,rfa,sombockkhmom...)

but i do laught at you 1:47pm i sad remove Mr samransy picture out and you sad Mr samransy save me that the reason i was laught at you read my word over we will talk about that next

Anonymous said...

Dear KI-media Could you please, remove Mr Samrangsy picture on the laft of your webside ( HE NOT HEROES ANY MORE ) if you not remove out AR-SIHANUK, AR-HUN SEN ,AND AR-HANIO laught at you take it off now or you can make petation to remove it THINKS ABOUT THAT?

TO 1:47PM TO 1:47PM TO 1:47PM
WE SOULD TAKE MORE DISCUSION ABOUT Mr Samransy picture on your left side heroes i will show my voice on the khmer media please take that topic to (kppm,kpr,voa,rfa,sombockkhmom...)

but i do laught at you 1:47pm i sad remove Mr samransy picture out and you sad Mr samransy save me that the reason i was laught at you read my word over we will talk about that next

Anonymous said...

សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................

Anonymous said...

Hey!1:51PM,

The KI Media should remove your
comments instead.
We knew who you are,stupid.
The KI Media administrators know
who they are.

You,1:51PM,do not know who you are.