Thursday, April 05, 2012

នឹកឡើងគួរខ្មាស់!

2 comments:

Anonymous said...

What is a Lotus Revolution? Is that when you throw lotus flowers at them when they pass by you?

Anonymous said...

ចុះទឹកក្រពើ រត់ឡើងទៅលើ​
ត្រូវជួបហ្វូងខ្លា រឿងនេះខ្មែរស្លាប់
វាល់លានខ្លោចផ្សារ តើគឺដោយសារ
ហេតុការណ៍ដូចម្ដេច?

និយាយដោយខ្លី លុនណុលអប្រិយ
ប្រើទ័ពជាល្បិច យន្តហោះយោធា
ថាច្បាំងកំទេច យៀកកុងឲ្យខ្ទេច
ពីទឹកដីខ្មែរ។

អាមីចទ្រុងជ្រូក ហោះហើរបើកគូថ
ទម្លាក់សុទ្ធតែ គ្រាប់បែកគ្រាប់ភ្លើង
ដុតភូមិស្ថានខ្មែរ បាញ់រះឥតល្ហែ
លើប្រជាជន។

សីហនុបានលេស ហៅខ្មែរឲ្យវេស
គេចពីណុលលុន ចូលព្រៃម៉ាកគី
មានខៀវសំផុន រួមមិត្តយួនយុន
រង់ចាំទទួល។

ធើប៉ាក់ដេវាត់ ពីមាន​ទៅអត់
ពីឈរទៅដួល ពីសទៅខ្មៅ
ខ្លៅអាងកាច់មួល ខ្មែរណាប្រែប្រួល
ត្បូងចបបាត់ខ្លួន។

នេះហើយដែលថា ក្រពើនិងខ្លា
ចែកវេនខ្ជាប់ខ្ជួន សម្លាប់រាស្រ្តខ្មែរ
វាល់លានផ្ទួន‌ៗ ទុកដីឲ្យយួន
ដាំដើមកៅស៊ូ។

ក្រពើនិងខ្លា ខ្មែរអើយចាំណា!
ដូចជាប្រើសទ្រូ ទ្វារពីរមុខក្រោយ
ដាក់តាមទឹកហូរ ឡើងចុះមូលមូរ
ចូលជាប់ដៃខ្មាំង។

ត្រូវស្គាល់ឲ្យពិត មេកើយសុច្ចរិត
សំរិតសំរាំង ​បានស្គាល់ច្បាស់ហើយ
ប្រមូលកម្លាំង កូនខ្មែរទូទាំង
ប្រទេសការពារ។

ទ្រូខ្មាំងច្រើនណាស់ បណ្ដោយបញ្ជ្រាស់
ពាសពេញលោកា គេដាក់ទាក់ខ្មែរ
គ្រប់ពេលវេលា ឲ្យចូលដៃវា
ជាប់រើមិនរួច។

លលកស្រុកយំ ស្រែកហៅប្រជុំ
សម្លេងក្រលួច ឲ្យលលកព្រៃ
អាណិតព្រឺព្រួច មានចិត្តប៉ងគួច
ជួយយកអាសារ។

មិនស្គាល់អន្ទាក់ ព្រានប្រើជាធ្នាក់
លបលួចលាក់ការណ៍ ក៏ហើរចុះទៅ
ត្រូវព្រានប្រហារ ចាប់ចងគ្រប់គ្នា
ទុកជាចំណី។

ចាំទេកាលនុះ សីហនុស្រែកព្រុះ
សម្លេងសំដី វិទ្យុប៉េកាំង
ពិរោះពេកក្រៃ ឲ្យខ្មែរចូលព្រៃ
រួមដៃនិងយួន។

ខ្មែរទាំងនគរ ជឿថាស្ដេចល្អ
គ្មានចិត្តគុំគួន សុខចិត្តចុះចូល
ដោយមិនដឹងខ្លួន គេលេងបិតពួន
នាំធ្លាក់រណ្ដៅ។

រណ្ដៅមរណៈ វាល់លានខ្មែរធ្លាក់
ព្រោះស្ដេចកម្លៅ ធ្វើនយោបាយ
បន្សល់ទុកនៅ ប្រវត្តិអាស្រូវ
ពេញសកលលោក។

ឈ្មោះនរោត្តម សីហនុនេះចំ
ជាស្ដេចស្មោកគ្រោក ដឹកនាំជាតិខ្មែរ
បន្ទាបបន្ថោក បង្ហិនបង្ហោច
ទឹកដីដូនតា។

កំចាត់កំចាយ ដេញខ្មែរឲ្យឆ្ងាយ
ភៀសខ្លួនអសារ បង់បាត់ភូមិស្រុក
ដីស្រែចំការ ព្រាត់ប្រាសអនាថា
និរទេសកជន។

ខ្មែរជាម្ចាស់ស្រុក វិលសួរសុខទុក្ខ
រកកូនប្រពន្ធ តែច្បាប់ពួកវា
បង្ខូចកែរកុន ថាអនិកជន
បាត់សិទ្ធិ៍ជាតិខ្មែរ។

ប៉ារីស៍អធ្រាតទី៥មេសា២០១២
ក្រុមកវីខ្មែរ​​​​​​​​​​​​​​​​​​​​​