Thursday, April 05, 2012

បទវិភាគ៖ចប់ប្រជុំអាស៊ានមិនទាន់ បានចិត្តលាំងគេលាំងឯងភ្លាមសុទ្ធតែ«ឆ្កួត»


Cambodian Prime Minister Hun Sen leads ASEAN leaders for the conclusion of the 20th ASEAN Summit at Peace Palace in Phnom Penh, Cambodia Wednesday, April 4, 2012. The two-day summit of the leaders from the Association Southeast Asian Nations concludes later on Wednesday. Photo: Apichart Weerawong / AP
Cambodian Prime Minister Hun Sen leads ASEAN leaders for the conclusion of the 20th ASEAN Summit at Peace Palace in Phnom Penh, Cambodia Wednesday, April 4, 2012. The two-day summit of the leaders from the Association Southeast Asian Nations concludes later on Wednesday. Photo: Apichart Weerawong / AP
ដោយ៖ ប៉ាង សុខឿន 
មុនកិច្ចប្រជុំអាស៊ានកំពូលលើកទី២០នៅនៅភ្នំពេញ មានការរិះគន់និងវិភាគខ្លះពីអ្នក នយោបាយ និងអ្នកវិភាគ មួយចំនួន អំពីប្រធានបទនៃកិច្ចប្រជុំនេះ ជាពិសេស ទាក់ទងទៅ នឹងជំលោះ សមុទ្រចិនខាងត្បូង ថាបញ្ហានេះ នឹងមិនត្រូវ បានគេលើក យកមក និយាយនោះ ទេដោយ សំអាងថារដ្ឋាភិបាលកម្ពុជា មិនចង់ឲ្យមាន ការប៉ះ ពាល់ ជាមួយចិនដែលជាមហាប្រទេស ផ្តល់ប្រាក់កម្ចីឲ្យ កម្ពុជាដោយគ្មាន លក្ខខណ្ឌនៅ ក្នុងលោក។តែអ្វីដែលមិន គិតស្មានដល់ គឺគេបានលើកយកប្រធានបទ នេះមក និយាយក្នុងកិច្ចប្រជុំ។
សូមបញ្ជាក់ថារបៀបវីរៈនៃកិច្ចប្រជុំមិនត្រូវបាន គេប្រាប់ឲ្យដឹងមុន ជាសាធារណៈ ទេ សូម្បីតែតំណាង រាស្រ្ត បក្ស ជំទាស់ក៏គេមិនឲ្យដឹងដែរ។ គេឆ្ងល់ថាហេតុអីក៏ រដ្ឋាភិបាល នេះមានរឿងលាក់បាំងច្រើន ម្លេះជាមួយខ្មែរគ្ នាឯង ឬប្រជាជនខ្លួនដែលខុសពី ស្រុកគេ ដែលគ្រប់កិច្ចការអន្តរជាតិ បែបនេះគេបើកចំហរ ឲ្យប្រជាជន របស់ គេបានដឹង។ 

ការបិទបាំងបែបនេះហើយដែលបានធ្វើឲ្យមានការវិភាគផ្សេងៗគ្នា លើរបៀបវីរៈនែកិច្ច ប្រជុំអាស៊ាននេះ ហើយការវិភាគនេះបានធ្វើឲ្យលោក ហ៊ុន សែន ខឹងយ៉ាងងំនៅក្នុង ចិត្តនិងលើក យកមកវាយប្រហារ បកទៅវិញភ្លាមៗបន្ទាប់ពីកិច្ចប្រជុំអាស៊ាន មិនទាន់ បានបញ្ចាប់ស្រួលបួលផងថា «កម្ពុជាមិនត្រូវបាន គេទិញនោះ ទេ ហើយអ្នករិះគន់ នោះ គឺជាមនុស្សឆ្កួត»។
តាមពិតវាល្មមនឹង ហ៊ុន សែនស្រែកតបខ្លះហើយដើម្បីការពារភាពកំសោយរបស់ ខ្លួននិងទុកមុខមាត់ ឲ្យខ្លួនឯងខ្លះ ព្រោះត្រូវបានគេចោទប្រកាន់យូរហើយថាបានលក់ ប្រទេសជាតិឲ្យចិន។ មូលេហតុ គឺដោយសារ ចិន ជាប្រទេសផ្តល់ប្រាក់កម្ចីច្រើន ជាង គេឲ្យកម្ពុជាឲ្យដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ដែលរហូតមកឆ្នាំ២០១២ នេះកម្ពុជា បានជំពាក់ចិនចំនួន៣ពាន់លានដុល្លាអាមេរិក។
ជាការពិត ហ៊ុន សែន មិនដែលសប្បាយចិត្តទេរាល់ឆ្នាំពេលដែលទៅខ្ចី លុយប្រទេស ផ្សេងៗក្រៅពីចិនដោយសារ តែគេតែងតែដាក់លក្ខខណ្ឌអោយគាត់ធ្វើនេះធ្វើនោះជាពិ សេសការគោរពលទ្ធិប្រជាធិបតេយ្យ ការឈប់កាប់បំផ្លាញ ព្រៃឈើ ការលុបបំបាត់អំ ពើពុក រលួយ និង ការឈប់ប្លន់ដីធ្លីប្រជាជន។ល។ ដូច្នេះហើយបានជា ហ៊ុន សែន តែងតែ​រត់ទៅរកចិនជានិច្ចពេលគេមិនឲ្យ ព្រោះគាត់មិនធ្វើតាមលក្ខខណ្ឌរបស់ប្រទេសទាំងនោះ។ យើងឆ្ងល់ណាស់ ថាតើលក្ខខណ្ឌ ទាំងនោះសម្លាប់់ ខ្មែរឬជួយខ្មែរបានជាលោក ហ៊ុន សែន មិនដែលពេញចិត្តសោះបែបនេះ ឬគាត់ ខ្លាចខ្មែរ បានរីកចំរើន ពេក
ជាការតបស្នងសងគុណទៅចិន ហ៊ុន សែនបានលក់ដីសម្បទានឲ្យចិនមានរយៈ ពេល៩៩ឆ្នាំ ដែលដីទាំងនោះ ជាច្រើមាននៅសុទ្ធតែក្នុងតំបន់សួន្យនិងព្រៃអភិរក្ស សំខាន់ៗ របស់ជាតិ។ ដោយគិតចាប់ តាំងពីឆ្នាំ១៩៩៤ រហូតដល់ ឆ្នាំ២០០២នេះ ហ៊ុន សែន បាន ផ្តល់ដីសម្បទាន ចំនួន៤៦១៥៧៤៥ហិតា អោយក្រុមហ៊ុនចិន ចំនួន ១០៧ក្រុមហ៊ុន។ ក្នុងនោះមាន ៣៣៧៤៣២៨ហិកតា ជាព្រៃសម្បទាន (កាប់ឈើលក់) ៩៧៣១០១ហិកតា ជាដី សម្បទានសេដ្ឋកិច្ច  និង២៦៨៣១៦ហិកតាជាដីសម្បទានសម្រាប់រុករករ៉ែ។ យើងគួរ កត់សំគាល់ផងដែរថា មិនថាខុសច្បាប់ ឬត្រូវច្បាប់ ហ៊ុនសែនឲ្យជានិច្ចដល់ចិន ដូច ជាករណីយដីសម្បទាននៅសូន្យជាតិបុទមសាគរ ដែល ហ៊ុន សែន ស៊ីញ៉េឆ្នាំ២០០៨ ឲ្យក្រុមហ៊ុន ចិនឈ្មោះក្រុមសហព័ន្ធចិន(China’s Union Group) លើផ្ទៃដីចំនួន ៣៦០០០ហិកតា ចំនួន៩៩ឆ្នាំ ដែលខុស ពីច្បាប់ភូមិបាលឆ្នាំ២០០១ទាំងស្រុង ដែលចែង ថាដីសម្បទានគឺមិនអាច ផ្តល់ឲ្យលើស ពីផ្ទៃ១០០០០ ហិកតាឡើយ ហើយដីសម្បទាន មិនអាចត្រូវបានគេផ្តល់ឲ្យទេនៅតំបន់អភិរក្សរបស់ជាតិ
តាមពិតទៅគ្មានអ្នកណាគេនឹងចង់ចំណាយពេល ធ្វើការវិភាគឬរិះគន់លើកិច្ចប្រជុំអា ស៊ានដែលបង្ខាតថវិការ ជាតិមិនឃើញប្រយោជន៍នេះនោះទេបើសិនជារដ្ឋាភិបាលហ៊ុន សែនដាក់ឲ្យគេដឹងពីរបៀបវីរៈ នែកិច្ចប្រជុំអាស៊ាននេះជាសាធារណៈ ដូចប្រទេស អាស៊ានដ៏ទៃទៀត ហើយក៏គ្មានអ្នកណាថាលោកហ៊ុន សែន ត្រុវបានគេទិញដែរ បើកុំ តែលោកពេលមានរឿងខ្ចីលុយប្រទេសផ្សេងដែលចេះតែដាក់លក្ខ័ណ្ឌមិនបាន រត់ទៅ រកចិន ហើយរឹតតែគ្មានការចោទថែមទៀតបើសិនមិនបានដឹងនិងឃើញថាដី ព្រៃ និងរ៉ៃស្រុកខ្មែរភាគច្រើន លើសលប់លក់ អោយក្រុមហ៊ុនចិនដោយខុសច្បាប់និងគ្មាន តម្លាភាព។
សង្ឃឹមថា លោក ហ៊ុន សែនថ្ងៃក្រោយដឹកនាំមានតម្លាភាព គោរពប្រជារាស្រ្ត ទុកព្រៃ ទុករ៉ៃ និងទុកដីខ្លះ ឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងទាញយក ប្រយោជន៍  សម្រាប់ បម្រើជាតិជារួមផង

5 comments:

Anonymous said...

ឆ្កែត្រូវតែព្រុសអីចឹងហើយ។

Anonymous said...

I ONLY CAN SEE ONE EYE

Anonymous said...

This is why it not liberation, but hanoi' occupation.

The one eyes only see Hanoi' order.

Anonymous said...

ឆ្កួតមិនដឹងថា ខ្លួនឯងឆ្កួតទៀត!
យី!អាខ្ញុំយួននេះ!វាឡប់សតិណាអាឯងវាឆ្កួតស៊ប់!
Tu es très fou!Tu ne connais que
tu es fou!
You are very crazy!You do not Know
you are crazy!
You are the craziest man in the
world!

Anonymous said...

អ្នកសង្កេតការណ៍ឯករាជ្យ មួយចំនួនបានកត់សម្គាល់ថា “ អ្វីដែលជាភាពអាម៉ាស់ នៅត្រង់ជនជាតិខ្លួនឯងបន្ដុះបង្អាប់ជនជាតិខ្លួនឯង។ សមាជិកសភា នៃគណបក្សប្រឆាំងមួ យ ចំនួនបានលើក ឡើងថា កម្ពុជាស្ថិតក្រោមឥទ្ធិពលរបស់ចិន ប៉ុន្ដែនៅថ្ងៃទី២៨ ខែមីនា មុននឹង ការអញ្ជើញមកទស្សនកិច្ចរបស់ប្រធានាធិតីចិន លោកហ៊ូ ជីនតាវ ស្រាប់តែលោកសម រង្ស៊ី បែរជាធ្វើលិខិតមួយផ្ញើជូនលោកហ៊ូ ជីនតាវ ប្រធានាធិតីចិន មានទាំងភាសាខ្មែរ មានទាំង ភាសាចិន”។

ក្រុមអ្នកវិភាគបានវាយតម្លៃថា ករណី របស់លោកសម រង្ស៊ី មានតែកិច្ចពិភាក្សារវាងខ្មែរនិងខ្មែរគ្នាឯងទេ ទើបមេដឹកនាំ គណបក្សប្រឆាំង រូបនេះអាចវិល ត្រឡប់ចូលស្រុកវិញ បើមិនដូច្នេះទេនឹងត្រូវ រស់នៅ ក្នុង ភាពនិរទេសរយៈពេល យូរអង្វែងជាមិនខាន។