The CPP: the robber party - គណបក្សប្លន់ដី |
ដោយ រដ្ឋា វីសាល
RFA
នៅឯខេត្តស្ទឹងត្រែងមានប្រជាពលរដ្ឋមួយគ្រួសារប៉ុនប៉ងយកសាំងដុតកម្ទេចគ្រឿងចក្រ ដែលអាជ្ញាធរប្រើប្រាស់ឈូសឆាយដីរបស់គ្រួសារគាត់ ធ្លាប់បានរស់នៅ និងគ្រប់គ្រងជាង ២០ ឆ្នាំកន្លងមកហើយ។
ប្រជាពលរដ្ឋអ្នកតវ៉ា បានចោទមន្ត្រីមូលដ្ឋានថា បានរំលោភបំពានយកដីនោះធ្វើជាស្នាក់ការគណបក្សប្រជាជន។
អ្នកឃ្លាំមើលសិទ្ធិមនុស្សខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃអាទិត្យទី ២២ ខែមេសា ឆ្នាំ ២០១២ ថា ក្រុមប៉ូលិសមូលដ្ឋានប្រមាណ ១០ នាក់ បានព្យាយាមដណ្ដើមដបសាំងពីស្ត្រីម្នាក់ ដែលប៉ុនប៉ងយកសាំងនោះដុតគ្រឿងចក្រឈូសឆាយដីរបស់ក្រុមអាជ្ញាធរក្រុង។ ស្ត្រីនោះបានបញ្ចេញសកម្មភាព ដើម្បីការពារដីមួយកន្លែង ដែលគាត់បានកាន់កាប់ តាំងពីឆ្នាំ ១៩៨៥ រហូតមក។
បុគ្គលិកផ្នែកអង្កេតសមាគម អាដហុក (ADHOC) ខេត្តស្ទឺងត្រែង លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា ប៉ូលីសបានបញ្ឈប់សកម្មភាពប៉ុនប៉ងប្រើអំពើហិង្សានេះ បានទាន់ពេលវេលា ដោយរឹបអូសបានដបសាំងចំណុះ ៥០ សង្ទីរលីត្រចំនួន ៨ ដបពីស្ត្រីឈ្មោះ ម៉ន សម្បូរ អ្នកតវ៉ាប្រឆាំងទៅនឹងសកម្មភាពយកគ្រឿងចក្រឈួសឆាយយកដីគ្រួសារគាត់។
លោកបន្តថា អាជ្ញាធរមូលដ្ឋាន បានយកគ្រឿងចក្រប្រភេទកាយដី និងរថយន្តដឹកជញ្ជូនដីប្រមាណ ១០ គ្រឿង មកកាយនៅលើដីទួលផ្នែកខាងក្រោយដីរបស់ស្ត្រីអ្នកតវ៉ា ហើយដឹកជញ្ជូនដីចេញ និងធ្វើដីទីនោះឲ្យរាបស្មើ ដើម្បីធ្វើទីស្នាក់ការគណបក្សប្រជាជនឃុំព្រះបាទ។
លោក ហូ សំអុល៖ «ឃើញប៉ូលីសគេរត់ប្រសេចប្រសាចចាប់យកសាំងពីគាត់អ៊ីចឹង ៨ ដបកន្លះៗ លីត្រ។ អាដបទឹកសុទ្ធយើងអាតូចៗ។ យើងបានហាមគាត់អ៊ីចឹង កុំឲ្យប្រើអំពើហិង្សា»។
ដីដែលមានទំនាស់មានទំហំទទឹង ២២០ ម៉ែត្រ និងបណ្ដោយ ៦៥០ ម៉ែត្រ ឋិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំពោះអ្នកស្រី ម៉ន សម្បូរ អះអាងថា ដីនេះបន្សល់ពីឪពុករបស់គាត់សំរាប់ចែកកូនចៅ ៩ នាក់។ អ្នកស្រីចោទមន្ត្រីអាជ្ញាធរប្រើអំណាចរំលោភយកដីនោះ
ដោយបំពានច្បាប់។
អ្នកស្រី ម៉ន សម្បូរ៖ «ហ៊ឹៗ ខ្ញុំឈឺចាប់ណាស់!ដែលគេមកយកដីឃុំខ្ញុំគ្មានដីនៅទេនៅសល់ដីតែបន្តិចហ្នឹងហើយបងប្អូនបួនដប់នាក់គ្មានដីនៅទេ។ ខ្ញុំពិបាកចិត្តណាស់»។
យោងឯកសារដែលវិទ្យុអាស៊ីសេរីទទួលបានពីសមាគម អាដហុក ខេត្តស្ទឹងត្រែង ឲ្យដឹងថា កាលពីឆ្នាំ ១៩៩៧ លោក ម៉ែន សាម៉ន ជាឪពុករបស់ស្ត្រីឈ្មោះ ម៉ន សម្បូរ បានធ្វើលិខិតសុំកាន់កាប់ដីខាងលើ ដែលគាត់បានរស់នៅលើដីនោះ តាំងពីឆ្នាំ ១៩៨៦ មក។ ចំណែកអាជ្ញាធរភូមិ និងឃុំបានចុះហត្ថលេខាបញ្ជូនលិខិតស្នើសុំនេះ មកអាជ្ញាធរស្រុកជាអ្នកសំរេច ក៏ប៉ុន្តែក្នុងលិខិតស្នើសុំនោះមិនមានអាជ្ញាធរស្រុកសំរេចថាយ៉ាងណាទេ។
ទាក់ទិនករណីនេះ ចៅសង្កាត់ព្រះបាទ គឺលោក សិត គឹម តេង និងជាអតីតមេឃុំព្រះបាទ កាលពីឆ្នាំ ១៩៩៧។ លោកបានទទួលស្គាល់ថា ក្រុមគ្រួសារស្ត្រី ឈ្មោះ ម៉ន សម្បូរ ពិតជាបានរស់នៅលើដីទំនាស់ច្រើនឆ្នាំមែន និងបានស្នើសុំសិទ្ធិកាន់កាប់ដីនោះ ក៏ប៉ុន្តែ អាជ្ញាធរក្រុងមិនបានចុះហត្ថលេខាប្រគល់ដីនោះតាមសំណើឡើយ។
លោកបន្តថា ដីកំពុងមានទំនាស់ជាដីទីទួលសុវត្ថិភាពរបស់អ្នកភូមិ បាចុង ហើយអាជ្ញាធរក្រុងគ្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនឃុំព្រះបាទនៅទីនោះ ដូច្នេះស្ត្រីអ្នកតវ៉ាអាចជួបពិភាក្សាជាមួយអាជ្ញាធរក្រុង ដើម្បីដោះស្រាយបញ្ហា។
លោក សិត គឹម តេង៖ «កន្លែងពួកខ្ញុំទៅធ្វើហ្នឹងយកធ្វើទីស្នាក់ការ ព្រោះអាហ្នឹងមិនមែនដីគាត់ទេ។ដីគាត់លក់ឲ្យតាទ្រីអស់ហើយ។ លោភលន់ពេក»។
វិទ្យុអាស៊ីសេរីនៅថ្ងៃអាទិត្យទី ២២ ខែមេសា ឆ្នាំ ២០១២ មិនអាចទាក់ទងអភិបាលក្រុងស្ទឹងត្រែង គឺលោក ផឹក សុបិន្ត ដើម្បីសុំបញ្ជាក់ពីករណីនេះបានទេ។ យ៉ាងនេះក្តីបុគ្គលិកផ្នែកអង្កេតសមាគម អាដហុក លោក ហូ សំអុល ផ្ដល់យោបល់ថា អាជ្ញាធរក្រុងគួរដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋអ្នករស់នៅលើដីនេះឲ្យបានរួចរាល់សិន មុននឹងធ្វើការឈូសឆាយ ចៀសវាងការផ្ទុះឡើងនូវអំពើហិង្សា។
ចំណែកភាគីស្ត្រីរស់នៅលើដីនោះគួរប្ដឹងទៅស្ថាប័នតុលាការ ដើម្បីផ្អាកការឈូសឆាយនេះជាបណ្ដោះអាសន្ន ហើយរង់ចាំការស៊ើបអង្កេត និងការសំរេចពីស្ថាប័នតុលាការ ដើម្បីកំណត់ថា តើអ្នកណាជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដីនេះ៕
2 comments:
Why don't you go and live in srok yuon, ah choi marai, yuon dog ?
Why hiding in a free country on welfare check ? hypocrite, asshole.
បើគ្មានយោធាយួនកាន់កាប់ប្រទេសខ្មែរ និងពួកយួន ជាង 5 លាន លាក់ នោៅប្រទេសខ្មែរបច្ចុប្បន្ន
ម្ល៉េះសមប្រទេសខ្មែរ គ្មានពួកហ៊ុនសែន កំពូជព្រៃ ក្បត់ជាតិកញ្ជះយួន ដូចសព្វថ្ងៃទេ!
“ ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃបរាជ័យ នៃរបបប៉ុល ពត និង ជាថ្ងៃ ដែលកូនខ្មែរ ចេញពី របបកុំមុយនិស្ត ផ្តាច់ការមួយ (ប៉ុល ពត) ចូលទៅ របបកុំមុយនិស្តផ្តាច់ការ (យួនកាន់កាប់ ១៩៧៩-១៩៩១) មួយទៀត។
កូនខ្មែរ បានរស់ទ្រាំទ្រវេទនា បំផុត ជាពិសេស ក្រោមការកាន់កាប់ របស់យួន រហូតដល់ ថ្ងៃ ២៣ តុលា ១៩៩១ (សន្ធិសញ្ញាក្រុងប៉ារីស) ទើបបានស្គាល់ពន្លឺសេរីភាពខ្លះៗ។
ប៉ុន្តែ ថ្ងៃ ដែលកូនខ្មែរ ពិតជា បានស្គាល់ សេរីភាពដំបូង នោះ ជា ថ្ងៃ ២៣ ដល់ ២៨ ឧសភា ១៩៩៣ (ថ្ងៃបោះឆ្នោត ទូទៅ រើសតំណាងរាស្រ្ត លើកដំបូង នៅ ទូទាំងប្រទេសខ្មែរ រៀបចំឡើង ដោយអង្គការ UNTAC (អង្គការ តំណាងអង្គការសហប្រជាជាតិ) ហើយ រាជាណាចក្រទី ២ ក៏បានចាប់បដិសន្ធិឡើង នៅឆ្នាំ ១៩៩៣ ដែរ”
នោះ ជាឃ្លា ដែល កូនខ្មែរ គ្រប់ជំនាន់ ត្រូវតែ ចងចាំ ជានិច្ច គ្មានភ្លេចមួយវិនាទី ព្រោះ ថ្ងៃ ៧ មករា ១៩៧៩ ជា និមិត្តរូប នៃលំហូរពួកយួន ចូលតាំងទី នៅប្រទេសខ្មែរ ក្នុងគោលដៅ កាន់កាប់ ទាំងស្រុង ប្រទេសខ្មែរ ដោយសន្តិវិធី ក្នុង អនាគតមិនយូរ, ក៏ជា ថ្ងៃរំលឹកឡើងវិញ អំពើក្បត់ជាតិ របស់អាសំដាចម៍បណ្ឌិតអត់សាលា ហ៊ុន សែន ក្បត់ជាតិ ខូចសរសៃប្រសាទ (បើតាម សំដី របស់ប៉ែន សុវណ្ណ, អតីតចៅហ្វាយ របស់ហ៊ុន សែន) កាត់ដី អោយយួន នៅឆ្នាំ ១៩៨០, ១៩៨៥, ១៩៩០, ២០០៥។
ចំណែក ខែ ឧសភា ២៣-២៨, ១៩៩៣ បោះឆ្នោតទូទៅ ដំបូង នៅ ប្រទេសខ្មែរ ជាថ្ងៃ ដែលកូនខ្មែរ មានសេរីភាព ពិតប្រាកដ ប៉ុន្តែបច្ចុប្បន្ន កូនខ្មែរ គ្មានសេរីភាព បញ្ចេញមតិ រិះគន់ រាល់ទង្វើព្រៃ របស់រដ្ឋាភិបាលផ្តាច់ការខ្មែរ ជាពិសេស បញ្ហាព្រំដែន ខ្មែរ-យួន និង ពួកយួន ជាង ៤ លាននាក់ តាំងទីរស់នៅ នៅគ្រប់ច្រកល្ហក ក្នុង ប្រទេសខ្មែរ ពី ទីក្រុង រហូត ជនបទដាច់ស្រយាល!
បរាជ័យ! អាក្បត់ជាតិកញ្ជះយួន ឈ្មោះហ៊ុនសែន អោយងាប់អន្តរាយ ពីភពផែនដីនេះទៅ!!!
បរាជ័យ! ពួកអាក្បត់ជាតិ មីក្បត់ជាតិ នៅឡងប៊ិច!
បរាជ័យ! ពួកអាក្បត់ជាតិ មីក្បត់ជាតិ ក្រុមគ្រួសារអាក្ក្បត់ជាតិហ៊ុនសែន នឹងបរិវារ!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!នៅឡងប៊ិច
បរាជ័យ! ពួកអាខ្មែរឆ្កែបំរើយួន!
បរាជ័យ! ពួកអាខ្មែរខ្ញុំកញ្ជះយួន!
បរាជ័យ! ពួកអាខ្មែរខ្ញុំកញ្ជះពួកកញ្ជះយួន!
ពីអាញ
ជា សារុន
ប្រធានសាខាបក្សប្រជាជនកុម្មុយនិស្តកម្ពុជា
ឡូវែល ម៉ាស្ស ស.រ.អ.
មើលទៅយល់ដឹងនិងស្គាល់ច្បាស់ពីអភ័យឯកសិទ្ធិរបស់ពួកអាញទាំងស្រុង
ហ៊ុនសែន សំលាប់ ជា វិជ្ជា
http://www.youtube.com/watch?v=VVQ9kQ-sfPs
ប៊ុនរ៉ានី ហ៊ុនសែន សំលាប់ ពិសិដ្ឋ ពិលីកា!
http://pisethpilika.free.fr/11%201.htm
Post a Comment