សាកសពប៉េអឹម អ៊ិត រតនា ដែលបានដេកស្លាប់ មុខឡានលោក ឈុត វុទ្ធី កាលពីរសៀលថ្ងៃទី២៦មេសា ឆ្នាំ២០១២ |
ថ្ងៃទី 28 មេសា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ភ្នំពេញ: អត្ថបទកាសែត The Cambodia Daily ចុះផ្សាយជាភាសាអង់គ្លេស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៨-២៩ ខែមេសា ឆ្នាំ២០១២ ដែលមានចំណង "In Cardamom Mountains, Two Deaths Recounted" បានបរិយាយយ៉ាងវែង ពីដំណើររឿងដែលនាំដល់ការបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងប៉េអឹមខេត្តកោះកុង លោក អ៊ិត រតនា កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ លើជួរភ្នំក្រវាញ ក្នុងខេត្តកោះកុង។
តាមអត្ថបទនោះ ស្ត្រីអ្នកកាសែត The Cambodia Daily ពីររូប គឺកញ្ញា ផន បុប្ផា អាយុ ២៧ឆ្នាំ និងកញ្ញា Plokhii ជនជាតិកាណាដា អាយុ ២៧ឆ្នាំ បានរួមដំណើរជាមួយលោក ឈុត វុទ្ធី តាមឡានឡង់គ្រីស័រ ពណ៌ឈាមជ្រូកដ៏ចាស់របស់លោក ពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង តាមជួរភ្នំក្រវាញ។
នៅពេលធ្វើដំណើរដល់ចំណុចកើតហេតុ នៅជិតខ្ទមតាមផ្លូវក្រាលក្រួសក្រហម លោក ឈុត វុទ្ធី និងស្ត្រីអ្នកកាសែត បានចុះពីឡានថតរូបវល្លិ៍មាស ដែលគរនៅជិតផ្ទះខ្ទមមួយ។ ប៉ុន្តែនៅពេលនោះ មានបុរសម្នាក់ ពាក់អាវយឺតដៃខ្លីខ្មៅលាយខៀវ មកប្រាប់គាត់ឲ្យឈប់ថត ហើយដេញគាត់ឲ្យចាកចេញពីតំបន់នោះ។
ស្ថានភាពបានតានតឹង ហើយស្ត្រីអ្នកកាសែតទាំងពីរ ដែលបានសម្ភាសន៍អ្នកភូមិ អំពីវល្លិ៍មាស ក៏បានសម្រេចចិត្តវិលត្រឡប់មកកាន់ឡាន ដែលចតលើផ្លូវក្រួសក្រហម។ នៅពេលមកដល់ឡាន លោក ឈុត វុទ្ធី បានជជែកជាមួយនឹងទាហាន ដែលស្លៀកខោអាវប៉ារ៉ារបស់អាមេរិក ខណៈដែលមានបុរសម្នាក់ទៀត ស្លៀកពាក់ស៊ីវិល ក៏បានឈរជាមួយនឹងលោក ឈុត វុទ្ធី។
នៅពេលនោះ ទាហានស្លៀកពាក់ប៉ារ៉ា ដែលមិនបានប្រាប់ពីអត្តសញ្ញាណខ្លួនឯង បានប្រាប់លោក ឈុត វុទ្ធី និងស្ត្រីអ្នកកាសែតពីរនាក់នោះ មិនឲ្យចាកចេញពីតំបន់នោះឡើយ រហូតដល់មានការអនុញ្ញាតពីមេរបស់គេ។ ប៉ុន្តែទាហាននោះមិនបានប្រាប់ថា មេ ឬថ្នាក់លើគេជានរណា? ហើយក៏មិនដឹងពេលណាទើបមេនោះមកដែរ។
ទាហាននោះបានរារាំងមិនឲ្យលោក ឈុត វុទ្ធី ចូលក្នុងឡានឡើយ បើទោះបីជាស្ត្រីអ្នកកាសែតបានស្នើសុំទៅកាន់ទាហាន ដើម្បីចាកចេញជាមួយលោក វុទ្ធី ពីតំបន់នោះក៏ដោយ។
មួយសន្ទុះក្រោយមក មានបុរសបីនាក់បានជិះម៉ូតូពីរគ្រឿង មកដល់កន្លែងកើតហេតុ។ បុរសពីរនាក់នោះ ម្នាក់ស្លៀកសម្លៀកបំពាក់ប៉េអឹម និងម្នាក់ទៀតស្លៀកខោអាវទាហាន ព្រមទាំងពាក់ម៉ាស់បិទមាត់ផងដែរ។
បុរសទាំងបីនាក់ ដែលពីរនាក់ជាប៉េអឹម និងម្នាក់ជាទាហាន មានកាំភ្លើងអាកា ៤៧ កាន់គ្រប់ដៃ ហើយទាហានម្នាក់ ដែលពាក់ម៉ាស់បិទមាត់ ធុំក្លិនស្រាយ៉ាងខ្លាំង។
ក្រុមប៉េអឹម និងទាហានទាំងនោះ បានប្រាប់ឲ្យលោក ឈុត វុទ្ធី ទៅជាមួយពួកគេ ដើម្បីជួបមេរបស់គេនៅទីរួមខេត្តកោះកុង ហើយក៏បានបណ្តេញលោក វុទ្ធី ចេញឲ្យឆ្ងាយពីឡាន។
បុរសប៉េអឹម និងទាហានទាំង ៥នាក់ ក៏បានដកហូតយកកាម៉េរ៉ា ហើយក៏បានរារាំងមិនឲ្យលោក ឈុត វុទ្ធី ចូលក្នុងឡាន ដែលមានស្ត្រីអ្នកកាសែតពីរនាក់អង្គុយក្នុងនោះ។ ក្រុមបុរសនោះបានទាញលោក វុទ្ធី ដាច់ឡេវអាវ។
ដោយក្រុមបុរសនោះ បានដកហូតយកម៉ាស៊ីនថតពីរគ្រឿងពីអ្នកកាសែត ពួកគេក៏បានអនុញ្ញាតឲ្យលោក វុទ្ធី ចូលក្នុងឡាន ដើម្បីបើកចាកចេញ។ ក៏ប៉ុន្តែចៃដន្យពេលនោះ ឡានរបស់លោកវុទ្ធីអស់អាគុយ មិនអាចបញ្ឆេះបាន។ លោកក៏បានពឹងឲ្យស្ត្រីអ្នកយកព័ត៌មានទាំងពីរនាក់ ជួយរុញ ដើម្បីបញ្ឆេះឡាន។
ពេលនោះ ក្រុមទាហានបានមកនិយាយឌឺដងដាក់លោក វុទ្ធី និងអ្នកកាសែត ថាជាខ្ញុំកញ្ជះរបស់លោក វុទ្ធី នាំឲ្យមានការប៉ះពាក្យសម្តីជាថ្មី។ ក្រុមទាហានក៏បានកាច់សោពន្លត់ម៉ាស៊ីនឡានរបស់លោក វុទ្ធី ម្តងជាពីរដង ដែលនាំឲ្យស្ថានភាពកាន់តែតានតឹងឡើង។
ចុងក្រោយលោក វុទ្ធី បានបញ្ឆេះម៉ាស៊ីនឡាន ហើយព្យាយាមបើកចេញ តែត្រូវក្រុមទាហានទាំងនោះ ឈរពាំងមុខឡាន មិនឲ្យលោក វុទ្ធី បើកឡានចេញឡើយ។
ក្នុងស្ថានភាពតានតឹងនោះ ស្ត្រីអ្នកកាសែត ផន បុប្ផា បានរៀបរាប់ហេតុការណ៍ប្រាប់ដល់និពន្ធនាយក កាសែត The Cambodia Daily លោក Kevin Doyle ក្នុងនោះ ក៏មានសំឡេងបាញ់សំដៅឡានរបស់លោក ឈុត វុទ្ធី ដែលលោកកំពុងស្ថិតនៅលើកៅអីតៃកុង។ ក៏ប៉ុន្តែអ្នកកាសែតទាំងពីរ មិនរងរបួសអ្វីទេ ហើយក៏បានបើកទ្វារឡានរត់ចូលព្រៃ។
ស្ត្រីអ្នកកាសែត មិនបានដឹងថា គ្រាប់កាំភ្លើងនោះចេញមកពីណា ហើយក៏មិនដឹងថា នរណាជាអ្នកបាញ់ទេ។
ក្រោយហេតុការណ៍ផ្ទុះអាវុធនោះ ស្ត្រីអ្នកកាសែតទាំងពីរបានវិលមកមើលកន្លែងកើតហេតុ ឃើញលោក ឈុត វុទ្ធី ត្រូវគ្រាប់កាំភ្លើងនៅលើកៅអីតៃកុងឡាន។ រីឯប៉េអឹម អ៊ិត រតនា ដេកដួលលើដីមុខឡានរបស់លោក ឈុត វុទ្ធី។ អ្នកទាំងពីរមិនទាន់ស្លាប់ទេ ភ្លាមៗនោះ។ ក៏ប៉ុន្តែក្រុមទាហាន និងប៉េអឹម មិនបានជួយសង្គ្រោះទេ ដោយទុកឲ្យលោក ឈុត វុទ្ធី និងប៉េអឹម អ៊ិត រតនា នៅកន្លែងកើតហេតុរហូតដល់ស្លាប់ ទោះបីជាស្ត្រីអ្នកកាសែត បានស្នើសុំយកពួកគាត់ទៅពេទ្យក៏ដោយ។
ក្រុមទាហានទាំងនោះ បានឃាត់មិនឲ្យស្ត្រីអ្នកកាសែតទាំងពីរ ចាកចេញពីកន្លែងកើតហេតុឡើយ។ ក្នុងពេលនោះ ស្ត្រីអ្នកកាសែតក៏បានស្តាប់ឮក្រុមទាហាននិយាយគ្នាថា "មិនបាច់និយាយច្រើនទេ សម្លាប់អ្នកទាំងពីរចោលទៅ"។
ក្រុមទាហានក៏ព្យាយាមយកសាកសពរបស់លោក វុទ្ធី និងឡាន ទៅប្លុងចោលក្នុងព្រៃជិតនោះ។ ប្រហែលជា ៩០ នាទីក្រោយមក ក៏មានប៉ូលិសមួយក្រុមចុះទៅកាន់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងពិនិត្យសាកសព ហើយបញ្ជូនទៅកាន់ទីរួមខេត្តកោះកុង។
សូមរម្លឹកថា របាយការណ៍របស់ប៉េអឹម និងតុលាការខេត្តកោះកុង បានបង្ហាញកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ ថា ប៉េអឹម អ៊ិត រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ធី ហើយក្រោយមក ប៉េអឹម អ៊ិត រតនា បានបាញ់សម្លាប់ខ្លួនឯង។
ប៉ុន្តែបើអានអត្ថបទ ដែលជាការរៀបរាប់របស់ស្ត្រីអ្នកកាសែត The Cambodia Daily គឺអាជ្ញាធរសមត្ថកិច្ច គួរតែបន្តស៊ើបអង្កេត និងស្វែងរកមុខឃាតក យកមកផ្តន្ទាទោសតាមច្បាប់ ក្នុងឧក្រិដ្ឋកម្មសម្លាប់សកម្មជនការពារព្រៃឈើនេះ៕ K
9 comments:
សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!
បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!
បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !
ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................
គឺ: អាខ្វាក់ ហ៊ុន សែន និង
អាចោរ បាញ់ ទា បញ្ជាអោយបាញ់..
1:04 AM និយាយត្រូវណាស់ គឺអាពីរនាក់ហ្នឹង
ហើយបញ្ជាឱ្យបាញ់សម្លាប់ លោក ឈុតរិទ្ធី។
រឿងឧក្រិដ្ឋកម្មពាលស៊ីពាលនៃរដ្ឋាភិបាលអាយ៉ងយួនហាណូយ
ប៉េអឹមខេត្តកោះកុងឈ្មោះ អ៊ិត រតនា ទទួលបញ្ជាអោយបាញ់
សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
ចំណែកឯទាហានបាញ់ទាបញ្ជាអោយបាញ់សម្លាប់ប៉េអឹមខេត្ត
កោះកុងឈ្មោះ អ៊ិត រតនា វិញដើម្បីបំបាត់ភស្ដុតាងមន្រ្តីអ្នកធំ
ជាងគេដែលនៅពីក្រោយខ្នងក្នុងការបំផ្លាញព្រៃឈើនៅទីនោះ។
ជនរោងគ្រោះទាំងពីរនាក់នេះ គឺត្រូវបានក្រុមចោរ ដែលប្រដាប់ដោយអាវុធ បានប្លន់ ហើយបាញ់សម្លាប់ទាំងពីរនាក់ តែម្ដង!
ហ៊ុនសែនធ្លាប់និយាយប្រាប់ដៃជើងពួកវាថា :
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ
មានឃ្លាមួយសរសេរថា :
“មានតែខ្មោចងាប់ទេ ដែលមិនអាចមើលឃើញ…
ស្ដាប់ឮ … និយាយកើត…”
ដូច្នេះ, ហ៊ុនសែន និងបរិវារ កំពុងអនុវត្តិទ្រឹស្ដី
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ នេះឯង។
ហាស ហា ហា ....
សាធុ...! សាធុ...! សាធុ....!
សូមឲ្យវត្ថុស័កសិទ្ធិក្នុងលោកប្រល័យពួកតិរិច្ឆានក្បត់ជាតិប៉េអឹម អ៊ិត រតនា
ដែលមានសម្តេចទាំងបីក្បាល ជាប្រមុខនៃរដ្ធាភិបាលកញ្ជះយួន សូមឲ្យពួកតិរិច្ឆានទាំងអស់នេះ ងាប់ទៅគ្មានដីកប់ ងាប់មួយពូជរបស់វាគ្មានអ្នកធ្វើបុណ្យឲ្យ ។
សូមទេវតាឆ្នាំថ្មីឱ្យពួកអាក្បត់ជាតិទាំងឡាយងាប់ទាន់ហន់ និងតៃហោងដោយ រោគទឹកនោមផ្អែម, លើសឈាម, ដាច់សរសៃខួរក្បាល, ជំងឺអេដស៍, ជម្ងឺគ្រុនចាញ់ ,
គ្រុនឈាម, ជម្ងឺនានា និងត្រូវគ្រាប់កាំភ្លើង ,
រួមរិតតោងស្អិតជាប់នឹងខ្លួនរហូតដល់វិនាសជីវិតក្បត់ជាតិ
ពីផែនដីខ្មែរនេះទៅ ហោង …!
តស់យើងធ្វើពិធី សប្បាយក្អាកក្អាយ ច្រៀងរាំ ស៊ីផឹក ៧ថ្ងៃ៧យប់.........
C'on let celebrate 7 days and 7 nights when one of the CPP's dead
They killed them both to hide the truth.
From the Banana Kingdom.
ហាស ហា ហា ....
សាធុ...! សាធុ...! សាធុ....!
សូមឲ្យវត្ថុស័កសិទ្ធិក្នុងលោកប្រល័យពួកតិរិច្ឆានក្បត់ជាតិប៉េអឹម អ៊ិត រតនា
ដែលមានសម្តេចទាំងបីក្បាល ជាប្រមុខនៃរដ្ធាភិបាលកញ្ជះយួន សូមឲ្យពួកតិរិច្ឆានទាំងអស់នេះ ងាប់ទៅគ្មានដីកប់ ងាប់មួយពូជរបស់វាគ្មានអ្នកធ្វើបុណ្យឲ្យ ។
សូមទេវតាឆ្នាំថ្មីឱ្យពួកអាក្បត់ជាតិទាំងឡាយងាប់ទាន់ហន់ និងតៃហោងដោយ ត្រូវគ្រាប់កាំភ្លើង ,រោគទឹកនោមផ្អែម, លើសឈាម, ដាច់សរសៃខួរក្បាល, ជំងឺអេដស៍, ជម្ងឺគ្រុនចាញ់ ,
គ្រុនឈាម, និងជម្ងឺនានា រួមរិតតោងស្អិតជាប់នឹងខ្លួនរហូតដល់វិនាសជីវិតក្បត់ជាតិ
ពីផែនដីខ្មែរនេះទៅ ហោង …!
តស់យើងធ្វើពិធី សប្បាយក្អាកក្អាយ ច្រៀងរាំ ស៊ីផឹក ៧ថ្ងៃ៧យប់.........
C'on let celebrate 7 days and 7 nights when one of the CPP's dead.
Post a Comment