30 ខែមេសា 2012
Originally posted at: http://khmersme.wordpress.com/2012/04/30/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%A2%E1%9E%B6%E1%9E%87%E1%9F%92%E1%9E%89%E1%9E%B6-%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%8F%E1%9F%82%E1%9E%9F%E1%9F%8A/
ក្រោយការស្លាប់របស់សកម្មជនព្រៃឈើ គឺលោកឈុត វុទ្ធី និង លោកអ៊ិន រតនា មន្រ្តីប៉េអឹមខេត្តកោះកុង ត្រូវបានអ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកហេង ទីតូ សន្និដ្ឋានថា លោកវុទ្ធី ត្រូវបានសម្លាប់ដោយលោកអ៊ិន រតនា ហើយលោកអ៊ិន រតនា បានធ្វើឃាដដោយ បាញ់ខ្លួនឯងចំពោះ និង ទ្រូងចំនួនពីរគ្រាប់។លោកទីតូ អះអាងទៀតថា ការធ្វើ់ឃាដខ្លួនឯង របស់លោករតនា គឺដើម្បីចៀសវាង ការចាប់ខ្លួនយកទៅកាត់ទោស និង ដោយអារម្មណ៍ខឹង ខ្លាំងចំពោះសម្តីប្រមាថរបស់លោកវុទ្ធី។
ចំណែកលោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានអះអាងស្រដៀងគ្នានេះដែរថា លោករតនា សម្លាប់ខ្លួនឯង ព្រោះលោកដឹងពីកំហុសរបស់ខ្លួន ដែលសម្លាប់ លោកវុទ្ធី។លោកសុខាបន្តថា លោករតនា ត្រូវបានក្រុមហ៊ុន ស្នើឲ្យទៅការពារតំបន់កាប់ឈើនេះ ហើយការដែលរតនាធ្វើ គឺជារឿងរបស់បុគ្គល មិនមែនជាតម្រូវការរបស់ថ្នាក់លើ ឬរដ្ឋាភិបាលទេ។ការឆឹ្លយរបស់សៅ សុខា និង លោកទីតូ ស្តាប់ទៅពិតជាពីរោះ និអគួរឲ្យស្ងប់ ប៉ុន្តែ អ្នកវិភាគមួយចំនួន បានលើកឡើងថា ការឆ្លើយនេះ គឺជាការមិនទទួលខុសត្រូវរបស់ថ្នាក់ដឹក នាំ និង គឺជាវប្បធម៌ឆ្លើយយករួចខ្លួនរបស់មន្រ្តី រួមទាំងរដ្ឋាភិបាលផង។
ជាមួយគ្នានេះ លោកព្រះរាជអាជ្ញារសាលាដំបូងខេត្តកោះកុង ក៏បានសន្និដ្ឋានដោយតក់ក្រហល់ថា ការស្លាប់របស់លោកវុទ្ធី គឺជាការសម្លាប់ដោយលោក រតនា មែន។ព្រះរាជអាជ្ញារូបនេះ ទំនងមិនបានរៀនពីវិធីធ្វើកោសល្យវិច្ច័យទេមើលទៅ បានជាសន្និដ្ឋាលឿនបែបនេះ។គេ គួរតែសិក្សាថា តើលោកវុទ្ធី អាចនឹងស្លាប់ទេ បើបាល់គ្រាប់ ដែលបាញ់នៅរត់ទៅប៉ះជញ្ជាំងរថយន្តម្តង ក្រោយមកប៉ះជង្គង់លោកម្តងទៀត មុនពេលខ្ទាតទៅត្រូវពោះរបស់លោក?។
ធម្មតាគ្រាប់ កាលណាវាប៉ះត្រូវអ្វីមួយ វាតែងតែខ្សោយល្បឿន ឬថយកម្លាំងរត់ និង ខុសគោលដៅ ចុះហេតុអ្វី លោកវុទ្ធី គេបាញ់តែមួយគ្រាប់ចំគោលដៅល្អម៉្លេះ? តើអាចគេបាញ់លោកពីរគ្រាប់ ឬយ៉ាងណា?។
មួយវិញទៀត ចំពោះការធ្វើអត្តឃាដរបស់លោករតនាវិញ ក៏ព្រះអាជ្ញារូបនេះ ធ្វើការវិនិច្ឆ័យ ថា គឺជាការធ្វើឃាដដោយខ្លួនឯងដែរ។ប៉ុន្តែ មិនបានគិតទេថា តើរាល់ការធ្វើឃាដគេត្រូវបាញ់ ពោះ ឬត្រូវបាញ់ទ្រូង ?។អ្នកកាន់កាំភ្លើង ជាពិសេស អ្នកចេញពីសាលាយោធា ដូចលោករតនា គេដឹងច្បាស់ណាស់ថា ការធ្វើអត្តឃាដ គេត្រូវបាញ់កន្លែងណា? គឺ៩៩ភាគរយ គេ បាញ់ក្បាល។ចុះប្លែកអី តែលោករតនា បែរជាបាញ់ពោះខ្លួនឯងទៅវិញ? ហើយរហូតដល់ ទៅពីរគ្រាប់ទៀត។ម្យ៉ាងទៀត ប្រសិនបើលោកពិតជាបាញ់ខ្លួនឯងមែន តើដៃណា កាន់កៃ ដៃណា កាន់កាណុងកាំភ្លើងទៅ? ហើយតើពេលវេលាលឿនយ៉ាងនេះ លោករតនា
បាញ់កើតទេ? ហេតុអ្វី គ្មានឮសំឡេងស្រែកឃាត់របស់ទាហាននៅក្បែរនោះ។តើលោក ព្រះ រាជអាជ្ញាមានបានធ្វើកោសល្យវិច្ច័យលើបាល់គ្រាប់ ដែលបាញ់ចេញនោះហើយឬនៅ? ថា បាញ់ចេញពីកាំភ្លើងរបស់លោករតនា ឬចេញពីកាណុងអ្នកដទៃ?។លោកព្រះអាជ្ញាអាច យក កាណុងកាំភ្លើងនោះ មកធ្វើកោសល្យវិច្ច័យម្តងទៀត។
យោងតាមសម្តីម្តាយមីងលោករតនា ដែលផ្តល់បទសម្ភាសដល់អ្នកាសែត កាលពីថ្ងៃសៅរ៍ ឲ្យដឹងថា លោករតនា ជាមនុស្សស្លូតបូត មិនមែនឃោរឃៅ ដូចការលើកឡើងរបស់មន្រ្តី អាវុធហត្ថទាំងពីរនាក់(លោកសៅ សុខា និង លោកទីតូ)ខាងលើទេ។ស្រ្តីរូបនេះ បន្តថា អ្នក ស្រី មិនចង់និយាយអ្វីច្រើនទេ ព្រោះទាក់ទងសុវត្ថិភាពអ្នកស្រី ប៉ុន្តែអ្នកស្រីនៅតែអះអាងថា ក្មួយប្រុសរបស់អ្នកស្រី ពិតជាមិនអាចបាញ់សម្លាប់ខ្លួនទេ ប្រាកដជាមានមនុស្សទីបី បាញ់ សម្លាប់បំបិទមាត់ ឬក្នុងល្បិចកលអ្វីមួយហើយ។អ្នកស្រី ក៏បានអំពាវនាវឲ្យអាជ្ញាធរ និង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើការស៊ើបអង្កេតរឿងនេះឡើងវិញ និង ផ្តល់យុត្តិធម៌ឲ្យក្មួយប្រុស អ្នកស្រីផងដែរ។
ដោយឡែក ក្រុមគ្រួសារលោកឈុត វុទ្ធី ក៏មិនទាន់មានការជឿជាក់ដែរថា លោករតនា បាញ់ សម្លាប់ខ្លួនឯង ក្រោយពីបាញ់លោកវុទ្ធីរួច។រឿងនេះ មិនអាចបញ្ចប់ត្រឹមនេះបានទេ…។
នេះជាលើកទីពីរហើយ ដែលវីរជនពិតប្រាកដរបស់ខ្មែរ ត្រូវបានគេបាញ់សម្លាប់ ឯឃាដក នៅ តែអាថ៌កំបាំង។
លោកជា វិជ្ជាវីរជនសហជីព ត្រូវឃាដក បាញ់សម្លាប់នៅតូបលក់កាសែតរបងវត្តលង្កា កណ្តាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០០៤ តែឃាដក រកមិនឃើញ ឥឡូវ ដល់ លោកឈុត វុទ្ធី វីរជនព្រៃឈើ ត្រូវឃាដក បាញ់សម្លាប់ ហើយឃាដក នៅតែអាថ៌កំបាំងទៀត។?????
Subscribe to:
Post Comments (Atom)
3 comments:
Ratana represents the Military Police of Cambodia, Sao Sokha represents Military Police of Cambodia
We have observed that MP and Police in Cambodia are representing robbers killers and thief only.
they are not for the people
let them go to hell soon
Now, it time to talk about Lok Chhut Vuthy now about something else. I agree Hunsen 's Army and Police just protect him and relative then kill Khmer innocense They don't dare to touch Youn Houker pussy's hair in Cambodia
sao sokka is the same as sok kong both are youn viet cong shit in early 1979 invaded scambodia.
Kin sean ho cpp montreal
Post a Comment