លោក ឈុត វុទ្ធី ប្រធានអង្គការការពារ ធនធានធម្មជាតិ |
កញ្ញា ផន បុប្ផា អ្នកយកព័ត៌មាន របស់ការសែត The Cambodia Daily |
Friday, 27 April 2012 15:14
ដោយ ៖ ស៊ន សុភក្ដ្រ-
DAP-news
យ៉ាងណាក៏ដោយ មានប្រភពផ្សេងទៀត អះអាងផ្ទុយពីការលើកឡើង របស់សមត្ថ កិច្ចកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជុំវិញ ការផ្ទុះអាវុធ ដែលបណ្ដាលឱ្យ សកម្មជនព្រៃ ឈើក្រៅរដ្ឋាភិបាល និងមន្ដ្រី អ.ហ ខាងលើ នេះស្លាប់ ៕-ស្ដ្រីអ្នកកាសែត ២នាក់ ត្រូវបានដោះ លែងវិញ
កោះកុង ៖ ជុំវិញសំណុំរឿង នៃការស្លាប់ របស់ប្រធានអង្គការ ការពារធនធានធម្ម ជាតិ លោក ឈុត វុទ្ធី និងមន្ដ្រីកងរាជអាវុធ ហត្ថខេត្ដកោះកុង កាលពីរសៀល ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១២ គឺបង្កឱ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីមជ្ឈដ្ឋានទូទៅ ហើយ មានការអះអាងផ្សេងៗគ្នា ពីដំណើររឿង នៃការស្លាប់របស់ពួកគេទាំងពីរ ។
យ៉ាងណាក៏ដោយ មន្ដ្រីកងរាជអាវុធ ហត្ថ បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេត ស្រាវជ្រាវរបស់ពួកគេថា លោក ឈុត វុទ្ធី បានរងគ្រោះ ដោយសារគ្រាប់កាំភ្លើង ពីសំ ណាក់មន្ដ្រី អ.ហ អ៊ិន រតនា ដែលផ្លាតពី រថយន្ដទៅ ។ មន្ដ្រី អ.ហ អ៊ិន រតនា ក៏បាន បាញ់សម្លាប់ខ្លួនឯង នៅពេលដឹងខ្លួនថា ជា អ្នកបង្កឱ្យប្រធានអង្គការ ការពារធនធាន ធម្មជាតិខាងលើនេះស្លាប់ ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស លោក ខេង ទីតូ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០១២ ថា បន្ទាប់ពីធ្វើ ការស្រាវជ្រាវ និងស៊ើបអង្កេតតាមរយៈ ភស្ដុតាង រួមជាមួយសាក្សីមួយចំនួននោះគឺ បានបង្ហាញថា ការស្លាប់របស់ប្រធានអង្គការ ការពារធនធានធម្មជាតិ និងមន្ដ្រី អ.ហ ខាង លើនេះ គឺផ្ដើមចេញពីការទាស់ទែងសំដីគ្នា ឡើងតឹងសរសៃក រៀងៗខ្លួន ។
ទាក់ទិនដំណើររឿងនេះ លោក ខេង ទីតូ បានរៀបរាប់ថា ដំបូងឡើយលោក ឈុត វុទ្ធី ដែលបានដឹកអ្នកយកព័ត៌មាន របស់ព្រឹត្ដិ បត្រ ឌឹខេមបូឌាដេលី ចំនួន ២នាក់ ទៅយក ព័ត៌មាននៅចំណុចវាលបី ក្នុងស្រុកមណ្ឌល សីមា ក្នុងខេត្ដកោះកុង ហើយពេលនោះ លោក ឈុត វុទ្ធី បានយកកាមេរ៉ាថតរូបភាព ឈើ ប៉ុន្ដែ ខាងក្រុមហ៊ុន បានប្រាប់ឱ្យមន្ដ្រី អ.ហ លោក អ៊ិន រតនា ដែលនៅយាមកាម ទីនោះ ប្រាប់លោក ឈុត វុទ្ធី កុំឱ្យថតទៀត។
លោក ខេង ទីតូ បានបន្ដថា បន្ទាប់ពីពួក គេទាំងពីរជជែកតឹងសរសៃក រៀងៗខ្លួន តាមរយៈពាក្យសំដីរួចមក លោក ឈុត វុទ្ធី បានប្រាប់ទៅមន្ដ្រី អ.ហ នោះថា បើចង់ ខ្លាំងបាញ់មក ហើយថែមទាំងហែកអាវឱ្យ បាញ់ទៀតផង ។ ដោយសារតែកំហឹងខ្លាំង និងក្នុងដៃមានអាវុធផងនោះ លោក អ៊ិន រតនា បានបាញ់រថយន្ដលោក ឈុត វុទ្ធី ប៉ុន្ដែ គ្រាប់កាំភ្លើងបានផ្លាតទៅចំលោក ឈុត វុទ្ធី បណ្ដាលឱ្យស្លាប់តែម្ដង ។
បើយោងតាមអ្នកនាំពាក្យរូបនេះ នៅ ពេលឃើញលោកឈុត វុទ្ធី ស្លាប់ ដោយសារ គ្រាប់កាំភ្លើងរបស់ខ្លួន និងដឹងយ៉ាងច្បាស់ ថា មិនអាចរួចពីសំណាញ់ច្បាប់នោះ លោក អ៊ិន រតនា បានដាច់ចិត្ដបាញ់សម្លាប់ខ្លួនឯង ចំនួន ២គ្រាប់តែម្ដងទៅ ។ ចំពោះស្ដ្រីអ្នក យកព័ត៌មានឱ្យព្រឹត្ដិបត្រ ឌឹខេមបូឌាដេលី ទាំង២នាក់ គឺបានរត់ពួននៅកន្លែងកើតហេតុ នៅពេលឃើញព្រឹត្ដិការណ៍ផ្ទុះអាវុធនេះ ។
លោក ខេង ទីតូ បានបន្ដថា លោក ឈុត វុទ្ធី ក្រោយពីការស្លាប់នៅក្នុងរថយន្ដរបស់ គាត់ គេបានរកឃើញកាំភ្លើងខ្លីមួយដើម ដែលមានគ្រាប់ចំនួន ១៩គ្រាប់ ។ សម្រាប់ អ្នកកាសែតទាំងពីរនាក់នេះ ត្រូវបានលោក ខេង ទីតូ អះអាងថា គឺសមត្ថកិច្ចដោះលែង វិញហើយ បន្ទាប់ពីសាកសួរជុំវិញព្រឹត្ដិការណ៍ នេះ ។
កញ្ញា ផន បុបា្ជ អាយុ ២៩ឆ្នាំ ជាអ្នកយក ព័ត៌មានឱ្យព្រឹត្ដិបត្រឌឹខេមបូឌាដេលី មិន បានធ្វើការអត្ថាធិប្បាយ ជុំវិញហេតុការណ៍ ផ្ទុះអាវុធនេះឡើយ គ្រាន់តែអះអាង យ៉ាង ខ្លីថា រូបនាង និងដៃគូជាអ្នកយកព័ត៌មាន ដូចគ្នា និងជាជនជាតិបរទេសនោះ មិនបាន រងរបួសអ្វីឡើយ ។ កញ្ញា ផន បុបា្ជ ជាអ្នក យកព័ត៌មានដ៏ក្លាហាន មួយរូបបានបន្ដថា បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងសាកសួរគឺ ពួកគេត្រូវបានដោះលែងមកវិញ នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១២ រួចហើយក៏ ធ្វើដំណើរ ឆ្ពោះមករាជធានីភ្នំពេញ ។
យ៉ាងណាក៏ដោយ មានប្រភពផ្សេងទៀត អះអាងផ្ទុយពីការលើកឡើង របស់សមត្ថ កិច្ចកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជុំវិញ ការផ្ទុះអាវុធ ដែលបណ្ដាលឱ្យ សកម្មជនព្រៃ ឈើក្រៅរដ្ឋាភិបាល និងមន្ដ្រី អ.ហ ខាងលើ នេះស្លាប់ ៕
4 comments:
យ៉ាងណាក៏ដោយ មន្ដ្រីកងរាជអាវុធ ហត្ថ បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេត ស្រាវជ្រាវរបស់ពួកគេថា លោក ឈុត វុទ្ធី បានរងគ្រោះ ដោយសារគ្រាប់កាំភ្លើង ពីសំ ណាក់មន្ដ្រី អ.ហ អ៊ិន រតនា ដែលផ្លាតពី រថយន្ដទៅ ។ មន្ដ្រី អ.ហ អ៊ិន រតនា ក៏បាន បាញ់សម្លាប់ខ្លួនឯង នៅពេលដឹងខ្លួនថា ជា អ្នកបង្កឱ្យប្រធានអង្គការ ការពារធនធាន ធម្មជាតិខាងលើនេះស្លាប់ ។
PLease don't speak lie like Sir, We are believing in you only 000%. We asked you easy, you want live or die? No one want to die even the muslim fighters in Lybia against Gadaffi regime. And the bullet killed PM In Ratana comes from the other, not from himself, your lie is very cheap one. You can say what you has manipulated but this is killing plan, OK .
Former Chut Wutty's friends during military trainning in Russia
ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយសាហាវព្រៃផ្សៃ
ឃោរឃៅយង់ឃ្នងខាង បាញ់បោក,វ៉ៃទាត់ធាក់, កាប់សម្លាប់ ,
ឆក់ប្លន់, រំលោភ,ដុតផ្ទះ មកលើប្រជារាស្រ្តស្លូតត្រង់ដោយគ្មាន
ត្រាប្រណីឡើយ។
ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយប៉ិនប្រសប់ខាងលប់
បំបាត់ភស្ដុតាងហើយចោទឬទំលាក់កំហុសលើខ្លួនដ៏ទៃ
ឱ្យងាប់ជំនួសវិញ។
អានេះគឺជាល្បិចប្ដូរសំបករបស់ពួកអាក្រុមពាលស៊ីពាលនៃ
រដ្ឋាភិបាលអាយ៉ងយួនហាណូយដែលមានមេដឹកនាំ
ដោយអាខ្វាក់ហ៊ុន សែន។
ខ្មែរមហារនគរ
សូមពរទេព្តា ថែររក្សាមហាជាតិយើង
អោយបានរុងរឿង ដោយជ័យមង្គល សិរីសួស្តី
ជាតិយើងថ្កុំថ្កើង រុងរឿងក្រោមម្លប់របស់ពរជ័យ សូមព្រះម្ចាស់ថ្លៃ ប្រកព្រុំផែនដី នៃជាតិខ្មែរយើង
ជានិរន្តអើយ... ៚
By Red-Ant.
By Red-Ant. @12:25 AM
ខ្មែរមហានគរ......
Félicitation de votre nouvelle chanson nationale !
Post a Comment