កើប និង ភូត ជុ |
Sunday, 22 April 2012
ដោយ ៖ ហេង សេងឡុង
DAP news
ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាល ជាមួយប្រធានសាខា និងអនុប្រធានសាខា និងប្រធានក្រុម គណបក្សប្រជាជនសង្កាត់កាកាប លោក កែប ជុតិមា ជាសមាជិក គណៈកម្មាធិការកណ្ដាល ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណៈកម្មាធិការបក្ស រាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ លោកបានជូនផ្លូវមួយខ្សែ ដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់កាកាប ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក តាមសំណើ របស់ពលរដ្ឋនៅក្នុងសង្កាត់នេះ ដែលមានប្រវែង១០០០ម៉ែត្រ និងទទឹង៥ម៉ែត្រ ធ្វើអំពីបេតុង ដែលពិធីនេះប្រព្រឹត្ដទៅ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានការអញ្ជើញ ចូលរួមពីលោក គិត សុផា អភិបាលខណ្ឌ លោក សេង គន្ធ លោក ហែម ដារិទ្ធ អភិបាលរង លោកចៅសង្កាត់ ចៅសង្កាត់រង លោកមេភូមិ និងមន្ដ្រី ជុំវិញសាលាខណ្ឌទាំងអស់ និងប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស និងប្រធានក្រុមបក្សជិត ១០០០នាក់ ចូលរួមផងដែរ។
បន្ទាប់ពីធ្វើការសំណេះសំណាល និងណែនាំ ដល់ប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស និងប្រធានក្រុមបក្ស គណបក្សប្រជាជន នៅក្នុងសង្កាត់កាកាបរួចមក លោកបានផ្តល់អំណោយផ្លូវមួយខ្សែ ដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់កាកាប ដើម្បីឱ្យងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ដែលផ្លូវនេះធ្វើអំពីបេតុង មានប្រវែង១០០០ម៉ែត្រ និងទទឹង៥ម៉ែត្រ កំរាស់២តឹក ក្នុងនោះ ប្រាក់បដិភាគរបស់ប្រជាពលរដ្ឋ ចូលរួមបាន៤០ ភាគរយ និង៦០ភាគរយ ទៀត សាលា រាជធានី ជា អ្នក ចេញបង្គ្រប់។
លោក កែប ជុតិមា បានមានប្រសាសន៍ថ្លែង ទៅកាន់អង្គពិធីថា សព្វថ្ងៃនេះរាជធានីភ្នំពេញ យើងមានភាពរីកចំរើនខ្លាំងណាស់ ផ្លូវខ្វែងខ្វាត់ ដែលស្ថាបនាឡើង ពីកៅស៊ូ ឬបេតុងពុំមានផ្លូវលំទៀតទេ ដូច្នេះបងប្អូនងាយស្រួល ក្នុងការធ្វើ ដំណើរទៅមកពុំមានការលំបាកដូចមុននោះឡើយ ហើយក្នុងនាមបងប្អូន ជាប្រធានសាខាបក្សប្រធាន អនុប្រធានសាខា និងប្រធានក្រុមបក្ស គណបក្សប្រជាជនសង្កាត់ យើងត្រូវតែខិតខំធ្វើការងារជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាន ភាពកក់ក្ដៅពីយើង ហើយយើងជាសមាជិកគណបក្សប្រជាជន គឺយើងធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋយើង រស់នៅជាមួយប្រជាពលរដ្ឋ ជានិច្ច រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ។
ចុងបញ្ចប់លោកសូមឱ្យបងប្អូន ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាកាបនេះ បន្ទាប់ពីទទួលបានផ្លូវមួយខ្សែនេះហើយ សូមឱ្យបងប្អូន ជួយថែរក្សាផង ដើម្បីឱ្យបានយូរអង្វែង ពីព្រោះផ្លូវមួយខ្សែនេះ គឺជាផ្លូវរបស់បងប្អូនទាំងអស់គ្នា មិនមែនជាផ្លូវរបស់នរណាម្នាក់នោះទេ ៕
1 comment:
I truly believe that any road building doesn't come from Hun Sen government because the job of Hun Sen government is to spend, spend, and spend and Hun Sen government doesn't create a thing to bring in the money unless the government want to tax more on the people!
Hun Sen government doesn't know how to lie! This is what Hun Sen government should have said at any road construction or put up a big sign stating that this is your tax money at work in building this road!
Post a Comment