នាងម៉ារីចាក់ប្រេងក្រអូបលាបព្រះបាទាព្រះយេស៊ូ
ប្រាំមួយថ្ងៃ មុនបុណ្យចម្លង ព្រះយេស៊ូយាងមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលព្រះអង្គបានប្រោសអោយរស់ឡើងវិញ។ នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថា បំរើភ្ញៀវ, រីឯលោកឡាសារ អង្គុយរួមតុជាមួយព្រះយេស៊ូ និងអ្នកឯទៀត។ នាងម៉ារី យកប្រេងក្រអូបកន្លះលីត្រ, គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់, មកចាក់លាបព្រះបាទាព្រះយេស៊ូ, រួចយកសក់នាងជូតក្លិនប្រេងក្រអូបសាយពេញផ្ទះ។
ពេលនោះ សិស្សម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុត ដែលនឹងនាំគេមកចាប់ព្រះអង្គ ពោលឡើងថា៖ «ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួង ទៅលក់យកប្រាក់ចែកអោយជនក្រីក្រវិញ?» គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្តទុកដាក់នឹងអ្នកក្រទេ, គឺមកពីគាត់ជាចោរ។ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។
ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកអោយនាងធ្វើតាមបំណងចិត្តនាងទៅ! នាងចាក់ប្រេងក្រអូបនេះសំរាប់ថ្ងៃបញ្ចុះសពខ្ញុំ។ អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត, រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។»

ការឃុបឃិតចង់សម្លាប់លោកឡាសារ
ជនជាតិយូដាច្រើនកុះករ បានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី។ គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ, គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសអោយរស់ឡើងវិញនោះថែមទៀតផង។ ពួកនាយកបូជាចារ្យបានសំរេចចិត្តសម្លាប់លោកឡាសារដែរ, ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើន បែកចេញពីពួកគេមកជឿលើព្រះយេស៊ូ។
ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករ មកចូលរួមធ្វើបុណ្យចម្លង។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម, គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គទាំងស្រែកថា៖
«ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ
ដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់,
គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!»
មើលហ្ន៎, ព្រះមហាក្សត្ររបស់អ្នក
យាងមកដល់ហើយ,
ព្រះអង្គគង់លើខ្នងកូនលា។»
នៅពេលនោះ ពួកសិស្សពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់ព្រះយេស៊ូបានសំដែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះមានចែងទុកអំពីព្រះអង្គ, ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ថ្វាយព្រះអង្គស្របតាមគម្ពីរដែរ។
អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលព្រះអង្គហៅលោកឡាសារចេញពីផ្នូរ ហើយប្រោសគាត់អោយរស់ឡើងវិញនោះ នាំគ្នាផ្ដល់សក្ខីភាពអំពីកិច្ចការដែលព្រះអង្គបានធ្វើ។ បណ្ដាជនមកទទួលព្រះអង្គ ដ្បិតគេបានឮថា, ព្រះអង្គបានធ្វើទីសំគាល់នេះ។ ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ, យើងមិនអាចឈ្នះបានឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»

ជនជាតិក្រិកចង់ជួបព្រះយេស៊ូ
ក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំព្រះជាម្ចាស់ ក្នុងឱកាសបុណ្យចម្លង មានជនជាតិក្រិកខ្លះដែរ។ គេចូលទៅជិតលោកភីលីព ជាអ្នកភូមិបេតសៃដា ក្នុងស្រុកកាលីឡេ, ហើយពោលថា៖ «លោកម្ចាស់! យើងខ្ញុំចង់ជួបលោកយេស៊ូ។» លោកភីលីពទៅប្រាប់លោកអនទ្រេ, ហើយលោកអនទ្រេ និងលោកភីលីព ចូលទៅទូលព្រះយេស៊ូ។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសំដែងសិរីរុងរឿងហើយ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា, គ្រាប់ស្រូវធ្លាក់ដល់ដី ហើយបើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន, អ្នកនោះនឹងបាត់បង់ជីវិតទៅ, រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេនឹងរក្សាជីវិតខ្លួនអោយនៅស្ថិតស្ថេរអស់កល្បជានិច្ច។ បើអ្នកណាចង់បំរើខ្ញុំ, អ្នកនោះត្រូវមកតាមខ្ញុំ, ខ្ញុំនៅទីណា អ្នកបំរើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបំរើខ្ញុំ, ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ។»

ព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះអង្គសោយទិវង្គត
«ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្តណាស់, មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ, សូមសង្គ្រោះទូលបង្គំអោយរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្តែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។ ព្រះបិតាអើយ, សំដែងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គឡើង។»
ពេលនោះ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសំដែងសិរីរុងរឿងរបស់យើងហើយ, យើងក៏នឹងសំដែងសិរីរុងរឿងជាថ្មីទៀត។»
ពេលនោះ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសំដែងសិរីរុងរឿងរបស់យើងហើយ, យើងក៏នឹងសំដែងសិរីរុងរឿងជាថ្មីទៀត។»
បណ្ដាជននៅទីនោះ បានឮព្រះសូរសៀង ក៏ពោលថា «សន្ធឹកផ្គរលាន់», អ្នកខ្លះទៀត ពោលថា «មានទេវតានិយាយមកលោក»។
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះ បន្លឺឡើងសំរាប់អ្នករាល់គ្នា, មិនមែនសំរាប់ខ្ញុំទេ។ ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ, ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។ រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ។» ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។
បណ្ដាជននាំគ្នា ទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមរយៈក្រឹត្យវិន័យថា ព្រះគ្រិស្ដត្រូវស្ថិតនៅអស់កល្បជានិច្ច, ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ? តើនរណាជាបុត្រ មនុស្សនោះ?»
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នា តែបន្តិចទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់, ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។ ក្នុងពេលដែលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីអោយបានទៅជាបុត្រធីតានៃពន្លឺ។»
កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ទ្រង់យាងចេញទៅលាក់ខ្លួន មិនអោយបណ្ដាជនឃើញ។

បណ្ដាជនមិនព្រមជឿព្រះយេស៊ូ
ទោះបីព្រះយេស៊ូធ្វើទីសំគាល់ជាច្រើនអោយគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើព្រះអង្គដដែល, គឺស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមកថា៖
«បពិត្រព្រះអម្ចាស តើនរណាជឿសេចក្ដី
ដែលយើងនិយាយប្រាប់?
តើព្រះអម្ចាស់បានសំដែងឫទ្ធិបារមី
អោយនរណាឃើញ?»
អោយចិត្តគេរឹង
មិនអោយភ្នែកគេមើលឃើញ
មិនអោយប្រាជ្ញាគេយល់
ហើយមិនអោយគេងាកមករកយើង
ក្រែងលោយើងប្រោសគេអោយបានជា។»
ព្យាការីអេសាយពោលពាក្យទាំងនេះ មកពីលោកបានឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ, ហើយលោកក៏ថ្លែងទុកអំពីព្រះអង្គ។
ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើព្រះអង្គដែរ, ប៉ុន្តែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី និងខ្លាចគេដេញចេញពីសាលាប្រជុំ, ដ្បិតពួកគេចូលចិត្តទទួលសិរីរុងរឿងពីមនុស្ស ជាជាងទទួលសិរីរុងរឿងពីព្រះជាម្ចាស់។
ព្រះយេស៊ូ ន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ មិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ, គឺជឿលើព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ។ អ្នកណាឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះអង្គដែលបានចាត់ខ្ញុំអោយមកដែរ។ ខ្ញុំជាពន្លឺ។ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំអោយអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។ បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្តិតាម, មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ, គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។ អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ, អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ, គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។ ពាក្យដែលខ្ញុំបាននិយាយនេះ មិនមែនចេញមកពីខ្ញុំទេ, គឺព្រះបិតាដែលបានចាត់ខ្ញុំអោយមក, ទ្រង់បង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និងថ្លែង។ ខ្ញុំដឹងថា បទបញ្ជារបស់ព្រះអង្គ ផ្ដល់ជីវិតអស់កល្បជានិច្ច។ សេចក្ដីណាដែលខ្ញុំនិយាយ, ខ្ញុំនិយាយដូចព្រះបិតាមានព្រះបន្ទូលមកខ្ញុំដែរ។»
ព្រះយេស៊ូលាងជើងពួកសិស្ស
នៅមុនថ្ងៃបុណ្យចម្លង ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សិស្សរបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ទ្រង់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។
ពេលនោះ ព្រះយេស៊ូ និងពួកសិស្សកំពុងបរិភោគអាហារ, មារសាតាំងបានធ្វើអោយយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។ ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ, ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។ ព្រះអង្គក្រោកឡើង, ដោះព្រះពស្ដ្រចេញ, យកក្រមាមកក្រវាត់ចង្កេះ។ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ, រួចចាប់ផ្ដើមលាងជើងពួកសិស្ស, ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។
ពេលព្រះអង្គហៀបនឹងលាងជើងអោយលោកស៊ីម៉ូនពេត្រុស លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ, មិនសមនឹងព្រះអង្គលាងជើងអោយទូលបង្គំសោះ!»
ព្រះយេស៊ូមានព្រះបន្ទូល ទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ, ថ្ងៃក្រោយអ្នកមុខតែយល់ជាមិនខាន។»
លោកពេត្រុសទូលព្រះអង្គថា៖ «ទេ, ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតបានឡើយ។»
លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ, បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះ, សូមលាងទាំងដៃ ទាំងក្បាលផង។»
ព្រះយេស៊ូមាន ព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ, គឺលាងតែជើង, ដ្បិតខ្លួនគេស្អាតបរិសុទ្ធទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ។»
ព្រះអង្គមាន ព្រះបន្ទូលថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា”ដូច្នេះ, មកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។

កាលព្រះយេស៊ូលាងជើងអោយគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ, យាងមកតុ ទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការដែលខ្ញុំបានធ្វើ ចំពោះអ្នករាល់គ្នានេះឬទេ? អ្នករាល់គ្នាហៅខ្ញុំថា "ព្រះគ្រូ" និង "ព្រះអម្ចាស់" នោះត្រូវមែន, គឺខ្ញុំហ្នឹងហើយ!។ បើខ្ញុំជា ព្រះអម្ចាស់ និងជាព្រះគ្រូ បានលាងជើងអោយអ្នករាល់គ្នាទៅហើយ, អ្នករាល់គ្នាក៏ត្រូវតែលាងជើងអោយគ្នាទៅវិញទៅមកដែរ។ ខ្ញុំបានធ្វើជាគំរូអោយអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបំរើមិនដែលធំជាងម្ចាស់ឡើយ, រីឯអ្នកដែលគេចាត់អោយទៅក៏មិនដែលធំជាងអ្នកចាត់ខ្លួនអោយទៅនោះដែរ។ ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះ ហើយប្រតិបត្តិតាម, អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។ ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ, ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស។ តែខ្ញុំនិយាយនេះ ដើម្បីអោយបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។ ខ្ញុំនិយាយប្រាប់អ្នករាល់គ្នាពីឥឡូវនេះ អោយហើយ មុនការណ៍ទាំងនោះកើតមាន។ កាលណាការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះជាម្ចាស់មែន។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់អោយទៅ ក៏ដូចជាទទួលខ្ញុំ, ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ។»
ព្រះយេស៊ូប្រកាសអំពីយូដាសក្បត់ព្រះអង្គ
កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គរន្ធត់ព្រះហឫទ័យក្រៃលែង។ ទ្រង់មានព្រះបន្ទូលបញ្ជាក់ទៀតថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ។»
ពួកសិស្សងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណា។ សិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់អង្គុយក្បែរព្រះអង្គ។ លោកស៊ីម៉ូនពេត្រុសធ្វើសញ្ញាអោយគាត់សួរព្រះយេស៊ូថា «ព្រះអង្គមានព្រះបន្ទូលពីនរណា។»
សិស្សនោះក៏អោនទៅជិតព្រះឱរាព្រះយេស៊ូទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»
ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំបុ័ងមួយដុំហុចទៅអោយអ្នកណា គឺអ្នកនោះហើយ។»
ព្រះអង្គជ្រលក់នំបុ័ងមួយដុំ, ហុចទៅអោយយូដាសអ៊ីស្ការីយ៉ុតជាកូនរបស់លោកស៊ីម៉ូន។ ពេលយូដាសទទួលដុំនំបុ័ងនោះ មារសាតាំងក៏ចូលក្នុងចិត្តគាត់។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើអោយឆាប់ៗទៅ។ » ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។ ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់អោយទៅទិញរបស់របរសំរាប់ពិធីបុណ្យ ឬអោយយកប្រាក់ទៅចែកដល់ជនក្រីក្រ។ យូដាសទទួលយកដុំនំបុ័ង រួចចេញទៅភ្លាម។ ពេលនោះ យប់ងងឹតហើយ។

បទបញ្ជាថ្មី
លុះយូដាសចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ បុត្រមនុស្សបានសំដែងសិរីរុងរឿងហើយ, ហើយព្រះជាម្ចាស់ក៏បានសំដែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។ បើព្រះជាម្ចាស់បានសំដែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសំដែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងព្រះអង្គផ្ទាល់ដែរ! ហើយព្រះអង្គនឹងសំដែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងពេលឆាប់ៗខាង មុខនេះ។ ម្នាលកូនចៅអើយ, ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ, ប៉ុន្តែឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះបានឡើយ។ ខ្ញុំអោយបទបញ្ជាថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់ មុខជាដឹងថា អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។»
ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកពេត្រុស បដិសេធ មិនទទួលស្គាល់ព្រះអង្គ
លោកស៊ីម៉ូនពេត្រុសទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់, តើព្រះអង្គយាងទៅណា?»
ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅពេលនេះបានទេ, ថ្ងៃក្រោយទើបអ្នកទៅបាន។»
លោកពេត្រុសទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់, ហេតុដូចម្ដេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះ? ទូលបង្គំសុខចិត្តស៊ូប្ដូរជីវិតសំរាប់ព្រះអង្គ។»
ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកសុខចិត្តស៊ូប្ដូរជីវិតសំរាប់ខ្ញុំមែន? តែខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ។»

No comments:
Post a Comment