Monday, April 02, 2012

Events of the Week preceding Easter (Luke 19, 22 in Khmer)



Luke 19


ព្រះយេស៊ូ​យាង​ចូល​ក្រុង​យេរូសាឡឹម

កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ក៏​យាង​នាំ​មុខ​បណ្ដាជន ឡើង​ទៅ​ក្រុង​យេរូសាឡឹម។ លុះ​ព្រះអង្គ​យាង​ជិត​ដល់​ភូមិ​បេតផាសេ និង​ភូមិ​បេតថានី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ, ព្រះអង្គ​ចាត់​សិស្ស​ពីរ​រូប​អោយ​ទៅ​មុន ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ។ ពេល​អ្នក​ទៅ​ដល់ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ពុំ​ទាន់​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ។ ចូរ​ស្រាយ​វា​ដឹក​មក។ ប្រសិន​បើ​មាន​គេ​សួរ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា?”, ចូរ​ឆ្លើយ​ទៅ​គេ​ថា “ព្រះអម្ចាស់​ត្រូវ​ការ​វា។”»

សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​ឃើញ​ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​គេ​មែន។ ពេល​គេ​កំពុង​ស្រាយ​កូន​លា​ ម្ចាស់​វា​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​លា​នេះ?»

សិស្ស​ឆ្លើយ​ថា៖ «ព្រះអម្ចាស់​ត្រូវ​ការ​វា។»

បន្ទាប់​មក អ្នក​ទាំង​ពីរ​ដឹក​កូន​លា​យក​មក​ថ្វាយ​ព្រះយេស៊ូ ហើយ​ក្រាល​អាវ​ធំ​របស់​ខ្លួន​លើ​ខ្នង​វា ​ថ្វាយ​ព្រះអង្គ​គង់។ នៅ​ពេល​ព្រះអង្គ​យាង​ទៅ​មុខ មនុស្សម្នា​យក​អាវ​ធំ​របស់​ខ្លួន​មក​ក្រាល​តាម​ផ្លូវ។

កាល​ព្រះយេស៊ូ​យាង​តាម​ផ្លូវ​ដែល​ចុះ​ពី​ភ្នំ​ដើម​អូលីវ មក​ជិត​ដល់​ក្រុង​យេរូសាឡឹម មាន​សិស្ស​ច្រើន​កុះករ​អរ​សប្បាយ, នាំ​គ្នា​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះជាម្ចាស់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ឃើញ។ គេ​ពោល​ថា៖
«សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់
ព្រះមហាក្សត្រ​ដែល​យាង​មក,
ក្នុង​ព្រះនាម​ព្រះអម្ចាស់!
សូម​សន្តិភាព​កើត​ពី​ស្ថាន​បរមសុខ​មក,
សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ
នៅ​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត!»

មាន​អ្នក​ខាង​គណៈផារីស៊ី*ខ្លះ ដែល​នៅ​ក្នុង​ចំណោម​បណ្ដាជន ទូល​ព្រះយេស៊ូ​ថា៖ «លោក​គ្រូ​ សូម​ឃាត់​សិស្ស​របស់​លោក​អោយ​នៅ​ស្ងៀម​ផង!»

ព្រះយេស៊ូ​មាន​ ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម ដុំ​ថ្ម​មុខ​ជា​ស្រែក​ជំនួស​គេ​វិញ​មិន​ខាន។»


ព្រះយេស៊ូ​សោកសៅ​ស្រណោះ​ក្រុង​យេរូសាឡឹម

កាល​ព្រះយេស៊ូ​យាង​ជិត​ ដល់​ក្រុង​យេរូសាឡឹម ព្រះអង្គ​ទត​ឃើញ​ទីក្រុង, ហើយ​ទ្រង់​ព្រះកន្សែង​នឹក​អាណិត​ក្រុង​នោះ ទាំង​មាន​ព្រះបន្ទូល​ថា៖ «យេរូសាឡឹម​អើយ! គួរ​អោយ​ស្ដាយ​ពេក។ នៅ​ថ្ងៃ​នេះ អ្នក​ពុំ​បាន​យល់​ហេតុការណ៍​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​មក​អ្នក​សោះ ដោយ​អត្ថន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ--អ្នក​ពុំ​អាច​មើល​ឃើញ​បាន​ទេ។ នៅ​ពេល​ខាង​មុខ ខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ព​ឡោមព័ទ្ធ​ជុំវិញ​អ្នក, ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស។ គេ​នឹង​កំទេច​អ្នក​ចោល ព្រម​ទាំង​សម្លាប់​អ្នក​ក្រុង​អោយ​វិនាស​បង់​ផង។ គេ​មិន​ទុក​អោយ​ដុំ​ថ្ម នៅ​ត្រួត​ពី​លើ​គ្នា ក្នុង​ក្រុង​ទៀត​ឡើយ ដ្បិត​អ្នក​ពុំ​បាន​ទទួល​ស្គាល់​ពេល​កំណត់​ដែល​ព្រះជាម្ចាស់​បាន​យាង​មក​ សង្គ្រោះ​អ្នក​ទេ។»


ការ​ឃុបឃិត​ចាប់​ព្រះយេស៊ូ

ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ដែល​ហៅ​ថា​បុណ្យ​ចម្លង​នោះ កាន់​តែ​ជិត​ដល់​ហើយ។ ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ រិះ​រក​មធ្យោបាយ​ធ្វើ​គុត​ព្រះយេស៊ូ, ដ្បិត​គេ​ខ្លាច​ប្រជាជន។ ពេល​នោះ មារសាតាំង​បាន​ចូល​យូដាស​ហៅ​អ៊ីស្ការីយ៉ុត​ជា​សិស្ស​ម្នាក់ ក្នុង​ក្រុម​ទាំង​ដប់ពីរ​រូប។ យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​នាយក​បូជាចារ្យ និង​មេ​ក្រុម​រក្សា​ព្រះវិហារ អំពី​ឧបាយកល​ដែល​ត្រូវ​បញ្ជូន​ព្រះអង្គ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ លោក​ទាំង​នោះ​សប្បាយ​ចិត្ត​ណាស់, ហើយ​ព្រម​ព្រៀង​គ្នា​សន្យា​ថា នឹង​អោយ​ប្រាក់​គាត់។ យូដាស​យល់​ព្រម, ហើយ​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ មិន​អោយ​បណ្ដាជន​ដឹង​ឡើយ។

ព្រះយេស៊ូ​អោយ​គេ​រៀបចំ​ធ្វើ​បុណ្យ​ចម្លង

លុះ​ដល់​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញបូជា សំរាប់​បុណ្យ​ចម្លង, ព្រះយេស៊ូ​បាន​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ អោយ​ទៅ​មុន, ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​ពិធី​ជប់លៀង សំរាប់​យើង​នៅ​ក្នុង​ពេល​បុណ្យ​ចម្លង។ »

អ្នក​ទាំង​ពីរ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ព្រះគ្រូ​ចង់​អោយ​យើង​ខ្ញុំ​រៀបចំ​ជប់លៀង នៅ​កន្លែង​ណា?»

ព្រះយេស៊ូ​មាន​ ព្រះបន្ទូល​តប​ថា៖ «ពេល​ចូល​ទៅ​ដល់​ក្នុង​ទីក្រុង, អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​រហូត​ដល់​ផ្ទះ​ដែល​គាត់​ចូល, ហើយ​និយាយ​នឹង​ម្ចាស់​ ផ្ទះ​ថា “លោក​គ្រូ​ចាត់​យើង​អោយ​មក​សួរ​អ្នក​ថា បន្ទប់​ដែល​លោក​នឹង​ជប់លៀង​ជា​មួយ​សិស្ស​ក្នុង​ពេល​បុណ្យ​ចម្លង នៅ​ឯ​ណា?” ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ នៅ​ជាន់​ខាង​លើ​ដែល​រៀបចំ​ជា​ស្រេច។ ចូរ​រៀបចំ​ម្ហូប​អាហារ​សំរាប់​បុណ្យ​ចម្លង​នៅ​ក្នុង​បន្ទប់​នោះ​ចុះ។»

អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​បាន​ឃើញ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​មែន។ គេ​រៀបចំ​ម្ហូប​អាហារ​សំរាប់​បុណ្យ​ចម្លង។

ពិធី​ជប់លៀង​របស់​ព្រះអម្ចាស់

លុះ​ដល់​ពេល​កំណត់​ហើយ ព្រះយេស៊ូ​ក៏​រួម​តុ​ជា​មួយ​ក្រុម​សាវ័ក ព្រះអង្គ​មាន​ ព្រះបន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​បរិភោគ​ម្ហូប​អាហារ​ក្នុង​ឱកាស​បុណ្យ​ចម្លង​នេះ ជា​មួយ​អ្នក​រាល់​គ្នា​ណាស់! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​បរិភោគ​ម្ហូប​អាហារ​បុណ្យ​ចម្លង​នេះ​ទៀត​ទេ លុះ​ត្រា​តែ​ពិធី​បុណ្យ​នេះ​បាន​សំរេច​សព្វ​គ្រប់ នៅ​ក្នុង​ព្រះរាជ្យព្រះជាម្ចាស់។ »

ព្រះអង្គ​យក​ពែង​មួយ​មក​កាន់ ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់។ រួច​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​ រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​មិន​ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​ទៀត​ឡើយ, លុះ​ត្រា​តែ​ព្រះរាជ្យ​ព្រះជាម្ចាស់​មក​ដល់។ »

បន្ទាប់​មក ព្រះអង្គ​យក​នំបុ័ង​មក​កាន់, អរ​ព្រះគុណ​ព្រះជាម្ចាស់, រួច​ព្រះអង្គ​កាច់​ប្រទាន​អោយ​គេ​ទាំង​មាន​ព្រះបន្ទូល​ថា៖ «នេះ​ ជា​រូប​កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា សំរាប់​អ្នក​រាល់​គ្នា, ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រឭក​ដល់​ខ្ញុំ។»

លុះ​ជប់លៀង​រួច​ហើយ ព្រះអង្គ​ធ្វើ​តាម​បែប​ដដែល, ទ្រង់​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធមេត្រី​ថ្មី​ចង​ឡើង ដោយសារ​លោហិត​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សំរាប់​អ្នក​រាល់​គ្នា។ ប៉ុន្តែ តោង​ដឹង​ថា អ្នក​ដែល​នឹង​បញ្ជូន​ខ្ញុំ ក៏​នៅ​រួម​តុ​ជា​មួយ​ខ្ញុំ​ដែរ។ បុត្រ​មនុស្ស​ត្រូវ​តែ​ស្លាប់ តាម​ព្រះជាម្ចាស់​បាន​កំណត់​ទុក​មក, តែ​អ្នក​ដែល​បញ្ជូន​បុត្រ​មនុស្ស មុខ​ជា​ត្រូវ​វេទនា​ពុំខាន។»

ពេល​នោះ ពួក​សិស្សសួរ​គ្នា​ទៅ​វិញ​ទៅ​មក​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ តើ​នរណា​មាន​បំណង​ប្រព្រឹត្ត​ដូច្នេះ។

អ្នក​ធំ​ត្រូវ​បំរើ​អ្នក​តូច

ខណៈ​នោះ ពួក​សាវ័កជជែក​ទាស់ទែង​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​មាន​ឋានៈ​ធំ​ជាង​គេ។ ព្រះយេស៊ូ​មាន​ ព្រះបន្ទូល​ទៅ​គេ​ថា៖ «ស្ដេច​ទាំងឡាយ​តែងតែ​ត្រួតត្រា​លើ​ប្រជារាស្ត្រk ហើយ​អ្នក​កាន់​អំណាច​តែង​អោយ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។ រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធំ​ជាង​គេ ត្រូវ​ធ្វើ​តូច​ជាង​គេ, ហើយ​អ្នក​ដែល​ដឹក​នាំ​គេ ត្រូវ​បំរើ​គេ​វិញ។ អ្នក​ដែល​អង្គុយ​នៅ​តុ និង​អ្នក​បំរើ​តុ តើ​អ្នក​ណា​ធំ​ជាង? ធម្មតា អ្នក​អង្គុយ​តុ ធំ​ជាង​អ្នក​បំរើ​តុ។ រីឯ​ខ្ញុំ, ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា, ខ្ញុំ​ធ្វើ​ជា​អ្នក​បំរើ​ទៅ​វិញ។ គ្រប់​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ជានិច្ច។ ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​ប្រគល់​ព្រះរាជ្យអោយ​អ្នក​រាល់​គ្នា ដូច​ព្រះបិតា​បាន​ប្រគល់​មក​អោយ​ខ្ញុំ​ដែរ។ ក្នុង​ព្រះរាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ, ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់គ្រង​លើ​កុលសម្ព័ន្ធ*​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ »

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អំពី​លោក​ពេត្រុស​បដិសេធ​មិន​ស្គាល់​ព្រះអង្គ

«ស៊ីម៉ូន! ស៊ីម៉ូន​អើយ! មារ​សាតាំង​បាន​ទាមទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។ ប៉ុន្តែ ខ្ញុំ​បាន​អង្វរ​ព្រះជាម្ចាស់ សូម​កុំ​អោយ​អ្នក​បាត់​ជំនឿ​ឡើយ។ លុះ​ដល់​ពេល​អ្នក​ប្រែ​ចិត្ត​មក​វិញ ចូរ​ជួយ​បង​ប្អូន​របស់​អ្នក​អោយ​មាន​ជំនឿ​មាំមួន​ផង។ »

លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​ត្រៀម​ខ្លួន​ជា​ស្រេច, ទោះ​បី​ត្រូវ​ជាប់​ឃុំឃាំង ឬ​ត្រូវ​ស្លាប់​ក៏​ដោយ ទូលបង្គំ​សុខ​ចិត្ត​ទៅ​ជា​មួយ​ព្រះអង្គ​រហូត។»

ព្រះយេស៊ូ​មាន​ ព្រះបន្ទូល​តប​ទៅ​គាត់​ថា៖ «ពេត្រុស​អើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ។»

បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​សិស្សថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់, ថង់​យាម ឬ​ស្បែក​ជើង, តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»

គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ។»

ព្រះអង្គ​មាន​ ព្រះបន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​ណា​មាន​ថង់​ប្រាក់ ត្រូវ​យក​ទៅ​ជា​មួយ, ហើយ​អ្នក​ណា​មាន​ថង់​យាម ក៏​ត្រូវ​យក​ទៅ​ជា​មួយ​ដែរ។ រីឯ​អ្នក​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​ធំ​របស់​ខ្លួន ទិញ​ដាវ​មួយ​ទៅ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​គម្ពីរ​មាន​ចែង​ទុក​អំពី​ខ្ញុំ​ថា “គេ​បាន​រាប់​លោក​ទុក​ដូច​ជា​អ្នក​មាន​ទោស​ឧក្រិដ្ឋហេតុការណ៍​នោះ​ត្រូវ​តែ​កើត​មាន ស្រប​តាម​គម្ពីរ។»

ពួក​សិស្ស​ទូល​ព្រះអង្គ ​ថា៖ «បពិត្រ​ព្រះអម្ចាស់! យើង​មាន​ដាវ​ពីរ។»

ព្រះអង្គ​មាន​ព្រះបន្ទូល​ឆ្លើយ​តប​វិញ​ថា៖ «ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ




1 comment:

Anonymous said...

Thank for sharing. God bless you and your family.
Sar Sophorn
Finland