Thursday, April 12, 2012

In celebration of JOY, PRAISE, DELIGHT (Psalm 16 in Khmer)


Calligraphy by Theary C. Seng



ពាក្យ​អធិស្ឋាន​ដោយ​ទុក​ចិត្ត, កំណាព្យ​របស់​ស្ដេច​ដាវីឌ។
 
ឱ​ព្រះជាម្ចាស់​អើយ,
សូម​ការពារ​ទូលបង្គំ​ផង,
ដ្បិត​ទូលបង្គំ​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ​ហើយ!

 ខ្ញុំ​ទូល​ព្រះអម្ចាស់​ថា,
«ព្រះអង្គ​ជា​ព្រះអម្ចាស់ នៃ​ទូលបង្គំ។  ​
ក្រៅ​ពី​ព្រះអង្គ
គ្មាន​អ្វី​ប្រសើរ​សំរាប់​ទូលបង្គំ​ឡើយ!»

ប្រជាជន​ដ៏វិសុទ្ធ​នៅ​លើ​ទឹក​ដី​នេះ
សុទ្ធ​តែ​ជា​មនុស្ស​ល្អ។
ទូលបង្គំ​ពេញ​ចិត្ត​នឹង​នៅ​ជា​មួយ​ពួក​គេ​ណាស់។
 រីឯ​អស់​អ្នក​ដែល​ងាក​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ,
កាន់​តែ​ធ្វើ​អោយ​ខ្លួន​រង​ទុក្ខ​ថែម​ទៀត។
ទូលបង្គំ​នឹង​មិន​ចូល​រួម​សម្លាប់​សត្វ​ធ្វើ​យញ្ញ
ជា​មួយ​ពួក​គេ​ឡើយ,
ហើយ​ទូលបង្គំ​ក៏​នឹង​មិន​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ
រួម​ជា​មួយ​ពួក​គេ​ដែរ។
 
ក្រៅ​ពី​ព្រះអម្ចាស់ ទូលបង្គំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ។
ព្រះអង្គ​ប្រទាន​អ្វីៗ​ទាំង​អស់
ដែល​ទូលបង្គំ​ត្រូវ​ការ។
អនាគត​របស់​ទូលបង្គំ​ស្ថិត​នៅ​លើ​ព្រះអង្គ។
 ព្រះអង្គ​ប្រទាន​ចំណែក​ដ៏​ល្អ​វិសេស​ក្រៃលែង
មក​ទូលបង្គំ,
គឺ​ជា​កេរមត៌ក​ល្អ​ប្រសើរ​បំផុត​សំរាប់​ទូលបង្គំ។
 
ទូលបង្គំ​សរសើរ​តម្កើង​ព្រះអម្ចាស់,
ព្រោះ​ព្រះអង្គ​ផ្ដល់​យោបល់​ដល់​ទូលបង្គំ,
សូម្បី​តែ​នៅ​ពេល​យប់
ក៏​មនសិការ​របស់​ទូលបង្គំ​ដាស់តឿន​ទូលបង្គំ​ដែរ។
 ទូលបង្គំ​នឹក​ដល់​ព្រះអម្ចាស់
ដែល​ស្ថិត​នៅ​ខាង​មុខ​ទូលបង្គំ​ជានិច្ច។

ដោយ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ,
ទូលបង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។
 ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូលបង្គំ​រីករាយ,
វិញ្ញាណ​ទូលបង្គំ​ត្រេក​អរ​ដ៏​លើសលប់,
ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ
ក៏​បាន​សំរាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។
 
ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង
ទូលបង្គំ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ,
ហើយ​ព្រះអង្គ​ក៏​មិន​បណ្ដោយ​អោយ​សព
អ្នក​បំរើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ​។
 ព្រះអង្គ​បង្ហាញ​ទូលបង្គំ​អោយ​ស្គាល់​ផ្លូវ
ឆ្ពោះ​ទៅ​កាន់​ជីវិត។
ដោយ​ព្រះអង្គ​នៅ​ជា​មួយទូលបង្គំ​
មាន​អំណរ​ដ៏​បរិបូណ៌,
ហើយ​នៅ​ខាង​ស្ដាំ​ព្រះអង្គ,
ទូលបង្គំ​ក៏​រីករាយ​អស់កល្ប​ជានិច្ច​ដែរ។



10 comments:

Anonymous said...

I respect the freedom of belief. If KI-Media is converted to Christianity,Ok it's your right. But Ki media doesn't need to proselyte us through the Media.

We have been fed up enough with your Jesus Christ's adices. Enough, Enough and Strongly Enough!

Anonymous said...

Preah Jesus A Rambal Ey! It's not the place to convince people to believe in Jesus.

A CHKUOT! Stop! Stop!

Anonymous said...

It's the fault of KI-Media. Please for the sake of your Preah, stop make "propaganda" for JS.

Anonymous said...

let post muslim too

Anonymous said...

THANK YOU SO MUCH TO KI-MEDIA !!!

I LOVE TO READ THIS ...............
PLEASE CONTINUE AGAIN AND AGAIN .

Anonymous said...

FARKING MORE CHRISTIAN BALONEY ... all the BIBLE is useful for is to wipe ones ass after making a dump... stop with the PREACHING and get on with the Khmer NEWS!

Anonymous said...

Please No Religion propaganda in KI-media! No Buddhism, no Islam, No Christianity!

But one word: We preach love to each other.

Anonymous said...

Calm down you rowdy boys. You don't know the power of God. God owns everything that is in this world. He owns this Earth. You breath his air, eat his food, drink his water... And by someone trying to show you the real owner of this world some of you--if not most, get bent out of shape. Remember, you came into this naked, and naked will you return.

You all live on God's earth, you don't like any reminder of him I suggest you go make your own world where you can be free on your own turf.

A bunch a grasshoppers, devour everything that is of God's provision and yet are unthankful in the face of his Maker.

Wild~Wisconsinite

Anonymous said...

Il n'y a pas de produit chimique dans la BIBLE !

Le DIEU vous sauvera tous les jours .

Anonymous said...

ខ្មែរបានមករស់នៅប្រទេសទីបីគឺ doy sar ក្រុមសាសនាដែលខ្មែរស្អប់។