ការអញ្ជើញរបស់ព្រះប្រាជ្ញាញាណ
ព្រះប្រាជ្ញាញាណ បានរៀបចំសសរប្រាំពីរ សំរាប់សង់ផ្ទះ។ ព្រះប្រាជ្ញាញាណ បានសម្លាប់សត្វ, រៀបចំសុរា និងរៀបចំតុ សំរាប់ធ្វើពិធីជប់លៀង។ ព្រះប្រាជ្ញាញាណ ចាត់អ្នកបំរើអោយទៅប្រកាស នៅតាមទួលខ្ពស់ៗក្នុងទីក្រុងថា៖
«មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។ ចូរនាំគ្នាបោះបង់ចោលភាពល្ងង់ខ្លៅ, ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្ដល់ការចេះដឹងវិញ!»
អ្នកប្រាជ្ញ និងអ្នកវាយឫកខ្ពស់
អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់, អ្នកនោះ នឹងត្រូវគេមើលងាយ។ អ្នកណាស្ដីបន្ទោសមនុស្សពាល, អ្នកនោះនឹងត្រូវគេជេរវិញ។ កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់. ក្រែងគេស្អប់អ្នក។ បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។ សេចក្ដីដែលអ្នកពោលទៅកាន់មនុស្សមានប្រាជ្ញា ធ្វើអោយគេកាន់តែមានប្រាជ្ញា។ សេចក្ដីដែលអ្នកបង្រៀនមនុស្សសុចរិត ធ្វើអោយគេកាន់តែចេះដឹងថែមទៀត។

ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្រភពនៃប្រាជ្ញា។ ការស្គាល់ព្រះជាម្ចាស់ ជាចំណេះរបស់ប្រជាជនដ៏វិសុទ្ធ។ ប្រាជ្ញាផ្ដល់អោយអ្នករស់បានយូរ។ ប្រាជ្ញាធ្វើអោយអ្នកមានអាយុវែង។ បើអ្នកមានប្រាជ្ញា, អ្នកនឹងទទួលផលល្អសំរាប់ខ្លួនឯង។ បើអ្នកវាយឫកខ្ពស់, អ្នកនឹងទទួលផលវិបាកខ្លួនឯង។
ដំណើរលេលា
ភាពលេលាប្រៀបបាននឹងស្រីឡូឡា, ឆោតល្ងង់ គ្មានដឹងអ្វីទាំងអស់។ ស្រីនោះ តែងអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬអង្គុយលើកៅអីមួយ តាមទួលខ្ពស់ៗក្នុងទីក្រុង, ហើយស្រែកហៅមនុស្សត្រឹមត្រូវ ដែលដើរកាត់តាមនោះថា៖
«មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា, សុំអញ្ជើញចូលមកពិសាទឹកលួចគេដ៏ផ្អែមត្រជាក់, ហើយបរិភោគអាហារលួចលាក់ដ៏ឆ្ងាញ់ពិសា។»
អ្នកដែលស្ដាប់តាមស្រីនោះ ពុំបានដឹងខ្លួនថា កំពុងតែដើរឆ្ពោះទៅរកមច្ចុរាជ,
ហើយក៏ពុំដឹងថា ភ្ញៀវដែលស្រីនោះអញ្ជើញមកមុនៗ
ធ្លាក់ទៅក្នុងស្ថានមនុស្សស្លាប់អស់ទេ។
1 comment:
Ananotanea...Sathuk Sathuk Sathuk..
Post a Comment