មនុស្សក្រីក្រ តែរស់នៅដោយទៀងត្រង់
ប្រសើរជាងមនុស្សល្ងង់ និយាយភូតភរ។
ខ្វះការចេះដឹង មិនប្រសើរទេ សំរាប់មនុស្ស,
ហើយ អ្នកដែលប្រញាប់
ឈានជើងទៅប្រព្រឹត្តអំពើអ្វីមួយ
រមែងមានកំហុស។
ភាពល្ងីល្ងើរបស់មនុស្ស រមែងបង្ខូចផ្លូវរបស់ខ្លួន,
ហើយគេបែរជាខឹងនឹងព្រះអម្ចាស់ទៅវិញ។
ទ្រព្យសម្បត្តិ រមែងធ្វើអោយមានមិត្តភក្ដិច្រើន,
រីឯអ្នកក្រវិញ មិត្តភក្ដិតែងតែបោះបង់ចោល។
សាក្សីក្លែងក្លាយ ចៀសមិនផុតពីទណ្ឌកម្មទេ,
រីឯមនុស្សកុហក ភូតភរ ក៏មិនរួចខ្លួនដែរ។
មនុស្សជាច្រើន ចូលចិត្តបញ្ជោរអ្នកធំ,
ហើយម្នាក់ៗ ចូលចិត្តចងមិត្ត នឹងអ្នកជូនជំនូន។
មនុស្សក្រីក្រ គ្មានបងប្អូនណាម្នាក់រាប់រកទេ។
លើសពីនេះទៀត
មិត្តភក្ដិ ក៏បោះបង់ចោលដែរ។
កាលណាត្រូវការរកគេ, គេគេចបាត់អស់។
អ្នកណាចេះគិតពិចារណា,
អ្នកនោះ ស្រឡាញ់ខ្លួនឯង។
អ្នកណារក្សាការយល់ដឹង,
អ្នកនោះ មានសុភមង្គល។
សាក្សីក្លែងក្លាយ ចៀសមិនផុតពីទណ្ឌកម្មទេ,
រីឯមនុស្សកុហក ភូតភរ
ក៏មិនរួចខ្លួនដែរ។
ជីវភាពខ្ពង់ខ្ពស់ មិនស័ក្ដិសម នឹងមនុស្សខ្លៅទេ,
ហើយលើសពីនេះ
អ្នកបំរើ ក៏មិនសមត្រួតត្រា លើមេដឹកនាំដែរ។
មនុស្សមានសុភនិច្ឆ័យ រមែងចេះទប់កំហឹង។
គេរក្សាកិត្តិយស ដោយមិនតបត
នឹងអ្នកដែលធ្វើខុស
ចំពោះខ្លួនឡើយ។
សេចក្ដីក្រោធរបស់ស្ដេច
ប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ,
តែសេចក្ដីសប្បុរសរបស់ស្ដេច
ប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។
កូនល្ងង់ រមែងធ្វើអោយឪពុកហិនហោច,
រីឯប្រពន្ធ ពូកែឈ្លោះ
ប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះអស់។
ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាកេរមត៌កពីដូនតា,
រីឯប្រពន្ធមានសុភនិច្ឆ័យវិញ
ជាអំណោយទានពីព្រះអម្ចាស់។
ការខ្ជិលច្រអូស រមែងធ្វើអោយមនុស្សងោកងុយ,
ហើយមនុស្សច្រអូស ត្រូវអត់បាយ។
អ្នកប្រតិបត្តិតាមដំបូន្មាន រមែងរក្សាជីវិតខ្លួន,
រីឯអ្នកធ្វេសប្រហែស
នឹងមារយាទរបស់ខ្លួន មុខជាត្រូវវិនាស។
អ្នកដែលចែកទានដល់ជនទុគ៌ត
ទុកដូចជាអោយព្រះអម្ចាស់ខ្ចី។
ព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
ចូរប្រដៅកូន ក្នុងពេលដែលអ្នកមានសង្ឃឹមថា នឹងអាចកែវាបាន។
កុំខឹងរហូត ដល់ធ្វើអោយវាស្លាប់នោះឡើយ។
មនុស្សកំរោលឃោរឃៅ រមែងទទួលពិន័យ។
បើមិនដាក់ទោសជននោះទេ,
អ្នកនឹងបណ្ដោយអោយគេ នៅតែមានកំរោលដដែល។
ចូរស្ដាប់ឱវាទ និងទទួលការប្រៀនប្រដៅ,
នោះអ្នកនឹងមានប្រាជ្ញា។
មនុស្សគិតគូរគំរោងការជាច្រើន,
ក៏ប៉ុន្តែ មានតែគំរោងការ របស់ព្រះអម្ចាស់ប៉ុណ្ណោះ
ដែលសំរេចជារូបរាង។
ចិត្តស្មោះត្រង់ ជាគុណសម្បត្តិរបស់មនុស្ស។
ហេតុនេះហើយ បានជាមនុស្សក្រីក្រ
ប្រសើរជាងមនុស្សកុហក។
ការគោរពកោតខ្លាចព្រះអម្ចាស់ នាំទៅរកជីវិត។
អ្នកធ្វើដូច្នេះ នឹងបានសប្បាយ,
ហើយដេកលក់យ៉ាងស្កប់ស្កល់ ឥតមានកង្វល់អ្វីឡើយ។
មនុស្សខ្ជិលច្រអូស លូកដៃក្នុងចាន,
តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ។
បើអ្នកវាយ មនុស្សចំអកឡកឡឺយ,
អ្នកនឹងធ្វើអោយមនុស្សភ្លើ ចេះកែគំនិត។
បើអ្នកស្ដីបន្ទោសមនុស្សឆ្លាត,
អ្នកនឹងធ្វើអោយគេយល់អំពីចំណេះ។
អ្នកណាធ្វើបាបឪពុក,
ហើយបណ្ដេញម្ដាយរបស់ខ្លួន,
អ្នកនោះ ជាកូនដែលនាំអោយអាម៉ាស់មុខ
និងអាប់យស។
កូនអើយ! បើអ្នកលែងស្ដាប់ការប្រៀនប្រដៅ,
អ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹង។
ជនពាល ធ្វើជាសាក្សី តែងតែប្រមាថយុត្តិធម៌,
ព្រោះមនុស្សអាក្រក់ និយមពោលពាក្យទុច្ចរិត។
មនុស្សចំអកឡកឡឺយ ត្រូវតែទទួលទោស,
រីឯមនុស្សល្ងង់ខ្លៅ ត្រូវរំពាត់ស៊ីខ្នង។
1 comment:
ALL KHMER PATRIOT ALL OVER THE WORLD SHOULD STOP TALKING AND STARTING DEMONSTRATE AND PROTEST IN EVERY VIET THIEVES EMBASSY, IN NEW YORK, IN FRONT OF WHITE HOUSE TO PROTEST AGAINST THE INFLOW OF ILLEGAL VIET IMMIGRATION INTO CAMBODIA NOW. MAKE LOUD NOISE TO KICK THE THEIVES OUT OF CAMBODIA. THIS WILL CONDEMN AND MAKE THE THEIVES SHAME ALL OVER THE WORLD, TELL THE WORLD OF THIEVES BAD INTENTION, MAKE LOUD NOISE FROM DETER THE THEIVE OF ROBBING OUR COUNTRY, LET MAKE LOUD NOISE ABOUT IT KHMER PATRIOTS,
Post a Comment