ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
ក្រោយថ្ងៃសប្ប័ទ គឺនៅព្រឹកថ្ងៃអាទិត្យ, នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀត នាំគ្នាទៅមើលផ្នូរ។ ពេលនោះ
ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង, ដ្បិតមានទេវតារបស់ព្រះអម្ចាស់
ចុះពីស្ថានបរមសុខមកប្រមៀលថ្មចេញពីមាត់ផ្នូរ,
ហើយអង្គុយលើថ្មនោះថែមទៀតផង។ ទេវតានោះមានទ្រង់ទ្រាយភ្លឺដូចផ្លេកបន្ទោរ និងមានសម្លៀកបំពាក់សដូចសំឡី។ ទាហានភ័យញ័រជាខ្លាំង ភាំងស្មារតីដូចមនុស្សស្លាប់។ ទេវតា និយាយទៅកាន់ស្ត្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗ មករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។ ព្រះអង្គមិននៅទីនេះទេ។ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ
ដូចទ្រង់មានព្រះបន្ទូលរួចមកហើយ។
សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន, ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះអង្គជាប្រញាប់,
ថាព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ!
ឥឡូវនេះ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ
អ្នករាល់គ្នានឹងឃើញព្រះអង្គ, សុំនាងជ្រាប!»
ស្ត្រីទាំងនោះប្រញាប់ប្រញាល់ចេញពីផ្នូរ ទាំងភ័យទាំងអរយ៉ាងខ្លាំង, នាំដំណឹងនេះរត់ទៅជំរាបពួកសិស្ស។ ពេលនោះ
ស្រាប់តែព្រះយេស៊ូយាងមកជួបពួកនាង។ ទ្រង់មានព្រះបន្ទូលថា៖
«ជំរាបសួរនាង!» នាងទាំងនោះក៏ចូលមកឱបព្រះបាទា,
ហើយក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ!
សុំទៅប្រាប់បងប្អូនខ្ញុំអោយទៅស្រុកកាលីឡេទៅ,
គេនឹងឃើញខ្ញុំនៅទីនោះ។»
កាលស្ដ្រីទាំងនោះកំពុងតែធ្វើដំណើរទៅ,
ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជំរាបពួកនាយកបូជាចារ្យ
អំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតឡើង។ ពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នា ជាមួយពួកព្រឹទ្ធាចារ្យ, ហើយសំរេចចិត្តអោយប្រាក់យ៉ាងច្រើនដល់ពួកទាហាន, ទាំងប្រាប់ថា៖ «ត្រូវនិយាយថា “ពេលយើងខ្ញុំកំពុងដេកលក់, មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់។” ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំអោយអ្នករាល់គ្នាមានទោស។»
ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។
រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។
ព្រះយេស៊ូបង្ហាញខ្លួនអោយពួកសិស្សឃើញ
សិស្សទាំងដប់មួយរូប នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់អោយគេទៅ។ កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ, ប៉ុន្តែ មានអ្នកខ្លះនៅសង្ស័យ។ ព្រះយេស៊ូយាងចូលមកជិតគេ, ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី។ ដូច្នេះ
ចូរចេញទៅ, នាំមនុស្សគ្រប់ជាតិសាសន៍ អោយធ្វើជាសិស្ស,
ហើយធ្វើពិធីជ្រមុជទឹកអោយគេ ក្នុងព្រះនាមព្រះបិតា, ព្រះបុត្រា
និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវបង្រៀនគេអោយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន
ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា
ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ
រហូតដល់អវសានកាលនៃពិភពលោក។»
5 comments:
I also use to preach of Jusus teaching . I always consider hisparole is one of the best way for guiding humanity to live within peaceful and successful .But when people start to yell that Jesus will come back soon or still alive ,it is a non sens context .Because Jesus was dead more than 2000 years ago but his teaching is still alive .We should know ,with the time , it is possible that some of meaning in the every religions teaching had been evolved , manipulated and modified in order to adapt to the morality of each culture .So there is nothing that can confirm the context of the bible is true or not .
Can KI just stop publish this kind of content in here ? Are we christian now ? Can you post something that useful ? Or you got nothing useful to publish in your website now beside this jesus 's story ?
Just stop for Khmer sake, Can't you ?
1:03 PM :
For Khmer sake as you said, why don't you create a website by yourself and post something as you like? Why just be so lazy and depend on the other (KI)?
I bet, finally what you can only do is "saying that I'm so lazy, cannot do anything".
1:03 PM
Thank You KI ,continue this publish again and again .
I love to read this ...
I think if you want to propagate about Christ you can build your own blog about this separately. Don't make this blog for your own business. the blogger is free pls go for it. Don't try to separate Khmer people by believe I beg. Khmer people have many problems to solve now don't make up mores if you love Khmer people. To propagate Religion must do by honesty not by converting people mind. You have many ways to propagate your religion but not here. I am sorry if I say something wrong.
Post a Comment