ព្រះយេស៊ូទតឃើញមហាជនទាំងនេះ, ព្រះអង្គយាងឡើងទៅលើភ្នំ រួច, ព្រះអង្គគង់នៅទីនោះ។ សិស្សនាំគ្នាចូលមកគាល់ព្រះអង្គ។ ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖
សុភមង្គលដ៏ពិតប្រាកដ
អំបិល និងពន្លឺ
ព្រះបន្ទូលអំពីគម្ពីរវិន័យ
ព្រះបន្ទូលអំពីកំហឹង
ព្រះបន្ទូលអំពីការផិតក្បត់
ព្រះបន្ទូលអំពីការលែងលះប្ដីប្រពន្ធ
ព្រះបន្ទូលអំពីសម្បថ
ព្រះបន្ទូលអំពីគំនុំសងសឹក
ត្រូវស្រឡាញ់ខ្មាំងសត្រូវ
ការធ្វើទានដល់ជនក្រីក្រ
«កុំធ្វើបុណ្យទាន នៅមុខមនុស្សម្នា ដើម្បីអោយតែគេឃើញនោះឡើយ។ ធ្វើបែបនេះ អ្នករាល់គ្នា ពុំបានទទួលរង្វាន់អ្វី ពីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខទេ។
«ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ, កុំស្រែកប្រកាសក្ដែងៗ ដូចពួកមានពុត តែងធ្វើនៅក្នុងសាលាប្រជុំ ឬនៅតាមដងផ្លូវ ដើម្បីអោយមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាអោយដឹងច្បាស់ថា អ្នកទាំងនោះ បានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាដៃស្ដាំអ្នកធ្វើទាន មិនបាច់អោយដៃឆ្វេងដឹងឡើយ ដើម្បីអោយទានរបស់អ្នក នៅស្ងាត់កំបាំង, ហើយព្រះបិតារបស់អ្នក ទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង, ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ។
ព្រះបន្ទូលអំពីការអធិស្ឋាន
«កាលណាអ្នករាល់គ្នាអធិស្ឋាន, កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្តឈរអធិស្ឋាន
នៅក្នុងសាលាប្រជុំ និងនៅត្រង់ថ្នល់កែង
ដើម្បីអោយមនុស្សម្នាឃើញនោះឡើយ។
ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះ បានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ
កាលណាអ្នកអធិស្ឋាន, ត្រូវចូលទៅក្នុងបន្ទប់, បិទទ្វារអោយជិត,
ហើយទូលទៅកាន់ព្រះបិតារបស់អ្នក ដែលគង់នៅក្នុងទីស្ងាត់កំបាំង។
ព្រះបិតារបស់អ្នក ដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង,
ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ ពេលទូលទៅព្រះបិតា
កុំពោលពាក្យច្រំដែលៗ ឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។
គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ,
ព្រះរបស់គេ នឹងស្ដាប់គេ។ កុំធ្វើដូចគេឡើយ,
ដ្បិតព្រះបិតារបស់អ្នករាល់គ្នា ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នា
ត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។
«អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ៖
«ឱព្រះបិតានៃយើងខ្ញុំ,
ដែលគង់នៅស្ថានបរមសុខអើយ!
សូមសំដែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ
អោយមនុស្សលោកស្គាល់។
សូមអោយព្រះរាជ្យព្រះអង្គបានមកដល់។
សូមអោយព្រះហឫទ័យរបស់ព្រះអង្គ
បានសំរេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ
ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសអោយយើងខ្ញុំ,
ដូចយើងខ្ញុំអត់ទោស អោយអស់អ្នក
ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្ដោយអោយយើងខ្ញុំ
ចាញ់ការល្បួងឡើយ,
តែសូមរំដោះយើងខ្ញុំ អោយរួចពីមារកំណាច,
ដ្បិតព្រះអង្គគ្រងរាជ្យ,
ទ្រង់មានឫទ្ធានុភាព និងសិរីរុងរឿង
អស់កល្បជាអង្វែងតរៀងទៅ។
អាម៉ែន។
«បើអ្នករាល់គ្នាអត់ទោសអោយមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ* ក៏អត់ទោសអោយអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសអោយមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសអោយអ្នករាល់គ្នាដែរ។»
No comments:
Post a Comment