Tuesday, May 01, 2012

បទវិភាគ : តម្លៃនៃសេចក្តីស្លាប់

៣០ មេសា ២០១២ ដោយ : ឆាំ ឆានី វិទ្យុសម្លេងខ្មែរប្រចាំទ្វីបអាមេរិកខាងជើង http://www.kmn-radio.com

ចាប់តាំងពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០១២ មកដល់ពេលនេះ ប្រជាពលរដ្ឋខែ្មរទាំងក្នុងនិងក្រៅប្រទេស រួមទាំងសហគមន៍អន្តរជាតិផង បាននាំគ្នា​សម្តែងនូវការតក់ស្លុត និងសោកស្តាយយ៉ាងខ្លំាង​ ចំពោះមរណភាពរបស់លោក ឈុត វុទ្ឋី សកម្មជនការពារព្រៃឈើ ដែលអ្នកខ្លះហៅថា វីរជនព្រៃឈើ ដោយការបាញ់សម្លាប់យ៉ាងឃោរឃៅពីសំណាក់ប៉េអឹម ឈ្មោះ អ៊ិត រតនា ដែលស៊ីប្រាក់ខែប្រជាពលរដ្ឋ តែបំរើឲ្យក្រុមហ៊ុនទុច្ចរិត ។

តាមរយះការអះអាងរបៀបពង្វាងការពិតរបស់មន្ត្រីក្នុងរដ្ឋាភិបាល ហ៊ុន សែន ថាការ​ស្លាប់​របស់​លោក ឈុត វុទ្ឋី និង អ៊ិត រតនា គឺកើតដោយសារជម្លោះធម្មតា ហើយ ឈ្មោះអ៊ិត រតនា បានបាញ់​សម្លាប់លោក ឈុត វុទ្ឋី រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។​ មានប្រពភព័ត៌មាន៣ បានអះអាង​ខុសៗគ្នាថា ទី១. លោក ឈុត វុទ្ឋី បានបាញ់សម្លាប់ឈ្មោះ អ៊ិត រតនា, ទី២. ឈ្មោះ អ៊ិត រតនា បាញ់​សម្លាប់លោក ឈុត វុទ្ខី ហើយគ្រាប់កាំភ្លើងផ្លាតមកត្រូវខ្លួនវិញ និងទី៣. អ៊ិត រតនា បាញ់សម្លាប់ខ្លួនឯង បន្ទាប់សម្លាប់លោក ឈុត វុទ្ធី។

បើតាមអ្នកជំនាញផ្នែកកងទ័ព បានមានប្រសាស៍ថា ការអះអាងរបស់មន្ត្រីរដ្ឋាភិបាល គឺជា​ការ​កាឡៃ​ព័ត៌មាន ព្រោះថា គ្មានបុគ្គលណាអាចប្រើអាវុធអាការបាញ់​ចំដើមទ្រូងរបស់​ខ្លួនបានដល់​ទៅពីរ​គ្រាប់នោទេ ហើយក៏គ្មានប្រភពណាមួយបានឃើញ និងបញ្ចាក់ថា លោក ឈុត វុទ្ឋី មានអាវុធជាប់​ខ្លួនដែរ។ ជាងនេះទៀតការដែលមន្ត្រីរដ្ឋាភិបាលនិយាយថា ឈ្មោះ អ៊ិត រតនា បាញ់សម្លាប់លោក ឈុត វុទ្ខី តែត្រូវគ្រាប់កាំភ្លើងផ្លាតមកត្រូវខ្លួនវិញនោះក៏មិនអាចដែរ។

ប្រភពីអ្នកជំនាញផ្នែកកងទ័ពដដែល ដែលបានទៅពិនិត្យសាក​សព របស់លោក ឈុត វុទ្ឋី និង អ៊ិត រតនា បានអះអាងថា ការស្លាប់របស់លោក ឈុត វុទ្ឋី គឺពិតជាត្រូវឈ្មោះ អ៊ិត រតនា បាញ់សម្លាប់មែន តែការស្លាប់របស់ អ៊ិត រតនា មិនមែនឈ្មោះ អ៊ិត រតនា បាញ់សម្លាប់ខ្លួនឯងនោះទេ គឺប្រាកដណាស់ថា មានជនទីបីជាអ្នកបាញ់សម្លាប់ឈ្មោះ អ៊ិត រតនា ព្រោះថាអាវុធ​ដែល​បានបាញ់​សម្លាប់ អ៊ិត រតនានោះមិនមែនជាអាវុធធម្មតាទេ គឺជាប្រភេទអាវុធដែលក្រុមឃាតករៀបចំសំរាប់​តែធ្វើ​ឃាត​តែប៉ុណ្ណោះ។

យើងក្រឡេកមើលការរំលែកទុក្ខនិង ចូលរួមបុណ្យសព អ៊ិត រតនា វិញ ថ្វីត្បិតតែ អ៊ិត រតនា និងលោក ឈុត វុទ្ឋី ស្លាប់ក្នុងពេលជាមួយគ្នាក៏ពិតមែន តែការចូលរំលែកទុក្ខដល់គ្រួសារសព និងការ​សោក​ស្តាយពីមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ ព្រមទាំងសហគមន៍ជាតិ អន្តរជាតិ គឺពិតជាខុសគ្នា​គ្មានអ្វី​ប្រដូច​បាន ។ ដោយហេតុថា ការស្លាប់របស់លោក ឈុត វុទ្ឋី គឺលោកស្លាប់​ដើម្បីបុព្វហេតុការ​ពារ​ធនធានធម្មជាតិ ជាកេរ្តិដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលដូនតាខ្មែរជាច្រើនជំនន់ បានបន្សល់ទុកឲ្យកូនខ្មែរជំនន់ក្រោយការពារ និងអាស្រ័យផលប្រយោជន៍ពីធនធានធម្មជាតិនោះ

ចំណែក អ៊ិត រតនា គឺគ្មានបានទទួលអ្វីក្រៅពីបណ្តាសាពីប្រជាពលរដ្ឋឡើយ សូម្បីតែក្រុមហ៊ុន​ដែលខ្លួន​​បានទៅស៊ីឈ្នួលសម្លាប់លោក ឈុត វុទ្ឋី នោះ ក៏មិនបានមកអើតមើលខ្មោចរបស់ខ្លួនផង។ ទាំងនេះ គឺជាសារមួយប្រាប់ទៅបុគ្គលទាំងឡាយ ដែលកំពុងតែលក់ក្បាលធ្វើជាឃាតក ការពារផល​ឲ្យក្រុមហ៊ុន​ទុច្ចរិតទាំងនោះ ឲ្យបានដឹងនិងត្រូវចាំថា ខ្លួនមានតម្លៃត្រឹមតែពេលដែលខ្លួនអាចបំរើគេ​បានតែប៉ុណ្ណោះ តែពេលដែលស្លាប់ហើយគឺតម្លៃមិនស្មើ និងសត្វធាតផងទេ ។​ ដូច្នេះបើចង់ធ្វើខ្លួនឲ្យទៅ​ជាអ្នកមានតម្លៃមិនអាចកាត់ថ្លៃបាន ដូចលោក ឈុត វុទ្ឋី វីរជនព្រៃឈើ នោះ គឺខ្លួនត្រូវតែ​ខំកសាងខ្លួនឲ្យ​ទៅអ្នកការពារផលប្រយោជន៏ជាតិ និងប្រជាពលរដ្ឋជាធំ មិនត្រូវធ្វើខ្លួនឲ្យទៅជាអ្នកបំរើក្រុម​ហ៊ុនទុច្ចរិត​នោះឡើយ បើមិនដូច្នោះទេ ថ្ងៃណាមួយលទ្ឋផលនិងហុចឲ្យខ្លួនគឺដូចជាខ្មោច អ៊ិត រតនា មិនខាន៕

5 comments:

Anonymous said...

រឿងឧក្រិដ្ឋកម្មពាលស៊ីពាលនៃរដ្ឋាភិបាលអាយ៉ងយួនហាណូយ
ប៉េអឹមខេត្តកោះកុងឈ្មោះ អ៊ិត រតនា ទទួលបញ្ជាអោយបាញ់
សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
ចំណែកឯទាហានបាញ់ទាបញ្ជាអោយបាញ់សម្លាប់ប៉េអឹមខេត្ត
កោះកុងឈ្មោះ អ៊ិត រតនា វិញដើម្បីបំបាត់ភស្ដុតាងមន្រ្តីអ្នកធំ
ជាងគេដែលនៅពីក្រោយខ្នងក្នុងការបំផ្លាញព្រៃឈើនៅទីនោះ។

Anonymous said...

ហ៊ុនសែនធ្លាប់និយាយប្រាប់ដៃជើងពួកវាថា :
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ
មានឃ្លាមួយសរសេរថា :
“មានតែខ្មោចងាប់ទេ ដែលមិនអាចមើលឃើញ…
ស្ដាប់ឮ … និយាយកើត…”
ដូច្នេះ, ហ៊ុនសែន និងបរិវារ កំពុងអនុវត្តិទ្រឹស្ដី
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ នេះឯង។

Anonymous said...

ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយសាហាវព្រៃផ្សៃ
ឃោរឃៅយង់ឃ្នងខាង បាញ់បោក,វ៉ៃទាត់ធាក់, កាប់សម្លាប់ ,
ឆក់ប្លន់, រំលោភ,ដុតផ្ទះ មកលើប្រជារាស្រ្តស្លូតត្រង់ដោយគ្មាន
ត្រាប្រណីឡើយ។

ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយប៉ិនប្រសប់ខាងលប់
បំបាត់ភស្ដុតាងហើយចោទឬទំលាក់កំហុសលើខ្លួនអ្នកដ៏ទៃ
ឱ្យងាប់ជំនួសវិញ។


អានេះគឺជាល្បិចប្ដូរសំបករបស់ពួកអាក្រុមពាលស៊ីពាលនៃ
រដ្ឋាភិបាលអាយ៉ងយួនហាណូយដែលមានមេដឹកនាំ
ដោយអាខ្វាក់ហ៊ុន សែន។

Anonymous said...

សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................

Anonymous said...

Yes, those who has brain should know about this.

We always bear in mind the great contribution of Mr. Chhut Vuthy forever!