Wednesday, May 09, 2012

ចប់ត្រឹមមិនជឿ ការភូតកុហក របស់ រដ្ឋាភិបាល!!!

In Ratana's body (Photo: Bong Pich posted on Facebook)
បង​របស់​មន្រ្តី​ រាជអាវុធហត្ថ ​ដែលត្រូវ​បាន​ បាញ់​សម្លាប់​ មិន​ទទួល ​ស្គាល់ ​ការស៊ើប​ អង្កេត​រដ្ឋាភិបាល

ថ្ងៃច័ន្ទ, 07 ខែឧសភា 2012
ដោយ ហេង ​រស្មី វីអូអេ ខ្មែរ | ភ្នំពេញ
មនុស្ស​ស្លាប់​ទៅ​ទាមទារ​ជីវិត​មក​វិញ ​ក៏​វា​មិន​បាន​ដែរ! ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​តែ​ស្លាប់​ទៅ​មាន​កិត្តិយស​ កុំ​ឲ្យ​ឈ្មោះ​គ្នា​ស្អុយ​គគ្រុក​ពេក
លោក អ៊ិន​ ស៊ីថា ​បងប្រុស​បង្កើត​របស់​លោក​អ៊ិន រតនា ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ជាមួយ​នឹង​លោក​ឈុត ​វុទ្ធី​ សកម្មជន​ការពារ​ព្រៃឈើ​កាល​ពី​ថ្ងៃ​ទី​២៦​ កន្លង​ទៅ​នេះ​ បាន​អះអាង​ថា លោក​មិន​ជឿ​ទៅ​លើ​ការស៊ើបអង្គេត​របស់​រដ្ឋាភិបាល​ទេ​ ដោយ​លោក​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ឲ្យ​ប្អូនប្រុស​របស់​លោក​ដែល​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត

កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នេះ ​បន្ទាប់​ពី​មាន​ការស៊ើបអង្គេត​រយៈពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រញាប់ប្រញាល់​បិទ​ការស៊ើបអង្កេត​របស់​ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​ដ៏​លេខ​ធ្លោ​មួយ​ទៅ​លើ​លោក​ឈុត ​វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធានធម្មជាតិ ​និង​លោក​អ៊ិន ​រតនា ​មន្ត្រី​កងរាជអាវុធហត្ថ។


មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា លោក​ឈុត ​វុទ្ធី ​ត្រូវ​បាន​លោក​អ៊ិន ​រតនា ​បាញ់សម្លាប់​ ចំណែក​ឯ​លោក​អ៊ិន ​រតនា ​បាន​ស្លាប់​នៅ​ពេល​ដែល​រាកៃ​កាំភ្លើង​ក្រោយ​ពេល​ដែល​លោក ​រ៉ាន់ ប៊ូរ័ត្ន ​មន្ត្រី​សន្តិសុខ​ក្រុមហ៊ុន​ធីមប៊ឺគ្រីន (Timber Green) បានព្យាយាម​ទៅ​ហាមឃាត់​លោក​អ៊ិន ​រតនា ​មិន​ឲ្យ​បាញ់។

លោក ​រ៉ាន់ ​ប៊ូរ័ត្ន ​មន្ត្រី​សន្តិសុខ​ក្រុមហ៊ុន​ធីមប៊ឺគ្រីន​ ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​កាល​ពី​សប្តាហ៍​មុន​បាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា ​ហើយ​កំពុង​តែ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​រង់ចាំ​ជំណុំជម្រះ​ទោស។

លោក ​អ៊ិន ​ស៊ីថា ​អាយុ​៤៧​ឆ្នាំ ​បងប្រុស​បង្កើត​របស់​លោក​អ៊ិន ​រតនា ​បាន​ថ្លែងប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាមរយៈ​ទូរសព្ទ​ពី​ស្រុក​កណ្តាលស្ទឹង​ ខេត្ត​កណ្តាល​មក​ថា​ ព័ត៌មាន​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​គឺ​ជា​ការ​ប្រឌិត។ ​លោក​បាន​បញ្ជាក់​ថា ​បើ​មាន​ការារាំង​មែន​គ្រាប់​កាំភ្លើង​នឹង​បាញ់​ទៅ​លើ​អាកាស ​ឬ​បាញ់​ពី​ចំហៀង ​មិន​អាច​បាញ់​ត្រូវ​ប្អូនប្រុស​របស់​លោក​ចំនួន​ពីរ​គ្រាប់​ទេ។ ​លោក​បាន​ចោទ​ប្រកាន់​ថា ប្អូនប្រុស​របស់​លោក ​នឹង​មាន​ជន​ទី​៣​ សម្លាប់​បំបិទ​មាត់​ ហើយ​លោក​ទាមទារ​ឲ្យ​ប្អូនប្រុស​របស់​លោក​ដែល​បាន​ស្លាប់​ទៅ​មាន​កិត្តិយស​ផង

«មនុស្ស​ស្លាប់​ទៅ​ទាមទារ​ជីវិត​មក​វិញ ​ក៏​វា​មិន​បាន​ដែរ! ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​តែ​ស្លាប់​ទៅ​មាន​កិត្តិយស​ កុំ​ឲ្យ​ឈ្មោះ​គ្នា​ស្អុយ​គគ្រុក​ពេក ​ព្រោះដឹងហើយ​កងកម្លាំង​ចូល​សាលា ​កាណា​ភ្ចុង​គេ​មាន​ទោស​ប៉ុន្មាន​ឆ្នាំ ​បាញ់​គេ​ហ្នឹង​ប៉ុន្មាន​ឆ្នាំ។ ​ហើយ​បើ​មាន​បំណង​បាញ់ ​ព្រៃ​គគោក​អីញ្ចឹង ​ហើយ​រត់ចូល​ព្រៃ​ទៅ​ដោយ​កាំភ្លើង​នៅ​ដៃ ​ក៏​គ្មាន​នរណា​ធ្វើ​អី»។

លោក ​ទិត្យ ​សុធា ​សមាជិក​គណៈកម្មាធិការ​ស៊ើបអង្កេត​ករណី​បាញ់សម្លាប់​លោក​ឈុត ​វុទ្ធី ​និង​លោក​អ៊ិន ​រតនា ​នៅ​តែ​ប្រកាន់​ជំហរ​ថា​អ្វី​ដែល​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​គឺ​ជា​ការ​ពិត។​ លោក​បាន​មាន​ប្រសាសន៍​ការ​ចោទប្រកាន់​ថា​លោក​អ៊ិន ​រតនា ​ត្រូវ​បាន​សម្លាប់​បំបិទមាត់​គឺ​ជា​ការ​ប្រឌិត​ព័ត៌មាន។

«ដោយ​យោង​ទៅ​លើ​សាក្សី​ផ្ទាល់ភ្នែក​ដែល​បាន​ឆ្លើយ​ យើង​ចាត់​ទុក​ថា​នេះ​ គឺ​ជា​ចម្លើយ​ពិតប្រាកដ​ត្រឹមត្រូវ​ ហើយ​គឺ​ជា​លទ្ធផល​មួយ​ដែល​យើង​ជឿជាក់​ថា​លទ្ធផល​ច្បាស់លាស់​បំផុត​នៃ​ការងារ​ស៊ើបអង្គេត ​បើ​ទោះ​បី​ជា​រយៈពេល​ខ្លី​ក៏ដោយ។​ ក៏ប៉ុន្តែ​ហេតុផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់លាស់​នូវ​ជុំវិញ​នៃ​ការ​ស៊ើបអង្កេត​នេះ»។

អ្នកស្រី ​សម​ ចាន់ធី ​ភរិយា​របស់​លោក​ឈុត ​វុទ្ធី ​បាន​មាន​ប្រសាសន៍​ថា​អ្នកស្រី​មិនជឿ​ថា​លោក ​រ៉ាន់ ​ប៊ូរ័ត្ន​ ទៅ​ទះ​កាំភ្លើង​លោក​អ៊ិន ​រតនា ​បណ្តាល​ឲ្យ​លោក​អ៊ិន ​រតនា ​ត្រូវ​គ្រាប់​ស្លាប់​ទេ។

«បញ្ហា​ហ្នឹង​ ខ្ញុំ​ដូច​ជា​មិនសូវ​ជឿ​ច្បាស់​ទេ ​ព្រោះ​ដូច​ជា​មិន​ដែល​ហេតុផល​មក​ទះ​កាំភ្លើង​នេះ​ភ្លាម​ ហើយ​រាកៃ​ទៅ​ស្លាប់​អ៊ិន ​រតនា ​នោះ​ទេ​។ ​វា​ឥត​មាន​ហេតុផល​ណា ​ដែល​និយាយ​រាកៃ​អីញ្ចឹង​ទេ»។

លោក ​ចាន់ ​សាវ៉េត ​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​បាន​និយាយ​ថា​របាយការណ៍​របស់​សមត្ថកិច្ច​លោក​មិន​អាច​ទទួល​យក​បាន​ទេ​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ គណៈកម្មាធិការ​ស៊ើបអង្កេត​នេះ ​ខ្វះ​ចន្លោះ​ច្រើន ​និង​មិន​បាន​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ។

«ការ​ធ្វើការ​ស៊ើបអង្កេត​ស្ងាត់ៗ ​ភ្លាមៗ ​អ្នក​ឯង​រៀបចំ​ធ្វើ​អីញ្ចឹង​ ធ្វើ​យ៉ាងម៉េច​នឹង​ឲ្យ​ពលរដ្ឋ​គេ​ជឿជាក់។ ព្រោះយើង​ឃើញ​ថា ​ការ​ជឿជាក់​ល្គឹកណា​ត្រូវ​តែ​មាន​អំណេះអំណាង​ច្បាស់លាស់ ​បើ​អំណះអំណាង​គ្រាន់​តែ​និយាយ ​ហើយ​យក​មក​និយាយ ​ដើម្បី​កែតម្រូវ​សភាពការណ៍​អីញ្ចឹង​ម៉េច​ត្រូវ។ ​សភាពការណ៍​កែតម្រូវ ​និង​សភាពការណ៍​កើតឡើង​ជាក់​ស្តែង ​វា​ខុស​គ្នា»។

លោក ​ឈុត ​វុទ្ធី ​សកម្មជន​ការពារ​ព្រៃឈើ ​និង​លោក​អ៊ិន ​រតនា ​មន្ត្រី​កងរាជ​អាវុធហត្ថ​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ស្រុក​មណ្ឌលសីម៉ា ​ខេត្ត​កោះកុង​។ ​ការ​បាញ់​សម្លាប់​ដ៏​គួរ​ឲ្យ​សង្ស័យ​នេះ​ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គមស៊ីវិល ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះនៅ​តែ​សង្ស័យ​ថា​លោក​ឈុត ​វុទ្ធី ​ជា​ការ​បាញ់​សម្លាប់​គ្រោង​ទុក ​ហើយ​លោក​អ៊ិន ​រតនា ​ជា​ការ​សម្លាប់​បំបិទ​មាត់​នឹង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្គេត​ដោយ​ឯករាជ្យ​មួយ​បើទោះបី​ជា​រដ្ឋាភិបាល​បាន​បិទ​បញ្ចប់​ការស៊ើបអង្គេត​របស់​ខ្លួន​ក៏ដោយ៕

3 comments:

Anonymous said...

***

ជឿសម្ដីពួកអាកុម្មុយនិស្ត ..,
ដូចលើកដុំថ្មទំលាក់លើជើងខ្លួនឯងអញ្ចឹង..!

Anonymous said...

អាទិតខួក្បាល់អាចម៏

Anonymous said...

ហ៊ុនសែនធ្លាប់និយាយប្រាប់ដៃជើងពួកវាថា :
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ
មានឃ្លាមួយសរសេរថា :
“មានតែខ្មោចងាប់ទេ ដែលមិនអាចមើលឃើញ…
ស្ដាប់ឮ … និយាយកើត…”
ដូច្នេះ, ហ៊ុនសែន និងបរិវារ កំពុងអនុវត្តិទ្រឹស្ដី
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ នេះឯង។