ពលការិនីខ្មែរ មកពីធ្វើជាអ្នកបម្រើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី កាលពីខែកុម្ភៈ ក្លាយជាជនពិការ។ រូបថត ផា លីណា |
Monday, 30 April 2012 12:14
តុង សុប្រាជ
The Phnom Penh Post
យ៉ាងណាមិញ ផ្នែកទំនាក់ទំនងការទូត ជាមួយប្រទេសដែលពលករខ្មែរស្របច្បាប់ទទួលរងគ្រោះវិញ គឺមិនមានអ្វីទាក់ទងជាដុំកំភួនដើម្បីស្វែងរកដំណោះស្រាយជូន ពលករទាំងនោះទេ បើទោះបីជាប្រទេសទាំងនោះ សុទ្ធតែមានស្ថានទូតកម្ពុជានៅទីនោះក៏ដោយ គឺហាក់បីដូចជាធ្វើមិនដឹងមិនឮមិនខ្វាយខ្វល់ ទៅនឹងជាតិសាសន៍ខ្លួនឯង ទៅធ្វើការនៅស្រុកគេស្របច្បាប់ដូចជាកញ្ជះអ៊ីចឹង គឺគិតតែពីរឿងហ៊ឺហាផ្ទាល់ខ្លួនក្នុងនាមជាមន្រ្តីទូត។ ចំណែកឯមន្ត្រីទូតមួយចំនួនធំ ឲ្យតែបានធ្វើការទូត នៅក្រៅប្រទេសវិញគឺ ដេកគិតថា តើទិញរបស់អ្វីយកទៅលក់ នៅប្រទេសនោះឲ្យចំណេញច្រើន ដូចជា ជួញដូរត្បូង ពេជ្រ មាស ហូល ផាមួង បារី ស្រា...។ល។ បើកាលពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម័យរដ្ឋកម្ពុជាវិញ គឺមន្រ្តីទូត ស្ពាយតាំងពីខោខូវប៊យ និងមួកសំបុកយកទៅលក់ស្រុកគេនោះ គឺគិតគូររឿងរកស៊ីជាជាងទុក្ខវេទនាប្រជាពលរដ្ឋខ្លួនឯង បើទោះបីជាមានប្រាក់ខែច្រើន ហើយក៏ដោយ។«...នែ! គេថា ជួញជិត ស្រួលចិត្តជាងជួញឆ្ងាយ!.» នេះគឺចំរៀងលោកតាសាមុត ដែលទុកគ្រាន់ជាបណ្តាំ ដល់យុវជនក៏ដូចអ្នកដែលចូលចិត្តរកស៊ីឆ្ងាយៗ បើទោះបីជាទទួលបានប្រាក់កាសចំណេញច្រើនក្រាស់ក្រែលក៏ដោយ តែប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដែលអាចកើតឡើងជាយថាហេតុ និងពិបាកទៅជួយដល់ទៀត។ តើហេតុអ្វីបានជាឪពុកម្តាយ ដាច់ចិត្តឲ្យកូនជាទីស្រឡាញ់ ឬក៏ប្តី-ប្រពន្ធទៅធ្វើការ នៅក្រៅប្រទេសទាំងប្រថុយប្រថាន?
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា មានការកើនឡើង គួរឲ្យកត់សម្គាល់នូវពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសស្របច្បាប់ ដែល ១ ឆ្នាំៗ រាប់ម៉ឺននាក់ បើទៅមើលនៅឯកន្លែងការិយាល័យធ្វើលិខិតឆ្លងដែនដ៏តូចចង្អៀតវិញ មានពលករ ទៅធើ្វច្រើនប្រជ្រៀតជាន់ជើងគ្នា ម៉ាស៊ីនត្រជាក់ឡើងលែងត្រជាក់អស់ហើយ។ ឧទាហរណ៍៖ តាមរយៈក្រសួងការងារ គ្រាន់តែការបញ្ជូនពលករស្របច្បាប់ ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ ២០១១ មានចំនួនសរុប៤៩៥៧ នាក់ គឺមានការកើនឡើងដល់ ១៣៥ ភាគរយបើធៀបនឹងឆ្នាំ ២០១០។
រាល់ការបញ្ជូនចេញពលករស្របច្បាប់ គឺសុទ្ធតែបានឆ្លងវគ្គបណ្តុះបណ្តាល ពីក្រុមហ៊ុនស្របច្បាប់ទំាងអស់។ ពលករខ្លះក៏មានប្រាក់កាសខ្លួនឯងសម្រាប់ចេញទៅ បើទោះបីជាប្រាក់កាសទាំងនោះ បានមកពីការលក់ គោ-ក្របី ប្រមូលកវែកកឆ្នំាងអស់ហើយក៏ដោយ ក៏ខិតខំប្រឹងប្រែង ទៅតាមគេ តាមឯងដែរ។ ឯខ្លះទៀត ខ្ចីលុយពីក្រុមហ៊ុនសិន ហើយចាំសងក្រុមហ៊ុនវិញ ពេលបានប្រាក់ខែគឺធ្វើយ៉ាងណា ឲ្យតែបានទៅធ្វើការនៅស្រុកគេ ព្រោះអស់ជម្រើសការងារនៅស្រុកខ្មែរ ហើយសង្ឃឹមថា នឹងបានផ្ញើលុយមកផ្គត់ផ្គង់គ្រួសារ។ នៅទីបញ្ចប់ក្រុមហ៊ុន បានត្រឹមតែជួយពីស្រុកខ្មែរទៅទេ តែដល់ពេលទៅស្រុកគេ គឺក្រុមហ៊ុនលែងរវីរវល់ហើយ គឺយកទៅដាក់ប្លុងចោល ឲ្យទៅផ្សងព្រេងតាមសមាជីវោរបស់ពលករ។
បើសំណាង ប៉ះជួបជាមួយម្ចាស់ផ្ទះ ឬថៅកែចិត្តល្អទៅ បានលាភសក្ការបន្ថែម និងបានប្រាក់ខែផ្ញើមកផ្ទះ ហើយមានពេលឈប់សម្រាករៀងរាល់ ២ឆ្នាំម្តង មកលេងផ្ទះទៀតផង។ តែបើស៊យ ទៅប៉ះជួបនឹងថៅកែចិត្តចោរវិញ គឺមិនត្រឹមតែមិនបានប្រាក់ខែទេ គឺថែមទាំងទទួលរងការធ្វើបាបលើរូបរាងកាយ និងរំលោភសេពសន្ថវៈទៀតផង។ ដូចកាលពីពេលថ្មីៗនេះ ពលករនៅប្រទេសម៉ាឡេស៊ីមួយចំនួន ទទួលទារុណកម្មលើរូបរាងកាយ និងផ្លូវភេទ គឺប្រៀបដូចទៅនឹងទាសករទៅហើយ ខ្លះក៏បានលួចរត់ត្រឡប់មកស្រុកវិញ ខ្លះត្រូវគេបញ្ជូនមកស្រុកវិញតាមយន្តហោះ ដូចគេយកផ្ញើ
កញ្ចប់អីវ៉ាន់មកបោះចោលអ៊ីចឹង ខ្លះគេធ្វើបាបរហូតដល់ស្លាប់ក៏មាន ហើយពលករទាំងនេះគឺនៅតែស្ថិតក្នុងសភាពបាក់ស្បាត ខ្លះឆ្កួតលីលា ខ្លះឆ្កួតតែម្តង ខ្លះនៅមានស្នាមជំារបួសដែលគេធ្វើបាប ហើយភាគច្រើនស្គមស្លេកស្លាំង ហាក់ដូចលែងទៅជាមនុស្សនិយាយលែងដឹងអីទាំងអស់ បានត្រឹមតែកាន់លិខិតឆ្លងដែន បង្ហាញគេតែប៉ុណ្ណោះ។រីឯឪពុកម្តាយខ្លះចាំបាត់ៗដំណឹងកូនៗ ក៏ខិតខំឲ្យរាជរដ្ឋាភិបាលជួយធ្វើយ៉ាងណាឲ្យបានកូនគាត់ត្រឡប់មកស្រុកវិញ ពួកគាត់លែងចង់បានប្រាក់កាសពីស្រុកក្រៅទៀតហើយ។
ឱខ្មែរអើយខ្មែរ! ហេតុតែក្រទៅធ្វើអីក៏ធ្វើដែរ បើទោះបីជាទៅជាលក្ខណៈពលករស្របច្បាប់សោះ តែពុំមានច្បាប់ឯណាមកជួយទេ ហើយក្រុមហ៊ុន ធ្វើមិនដឹងមិនឮទេ ហាក់បីដូចជាដាច់ទំនាក់ទំនងគ្នាអស់រលីង គឺមិនដូចកាលពីផ្សព្វផ្សាយពាណិជ្ជ-កម្មដែលថា ខិតខំយកចិត្តទុកដាក់ពលករនោះទេ។ ចំណែកឯក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ហ្នឹងក៏ដូចជាក្រុមហ៊ុនដែរ បានត្រឹមតែជួយរត់ការស៊ុមគ្រលុំ លិច-កើត ដើម្បីកើបលុយដាក់ហោប៉ៅ ក្រៅពីក្រុមហ៊ុន គឺចប់តែម្តង? លែងនឹកនាអ្វីទាំងអស់ ចង់គេយកពលករខ្មែរទៅធ្វើអី ធ្វើទៅ ឲ្យតែផុតពីស្រុកខ្មែរទៅចប់ហើយឬ? ឯក្រសួងសង្គម
កិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បាទា ក៏មិនឃើញលេចមុខលេចមាត់មកធ្វើអន្ត-រាគមន៍ ចំពោះពលករដែលត្រឡប់វិញដែរ? ឯណាទៅពាក្យថា ស្តារយុវនីតិសម្បទានោះ នៅពេលពលករត្រឡប់មកវិញទាំងត្រដាបត្រដួសនោះ?
យ៉ាងណាមិញ ផ្នែកទំនាក់ទំនងការទូត ជាមួយប្រទេសដែលពលករខ្មែរស្របច្បាប់ទទួលរងគ្រោះវិញ គឺមិនមានអ្វីទាក់ទងជាដុំកំភួនដើម្បីស្វែងរកដំណោះស្រាយជូនពលករទាំងនោះទេ បើទោះបីជាប្រទេសទាំងនោះ សុទ្ធតែមានស្ថានទូតកម្ពុជានៅទីនោះក៏ដោយ គឺហាក់បីដូចជាធ្វើមិនដឹងមិនឮមិនខ្វាយខ្វល់ ទៅនឹងជាតិសាសន៍ខ្លួនឯង ទៅធ្វើការនៅស្រុកគេស្របច្បាប់ដូចជាកញ្ជះអ៊ីចឹង គឺគិតតែពីរឿងហ៊ឺហាផ្ទាល់ខ្លួនក្នុងនាមជាមន្រ្តីទូត។ ចំណែកឯមន្ត្រីទូតមួយចំនួនធំ ឲ្យតែបានធ្វើការទូត នៅក្រៅប្រទេសវិញគឺ ដេកគិតថា តើទិញរបស់អ្វីយកទៅលក់ នៅប្រទេសនោះឲ្យចំណេញច្រើន ដូចជា ជួញដូរត្បូង ពេជ្រ មាស ហូល ផាមួង បារី ស្រា...។ល។ បើកាលពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម័យរដ្ឋកម្ពុជាវិញ គឺមន្រ្តីទូត ស្ពាយតាំងពីខោខូវប៊យ និងមួកសំបុកយកទៅលក់ស្រុកគេនោះ គឺគិតគូររឿងរកស៊ីជាជាងទុក្ខវេទនាប្រជាពលរដ្ឋខ្លួនឯង បើទោះបីជាមានប្រាក់ខែច្រើនហើយក៏ដោយ។
តើមានដឹងពីចំនួនពិតប្រាកដពលករស្របច្បាប់របស់ខ្លួនធ្វើការនៅទីនោះដែរឬទេ? មានបានរកដំណោះស្រាយជូនប្រជា-ពលរដ្ឋរបស់ខ្លួននៅទីនោះបានប៉ុន្មាននាក់ហើយ? មានដែលធ្លាប់ណែនាំពលករស្របច្បាប់ទាំងនោះ ឲ្យស្គាល់ស្ថានទូតខ្មែរប្រចាំនៅទីនោះដែរឬទេ? និងទំនាក់ទំនងមកស្ថានទូតបើមានបញ្ហាអ្វីកើតឡើង? ការងារទូតនៅក្រៅប្រទេសកំពុងធ្វើអ្វីខ្លះសព្វថ្ងៃហ្នឹង?
ទីបញ្ចប់រាជរដ្ឋាភិបាលកម្ពុជាបានត្រឹមតែ អំពាវនាវ ដែលបង្ហាញពីភាពអន់ខ្សោយមួយក្នុងនាមប្រធានអាស៊ាន នៅពេលប្រជុំកំពូលអាស៊ាន កាលពីដើមខែនេះ ឲ្យពង្រឹងកិច្ចសហ-ប្រតិបត្តិការជាមួយសមាជិកអាស៊ាន ដើម្បីការពារសិទ្ធិរបស់ពលករធ្វើការក្រៅប្រទេស។ តែប្រទេសជាសមាជិកភាគច្រើនសុទ្ធតែប្រទេស ដែលជាថៅកែលើពលករខ្មែរ គឺគេធ្វើមិនដឹងមិនឮ ព្រោះគ្មានក្រដាសស្នាមលាយលក្ខណ៍ជាអក្សរ និងគ្មានកិច្ចព្រមព្រៀងជាក់លាក់ណាមួយជាភស្តុតាង ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាលមិនបានបង្ហាញពីភាពខ្លាំងក្នុងការទំនាក់ទំនងការទូត ដើម្បីបម្រើឲ្យប្រជា-ពលរដ្ឋខ្មែរ មានភាពជឿជាក់ទាល់តែសោះ គឺបានត្រឹមតែហ៊ឺហា ដាក់ម្ចាស់ជំនួយ និងអន្តរ-ជាតិ ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនជារៀងរាល់ឆ្នាំចន្លោះពី ៦,៥ ភាគរយ ទៅ ៧ ភាគរយ តែមិនបានគិតគូរ ពីរឿងសុខុមាលភាពសង្គម ដល់ប្រជាពលរដ្ឋពេញលេញទេ។
No comments:
Post a Comment