បើជាឃាតករពិត ចុះការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលកន្លងមកយ៉ាងណាដែរ ?
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាញ់សម្លាប់លោក ឈុត វុទ្ធី
ដោយ ទីន ហ្សាការីយ៉ា 2012-05-02
កងរាជអាវុធហត្ថខែត្រកោះកុង បានកោះហៅសាក្សី និងបានឃាត់ខ្លួនជនសង្ស័យមួយរូប ដែលបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី និងមន្ត្រីប៉េអិម អ៊ិន រតនា នោះហើយ។
ពិធីដង្ហែសពលោក ឈុត វុទ្ធី នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២។ លោក ឈុត វុទ្ធី ត្រូវគេបាញ់សម្លាប់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅខេត្តកោះកុង។មេបញ្ជាការកងរាជអាវុធហត្ថខែត្រកោះកុង បានឲ្យដឹងនៅថ្ងៃទី២ ខែឧសភា ថា សមត្ថកិច្ចរបស់លោកកំពុងសាកសួរសាក្សីនៅកន្លែងកើតហេតុ ដើម្បីស្វែងរកឃាតកសម្លាប់សកម្មជនការពារព្រៃឈើ និងមន្ត្រីប៉េអិមមួយរួបទៀត។
លោក ថុង ណារ៉ុង មិនបានបញ្ជាក់ច្បាស់លាស់នោះទេអំពីបញ្ហានេះ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកកំពុងសាកសួរសាក្សីទាំងនោះនៅឡើយ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី១ ខែឧសភា កងរាជអាវុធហត្ថខែត្រកោះកុង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉ាន់ បូរ័ត្ន ជាប្រធានសន្តិសុខក្រុមហ៊ុនកាប់ឈើ ដែលគេស្គាល់ថា ជាក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) នៅវាលបី ឃុំប៉ាក់ខ្លង ស្រុកម ណ្ឌលសីមា ខែត្រកោះកុង។
លោក អំ សំអាត បញ្ជាក់ថា ជនសង្ស័យឈ្មោះ រ៉ាន់ បូរ័ត្ន នេះ ជាកូនប្រុសរបស់ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខែត្រកោះកុង ឈ្មោះ ហ៊ុន រ៉ាន់ ហើយលោកក៏ជាអ្នកធ្វើការឲ្យក្រុមហ៊ុនកាប់ឈើនេះដែរ។
លោក អំ សំអាត បានអះអាងថា កងរាជអាវុធហត្ថខែត្រកោះកុង បានចេញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនលើកដំបូង កាលពីថ្ងៃទី២៧ ខែមេសា ដែលថា មន្ត្រីប៉េអិមឈ្មោះ អ៊ិន រតនា ជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធី រួចបាញ់សម្លាប់ខ្លួនឯងទៀតនោះ ជាគោលបំណងមួយរបស់កងរាជអាវុធហត្ថចង់បិទបាំងឃាតកពិត។
កងរាជអាវុធហត្ថខែត្រកោះកុង បានឃាត់ខ្លួនជនសង្ស័យនេះ នៅមុនពេលគណៈកម្មការស៊ើបអង្កេតលើករណីឃាតកម្មនេះ ដែលរដ្ឋាភិបាលបានបង្កើតកាលពីថ្ងៃទី៣០ ខែមេសា ដឹកនាំដោយលោក ម៉ក់ ជីតូ ជាប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ហើយលោកបានដឹកនាំសមាជិកគណៈកម្មការចុះទៅធ្វើការស៊ើបអង្កេតនៅខែត្រ កោះកុង នៅព្រឹកថ្ងៃទី២ ខែឧសភា។
ទាក់ទងនឹងករណីនេះ លោក ម៉ក់ ជីតូ ជាប្រធានក្រុមស៊ើបអង្កេតមិនធ្វើអត្ថាធិប្បាយទេ ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំនៅថ្ងៃទី២ ខែឧសភា។
ភរិយាសពលោក ឈុត វុទ្ធី នៅក្នុងឱកាសបុណ្យសពលោក ឈុត វុទ្ធី គម្រប់ខួប ៧ថ្ងៃ គឺអ្នកស្រី សំ ចាន់ធី បានសម្ដែងសុទិដ្ឋិនិយមថា រដ្ឋាភិបាលអាចរកឃាតកដែលសម្លាប់ស្វាមីរបស់អ្នកស្រីឃើញ ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដនោះ។
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងរថយន្តរបស់លោក នៅចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខែត្រកោះកុង បន្ទាប់ពីលោក និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីររូបទៀត បានចូលទៅថតរូបភាពគំនរឈើនៅក្នុងក្រុមហ៊ុនកាប់ឈើនៅកន្លែងកើត ហេតុកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
អ្នកនាំពាក្យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក រ៉ូផើត ខូលវីល (Rupert Colville)។ លោកមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក កាលពីថ្ងៃទី១ ខែឧសភា ដោយលោកទទូចឲ្យរដ្ឋាភិបាលធានានូវដំណើរការស៊ើបអង្កេតរបស់តុលាការ ស៊ីវិលពេញលេញ និងឆាប់រហ័សមួយ ប្រកបដោយសុចរិតភាព និងឯករាជភាពបំផុត។
លោកបញ្ជាក់ទៀតថា អាជ្ញាធរស៊ើបអង្កេតត្រូវតែស្វែងរកសាក្សីពាក់ព័ន្ធទាំងអស់ ដើម្បីសាកសួរ រួមទាំងបុគ្គលិកយោធា និងអ្នកដែលពាក់ព័ន្ធក្នុងសកម្មភាពកាប់ឈើនៅក្នុងតំបន់គេបាញ់ សម្លាប់លោក ឈុត វុទ្ធី និងមន្ត្រីប៉េអិមមួយរូបទៀតនោះ។ លោកក៏បានទទូចឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ និងជាក់ស្ដែង ដើម្បីធានាដល់សុវត្ថិភាពសាក្សី និងអ្នកស៊ើបអង្កេតទាំងអស់ ព្រមទាំងក្រុមគ្រួសារអ្នកស្លាប់ផងដែរ។
ដោយឡែកក្រុមមន្ត្រីសិទ្ធិមនុស្សក្នុងស្រុកបានលើកឡើងថា ក្រោយពេលក្រុមស៊ើបអង្កេតនេះ រកឃាតកពិតសម្លាប់លោក ឈុត វុទ្ធី និងប៉េអិម អ៊ិន រតនា ហើយនោះ ពួកគេទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនកាប់ឈើ និងអង្គភាពកងរាជអាវុធហត្ថខែត្រកោះកុងទៀត ថាតើអង្គភាពនេះទទួលផលប្រយោជន៍អ្វីពីក្រុមហ៊ុនកាប់ឈើ ហើយក្រុមហ៊ុននោះមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលត្រឹមត្រូវដែរ ឬទេ?
5 comments:
So, what is Hun Sen going to do? Is he going to cut his head off? Because last time he said that. If he can't stop the forest destroyer he will cut his head off.
រឿងឧក្រិដ្ឋកម្មពាលស៊ីពាលនៃរដ្ឋាភិបាលអាយ៉ងយួនហាណូយ
ប៉េអឹមខេត្តកោះកុងឈ្មោះ អ៊ិត រតនា ទទួលបញ្ជាអោយបាញ់
សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
ចំណែកឯទាហានបាញ់ទាបញ្ជាអោយបាញ់សម្លាប់ប៉េអឹមខេត្ត
កោះកុងឈ្មោះ អ៊ិត រតនា វិញដើម្បីបំបាត់ភស្ដុតាងមន្រ្តីអ្នកធំ
ជាងគេដែលនៅពីក្រោយខ្នងក្នុងការបំផ្លាញព្រៃឈើនៅទីនោះ។
សមត្ថភាពកងរាជអាវុធហត្ថខេត្តកោះកុង និងមេ
បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសពាក់ដល់
ផ្កាយ៤ វាអន់ពេកហើយដែលលេងល្ខោនដើរតួរ
យក្សលោតចេញពងក្តកណ្តាលវាលដូច្នេះនោះ។
ពីមុនទាំងលោកផ្កាយ៤ទាំងកូនជឹងនៅកោះកុង
ក៏បានប្រកាសព្រមៗគ្នាថាលោកអ៊ិនរតនាបាញ់
សម្លាប់លោកជុនវុឌ្ឍី រួចបាញ់សម្លាប់ខ្លួនឯងជា
ក្រោយ។ជួយពិចារណាមើល ថាតើសមត្ថកិច្ច
អស់នេះមានសមត្ថភាពការពារប្រជាជនដែរឬ
ទេ?កុំភ្លេចថាប្រាក់ខែរបស់អស់លោកឯងគ្រប់
គ្នាគឺជាញើសឈាមរបស់ប្រជាជនខ្មែរ!
General ផ្កាយមាស *****
ហ៊ុនសែនធ្លាប់និយាយប្រាប់ដៃជើងពួកវាថា :
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ
មានឃ្លាមួយសរសេរថា :
“មានតែខ្មោចងាប់ទេ ដែលមិនអាចមើលឃើញ…
ស្ដាប់ឮ … និយាយកើត…”
ដូច្នេះ, ហ៊ុនសែន និងបរិវារ កំពុងអនុវត្តិទ្រឹស្ដី
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ នេះឯង។
អាលោក ផ្កាយល្ខោន ក្តរលោងបល់បាយ អសមត្ថភាពអស់នេះ..............
Post a Comment