Tuesday, May 01, 2012

រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​​ឃាតកម្ម​​លោក ឈុត វុទ្ធី


ទីបំផុតរដ្ឋាភិបាល ហ៊ុន សែន ត្រូវតែបង្ខំចិត្តបង្កើតគណកម្មាធិការ​ស៊ើប​អង្កេតករណី​​ឃាតកម្ម​​លោក ឈុត វុទ្ធី ព្រោះថាពូកគេកាឡៃពត៍មានប៉ុន្មានថ្ងៃកន្លងមកនេះវាមិនសមហេតុផល ទើបគ្មានអ្នកណាជឿ ហើយក៏នាំគ្នាបង្កើត​គណកម្មការការមួយដែលមានឈ្មោះថា ក្រុមអាបំភ្លៃការពិត នេះឡើង ។ ហើយ​ប្រាកដណាស់ថា លទ្ឋផលនៃការស៊ើបអង្កេតករណីឃាតកម្មនេះគឺ ក្រុមអាបំភ្លៃការពិត ​និងទម្លាក់​កំហុសទៅលើខ្មោចមិនខាន ព្រោះនេះទម្លាប់របស់ពួកគេ ។

រូបភាព. ឆាំ ឆានី
ដោយ ទីន ហ្សាការីយ៉ា 2012-04-30
រដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​បង្កើត​គណៈកម្មាធិការ​ដើម្បី​​​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​ សកម្មជន​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​មួយ​រូប ឈ្មោះ អ៊ិន រតនា។ លោក ឈុត វុទ្ធី បង្ហាញ​រូបថត​ស្ដីពី​សកម្មភាព​កាប់​ឈើ​នៅ​កម្ពុជា នៅ​ក្នុង​ការិយាល័យ​របស់​លោក នា​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១។ រដ្ឋាភិបាល​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ លើ​ការ​យក​ចិត្ត​ដាក់​ចំពោះ​ការ​ស្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​ដ៏​សកម្ម គឺ​លោក ឈុត វុទ្ធី និង​ប៉េអិម​មួយ​រូប​ទៀត ឈ្មោះ អ៊ិន រតនា។ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស្វែង​រក​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស ​តាម​ច្បាប់ ពីព្រោះ​គេ​ចាត់​ទុក​ថា សកម្មភាព​ការងារ​របស់​លោក ឈុត វុទ្ធី គឺ​ធ្វើ​ដើម្បី​បុព្វហេតុ​ជាតិ មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ឡើយ។ រដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​បង្កើត​គណៈកម្មាធិការ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ ឃាតកម្ម​លើ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​មួយ​រូប ឈ្មោះ អ៊ិន រតនា នោះ​ហើយ។ លោក​វរសេនីយ៍ឯក ខេង ទីតូ ជា​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ មេសា ថា គណៈកម្មាធិការ​នេះ​មាន​ស្ថាប័ន​ចម្រុះ រួម​មាន​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួង​អធិការកិច្ច។ លោក ខេង ទីតូ បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មាធិការ​នេះ​ឡើង គឺ​ដើម្បី​ស៊ើប​អង្កេត​រក​ការ​ពិត​ថា តើ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី ដោយសារ​តែ​មន្ត្រី​ប៉េអិម ឈ្មោះ អ៊ិន រតនា ជា​អ្នក​បាញ់​សម្លាប់ រួច​បាញ់​សម្លាប់​ខ្លួន​ឯង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឬ​យ៉ាង​ណា? លោក ខេង ទីតូ មិន​ទាន់​បញ្ជាក់​កាលបរិច្ឆេទ​អំពី​ការ​ចុះ​ស៊ើប​អង្កេត​ទេ ពីព្រោះ​រដ្ឋាភិបាល​កំពុង​រៀប​ចំ​គណៈកម្មាធិការ​ស៊ើប​អង្កេត​នេះ​នៅ​ឡើយ។ ការ​រៀបចំ​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​នេះ នៅ​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ ស្រុក ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ និង​នៅ​ស្រប​ពេល​ដែល​សាកសព​លោក ឈុត វុទ្ធី ត្រូវ​គេ​យក​ទៅ​បញ្ចុះ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មេសា ដែល​មាន​មនុស្ស​រាប់​រយ​នាក់​ចូល​រួម។ ដោយ​ឡែក​សាកសព​របស់​មន្ត្រី​ប៉េអិម លោក អ៊ិន រតនា ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​លោក​យក​ទៅ​បូជា​កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​មេសា បន្ទាប់​ពី​ថ្ងៃ​កើតហេតុ​មួយ​ថ្ងៃ។ បន្ថែម​ពី​លើ​នេះ​ទៀត ភរិយា​សព​លោក ឈុត វុទ្ធី គឺ​អ្នកស្រី សំ ចាន់ធី បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ជូន​ស្វាមី​របស់​គាត់ និង​សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ការពារ​សុវត្ថិភាព​សមាជិក​ក្រុម​គ្រួសារ​របស់​ គាត់ ពីព្រោះ​ពួក​គាត់​ស្ថិត​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច ក្រោយ​ពេល​ប្ដី​គាត់​ស្លាប់។ ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​តំណាងរាស្ត្រ លោក​បណ្ឌិត ជាម យៀប បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ស្វែង​រក​ឃាតក​ពិត​ក្នុង​អំពើ​ឃាតកម្ម​នេះ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម លោក អ៊ិន រតនា។ លោក​បណ្ឌិត ជាម យៀប បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ដ៏​សកម្ម​ធ្វើ​ការ​ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ និង​ហ៊ាន​លះ​បង់​ជីវិត​នោះ។ គេ​កត់​សម្គាល់​ឃើញ​ថា ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​អ្នក​តំណាងរាស្ត្រ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ ពីព្រោះ​ថា របាយការណ៍​ស៊ើប​អង្កេត​របស់​កងរាជអាវុធហត្ថ​ខែត្រ​កោះកុង កាល​ពី​ថ្ងៃ​ទី​២៧ មេសា ពួក​គេ​ចាត់​ទុក​ថា វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទាំង​ស្រុង​នោះ​ឡើយ។ ជា​ពិសេស​ចំណុច​ដែល​បាន​និយាយ​ថា មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ អ៊ិន រតនា បាន​ធ្វើ​អត្តឃាត​ដោយ​បាញ់​ខ្លួន​ឯង​ចំនួន ២​គ្រាប់ ដោយ​កាំភ្លើង​វែង​ប្រភេទ​អាកា​៤៧ បន្ទាប់​ពី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា នោះ។ នៅ​មាន​ទឡ្ហីករណ៍​ជា​ច្រើន​ទៀត ចំពោះ​ករណី​ឃាតកម្ម​លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម​នេះ ពីព្រោះ​ថា ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ខែត្រ​បាន​សរសេរ​រថា លោក អ៊ិន រតនា និង​មន្ត្រី​ប៉េអិម​មួយ​រូប​ទៀត ឈ្មោះ សូ សុភាព មាន​បេសកកម្ម​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខែត្រ​កោះកុង ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ប៉ុន្តែ​មូលហេតុ​អ្វី​បាន​លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម​បែរ​ជា​ប៉ះ​ទង្គិច​គ្នា ហើយ​រហូត​ដល់​បាញ់​សម្លាប់​លោក ឈុត វុទ្ធី បើ​អ្នក​ទាំង​ពីរ​មាន​បេសកកម្ម​ការពារ​ព្រៃ​ឈើ​ដូច​គ្នា​នោះ? បញ្ហា​មួយ​ទៀត មូលហេតុ​អ្វី​បាន​មន្ត្រី​ប៉េអិម​រូប​នោះ បែរ​ជា​ទៅ​ការពារ​មន្ត្រី​ក្រុមហ៊ុន និង​បាន​ទាមទារ​យក​អង្គ​ចងចាំ (Memory) ពី​លោក ឈុត វុទ្ធី និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​នាក់​ទៀត។ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បាន​ពន្យល់​ក្នុង​នាម​ជា​មន្ត្រី​យុត្តិធម៌ នៅ​ពេល​ឃើញ​គេ​ប្រកែក​គ្នា ដូច​ជា​ករណី​លោក ឈុត វុទ្ធី កំពុង​ប្រកែក​គ្នា​ជាមួយ​មន្ត្រី​ក្រុមហ៊ុន​នោះ ពួកគេ​គ្រាន់​តែ​មើល​ទេ ប៉ុន្តែ​មូលហេតុ​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​នោះ វា​ជា​រឿង​ទំនាស់​បុគ្គល។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីការដូ លោក អំ សំអាត បាន​លើក​ហេតុផល​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​ទាំង​នោះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​កាប់​ឈើ​នៅ​តំបន់​កើត​ហេតុ ស្ថិត​ក្នុង​ស្រុក​មណ្ឌលសីមា ដូច្នេះ​ហើយ​ទើប​ពួក​គេ​ចេញ​មុខ​ការពារ​ក្រុមហ៊ុន។ ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ នៅ​មាន​ភាព​សង្ស័យ​ជា​ច្រើន​ជុំវិញ​ឃាតកម្ម​នេះ។ ហេតុផល​មួយ​ទៀត ជា​ករណី​មិន​ប្រក្រតី​នោះ គឺ​អត្ថបទ​របស់​កាសែត ឌឹ ខេមបូឌា ដេលី ចេញ​ផ្សាយ​ថ្ងៃ​សៅរ៍ ទី​២៨ មេសា បាន​សរសេរ​ថា ​អ្នក​កាសែត​ទាំង​ពីរ​នាក់ ដែល​ជា​សាក្សី​រស់​នៅ​ក្នុង​ហេតុការណ៍​នោះ គឺ​កញ្ញា ផន បុប្ផា និង​កញ្ញា អូលេស្សា ផ្លូឃី (Olesia Plokhii) ពួក​គេ​មិន​ដឹង​ថា អ្នក​ណា​ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា ជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​ទេ។ ពួក​គេ​បញ្ជាក់​ថា លោក ឈុត វុទ្ធី និង​មន្ត្រី​កងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា នោះ ​មិន​ទាន់​ស្លាប់​ភ្លាមៗ​ទេ។ ក៏​ប៉ុន្តែ​ក្រុម​ទាហាន និង​ប៉េអិម មិន​បាន​ជួយ​សង្គ្រោះ​ទេ ដោយ​ទុក​ឲ្យ​លោក ឈុត វុទ្ធី និង​ប៉េអិម​រូប​នោះ​នៅ​កន្លែង​កើត​ហេតុ​រហូត​ដល់​ស្លាប់ ទោះ​បី​ជា​ស្ត្រី​អ្នក​កាសែត​បាន​ស្នើ​សុំ​យក​ពួកគាត់​ទៅ​ពេទ្យ​ក៏ដោយ។ ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក ជាម យៀប មាន​ប្រសាសន៍​ថា វា​ជា​រឿង​អំពើ​អមនុស្សធម៌​មួយ ដែល​ពួក​គេ​មិន​គួរ​ធ្វើ​ដូច្នោះ​នោះ​ទេ ក្នុង​នាម​ជា​មនុស្ស​ដូច​គ្នា​ទោះ​បី​ជា​ក្នុង​ពេល​នោះ ស្ថិត​នៅ​ក្នុង​សភាព​បែប​ណា​ក៏ដោយ។ លោក ឈុត វុទ្ធី ជា​ស្ថាបនិក និង​ជា​នាយក​នៃ​ក្រុម​ការពារ​ធនធាន​ធម្មជាតិ (NRPG) និង​ជា​សកម្មជន​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ​ កម្ពុជា ពិសេស​ព្រៃឡង់ និង​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់។ លោក​គឺ​ជា​អ្នក​គាំទ្រ​ដ៏​សកម្ម​មួយ​រូប​នៃ​បណ្ដាញ​សហគមន៍​ផ្សេងៗ អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម និង​សហគមន៍​មូលដ្ឋាន​នានា ដែល​តស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស។ របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​សរសេរ​ថា គិត​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ មាន​មនុស្ស​ចំនួន ១១​នាក់​ហើយ ដែល​គេ​បាញ់​សម្លាប់ ក្នុង​នោះ​មាន​អ្នក​កាសែត សហជីព សកម្មជន​សិទ្ធិ​មនុស្ស និង​លោក ឈុត វុទ្ធី នេះ។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ស៊ើប​អង្កេត​ នេះ ធ្វើ​យ៉ាង​ណា​ស៊ើប​អង្កេត​ឲ្យ​មាន​តម្លាភាព និង​ឯករាជ្យ ដើម្បី​កុំ​ឲ្យ​មាន​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា៕

1 comment:

Anonymous said...

ខ្ញុំក៏​យល់ស្របជាមួយលោក
@10:07AM និង @12:54PM

KI គួរតែដករូប សម រង្ស៊ី មកដាក់ខាងស្តាំវិញទើបត្រូវ! ព្រោះមេបក្សប្រឆាំងមួយនេះគឺ
ពុំមែនជា វីរជនខ្មែរនោះទេ!
គឺជា វីរជនតែសំបកក្រៅ.........
តាមពិតគឺជាអ្នកនយោបាយទុបជើងគ្រែនិង
បង្រ្គប់ចិច្ចអោយពួកអាក្បត់កញ្ជៈយួននៅភ្នំពេញតែប៉ុណ្ណោះ។

8:36 PM
Anonymous said...
សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................