ដោយ . ឆាំ ឆានី ១៧ ឧសភា ២០២ http://www.kmn-radio.com/
លោក ឡុង រី អ្នកតំណាងរាស្រ្តកូតាគណបក្ស សម រង្ស៊ី មណ្ឌលក្រចេះ មានប្រសាសន៍ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ នេះ ក្រសួងមហាផ្ទៃបានកោះហៅសមាជិកក្រុមប្រឹក្សាស្រុក និងខេត្ត ក្រចេះ ឲ្យមកចូលរួមក្នុងពីធីប្រកាសសុពលភាពលោក សរ ចំរ៉ុង ជាអភិបាលខេត្តក្រចេះ ជំនួសលោក ខាំ ភឿន ដែលស្លាប់ទៅកាលពីពេលថ្មីៗនេះ ។
ប៉ុន្តែ សំរាប់សមាជិកក្រុមប្រឹក្សាស្រុក និងខេត្ត កូតាគណបក្ស សម រង្ស៊ី ចំនួន២៣រូប និងធ្វើពហិការមិនទៅចូលរួមក្នុងពិធីនេះទេ ។ ដោយហេតុថា ការប្រកាសសុពលភាពនេះ មិនមានប្រយោជន៍ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ ហើយលោកនិងសមាជិកក្រុមប្រឹក្សាស្រុក និងខេត្ត កូតាគណបក្ស សម រង្ស៊ី ទាំងអស់ យកពេលវេលានេះទៅជួយប្រជាពលរដ្ឋ ដែលកំពុងរងនូវអំពើអយុត្តិធម៍ក្នុងការបង្រ្កាបដោយហឹង្សាពីសំណាក់រដ្ឋាបាលវិញ ។
គួរំលឹកថា កាលពីថ្ងៃម្សឹលម៉ិញ ១៦ ឧសភា ឆ្នាំ២០១២ ក្រោមបញ្ជារបស់លោក ស ខេង និងលោក នេត សាវឿន កងកម្លាំងប្រដាប់អាវុធបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ទៅបង្រ្កាបការតវ៉ារបស់ប្រជាពលរដ្ឋជាង១០០០គ្រួសាររស់នៅក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីយកដីដែលប្រជាពលរដ្ឋរស់នៅជាច្រើនឆ្នាំឲ្យទៅក្រុមហ៊ុនចម្ការកៅស៊ូ កាសូទីម ។ ក្នុងការបង្រ្កាបនោះកម្លាំងប្រដាប់អាវុធបានបាញ់ក្មេងស្រីម្នាក់ឈ្មោះ ហេង ចន្ថា អាយុ ១៤ ឆ្នាំ ស្លាប់ ពីរនាក់រងរបួស ៥នាក់ត្រូវបានចាប់ខ្លួន និងរាប់ពាន់នាក់ទៀតកំពុងបង្ខំចិត្តចាកចេញពីលំនៅឋានទៅរស់ក្នុងព្រៃ ក្រោមដំណត់ទឹកភ្លៀង យ៉ាងវេទនាបំផុត ។
ការចោទប្រកាន់របស់រដ្ឋាភិបាល មកលើប្រជាពលរដ្ឋថា បានបង្កើតតំបន់អបគម ដែលមានឈ្មោះ ប៊ុន រដ្ឋា ជាមេខ្លោង នេះ ត្រូវបានមន្រ្តីសិទ្ឋិមនុស្ស និងគណបក្ស សម រង្ស៊ី ធ្វើការថ្កោលទោស និងទាមទារឲ្យចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោស ។
ប្រភពពីមន្រ្តីក្នុងទីស្តីការគណ:រដ្ឋមន្រ្តី ដែលសុំមិនឲ្យបញេ្ចញឈ្មោះបានបង្ហើបប្រាប់ថា យុទ្ឋសាស្រ្តថ្មីរបស់រដ្ឋាភិបាលក្នុងការបង្រ្កាបប្រជាពលរដ្ឋដែលហ៊ានចេញមុខតវ៉ាគឺ ការបង្រ្កាបដោយហឹង្សា និងប្តូរបទចោទប្រកាន់ពីកម្រិតស្រាល ទៅជាបទឧក្រិដ្ឋ ។ ព្រោះថា បើគ្រាន់តែប្រឌិតនូវបទចោទប្រកាន់ស្រាល់ៗ និងទប់ស្កាត់ការតវ៉ាដោយអហឹង្សា មិនបាញ់សម្លាប់ដូចពេលនេះទេ គឺប្រជាពលរដ្ឋលោកមិនខ្លាច ហើយរដ្ឋាភិបាលមិនអាចប្លន់ដីយកទៅឲ្យក្រុមហ៊ុនបានស្រួលៗ ដូច្នេះហើយបានជារដ្ឋាភិបាលបង្កើតយុទ្ឋសាស្ត្រន៍ថ្មីគឺប្រឌិតបទចោទប្រកាន់ថ្នាក់ឧក្រិដ្ឋ និងបង្រ្កាបដោយហឹង្សាបែបនេះ ។
សូមញ្ជាក់ថា ការធ្វើដំណើរចូលទៅក្នុងតំបន់ក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ជាតំបន់ដែលកើតហេតុ គឺយើងត្រូវធ្វើដំណើរដោយជិះក្បូននិងទាញខ្សែររ៉ត ឆ្លងព្រែកឆ្លូង ព្រែកតេ និងព្រែកឈ្លីក តែនៅពេលដែលក្រុមកម្លាំងប្រដាប់អាវុធចូលទៅបង្រ្កាបប្រជាពលរដ្ឋស្លូតត្រង់ គឺក្រុមកម្លាំងប្រដាប់អាវុធ បានកាត់ខ្សែររ៉តចោល ធ្វើឲ្យអ្នកឃ្លាំមើលពីការរំលោភសិទ្ឋិមនុស្ស និងអ្នកពត៍មានមិនអាចចូល ទៅតំបន់នោះបាន ដែលជាហេតុធ្វើឲ្យក្រុមកម្លាំងប្រដាប់អាវុធមានភាពងាយស្រួលក្នុងការប្រើអំពើហឹង្សាដល់ប្រជាពលរដ្ឋ ។
3 comments:
ខ្មែរក្រោកឡើយ!
ក្រុមហ៊ុនទាំងអស់នោះមិនម៉ែនជាក្រុមហ៊ុនខ្មែរទេ។
បើយើងប្រឆាំងអាចស្លាប់ ប៉ុន្តែបើយើងមិនតស៊ូ យើងគុងតែស្លាប់ និងពួជខ្មែរ
ប្រាកដជាសាប់សូន្យនៅពេលខ្លីៗនេះជាពុំខាន!
Subj: Serial killing by authorities
Net Savoeun and Sar Kheng are trying to outdone Sihanouk in killing their own people and forced evictions. "As the Samlot Bloodshed is to the Sangkum Reastre Niyum, Chlong Bloodbath is to Hun Sen regime". It means that Sihanouk ordered the Sangkum police forces to kill and arrest people in Bttambang's Samlot District in the 60s and now Hun Shit's henchmen killled and arrested people in Kratie's Chlong district with similar accussation. It is time for all Khmer race to wake up and take revenge????
Hun Sen's henchmen have no other words except UNINTENTIONAL, RECHOCHET, SELF DEFENSE. When they use these words,it means that: UNINTENTIONAL=PREMEDITATED, RECHOCHETED=AIMED THE GUN AT, SELF DEFENSE= ATTACKS BY USING EXCESSIVE FORCE AT WILL.
This killing is, of course, a premeditated assasination with excessive force which is punishable by law. Sar Kheng, Neth savoeun and the hitmen are subjected to prosecution by national courts for crime and prosecution by International Court of Justice for Crime against humanity (killing a group of people or race is defined as crime against humanity or genocide). Please historians, keep good records of these astrocities for International Court in the future.
The serial killing committed my the authories is the jink for the Hun Regime. If the regime were to be placed on the S-curve, it must be at the top end of the S that is about to decline.
After Samlot Massacre in 1967 by the Sihanouk's Sangkum, people in Samlot and their relative nationwide vowed to take revenge to their graves and of cause they did. Sihanouk has faced the consequence ever since and now he is suffering more than death. He's not allowed to write in the name of Ruom Rith, not allowed to speak...so, death is better than alive for him.
If compare to the Samlot Massacre, the serial killing would be the signal of the end of the Hun Regime. People in Chlong, Borei Keila, Beng Kok would seek revenge to their graves. Only time would tell when they find a strong link and combine forces. Hun Sen would be able to run to the end of the world, but he could not escape from the power of the GRUDGES of the embeded in the hearts and souls of the Khmer people who have been suffering from BLOOD BATH.
6:31 PM
Anonymous said...
CPP is not immuned from division. For example, Heng Pov was used to kill and frame innocent people and later was purged, likewise Hok Long Yuon, Sin Sen, Mok Dara, Ke Kimyan. Find the right leverage, and the division would come as surprise. "Nothing is immortal,only the immortal is mortal!" as one said.
ឃោឃៅណាស់ សម៍យនេះទៅហើយ!
Post a Comment