Monday, May 07, 2012

មេគ្រួសារ ​លែងមាន​ ឥទ្ធិពល​ លើ ​សំឡេង​ ឆ្នោត ​បក្ស​ នយោបាយ

កត្តា​ហិរញ្ញវត្ថុ​ជំរុញ​ឲ្យ​សមាជិក​គ្រួសារ​មាន​ឯករាជ្យ​​ពី​មេគ្រួសារ ក្នុងការ​ជ្រើសរើស​គណបក្ស​នយោបាយ (RFI/Siv Channa)

ថ្ងៃ អាទិត្យ 06 ឧសភា 2012
ដោយ គី សុខលីម
Radio France Internationale

អង្គការ​សង្កេតការណ៍​បោះឆ្នោត Comfrel បាន​សង្កេត​ឃើញ​ថា មេគ្រួសារ​លែងមាន​ឥទ្ធិពល​លើ​សំឡេង​ឆ្នោត​ទៀត​ហើយ​សម្រាប់​ការ​បោះឆ្នោត​នាពេល​ខាងមុខ​នេះ។ កាលពី​អាណត្តិមុនៗ សមាជិក​ក្នុង​គ្រួសារ​នីមួយៗ​តែងតែ​បោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​តាម​មេគ្រួសារ​ដែល​មាន​ឥទ្ធិពល​ហិរញ្ញវត្ថុ។

លោក គល់ បញ្ញា នាយកប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា Comfrel ​បាន​អះអាង​នៅ​ថ្ងៃ​អាទិត្យ​ទី៦​ខែ​ឧសភា​នេះ​ថា មេគ្រូសារ​ដែល​ធ្លាប់តែ​មាន​ឥទ្ធិពល​លើ​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​នោះ ឥឡូវ មិនសូវ​មាន​ឥទ្ធិពល​ដូច​ពីមុន​ទៀត​ឡើយ។

កាលពី​អាណត្តិ​មុនៗ ជាពិសេស ចាប់តាំងពី​អាណត្តិ​ឆ្នាំ​១៩៩៣​ដល់​អាណត្តិ​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០០៧​និង​អាណត្តិ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨ កន្លងមក​ គ្រួសារ​ខ្មែរ​មួយ​ចំនួន​ធំ​បាន​សម្រេចចិត្ត​បោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​តាម​ឪពុក​ដែល​ជា​មេ​គ្រួសារ។ ប៉ុន្តែ​និន្នាការ​នេះ​បាន​ថយចុះ​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ។

លោក គល់ បញ្ញា ដែល​ជាអ្នក​ជំនាញ​សង្កេតការណ៍​បោះឆ្នោត​តាំង​ពី​ច្រើនអាណត្តិ​មក​ហើយ​នោះ បាន​ពន្យល់​ថា ការ​ថយចុះ​នៃ​និន្នាការ​នេះ​គឺ​បណ្តាល​មក​ពី​មូលហេតុ​ចម្បង​តែ​មួយ​គត់​គឺ​​កត្តា​ហិរញ្ញវត្ថុ។ អ្នក​ជំនាញ​រូប​នេះ​បាន​ពន្យល់​លម្អិត​ថា៖ «កាលពីពេល​មុន នៅ​ក្នុង​សង្គម​ខ្មែរ ឪពុក​ភាគ​ច្រើន​គឺ​ជា​អ្នក​រក​លុយកាក់​សម្រាប់​ចិញ្ចឹម​ផ្គត់ផ្គង់​គ្រួសារ។ ប៉ុន្តែ​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ប្រែប្រួល មានន័យថា នាពេល​បច្ចុប្បន្ន​នេះ សមាជិក​ក្នុង​គ្រួសារ​សុទ្ធតែ​មាន​ការងារ​ធ្វើ​រៀងៗ​ខ្លួន។ ដូច្នេះ ពួកគេ​សម្រេច​ចិត្ត​ជ្រើសរើស​គណបក្ស​នយោយបាយ​ដោយ​ខ្លួនឯង»។


លទ្ធផល​ជំរឿន​សហគ្រាស​ចុងក្រោយ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​មានចំនួន​សហគ្រាស​កន្លះ​លាន​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន​១លាន​៧សែននាក់។ ក្នុងចំណោម​ចំនួន​នេះ​ ស្ត្រីមានចំនួន​ជាង​១លាននាក់​ ពោលគឺ​ស្មើនឹង​៦១%​រីឯ​បុរស​តំណាងអោយតែ​​៣៩%​ប៉ុណ្ណោះ។ បើ​ផ្អែកលើ​តួលេខ​នេះ គេ​អាច​និយាយ​បាន​ថា ស្ត្រី​លែង​ពឹងពាក់​ទាំងស្រុង​លើ​ចំណូល​របស់​ស្វាមី​ទៀត​ហើយ

ជាការពិត និន្នាការ​បោះឆ្នោត​តាម​មេគ្រួសារ​បាន​ថយចុះ​ច្រើន​មែន​នៅទីក្រុង​ភ្នំពេញ​ប៉ុន្តែ​ នៅ​ជនបទ ការ​បោះឆ្នោត​តាមគ្នា​នៅតែ​មាន​ច្រើន​ដែរ។

ក្រៅពី​ការ​បោះឆ្នោត​តាម​មេគ្រួសារ លោក គល់ បញ្ញា សង្កេត​ឃើញ​ថា អំពើ​ហិង្សា​មុន​ពេល​បោះឆ្នោត​រវាង​អ្នកគាំទ្រ​បក្ស​មួយ​និង​បក្ស​មួយ​ទៀតមាន​ការ​ថយចុះ​គួរអោយ​កត់សម្គាល់​បើ​ប្រៀបធៀប​ទៅនឹង​អាណត្តិមុន​ៗ។ លោក បញ្ញា បាន​បន្ត​ទៀត​ថា៖ «អំពើហិង្សា​មាន​ការ​ថយចុះ​មែន​ប៉ុន្តែ​ការរើសអើង​ជា​ពាក្យសម្តី​រវាង​សកម្មជន​គណបក្ស​នយោបាយ​នៅតែ​មាន​ដដែល។ អ្វី​ដែល​ជា​ការវិវឌ្ឍន៍​ល្អ​គឺ​នៅ​ត្រង់​ថា កាលពេលពីមុន ពួកគេ​យក​ដំបង​ឬ​អាវុធ​គំរាម​ដាក់គ្នា​ប៉ុន្តែ ​ឥឡូវនេះ ពួកគេ​គ្រាន់តែ​បោះ​សម្តី​ដាក់គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ»។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ខាងមុខ​នេះ​ និង​ការ​បោះឆ្នោត​តំណាងរាស្រ្ត​នៅឆ្នាំ​២០១៣។ ចាប់​ពីពេល​នេះ​តទៅ គេ​សង្កេត​ឃើញ​ថា សកម្មជន​គណបក្ស​នយោបាយ​គ្រប់​គណបក្ស​ទាំងអស់​បាន​នាំគ្នា​ចុះ​មូលដ្ឋាន​លន់តួ​អង្វរ​សុំការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ៕

2 comments:

Anonymous said...

81% of 2000 people = 1620 persons agree to be interviewed, so the other 380 persons do not give the interview, they are scare for their life if they speak out against Hun Sen government, meaning they won't vote for Hun Sen they may be the people from opposition party.Thus,67% out of 1620 will vote for Hun Sen which is amount to 1085 persons only. Then 1085 is about 54% out of 2000 people. Now it's time for him not to bark, he should step down.

Anonymous said...

ការបោះឆ្នោតបច្ចុប្បន្នគឺជាអន្ទាក់របស់យួនដាក់អោយខ្មែរចូលទៅក្នុងធ្នាក់របស់ពួកវា, កាលណាយើងចូលទៅបោះឆ្នោតមានន័យថាយើងបានជួយអោយអា ហ៊ុន សែន ដែលជាកញ្ជៈយួនបន្តកាន់អំណាចស្របច្បាប់តទៅទៀតហើយទុកឧកាសអោយយួនចូលមលលេបយកទឹកដីខ្មែរ។