(Photo: DAP-news) |
Originally posted at: http://khmersme.wordpress.com/2012/05/07/%E1%9E%96%E1%9E%B7%E1%9E%94%E1%9E%B6%E1%9E%80%E1%9E%90%E1%9E%B6-%E1%9E%8A%E1%9F%82%E1%9E%9A/
ដូច្នេះ ចំពោះការ លើកឡើង របស់សម្តេច យើងពិបាកថា ណាស់ថា បើគ្មានការ ទិញទឹកចិត្ត ឬគំរាម កំហែងទេ វាពិតជា នៅតែមាន អ្នកគាំទ្រច្រើន ដដែល ឬយ៉ាងណា? ព្រោះមនុស្ស ក្នុង បក្ស ប្រជាជន សព្វថ្ងៃ ក៏មានអ្នក មិនសប្បាយចិត្ត ចំពោះការ ដឹកនាំរបស់ សម្តេច ជាពិសេស បក្សពួក គូកន អាម៉ីអាថោង របស់សម្តេច ដែរ។
កាលពីម្សិលមិញ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រសិនបើ អ្នកគាំទ្រសម្តេច ធ្លាក់ចុះមកត្រឹមក្រោម៦០ភាគរយ សម្តេច នឹងលាលែង និង ចុះចេញពីតំណែងភ្លាម មិនចាំបាច់ឲ្យគេដេញ ឬនិយាយច្រំដែលៗទេ។
ប្រសាសន៍របស់សម្តេចនាពេលនេះ ពិតជាធ្វើឲ្យយើង(ខ្មែរស្មេរ)ចាប់អារម្មណ៍គួរសមដែរ ព្រោះវាមិនមែន ជាការលើកឡើងលើកទីមួយរបស់សម្តេចទេ និង ក៏ជាទម្លាប់របស់សម្តេច ក្នុងការស្ទង់ ចង់ដឹងមតិអ្នកគាំទ្រ និង អ្នកប្រឆាំងសម្តេចដែរ។លោកហូ ជីមិញ ធ្លាប់ប្រើ មធ្យោបាយនេះ កាលពីលោកនៅមានជីវិត គឺបើកកាសែតប្រឆាំងខ្លួនឯងមួយស្ថាប័ន។
ប្រសាសន៍របស់សម្តេច ក៏ធ្វើឲ្យយើងពិបាកធ្វើការវិនិច្ឆ័យថា ត្រឹមត្រូវ ឬមិនត្រឹមត្រូវដែរ ព្រោះ គ្មានរបាយការណ៍ ការស៊ើបអង្កេត ឬសម្រង់មតិឯករាជ្យណា ដែលអាចបញ្ជាក់ឲ្យយើងទទួលយកបាន។
តាមការសង្កេតរបស់ខ្មែរស្មេរ មើលឃើញថា គ្មានអ្នកគាំទ្រហ៊ានចេញមុខ និយាយរិះគន់ដោយចំៗទេ ហើយអះអាងថា ពួកគេ ពិតជាមិនបានទិញទឹកចិត្តដោយសម្តេចហ៊ុនសែនដែរ។ តែពួកគេម្នាក់ៗ ពិតជាបានទទួលបានផលពីសម្តេចហ៊ុនសែនជានិច្ច។
នៅមុនពេលបោះឆ្នោត សម្តេចហ៊ុន សែន តែងតែ ផ្តល់ទៅឲ្យមនុស្សដែលស្និទ្ធនឹងខ្លួន នូវការ ឡើងតំណែង មុខងារ បើប្រជាពលរដ្ឋ ត្រូវបានសារុង អាវយឺត ប៊ីចេង និង ប្រាក់ជាដើម។
ការគ្រប់គ្រងអំណាចរបស់សម្តេចតេជោហ៊ុន សែន ក៏ត្រូវបានគេមើលឃើញផងដែរថា ម្តងម្កាល ពិតជាគួរឲ្យខ្លាច ព្រោះសម្តេច តែងតែដកចេញនូវមន្រ្តីណា ដែលធ្វើឲ្យកិត្យានុភាពរបស់សម្តេចចុះខ្សោយ ឬជាមនុស្ស ដែលគោរពឯករាជ្យភាព និង យុត្តិធម៌ពេក។
មន្រ្តីក្នុងបក្សទាំងអស់ ត្រូវតែលើកដៃបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីបង្ហាញពីឆន្ទៈថា ពិតជាស្មោះ ត្រង់ជាមួយសម្តេច បើមិនដូច្នេះទេ គឺត្រូវប្រឈមនឹងការដកហូតតំណែង។
លោកជា សុផារ៉ា អតីត អភិបាលរាជធានីភ្នំពេញ ត្រូវបានដកចេញពីតំណែងកាលពីឆ្នាំ២០០៣ ក្រោមលេសថា បានបណ្តោយព្រឹត្តិការណ៍ដុតស្ថានទូតថៃកើតឡើង ។ប៉ុន្តែ ការដក នេះ ត្រូវគេសង្ស័យថា លោក ជាសុផារ៉ា នៅគ្រានោះ បានមានប្រជាប្រិយភាពខ្លាំង ទាំងក្នុង ជួរបក្ស និង និស្សិតខាងក្រៅ។
មួយវិញ ដើម្បីដឹងលទ្ធផលថា តើមានមនុស្សប៉ុន្មាននាក់ ស្មោះត្រង់ មិនស្មោះត្រង់ ឬមិនគាំទ្រ សម្តេចគួរតែ ធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ពីការបោះឆ្នោតជាសមមាត្រ ទៅជាឯកត្តនាមវិញ ហើយហាមទិញទឹកចិត្ត គំរាមដកតំណែង នោះនឹងដឹងហើយ ថា មានអ្នកគាំទ្រសម្តេចប៉ុន្មានភាគរយ?។
ខ្លឹមសារនៃមាត្រាច្បាប់ស្តីពីការបោះឆ្នោតចែងថា ហាមគណបក្សទាំងអស់ធ្វើការគំរាមកំហែង ឬ ទិញទឹកចិត្តប្រជាពលរដ្ឋ ហើយថា ការគំរាម ឬទិញទឹកចិត្តម្ចាស់ឆ្នោត គឺជាអំពើខុសច្បាប់។
ច្បាប់ប្រឆាំងអំពើពុករលួយក៏ចែងដែរថា ករណី ដែលមេ ឬប្រធានទទួលយកលាភសក្ការៈ(សំណូក)មុនពេលបុគ្គលម្នាក់ទៀតឡើងឋានៈ គឺជាអំពើពុករលួយ ប៉ុន្តែ បើអ្នកនោះ បានឡើងឋានៈរួចហើយ ហើយទើបមានជំនូន ឬអំណោយជាក្រោយ នោះមិនចាត់ចូលជាអំពើពុករលួយទេ។វាជាជំនូនតាមប្រពៃណី ឬទំនៀមទម្លាប់។
ជាទូទៅ នៅមុនរដូវបោះឆ្នោតមកដល់ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស តែងតែទទួលបាន នូវសារុងពុម្ពមួយម្នាក់ ក្រមារ អាវយឺត ប៊ីចេង និង អង្ករខ្លះ ពីគណបក្សប្រជាជន ហើយ មិនត្រូវ បានគេហាមឃាត់ ឬនិយាយថា ជាការទិញទឹកចិត្តទេ។
ដូច្នេះ ចំពោះការលើកឡើងរបស់សម្តេច យើងពិបាកថាណាស់ថា បើគ្មានការទិញទឹកចិត្ត ឬគំរាមកំហែងទេ វាពិតជានៅតែមានអ្នកគាំទ្រច្រើនដដែល ឬយ៉ាងណា? ព្រោះមនុស្ស ក្នុង បក្សប្រជាជនសព្វថ្ងៃ ក៏មានអ្នកមិនសប្បាយចិត្ត ចំពោះការដឹកនាំរបស់សម្តេច ជាពិសេស បក្សពួក គូកន អាម៉ីអាថោងរបស់សម្តេចដែរ។
5 comments:
If u wanted to win the election
stopped create anymore party .
In Cambodia need only two party .
First democratic party and cpp party.
2nd we need Human right to help the
peoples around country .
Every party should elect somebody
whom was liability to be a leader
in each party .
U knew exactly are there many party
right now in Cambodia ?
“ កាលពីម្សិលមិញ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រសិនបើ អ្នកគាំទ្រសម្តេច ធ្លាក់ចុះមកត្រឹមក្រោម៦០ភាគរយ សម្តេច នឹងលាលែង និង ចុះចេញពីតំណែងភ្លាម មិនចាំបាច់ឲ្យគេដេញ ឬនិយាយច្រំដែលៗទេ។ “
You still owe the Khmer people your head regarding the illegal logging, you Motherfucker Hun Sen.
81% of 2000 people = 1620 persons agree to be interviewed, so the others 380 person do not give the interview,those are scare for their life if they speak out against Hun Sen government. Thus,67% will vote for Hun Sen is equal to 1085 persons which is 54% if the entire 2000 people allow to be interviewed. Now it's time for him not to bark, he should step down.
How can you say you are a good leader, and you lead Cambodia to more develop? Look at your presents (Am Noy) You give that same present since 20 years ago. Don't you think that, we need more now?
នាយដែកជោរ ហ៊ុន សែន បាននិយាយច្រំដែលៗថា ប្រសិនបើ អ្នកគាំទ្រ នាយធ្លាក់ចុះមកត្រឹមក្រោម៦០% វា នឹងលែងលា ពីតំណែងនាយករដ្ឋមន្រ្តី !!!
Post a Comment