ស្របពេលដែលក្រុមមន្ត្រីរដ្ឋាភិបាល បានព្យាយាមធ្វើការបកស្រាយ ពីការស្លាប់របស់លោក ឈុត វុទី្ធ សកម្មជនការពារព្រៃឈើល្បីឈ្មោះ និងលោក អ៊ិន រតនា មន្ត្រីកងរាជអាវុធហត្ថថា ពួកគេ បានស្លាប់បន្ទាប់ពីមានការបាញ់តគ្នា កាលពីថ្ងៃទី២៦មេសានោះ ត្រូវបានក្រុមគ្រួសារសពលោក អ៊ិន រតនា ដាក់ការសង្ស័ថា ការស្លាប់របស់លោក អ៊ិន រតនា ជាការសម្លាប់បំបិទមាត់ចុងក្រោយ បន្ទាប់ពីមានការបាញ់សម្លាប់លោក ឈុត វុទ្ធី ហើយ ។ អ្នកស្រី ប៉ែន សេង ម្ដាយសពរបស់ អ៊ិន រតនា ដែលត្រូវបានបូជានៅ ខណ្ឌដង្កោ ក្នុង ក្រុងភ្នំពេញកាលពីថ្ងៃសុក្រ រំលងមួយថ្ងៃបន្ទាប់ពីព្រឹត្តិការណ៏នោះ បាននិយាយប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា ” យើងមានការសង្ស័យថា ហេតុអ្វីពួកគេស្លាប់ដោយសារតែគ្រាប់កាំភ្លើងដូចគ្នា..” ។
ចំណែកអ្នកស្រី អ៊ិន វណ្ណា ត្រូវជាម្ដាយមីងសពលោក អ៊ិន រតនា ក៏ បានថ្លែងឲ្យដឹងផងដែរថា ” ក្មួយប្រុសរបស់ខ្ញុំត្រូវបានគេសម្លាប់ ហើយខ្ញុំមិនអាចនិយាយច្រើនអំពីថា តើអ្នកណាជាអ្នកបាញ់ក្មួយខ្ញុំ ស្លាប់នោះទេ ។ខ្ញុំមិនអាចនិយាយច្រើនអំពីការបាញ់សម្លាប់ ពីព្រោះខ្ញុំពុំបានឃើញ អំពីហេតុការណ៏នេះ ផ្ទាល់ ។ប៉ុន្តែក្មួយប្រុសរបស់ខ្ញុំ អ៊ិន រតនា ជាមនុស្សស្លូតបូត ហើយខ្ញុំមិនជឿថា គេហ៊ានបាញ់សម្លាប់ខ្លួនឯងនោះទេ.. ” ។
លោក អ៊ិន រតនា រងការចោទប្រកាន់ថា បានបាញ់លោក ឈុត វុទ្ធី ខណៈមានការប៉ះទង្គិចពាក្យសម្ដី នៅពេលដែលលោកព្យាយាម ដកហូតអង្គចងចាំពីម៉ាស៊ីនថតដែលលោក ឈុត វុទ្ធី បានថតសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅចំណុចវាលបី ក្នុងស្រុក មណ្ឌលសីមា ខេត្ត កោះកុង ជាប់ ព្រំប្រទល់ជាមួយខេត្តពោធិ៍សាត់ មុនពេលបាញ់សម្លាប់ខ្លួនឯង ដោយកាំភ្លើងអាកា-៤៧ របស់ខ្លួន ។ លោក ឈុត វុទ្ធី ត្រូវបានបាញ់ចំជង្គង់ ហើយធ្លាយទៅដល់ពោះ រី ឯលោក អ៊ិន រតនា ត្រូវបានបាញ់២គ្រាប់ចំទ្រូង និងពោះ ។
សាកសពលោក ឈុត វុទ្ធី ត្រូវបានក្រុមគ្រួសារបញ្ចុះ នៅព្រឹកថ្ងៃទី ៣០ មេសា នេះ ឯឃុំ វិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល ជាមួយការដង្ហោយទាមទារ ឲ្យមានការវែកមុខ អ្នកនៅពីក្រោយ និង ចាប់ជនដៃដល់ពិតប្រាកដ យកមកធ្វើការផ្ដន្ទាទោសតាមច្បាប់ ៕
3 comments:
អត្ថបទនេះជារបស់ fpmonline.net មិនមែន kmn-radio.com ទេ។
http://www.fpmonline.net/archives/16646
ខ្ញុំក៏យល់ស្របជាមួយលោក
@10:07AM និង @12:54PM
KI គួរតែដករូប សម រង្ស៊ី មកដាក់ខាងស្តាំវិញទើបត្រូវ! ព្រោះមេបក្សប្រឆាំងមួយនេះគឺ
ពុំមែនជា វីរជនខ្មែរនោះទេ!
គឺជា វីរជនតែសំបកក្រៅ.........
តាមពិតគឺជាអ្នកនយោបាយទុបជើងគ្រែនិង
បង្រ្គប់ចិច្ចអោយពួកអាក្បត់កញ្ជៈយួននៅភ្នំពេញតែប៉ុណ្ណោះ។
9:00 PM...Ah Shithead...hehehe...
Post a Comment