Thursday, May 03, 2012

សំណុំ​រឿង​បាញ់​សម្លាប់​ឈុត វុទ្ធី

សព​មន្ត្រី​កង​រាជ​​អាវុធ​ហត្ថ​ដែល​ត្រូវ​គ្រាប់ស្លាប់​នៅ​មុខ​ឡាន​លោក​ ឈុត វុទ្ធី​។ រូបថត សហ​ការី
សព​លោក ឈុត វុទ្ធី ​ពេល​លើក​ចេញ​ពី​រថ​យន្ត បន្ទាប់​ពី​គេ​ទុក​ឲ្យ​ហូរ​ឈាម​​រហូត​ដល់​ស្លាប់​។ រូបថត សហ​ការី​
Thursday, 03 May 2012
ម៉ៃ ទិត្យថារ៉ា-David Boyle
The Phnom Penh Post

កោះកុងៈ ក្រុមហ៊ុន​ដែល​កង​រាជ​អាវុធ​ហត្ថ​ បដិសេធ​មិន​ផ្តល់​អត្តសញ្ញាណ​ តែ​បាន​និយាយ​ថា​ បាន​បញ្ជូន​បុគ្គលិក​របស់​ខ្លួន​ទៅ​ប្រឈម​មុខ​នឹង​សកម្មជន ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី មុន​ពេល​គាត់​ត្រូវ​បាន​បាញ់​សម្លាប់ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន គឺ​ក្រុមហ៊ុន ធីមប៊ើរហ្គ្រីន (Timber Green) ជា​ក្រុមហ៊ុន​ ដែល​សកម្មជន​ព្រៃឈើ​បាត់បង់​ជីវិត​រូប​នោះ​ប៉ុនប៉ង​លាត​ត្រដាង​ អំពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់។

ឯកសារ​ដែល​ភ្នំពេញ​ ប៉ុស្តិ៍​ទទួល​បាន កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ និង​ប្រភព​នានា​ បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន Timber Green ជា​ក្រុម​ហ៊ុន​ដែល​មាន​អាជ្ញា​ប័ណ្ណ​ កាប់​រាន​អាងស្តុក​ទឹក ​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម​ ក្នុង​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង មិន​ឆ្ងាយ​ប៉ុន្មាន ​ពី​ទីកន្លែង​ដែល​លោក ឈុត វុទ្ធី ត្រូវ​បាន​បាញ់​សម្លាប់។

លោក សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​មួយ​ចំនួន​បាន​ថ្លែង​ថា បុគ្គលិក​មក​ពី​ក្រុមហ៊ុន​ ដែល​មាន​អាជ្ញាប័ណ្ណ​កាប់រាន​ព្រៃ​កន្លែង​ទំនប់​នោះ​ បាន​ប៉ុន​ប៉ង​រារាំង​លោក ឈុត វុទ្ធី មិន​ឲ្យ​ថតរូប​គំនរ​ឈើ។

សន្តិសុខ​ក្រុមហ៊ុន Timber Green ម្នាក់ ​ឈ្មោះ រ៉ាន់ បូរដ្ឋ ក៏​ត្រូវ​បាន​គេ​អះអាង​ថា​ ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​នាម​ជា​ជន​សង្ស័យ​ម្នាក់​ នៅ​ក្នុង​ការ​បាញ់​សម្លាប់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ឈ្មោះ អ៊ិន រតនា ដែល​ក៏​បាន​បាត់​បង់​ជីវិត ក្នុង​ឧបទ្ទវហេតុ​នោះ និង​ក៏​ត្រូវ​បាន​គេ​ចោទ​ជា​ទូទៅ​ថា បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធីដែរ។

អ្នក​ស្រី ខៀវ សស៊ីលាភ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ ជា​ភាគហ៊ុន​ធំ នៃ​ក្រុមហ៊ុន Timber Green ក្នុង​ខែ​សីហា ឆ្នាំ ២០១០ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុមហ៊ុន​ មាន​អាជ្ញាប័ណ្ណ​ ឲ្យ​កាប់​រាន​ព្រៃ​ សម្រាប់​អាង​ស្តុក​ទឹក​មែន ប៉ុន្តែ​បាន​បដិសេធ​ មិន​ធ្វើ​អធិប្បាយ​បន្ថែម​ទៀត​ទេ​លើ​ករណី​នេះ​ទេ។

អ្នក​ស្រី បាន​ថ្លែង​ថា៖​«ខ្ញុំ​សោកស្តាយ ​ចំពោះ​បញ្ហា​នោះ ខ្ញុំ​លែង​ពាក់​ព័ន្ធ​ជាមួយ​ក្រុមហ៊ុន Timber Green ហើយ»។ អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រី​បាន​ចេញ​ពី​គម្រោង​នោះ​ ជាង​មួយ​ឆ្នាំ​មក​ហើយ។


ប៉ុន្តែ អ្នក​ស្រី ​នៅ​តែ​មាន​ឈ្មោះ ​ក្នុង​អាជ្ញា​ប័ណ្ណ​ អនុញ្ញាត​ឲ្យ​មាន​ការ​កាប់​រាន​ព្រៃ​តំបន់​នោះ ​ដែល​ចុះ​ កាល​ពី​ថ្ងៃ​ទី ១ ខែ ​មិថុនា ឆ្នាំ ២០១០ ដែល​នឹង​អស់​សុពលភាព​នា​ថ្ងៃ​ដដែល​នៅ​ខែ​ក្រោយ​។

ក្នុង​អំឡុង​ពេល​ចុះ​ទៅ​ជួរ​ភ្នំ​ក្រវាញ លោក ឈុត វុទ្ធី បាន​ព្យាយាម​បញ្ជាក់​ភស្តុតាង​ថា ក្រុមហ៊ុន Timber Green កំពុង​ប្រតិបតិ្តការ​កាប់​ឈើ​ខុស​ច្បាប់​ ទំហំ​ធំ​មួយ ក្នុង​ខេត្ត​កោះកុង ​ហើយ​ត្រូវ​បាន​កងរាជ​អាវុធ​ហត្ថ​ចាប់​ម្តង​ហើយ​ម្តង​ទៀត ដោយ​សារ​តែ​ការ​ព្យាយាម​របស់​គាត់​នោះ​។

លោក​បាន​ឈប់ ជាមួយ​នឹង​អ្នក​យក​ព័ត៌មាន​ពីរ​នាក់ នៅ​ចំណុច​វាល​បី ក្នុង​ស្រុក​មណ្ឌល​សីមា កាល​ពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ហើយ​បាន​ចាប់​ផ្តើម​ថត​រូប​ឈើ​ហ៊ុប។ ប៉ុន្តែ​ស្ថាន​ការណ៍​នោះ ​កាន់​តែ​អាក្រក់​ បន្ទាប់​ពី​បុរស​ជាច្រើន​នាក់ ដែល​ក្នុង​នោះ​មាន​កង​រាជ​អាវុធហត្ថ បាន​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​បាន​ទាមទារ​ឲ្យ​គាត់​លុប​រូបភាព​នោះ​ចោល ​បន្ទាប់​មក លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា ត្រូវ​បាន​បាញ់​សម្លាប់​ដោយសារ​គ្រាប់​កាំភ្លើង។

លោក ហ៊ុន រ៉ាន់ អតីត​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កោះកុង បាន​ថ្លែង​ថា កងរាជ​អាវុធហត្ថ បាន​ចាប់​ខ្លួន​កូន​ប្រុស​របស់​លោក គឺ រ៉ាន់ បូរតន៍ ​បុគ្គលិក​សន្តិសុខ នៃ​ក្រុមហ៊ុន Timber Green ជា​ជន​សង្ស័យ កាល​ពី ៥ ថ្ងៃ​មុន។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖​ «​ខ្ញុំ​បាន​ជួយ​កូន​ប្រុស​ហើយ តែ​គាត់​មិន​បាន​និយាយ​អ្វី​ប្រាប់​ខ្ញុំ​ទេ ដូច្នេះ ខ្ញុំ​ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​គណៈ​កម្មការ​»។​

លោក​បាន​បន្ត​ថា កង​រាជ​អាវុធ​ហត្ថ ​គួរ​រង់ចាំ​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​ ដែល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​យល់​ព្រម​បង្កើត កាល​ពី​ម្សិលម្ង៉ៃ មុន​ពេល​ធ្វើ​ការ​ចាប់​ខ្លួន​ជន​ណា​ម្នាក់ ហើយ​លោក​បាន​រិះគន់​របាយការណ៍​ពី​ព្រឹត្តការណ៍​នោះ ដែល​កង​រាជ​អាវុធហត្ថ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ជា​របាយការណ៍​មិន​អាច​ជឿជាក់​បាន។

របាយការណ៍​នោះ​ បាន​លើក​ឡើង​ថា លោក អ៊ិន រតនា បាន​បាញ់​ខ្លួន​ឯង​ ដោយសារ​កើត​ទុក្ខ និង​សោក​ស្តាយ បន្ទាប់​ពី​បាន​បាញ់​លោក ឈុត វុទ្ធី រួច ហើយ​វា​ផ្ទុយ​នឹង​ការ​បំភ្លឺ​ដំបូង​ឡើយ ដែល​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​បាន​ថ្លែង​ឲ្យ​ដឹង។

កាល​ពី​ខែ​ធ្នូ ក្នុង​អំឡុង​ដំណើរ​មួយ​ ចុះ​ទៅ​តំបន់​កណ្តាល​ភ្នំ​ក្រវាញ​នៃ​តំបន់​ព្រៃ​ការពារ លោក ឈុត វុទ្ធី ​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​មន្រ្តី​យោធា ជាមួយ​អ្នក​កាសែត​ភ្នំពេញប៉ុស្តិ៍ ពីរនាក់ បន្ទាប់ពី​អ្នក​ថត​រូប​ម្នាក់​បញ្ចាំង​ភ្លើង​ពិល​ទៅ​រថយន្ត​មួយ ដែល​ដឹក​ឈើ​ប្រណីត​នៅ​ពេល​យប់​។

ក្រុម​បុរស​ប្រដាប់​ដោយ​កាំភ្លើង បាន​តម្រូវ​ឲ្យ​លោក ឈុត វុទ្ធី និយាយ​ទៅ​កាន់​មេ​បញ្ជាការ​ពួក​គេ​តាម​ទូរស័ព្ទ ហើយ​បន្ទាប់​ពី​ការ​និយាយ​ឆ្លើយឆ្លង​គ្នា​ខ្លាំងៗ​នោះ​មក​ គាត់​បាន​កំណត់​អត្តសញ្ញាណ​របស់​មេ​ម្នាក់​នោះ​ថា​ ជា​ប្រធាន​សន្តិសុខ​នៅ​ក្រុមហ៊ុន Timber Green។

ក្រុមហ៊ុន Timber Green ​ទទួល​បាន​អាជ្ញាប័ណ្ណ ធ្វើ​ការ​ឈូស​ឆាយ​លើ​ផ្ទៃ​ដី​ទំហំ​ជិត ២​ពាន់​ហិកតា​នៃ​ទំនប់​ស្ទឹង​តាតៃ ក្នុង​ស្រុក​ថ្មបាំង ហើយ​លោក​ ឈុត វុទ្ធី បាន​សង្ស័យ​ថា ក្រុមហ៊ុន​នេះ​កំពុង​កាប់ឈើ​ច្រើន​ហួសហេតុ​ពី​ក្នុង​តំបន់​ដែល គេ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា។

កាល​ពី​ខែ​សីហា ឆ្នាំ​ ២០១០ ​វិនិយោគិន​ពីរ​នាក់​ទៀត​របស់​ក្រុម​ហ៊ុន Timber Green គឺ​មាន លោក​ ហួរ​ ហាប់ (មាន​ហ៊ុន​ ២៧,៥​ ភាគរយ) និង ហ៊ុយ ថេរ៉ា (មាន​ហ៊ុន​ ១៥​ ភាគ​រយ​) នោះ​បើ​យោង​តាម​ការ​ចុះ​បញ្ជី​របស់​ក្រុម​ហ៊ុន នៅ​ក្រសួង​ពាណិជ្ជកម្ម។

លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា ត្រូវ​បាន​បាញ់​សម្លាប់ នៅ​ក្នុង​តំបន់​មួយ​ដែល​គ្រប់គ្រង​ដោយ​អង្គការ​ ការពារ​សត្វ​ព្រៃ Wildlife Alliance ​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​កម្មវិធី​ការពារ​នៅ​តំបន់​ព្រៃ​ការពារ ភ្នំ​ក្រវាញ។

លោកស្រី Suwanna Gauntlett ​ប្រធាន​ប្រតិបត្តិ​អង្គការ Wildlife Alliance ​បាន​ថ្លែងថា ការ​បាញ់​សម្លាប់​នេះ ពិត​ជា​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ​និង​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សាយ​ទូទាំង​ពិភពលោក ហើយ​ការ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​សាធារណជន បញ្ហា​សន្តិសុខ កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស ហើយ​នឹង​ប៉ះពាល់​ផង​ដែរ​ដល់​វិស័យ​អេកូទេសចរណ៍។

លោក​ស្រី​បាន​ថ្លែង​បន្ត​ថា​៖ «រាល់​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កន្លែង​ឧក្រិដ្ឋកម្ម​នេះ គឺជា​ការ​រំលោភ​បំពាន​ទៅ​លើ​ច្បាប់ ដូចជា​ការ​ឃាត់​ខ្លួន​ជន​ស៊ីវិល​នៅ​លើ​ផ្លូវ​សាធារណៈ ...ការ​ឃាត់​ឡាន​មិន​ឲ្យ​ចេញ​ពី​តំបន់​នោះ ​ការ​លួច​ម៉ាស៊ីន​ថត​ពី​ក្នុង​ឡាន ​ការ​បិទ​សោ​ពន្លត់​ឡាន និង​ការ​សម្លាប់​»។ «​វា​ជា​បញ្ហា​មួយ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា និង​សន្តិសុខ សុវត្ថិភាព​សាធារណៈ បញ្ហា​នេះ​ពិត​ជា​ហួស​ហេតុ និង​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ទេ»

5 comments:

Anonymous said...

Khmer - the warriors among its own race!

Anonymous said...


To all Khmer nationalists,
Please don't afraid from such die.
One of our HERO is gone but thausend will raise up to protect motherland maintaining by our X-grandfathers. If we die to invade other country, so we die like dogs but if we die in our own country we are the HERO. Those Dogs who served for the foreigner interests please think back who are you!

Anonymous said...

សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................

ពួកអាឆ្កែកញ្ជះយួន កំពុងប្រើប្រាស់យុទ្ធសាស្រ្ត មុខងារជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក
(អាយួន ហែម ហេង) នឹង ប្រចាំអង្គការសហប្រជាជាតិ (អាយួន ស៊ា កុសល) ដើម្បីកេណ្ឌប្រមូលខ្មែរបង្កើតបក្ស
ប្រជាជនគឺបក្សរបស់យួនកុម្មុយនិស្តនៅសហរដ្ឋអាមេរិក ឲ្យលក់ក្បាលបំរើ នយោបាយក្បត់ជាតិ បស់ពួកវា។
អាយួន ស៊ា កុសល នឹង អាយួន ហែម ហេង បង្កើតស្ថានកុងស៊ុលនៅរដ្ឋ MA, PA, IL, MN, CA, WA, TX, FL, Montréal,CANADA.............etc ដើម្បីលក់តំណែងនឹងទិញក្បាលខ្មែរឲ្យបំរើ
នយោបាយក្បត់ជាតិរបស់ពួកវា។

បើខ្មែរនៅក្រៅប្រទេសមិននាំគ្នា កំចាត់ពួកអាក្បត់ជាតិ ធ្វើខ្ញុំកញ្ជះយួនដាច់ថ្លៃចោលទេ ប្រទេសខ្មែរ គ្មានថ្ងៃបាន
សុខសាន្តឡើយ។

Anonymous said...

សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេស:
អា HEM HENG Ambassador (USA) ,
អា SEAR KOSOL ambassador (UN),
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................

ពួកអាឆ្កែកញ្ជះយួន កំពុងប្រើប្រាស់យុទ្ធសាស្រ្ត មុខងារជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក
(អាយួន ហែម ហេង) នឹង ប្រចាំអង្គការសហប្រជាជាតិ (អាយួន ស៊ា កុសល) ដើម្បីកេណ្ឌប្រមូលខ្មែរបង្កើតបក្ស
ប្រជាជនគឺបក្សរបស់យួនកុម្មុយនិស្តនៅសហរដ្ឋអាមេរិក ឲ្យលក់ក្បាលបំរើ នយោបាយក្បត់ជាតិ បស់ពួកវា។
អាយួន ស៊ា កុសល នឹង អាយួន ហែម ហេង បង្កើតស្ថានកុងស៊ុលនៅរដ្ឋ MA, PA, IL, MN, CA, WA, TX, FL,Montréal,CANADA.............etc ដើម្បីលក់តំណែងនឹងទិញក្បាលខ្មែរឲ្យបំរើ
នយោបាយក្បត់ជាតិរបស់ពួកវា។

បើខ្មែរនៅក្រៅប្រទេសមិននាំគ្នា កំចាត់ពួកអាក្បត់ជាតិ ធ្វើខ្ញុំកញ្ជះយួនដាច់ថ្លៃចោលទេ ប្រទេសខ្មែរ គ្មានថ្ងៃបាន
សុខសាន្តឡើយ។

Anonymous said...

Where is the weapon of PM, AK 47? Why we see only the weapon of our Hero, Chhut Vuthy?