ដោយ មឿង ទុម 2012-05-19
អង្គការការពារសិទ្ធិមនុស្ស និងកុមារ ខ្វល់ខ្លាំងចំពោះការកើនឡើងច្រើននូវអំពើហិង្សារបស់អាជ្ញាធរមាន សមត្ថកិច្ច បាញ់បង្ក្រាបអ្នកតវ៉ាពីបញ្ហាដីធ្លី ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់។
អង្គការសមាគមការពារសិទ្ធិមនុស្ស និងសិទ្ធិកុមារនៅកម្ពុជាយ៉ាងតិច ៦អង្គការធំៗ រួមមាន ADHOC និង CDP បានចេញសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃសុក្រថា អំពើហិង្សា និងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធមិនត្រឹមត្រូវ ប្រឆាំងនឹងប្រជាពលរដ្ឋស៊ីវិល ដែលទាក់ទិននឹងបញ្ហាវិវាទដីធ្លីប៉ុន្មានឆ្នាំមកនេះ បង្ហាញនូវកម្រិតប្រើអំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើង ក្នុងការបង្ក្រាបអ្នកតវ៉ា។
បើគិតក្នុងអំឡុងពេលតែ ៥ខែ ដើមឆ្នាំ២០១២ គឺមានឧប្បត្តិហេតុហិង្សាប្រើអាវុធយ៉ាងតិច ៤ករណី រួមទាំងការបាញ់សម្លាប់កុមារី ហេង ចន្ថា នៅខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែឧសភា នេះផង។
អង្គការសង្គមស៊ីវិលទាំងនេះបញ្ជាក់ថា សហគមន៍ជាតិ និងអន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការណ៍ដែលអាជ្ញាធររដ្ឋមិនអាចគ្រប់គ្រងលើកងកម្លាំងយោធា និងប៉ូលិស ដែលប្រើប្រាស់ហិង្សាបង្ក្រាបអ្នកតវ៉ា ដើម្បីការពារប្រយោជន៍ក្រុមហ៊ុនឯកជននោះ។
អង្គការមិនមែនរដ្ឋាភិបាលទាំងនោះអំពាវនាវឲ្យប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ដទៃទៀតអនុវត្តអធិបញ្ជារបស់ខ្លួន ដើម្បីបញ្ឈប់អំពើបំពានច្បាប់ដែលឋិតក្រោមឥទ្ធិពលរបស់ក្រុមហ៊ុនឯក ជន។
2 comments:
;
មឿង ទុម ....ហា,
សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ
សមេ្តចបណ្ឌិតជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ ជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យរួចពីការកាប់សំលាប់នៃរបប ខ្មែរក្រហម និងស្តេចសីហនុ និងធ្វើឱ្យសម្បូរសប្បាយ រង់រឿង សុខក្សេមក្សាន្ដទេតើ!!!
អ្នកបង្កចលាចលក្នុងរឿងហេតុនេះ គឺជាប្រជាជនខ្លួនឯងជាអ្នក
ទន្ទ្រានលើដីធ្លីជាកម្មសិទ្ធិរបស់ក្រុមហ៊ុនហើយ រដ្ឋាភិបាល គ្រាន់តែបញ្ជាឱ្យបាញ់និងវាយបង្រ្កាប យកដីធ្លីជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមកវិញទេតើ!!!។
គណបក្សប្រឆាំង សម រង្ស៊ី និង គណបក្ស កិម សុខា គណបក្សទាំងពីរនេះគឺជាគណបក្សអាយ៉ងរបស់គណបក្សប្រជាជន ពួកគេបង្កើតឡើងសម្រាប់ជួយប្រឆាំងដើម្បីពភាន់ភ្នែកខ្មែរនិងអន្តរជាតិថាពួកទាំងពីរក្បាលនេះប្រឆាំងមែន ហើយធ្វើអោយស្របតាមប្រទេសសេរីដែលពួកគេមានលទ្ធិប្រជាធីបតេយ្យពិតប្រាកដនោះ។ ការបោះឆ្នោតបច្ចុប្បន្នគឺជាអន្ទៈដែលយួនហាណូយបានរៀបចំទុក អោយខ្មែរនាំគ្នាចូលទៅបោះឆ្នោតបង្រ្គប់កិច្ចអោយពួកវា។ សូមខ្មែរធ្វើការពិចារណាសារឡើងវិញរាល់សកម្មភាពរបស់គនបក្សទាំងពីរដែលខ្ញុំបានលើកឡើងមកខាងលើនេះ។ ពួកគេប្រឆាំងតាំងពីអត់មានយួនរហូតដល់មានយួនរាប់លាននាក់ តើយើងបោះឈ្នៈយួនដោយរបៀបណា? តើយើងគួរតែនាំគ្នាបោះទាល់តែផុតពូជឬក៏យើងត្រូវតែប្រើសិទ្ធិជាម្ចាស់ប្រទេសងើបឡើងប្រឆាំងជាមួយពួកវានិងដេញពួគវាអោយចេញពីអំណាច? ពេលនេះគឺពួកវាចាប់ផ្តើមប្លន់និងយកទ្រព្យសម្បត្តិនិងបាញ់សម្លាប់យើងទាំងថ្ងៃហើយបងប្អូន! គឺយើងត្រូវតែងើបប្រឆាំងជាមួយពួកវាដើម្បីរស់ បើយើងមិនហ៊ានប្រឆាំងជាមួយពួកវាក៏យើងគង់ពួកសម្លាប់ម្តងមួយៗដ៏ដែល។ listen to kppmradio for a real change.
Post a Comment