Monday, May 07, 2012

វិភាគ៖​ អ្នកកាន់​កាំភ្លើង​អាកា ​៤៧ អាច​រាហ៏​កៃ​ត្រូវ​ខ្លួន​ឯងទេ ​បើ​មាន​ការ​ប្រតាយ​ប្រតប់?​​

In Ratana's body
ថ្ងៃច័ន្ទ ទី07 ឧសភា ឆ្នាំ2012
​ដោយ អ៊ឹង ប៊ុនថន
Voice of Democracy
១. តើរក​ឃើញ​ក្បាល​គ្រាប់​ដែលបា​ញ់​នោះ​ទេ?​ ហើយ​បើ​ឃើញ​ទាំង​ ៤គ្រាប់​ តើ​បាន​ធ្វើ​កោសល្យ​​វិច័យ​ ថា​ចេញ​ពីកាំ​ភ្លើង​តែមួយ​ដែរ​ឬ​ទេ? ឬចេញពី​កាណុង​កាំភ្លើង​ផ្សេង​គ្នា?​
២. ស្នាម​រំសេវរោល​ ដែល​បង្ហាញ​ក្នុ​ងរូប​ថតសព​​ រតនា​ ដូច​ជា​ចុង​កាណុង​នៅ​ជិត​ណាស់​ ព្រោះ​​រោល​​តែ​មួយ​ដុំមុខ​របួស។​
៣. ការ​ដណ្តើម​ដូច​ជា​មិនសម ​ព្រោះ​មនុស្ស​យើង​អាច​កាន់​ស្នាប់​ដៃកាំ​ភ្លើង​ជាប់ជាង​​កាន់​​ចុង​កាណុង ​ម៉េច​បែរ​ជា​ដណ្តើម​ខាង​គល់​វិញ?​
បន្ទាប់​​ពីមាន​ការ​​ស៊ើប​អង្កេត​រួច​ ​គណៈ​​កម្ម​​ការ​​​ស៊ើប​​​អង្កេត​របស់​​រដ្ឋាភិ​បាល​​ អះអាង​ថា ​ការ​​​បាញ់​​សម្លាប់​​សកម្ម​ជន​ការពារព្រៃ​ឈើ ​លោក ឈុត វុទ្ធី និង​ការ​ស្លាប់​​របស់​​មន្រ្តី​កង​​រាជ​អាវុធ​​​ម្នាក់​ឈ្មោះ​ អ៊ិន រតនា ​គឺ​ជា​រឿង​​ចៃដន្យ​ និង​​ជា​រឿង​​ជម្លោះ​​បុគ្គល​។​

សមា​ជិក​គណៈ​កម្មការ​​ស៊ើប​​អង្កេត ​និង​​​​ជា​​​អនុ​​ប្រធាន​​​អង្គ​​ភាព​​​ព័ត៌​​មាន ​និ​ង​​ប្រតិ​​កម្ម​​​​រហ័ស​ នៃ​​ទីស្តី​​ការ​​គណៈ​​រដ្ឋ​មន្រ្តី​ ​លោក ទិត សុធា អះ​អាងថា៖ ​ “ហេតុ​ផល​ពិ​ត​​បាន​​បញ្ជាក់​​ហើយ​​ថា ​ឈ្មោះ​ ឈុត វុទ្ធី ​ហ្នឹង​​ត្រូ​វ​បាន​​ស្លាប់​ ដោយ​​ឈ្មោះ​ អ៊ិន រតនា បាញ់​​រថយន្ត ​ហើយ​​ក៏​ផ្លាត​ត្រូវ​។ ​ដោយ​​ឡែក​ក​រណី​​ស្លាប់ ​របស់ អ៊ិន រតនា ត្រូវ​​បាន​​កើត​​ដោយ​​ស្ទុះ​​ទៅ​​ទាញ​ កញ្ឆក់​​កាំភ្លើង​​កុំ​​ឲ្យ​​ផ្ទុះ​​ត​ទៅ​​ទៀត​​ហ្នឹង ​ដោយ​​ឈ្មោះ​ រ៉ាន់ បូរ័ត្ន ​ហ្នឹង

បន្ទាប់​ពី​រដ្ឋា​ភិបាលបញ្ចេញ​លទ្ធផល​នេះ ​មានប្រតិ​កម្ម​​ជា​ច្រើន​​បាន​រិះគន់​ និង​​ធ្វើ​ការ​​វិភាគ​​ ទៅ​តាម​​ការ​​យល់​​ឃើញ​របស់​​ពួក​គេ​ទាំង​នៅ​ក្នុង​សារ​ព័ត៌មាន​ និង​​បណ្តាញ​​ទាក់​​ទង​សង្គម​​។​ ​

នាយក​​ប្រតិបត្តិ​​នៃ​អង្គការ​ក្រុម​អ្នក​​ច្បាប់​​ការពារ​​សិទ្ធិ​កម្ពុជា ​លោក​មេធាវី ​សុក សំអឿន បាន​​សរសេរ​នៅ​លើ​​បណ្តាញ​​ទាក់​ទង​សង្គម ​ឬ​ហៅថា​ facebook ​របស់​លោ​កថា ​ដណ្តើម​កាំភ្លើង​ រាហ៍​កៃ​​ដល់​ទៅ ២គ្រាប់ ត្រូ​វដើម​ទ្រូង ​ដូច​ជា​មិន​ស​មទេ​ដឹង។​ លោក​បន្ត​ថា​ បើ​​បញ្ឆិត​​ពីក្រោម​​ឡើង​លើ​ អាច​​សមខ្លះ!​ ហើយ​បើជិត​​ក៏គួរ​តែ​​ពិនិត្យ​ថា​មានស្នា​ម​រំសេវ​រោល​ដែ​រ​ ឬ​អត់​ផង​។​ លោក​​​មេធាវី​ដដែល​ និង​ជា​​អតីត​ប៉ូលីស​​សម័យ​អ៊ុន​តាក់ ​រូប​នេះ​សរសេរទៀ​ត​ថា​ អ្នក​ដែល​គេ​​ចេះ​​វិភា​គ ​និង​ធ្លាប់​មាន​បទ​ពិសោធន៍​ គេ​នឹង​មិ​នជឿទេ។​


នៅ​ខាង​ក្រោម​នៃ​សំណេរ​នេះ​ គេ​ឃើញ​មាន​មតិ​ចូល​​រួម​ជា​ច្រើន​ ក្នុង​នោះ​ លោក​ ហ៊ុន ម៉ារិទ្ធិ បាន​​សរសេរ​ថា​ លោកធ្លា​ប់​បាន​សិក្សាអាវុធ​ជាតិ​ផ្ទុះ ​និង​សឹក​សង្រ្គាម​ និង​មាន​បទ​ពិសោធន៍​ និង​យល់​ច្បាស់​ណាស់។ ​លោ​ក​ថា​ករណី​ស្លាប់​ ឮ​របស់​លោក ​ឈុត វុទ្ធី​ និងអ៊ិន រតនា ​គឺជន​​ទីបី​ជា​អ្នក​​ប្រព្រឹត្ត​មិន​រាហ៍​កៃ​នោះទេ​។ ​

បើទោះ​ជាយ៉ាង​ លោក មេធាវី សុក សំអឿន បានសរសេរ​នៅ​​ផ្នែក​បន្ត​ទៀត​នៃ​ ​facebook ​របស់​លោក​ថា លោក​ឃើញ​ការ​បង្ហាញ​​របស់​គណៈ​​កម្មការ​ស៊ើប​​អង្កេត​​របស់​​រដ្ឋា​ភិ​បាល​​ហើ​យ អាច​សម​ហេតុ​សម​ផល​ដែរ​ តែ​នៅ​សង្ស័យ​ចំណុច​មួយ​ចំនួន​។ លោក ​សុក សំ អឿន ​បាន​ដាក់​សំណួរ​ថា៖

១. តើរក​ឃើញ​ក្បាល​គ្រាប់​ដែលបា​ញ់​នោះ​ទេ?​ ហើយ​បើ​ឃើញ​ទាំង​ ៤គ្រាប់​ តើ​បាន​ធ្វើ​កោសល្យ​​វិច័យ​ ថា​ចេញ​ពីកាំ​ភ្លើង​តែមួយ​ដែរ​ឬ​ទេ? ឬចេញពី​កាណុង​កាំភ្លើង​ផ្សេង​គ្នា?​
២. ស្នាម​រំសេវរោល​ ដែល​បង្ហាញ​ក្នុ​ងរូប​ថតសព​​ រតនា​ ដូច​ជា​ចុង​កាណុង​នៅ​ជិត​ណាស់​ ព្រោះ​​រោល​​តែ​មួយ​ដុំមុខ​របួស។​
៣. ការ​ដណ្តើម​ដូច​ជា​មិនសម ​ព្រោះ​មនុស្ស​យើង​អាច​កាន់​ស្នាប់​ដៃកាំ​ភ្លើង​ជាប់ជាង​​កាន់​​ចុង​កាណុង ​ម៉េច​បែរ​ជា​ដណ្តើម​ខាង​គល់​វិញ?​

មន្រ្តី​​ស៊ើប​​អង្កេត​​ជាន់​​ខ្ពស់​​​របស់​​​អង្គ​កា​រ​លីកាដូ ​លោក អំ សំ​អាត មាន​​​ប្រសាសន៍​​ថា ​លទ្ធ​​ផល​​នេះ ​នៅ​​តែ​មា​​ន​ភាព​​ស្រពិ​ច​​ស្រ​ពិល។ ​លោក​​ថា ​សង្គម​​ស៊ីវិល​​នឹង​​​ចេញ​​របាយ​​ការណ៏​​​ស៊ើប​​​អង្កេត​​​របស់​​ខ្លួន​​នៅ​ពេ​ល​​​ឆាប់​ៗ​នេះ​ ដើម្បី​​​ផ្ទៀង​ផ្ទា​ត់​នឹង​​​របាយ​​ការណ៏​​​ស៊ើប​​អង្កេត​​​របស់​​​រ​ដ្ឋា​ភិ​បាល​ ដោយ​​លោក​​សំអា​ង​​ថា​ អ្វី​​ដែល​​ប៉េអឹម​​ខេត្ត​​កោះ​កុង​​ អះ​អាង​​ជា​​បឋម​​ថា ​លោក​ ​អ៊ិន រតនា បាញ់​​សម្លា​ប់​​ខ្លួ​ន​​ឯង​នោះ​ គឺ​ខុស​​ពី​​ការ​​ពិត​​ម្តង​រួច​​ទៅ​​​ហើយ។

កាល​ពីថ្ងៃ​សុក្រ ​សាលា​​​​ដំបូង​​​ខេត្ត​​​កោះ​កុង​ ​សម្រេច​​​ឃុំ​ខ្លួន​​ជន​​ជា​ប់​​ចោ​ទ​ ឈ្មោះ​ ​រ៉ា​ន់ បូ​រ័ត្ន តែ​ម្នាក់​គត់​ ដែល​ជា​​​សន្តិ​​​​​​សុខ​ក្រុម​​​​​ហ៊ុន​​​​​​​​​កាប់​​ឈើ​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​ ​ដោយ​​​ចោទ​​​​ប្រ​​កា​ន់​​​​​​ពី​​​ប​ទ​​​​​ម​នុ​ស្ស​​​​​​​ឃាត​​ដោយ​​អ​ចេតនា​​ ពាក់​​ព័ន្ធ​​​នឹង​​​​ការ​​​​​បាញ់​​​សម្លាប់​​​សកម្ម​​​ជន​​​បរិ​ស្ថាន​ និង​​​​មន្រ្តី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​។​

ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ​ករណី​នេះ​រដ្ឋា​ភិបាល​​មិន​​បាន​​ស៊ើប​អង្កេត​ដោយ​ពេ​ញ​លេញ ​និង​​ឯករាជ្យ​នោះ​ទេ។

បើតាម​លោក អ៊ូ វីរៈ ​សំនុំរឿង​ឧក្រិដ្ឋ​កម្ម​នេះ​ នឹង​ត្រូវ​រដ្ឋា​ភិបាល​​បិទ​​បញ្ចប់​​ដោយ​​យក​​គំរូ​​ដូច​ករណី​ស្លាប់​​មនុស្ស​នៅ​កោះពេជ្រ ករណី​បាញ់​​សម្លាប់​​លោក ​ជា វិជ្ជា ករណី​​បោក​​គ្រាប់​​​បែក​លើ​បាតុក​រ​ឆ្នាំ​១៩៩៧ និង​ក​រណី​បាញ់​​សម្លា​ប់​អ្នក​កាសែត​កន្លង​មក​។​

បន្ទាប់​​​​ពី​បា​ញ់​​​សម្លាប់​​ ​លោក​​ ​​ឈុត​ ​វុទ្ធី និ​ង​​​​មន្រ្តី​​​​ប៉េអឹម​​នេះ ​អង្គ​ការ​សិទ្ធិ​​​មនុស្ស​​ជាតិ​ ​​និង​​​​អន្តរ​​ជាតិ ​​​ព្រម​​ទាំង​​​សហគមន៍​​​អន្តរ​​​ជាតិ​ ​​ជា​​ម្ចាស់​​​ជំនួយ​​​​ ដូ​ច​​​​ជា​សហរដ្ឋ​​​អាមេ​រិក​ សហភាព​​​អឺរ៉ុ​ប​ ​បាន​​​​ចេញ​​​សេច​​ក្តី​​​ថ្លែង​​ការណ៍​​ សោក​​​ស្តាយ​​​​​ចំពោះ​​ការ​​​​​​បាត់​​​បង់​​ស​កម្ម​​​​​ជ​ន​​ការ​​​ពារ​​​ធន​​ធាន​ធម្ម​ជាតិ​​​​រូប​នោះ​ ​​និង​​​ជំរុញ​​ឲ្យ​​​រដ្ឋា​​ភិបាល​​ ​វែក​​មុខ​​ឃាត​ករ​ពិត​ និ​​ង​​អ្នក​​នៅ​​ពី​​ក្រោយ​​ខ្នង​​ម​​ក​​ផ្ត​​ន្ទា​​​​ទោស​៕

3 comments:

Anonymous said...

ហ៊ុនសែនធ្លាប់និយាយប្រាប់ដៃជើងពួកវាថា :
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ
មានឃ្លាមួយសរសេរថា :
“មានតែខ្មោចងាប់ទេ ដែលមិនអាចមើលឃើញ…
ស្ដាប់ឮ … និយាយកើត…”
ដូច្នេះ, ហ៊ុនសែន និងបរិវារ កំពុងអនុវត្តិទ្រឹស្ដី
ក្នុងសៀវភៅយុទ្ធសាស្ដ្រខ្មោចយួនហូ ជីមិញ នេះឯង។

Anonymous said...

the report is lie. Where is the group of soldiers?

Anonymous said...

Why we have to show that kind of picture on internet ?